ពត៌មានថ្មីៗ

CPL នាំយកបទពិសោធន៍ថ្មីពីអឺរ៉ុប មកកាន់លីគកំពូលកម្ពុជា ដើម្បីទាក់ទាញអ្នកគាំទ្រកាន់តែខ្លាំង

(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានដាក់បង្ហាញនូវកម្មវិធី CPL Play ដែលជាបទពិសោធន៍ថ្មីសម្រាប់លីគកំពូលកម្ពុជា ដើម្បីទាក់ទាញអ្នកគាំទ្រកាន់តែច្រើន ជាមួយបណ្ដាសមាគម/ក្លិបសមាជិក និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងជំរុញភាពរីកចម្រើន និងកាន់តែប្រសើរឡើង នៃវិស័យកីឡាបាល់ទាត់កម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Peter Koo នាយកគ្រប់គ្រង CPL ក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងការដាក់បង្ហាញកម្មវិធី CPL PLAY រវាងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងក្រុមហ៊ុន StadiumX នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មុនលីគកំពូលកម្ពុជា ចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាចុងសប្ដាហ៍នេះ។ លោក Peter Koo បានបញ្ជាក់ថា នេះគឺជាកម្មវិធីថ្មី និងបទពិសោធន៍ថ្មី សម្រាប់វិស័យបាល់ទាត់កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាក់ទាញអ្នកគាំទ្រ(Fan) ដ្បិតកន្លងមកធ្លាប់តែមាននៅលីគអាមេរិក អង់គ្លេស និងបណ្ដាលីគធំៗនៅអឺរ៉ុប ។ ដូច្នេះនេះជាលើកដំបូង CPL បានប្រើប្រាស់នូវប្រព័ន្ធឌីជីថល សម្រាប់ផ្ដល់នូវទំនាក់ទំនង និងអត្ថប្រយោជន៍ជាច្រើនដល់អ្នកគាំទ្រ ក៏ដូចជាភាគីពាក់ព័ន្ធ។ លោកបន្ដថា CPL Play មានកម្មវិធីជាដំណាក់ ដែលអ្នកគាំទ្រអាចចូលរួមបាន ចាប់ពីការទិញកាត Player Cards […]

CPL នាំយកបទពិសោធន៍ថ្មីពីអឺរ៉ុប មកកាន់លីគកំពូលកម្ពុជា ដើម្បីទាក់ទាញអ្នកគាំទ្រកាន់តែខ្លាំង Read More »

ប្រធាន FIFA ផ្តល់ការគាំទ្រដល់លោកស្រីអាជ្ញាកណ្តាល Garcia ជុំវិញការគំរាមដល់ជីវិត

(បរទេស)៖ ប្រធាន FIFA លោក Gianni Infantino បានសម្តែងការគាំទ្រចំពោះលោកស្រីអាជ្ញាកណ្តាល Katia Itzel Garcia និងសហព័ន្ធកីឡាបាល់ទាត់ម៉ិកស៊ិក (FMF) បន្ទាប់ពីមន្ត្រីអជ្ញាកណ្តាលរូបនេះបានបង្ហើបថា លោកស្រីបានទទួលរងការរំលោភបំពាននៅលើអ៊ីនធឺណិត បន្ទាប់ពីដឹកនាំការប្រកួតពាន របស់ម៉ិកស៊ិក រវាងក្រុម Monterrey និង Cincinnati កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ cia ដែលបានធ្លាប់ធ្វើការដឹកនាំការប្រកួតរបស់ក្រុមបុរស នៅកម្មវិធីលីគ Liga MX, Gold Cup និងព្រឹត្តិការណ៍ Olympic Games បានគេរាយការណ៍ថា បានរងការគំរាមកំហែងដល់ជីវិត បន្ទាប់ពីលោកស្រីអាជ្ញាកណ្តាលរូបនេះដឹកនាំការប្រកួតកម្មវិធីពាន Leagues Cup 2025 ។ លោក Infantino បានសរសេរនៅលើគណនី Instagram របស់លោកកាលពីថ្ងៃចន្ទថា «ខ្ញុំមានការខកចិត្ត និងមានការសោកស្ដាយចំពោះការគំរាមកំហែងប្រឆាំង នឹងលោកស្រីអាជ្ញាកណ្តាល Katia Itzel បន្ទាប់ពីការដឹកនាំនៅក្នុងការប្រកួតជុំទី១ កម្មវិធីពាន League Cup 2025 »។ លោកបន្តថា

ប្រធាន FIFA ផ្តល់ការគាំទ្រដល់លោកស្រីអាជ្ញាកណ្តាល Garcia ជុំវិញការគំរាមដល់ជីវិត Read More »

Palace ត្រូវបានចាប់ឆ្នោតប៉ះក្រុម Fredrikstad ឬក៏ Midtjylland ក្នុងខណៈទន្ទឹងរង់ចាំសាលក្រមពីតុលាការ

(បរទេស)៖ ក្លិបអង់គ្លេស Crystal Palace ត្រូវបានចាប់ឆ្នោតរួចរាល់ហើយ ដើម្បីលេងវគ្គជម្រុះពានរង្វាន់លំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League ស្ថិតក្នុងការទន្ទឹងរង់ចាំសាលក្រមផងដែរ ពីតុលាការកីឡា (CAS)។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្រុមរហស្សនាម «ឥន្រ្ទីយ៍» សមាជិកលេងនៅ Premier League ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែង Fredrikstad របស់ប្រទេសន័រវេស ឬក៏ក្រុម Midtjylland របស់ដាណឺម៉ាក ដើម្បីប្រជែងកៅអី១ ឡើងទៅលេងវគ្គ Group Phase ៣៦ក្រុមចុងក្រោយ។ Palace ម្ចាស់ជើងឯកពានលំដាប់ទី២ អង់គ្លេស FA Cup រដូវកាលមុន ក្រោយយកឈ្នះ Manchester City ២-១ វគ្គផ្តាច់ព្រ័ត្រនោះ ពោលគឺពួកគេទទួលបានកៅអីស្វ័យប្រវត្តិ ក្នុងការលេងពានទី២ អឺរ៉ុប UEFA Europa League រដូវកាលថ្មី ក៏ប៉ុន្តែត្រូវបានកាត់ទៅលេងពានទី៣ វិញ ដោយ UEFA ក៏ព្រោះខុសលក្ខន្តិកៈសហព័ន្ធអឺរ៉ុប ដោយសារ Palace មានម្ចាស់ច្រើន។

Palace ត្រូវបានចាប់ឆ្នោតប៉ះក្រុម Fredrikstad ឬក៏ Midtjylland ក្នុងខណៈទន្ទឹងរង់ចាំសាលក្រមពីតុលាការ Read More »

កីឡាករបាល់ទាត់ចំនួន 5 នាក់ដែលមានតម្លៃផ្ទេរខ្ពស់បំផុតលើពិភពលោក

ទោះបីជាគាត់មិនទាន់ឈានដល់ឋានៈជាកំពូលតារាក៏ដោយ ក៏ខ្សែប្រយុទ្ធព័រទុយហ្គាល់ Joao Felix ជាប់ចំណាត់ថ្នាក់ទី 4 ទាក់ទងនឹងតម្លៃផ្ទេរបាល់ទាត់ ដោយតាមពីក្រោយតែ Cristiano Ronaldo, Romelu Lukaku និង Neymar តែប៉ុណ្ណោះ។ 1. Neymar (462 លានដុល្លារ) ខ្សែប្រយុទ្ធប្រេស៊ីលបានចាប់ផ្តើមអាជីពរបស់គាត់នៅ Santos មុនពេលផ្ទេរទៅ Barcelona ក្នុងតម្លៃ 102 លានដុល្លារ បន្ទាប់មកទៅ PSG (ក្នុងរូបភាព) ក្នុងតម្លៃបំបែកកំណត់ត្រា 263 លានដុល្លារទៅ Al Hilal ក្នុងតម្លៃ 97 លានដុល្លារ ហើយនៅទីបំផុតបានត្រលប់ទៅ Santos វិញដោយមិនគិតថ្លៃផ្ទេរ។ Neymar ស៊ុតបញ្ចូលទីបាន 364 គ្រាប់ក្នុង 607 ប្រកួត ឈ្នះ Champions League និង La Liga 2 ដងជាមួយ Barcelona

កីឡាករបាល់ទាត់ចំនួន 5 នាក់ដែលមានតម្លៃផ្ទេរខ្ពស់បំផុតលើពិភពលោក Read More »

Ronaldo ទទូចឱ្យ Al-Nassr ចុះកុងត្រាយកអតីតមិត្តរួមក្រុមនៅ Man United ម្នាក់

ប្រធានក្រុម Cristiano Ronaldo បានទទូចឱ្យក្លិប Al-Nassr នាំយកអតីតមិត្តរួមក្រុមរបស់ខ្លួននៅ Manchester United គឺ​កីឡាករ Mason Greenwood មករួមក្រុមជាមួយខ្លួននៅរដូវកាល​ថ្មី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ Marca។ ថ្មីៗនេះក្លិប Al-Nassr ទើបតែចុះកិច្ចសន្យាយកបាន Joao Felix ពីក្លិប Chelsea ក្នុងតម្លៃ ៥៧.៧៦ លានដុល្លារអាមេរិក បូកជាមួយលក្ខខណ្ឌបន្ថែមទឹកប្រាក់នៅពេលក្រោយចំនួន ៥៧.៧៦ លានដុល្លារអាមេរិកទៀត។ ទោះបីជាយ៉ាងណា ប្រធានក្រុម Ronaldo នៅតែមានបំណងចង់ឱ្យក្លិបយកកីឡាករដែលមានសក្តានុពលពីតំបន់ អឺរ៉ុប បន្ថែមទៀត ដើម្បីមកជួយក្រុម ក្នុងការប្រជែងពាននៅរដូវកាលថ្មី ២០២៥-២០២៦។ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ បានសម្លឹងឃើញ Greenwood ជាកីឡាករដ៏សក្តិសម ដើម្បីមករួមក្រុមជាមួយខ្លួននៅរដូវកាលថ្មី ខណៈអ្នកទាំង ២ ធ្លាប់បានលេងក្នុងក្រុមជាមួយគ្នាម្តងរួចមកហើយ អំឡុងពេលនៅ Man United ចន្លោះពីឆ្នាំរដូវកាលក្តៅឆ្នាំ ២០២១ ដល់ចុងឆ្នាំ

Ronaldo ទទូចឱ្យ Al-Nassr ចុះកុងត្រាយកអតីតមិត្តរួមក្រុមនៅ Man United ម្នាក់ Read More »

កំពូលអ្នកលេងអុក Carlsen ឈ្នះជើងឯកអុកនៅ Esports World Cup លើកដំបូង

លោក Magnus Carlsen កំពូលអ្នកលេងអុកដ៏ល្បីល្បាញលំដាប់ពិភពលោក សញ្ជាតិន័រវែស បានឈ្នះពានរង្វាន់ជើងឯកអុក ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក (Esports World Cup) ឆ្នាំ ២០២៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ Esports World Cup ជាពានដំបូង ក្រៅពីការប្រកួតកម្រិតពិភពលោកកន្លងមកដែលបុរសវ័យ ៣៤ឆ្នាំ ធ្លាប់ឈ្នះ។ ការប្រកួតលេងអុកតាមប្រព័ន្ធអេឡិចត្រូនិក លោក Carlsen បានផ្តួលដៃគូជាច្រើន រហូតអាចឡើងវគ្គផ្តាច់ព្រ័ត្រ។ ចុងក្រោយ កីឡាករវ័យ ៣៤ឆ្នាំ បានយកឈ្នះកីឡាករ Alireza Firouzja ក្នុងទីក្រុងរីយ៉ាដ ដើម្បីឈ្នះជើងឯកអុក Esports World Cup ជាមួយនឹងប្រាក់រង្វាន់ ២៥ម៉ឺនដុល្លារ។ វិញ្ញាសាអុកអេឡិចត្រូនិក មានតម្លៃប្រាក់រង្វាន់បែងចែកសរុប ១,៥លានដុល្លារ។ លោក Carlsen បានចូលរួមការប្រកួតក្នុងនាមជាសមាជិកកីឡាអេឡិចត្រូនិកមកពីក្រុម Team Liquid កំពុងឈរកំពូលតារាងជាក្រុមកីឡាអេឡិចត្រូនិកមានពិន្ទុនាំមុខគេបង្អស់ ប្រចាំព្រឹត្តិការណ៍ទាំងមូល។ កីឡាករន័រវែសរូបនេះ បច្ចុប្បន្នជាកីឡាករលេងអុកកម្រិតទី១ ពិភពលោក និងជាម្ចាស់ជើងឯកកីឡាអុក ២សម័យ នៅឆ្នាំ ២០១៣

កំពូលអ្នកលេងអុក Carlsen ឈ្នះជើងឯកអុកនៅ Esports World Cup លើកដំបូង Read More »

Son ទំនងចូលរួមជាមួយក្លិបនៅអាមេរិក ក្នុងតម្លៃបំបែកកំណត់ត្រា ក្រោយចាកចេញពី Spurs ផ្លូវការ

(វ៉ាស៊ីនតោន)៖ ខ្សែប្រយុទ្ធជួរមុខ Son Heung-min ត្រូវបានគេជឿជាក់ថា នឹងចូលរួមជាមួយក្លិប Los Angeles FC លេងនៅលីគកំពូល Major League Soccer របស់សហរដ្ឋអាមេរិក ក្នុងរង្វង់តម្លៃផ្ទេរ ២០លានផោន ក្រោយពេលចាកចេញពី Tottenham Hotspur ផ្លូវការរួចមក។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង វ័យ ៣៣ឆ្នាំរូបនេះ នឹងបំបែកកំណត់ត្រាផ្ទេរខ្ពស់បំផុតប្រចាំលីគអាមេរិក ដែលបច្ចុប្បន្ន Emmanuel Latte ទិញពីក្លិប Middlesbrough មានតម្លៃ ២២.៥លានផោនថ្លៃជាងគេកាលខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្លិបរួមលីគ Atlanta United។ ទោះជាយ៉ាង ការពិភាក្សាគ្នាចុងក្រោយនេះនៅតែបន្តធ្វើឡើងដដែល មុនឈានដល់ការចុះកិច្ចសន្យាផ្លូវការ និងការពិនិត្យសុខភាពផងដែរ។ Son ដែលស្ថិតក្រោមកិច្ចសន្យាជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspur ដល់ឆ្នាំ២០២៦ ត្រូវបានគេគិតថា បានបង្ហាញខ្លួនលើកចុងក្រោយនៃជំនួប Spurs លេងស្មើ ១-១ ទល់នឹងក្រុមរបស់អង់គ្លេសដូចគ្នា Newcastle United ដែលបញ្ចប់ក្នុងលទ្ធផល

Son ទំនងចូលរួមជាមួយក្លិបនៅអាមេរិក ក្នុងតម្លៃបំបែកកំណត់ត្រា ក្រោយចាកចេញពី Spurs ផ្លូវការ Read More »

តារា កូន​ខ្មែរ​-អាល្លឺម៉ង់ ចង់​ចូល​រួម​ជា​មួយ​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា

យុវជន​កូន​ខ្មែរ-អាល្លឺម៉ង់ តារា ចង់​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទាត់​យុវជន​ជម្រើស​ជាតិ​កម្ពុជា ប្រសិន​បើ​មាន​ឱកាស ខណៈ​ររូប​គេ​មាន​សកម្មភាព​លេង​បាល់ទាត់​ជា​រៀង​រាល់​ថ្ងៃ​នៅ​ប្រទេស​អាល្លឺម៉ង់។ កាល​ពី​ថ្ងៃអាទិត្យ ទី​៣ ខែ​សីហា ឆ្នាំ ២០២៥ តារា និង​ឪពុក​របស់​ខ្លួន​បាន​ទៅ​ទស្សនា​ការ​ប្រកួត​​​ពាន​បើក​រដូវ​កាល​ថ្មី ខេមបូឌាន​ស៊ុប​ភើ​ខាប់ ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​ទៅ​ទស្សនា​បាល់ទាត់​នៅ​រាជ​ធានី​ភ្នំពេញ​នេះ​ដោយសារ​រូប​គេ​ និង​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​កម្សាន្ត​មក​ប្រទេស​កម្ពុជា​ក្នុង​ពេល​សម្រាក​ពី​ការ​សិក្សា។ សារព័ត៌មាន​«កម្ពុជា​ថ្មី» បាន​ជួប​ តារា និង​ឪពុក​របស់​គេ​ដែល​កំពុង​ទស្សនា​ការ​ប្រកួត ហើយ​បាន​សាក​សួរ​ពី​ចំណាប់​អារម្មណ៍​របស់​គេ។ យុវជន​ខ្មែរ-អាល្លឺម៉ង់ បាន​ប្រាប់​ថា រូប​គេ​ពិត​ជា​ចូល​ចិត្ត​បាល់ទាត់ និង​ចង់​ក្លាយ​ជា​កីឡាករ​អាជីព។ ជា​ពិសេស​រូប​គេ​ចង់​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នា​ពេល​ខាង​មុខ ប្រសិន​បើ​មាន​ឱកាស។ គ្រាន់​តែក្នុង​ពេល​ដំណើរ​កម្សាន្ត​មក​ប្រទេស​កម្ពុជា រូប​គេ​មិន​ទុក​ពេល​វេលា​ចោល​នោះ​ទេ​គឺ​បាន​ចេញ​ទៅ​លេង​បាល់ទាត់​ជា​មួយ​យុវជន​ផ្សេង​ទៀត​ជា​រៀង​រាល់​ថ្ងៃ​ថែម​ទៀត​ផង។ តារា ដែល​មាន​ម្តាយ​ជា​ជន​ជាតិ​ខ្មែរ និង​ឪពុក​ជា​ជន​ជាតិ​អាល្លឺម៉ង់​ទទួល​បាន​ការ​អប់រំ​យ៉ាង​ល្អ​ពី​ម្តាយ​ឲ្យ​ចេះ​និយាយ​ភាសា​ខ្មែរ និង​​ប្រទេស​កម្ពុជា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ឪពុក​ម្តាយ​តែង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​កូន​ក្នុង​ការលេង​បាល់ទាត់ ហើយ​ឪពុក​ម្តាយ​ក៏​ចង់​ឃើញ​កូន​​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែរ។ រូប​គេ​ទើប​អាយុ ១៤​ឆ្នាំ ប៉ុន្តែ​មានកាយ​សម្បទា​ខ្ពស់​ធំ​ល្អ​ដែល​មាន​អំណោយ​ផល​​​សម្រាប់​ការ​លេង​បាល់ទាត់​តែ​ម្តង៕ ប្រភព៖​ KAMPUCHEATHMEY

តារា កូន​ខ្មែរ​-អាល្លឺម៉ង់ ចង់​ចូល​រួម​ជា​មួយ​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា Read More »

គួរ​ឲ្យ​ចាប់​អារម្មណ៍​ ពាន​ឯកត្តជន​ MVP បាន​ទៅកីឡាករ​បាំង​កណ្តាល​របស់​ប៉ូឡូញ ក្នុង​ពាន VNL

ម្ចាស់ពានឯកត្តជននីមួយៗក្នុងពានលីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ២០២៥ ត្រូវបានរកឃើញជាផ្លូវការ ខណៈអ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ បានទៅលើអ្នកបាំង​កណ្តាល​របស់​ក្រុម​បាល់ទះ​ជម្រើសជាតិ ប៉ូឡូញ Jakub Kochanowski។ ការប្រកួតពាន FIVB Men’s Volleyball Nations League ២០២៥ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ២ ខែ សីហា។ ក្នុងនោះក្រុមជើងឯកបានទៅលើក្រុមជម្រើសជាតិ ប៉ូឡូញ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមជម្រើសជាតិ អ៉ីតាលី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិតទល់នឹង ០។ ចំណែកក្រុម ប្រេស៊ីល បានចំណាត់ថ្នាក់លេខ ៣ និងក្រុមជម្រើសជាតិ ស្លូវេនី បានចំណាត់ថ្នាក់លេខ ៤។ យ៉ាងណា អ្នកឈ្នះពានឯកត្តជនទាំង ៦ ត្រូវបានប្រកាសជាផ្លូវការហើយកាលពីថ្ងៃទី ៤ ខែ សីហា យប់​មិញ។ ក្នុងនោះអ្នកឈ្នះពាន លីប៉ើរ៉ូល្អបំផុត បានទៅលើកីឡាករ ប្រេស៊ីល Maique Nascimento។ អ្នកឈ្នះពាន​អ្នក​ប៉ះសេ​ល្អបំផុត

គួរ​ឲ្យ​ចាប់​អារម្មណ៍​ ពាន​ឯកត្តជន​ MVP បាន​ទៅកីឡាករ​បាំង​កណ្តាល​របស់​ប៉ូឡូញ ក្នុង​ពាន VNL Read More »

Tellez ទើបលេងលើកដំបូងជាមួយភ្នំពេញក្រោន ត្រូវអ្នកគាំទ្រសរសើរពីសមត្ថភាពមិនដាច់ពីមាត់

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ ភ្នំពេញក្រោន Makerlo Tellez ត្រូវបានអ្នកគាំទ្របង្ហាញការកោតសរសើរមិនដាច់ពីមាត់ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងជាមួយក្រុម ក្នុងពានរង្វាន់បើករដូវកាល Cambodian Super Cup កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ។ ម្សិលមិញ Tellez ត្រូវបានគ្រូបង្វឹកលោក Oleg Starynskyi ផ្តល់សេចក្តីទុកចិត្តឱ្យផ្លាស់ប្តូរចូលនៅដើមវគ្គទី ២។ ទោះបីទើបផ្លាស់មកកាន់ក្លិបសឹង្ហក្រហមក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិ បូលីវី វ័យ ២៥ ឆ្នាំ ពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន តាមរយៈការញាក់គូប្រកួត និងបង្កើតឱកាសជាដើម ហើយនៅក្នុងការប្រកួតនោះទៀតសោត រូបគេក៏បានស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរ។ ទោះបីជាយ៉ាងណា ភ្នំពេញក្រោន បានបរាជ័យក្រោមថ្វីជើងក្រុម ព្រះខ័នរាជស្វាយរៀង នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៣ ទល់នឹង ៥ បន្ទាប់ពីបញ្ចប់ការប្រកួត ៩០នាទីពេញ ក្រុមទាំង ២ ស្មើគ្នា ២ ទល់នឹង ២។ ចំពោះការបរាជ័យនេះ បានធ្វើឱ្យ ភ្នំពេញក្រោន

Tellez ទើបលេងលើកដំបូងជាមួយភ្នំពេញក្រោន ត្រូវអ្នកគាំទ្រសរសើរពីសមត្ថភាពមិនដាច់ពីមាត់ Read More »

Scroll to Top