ពត៌មានថ្មីៗ

Marseille ទិញយក Aubameyang ត្រលប់ទៅវិញ បន្ទាប់ពី លេងឱ្យ Al-Qadsiah អស់រយះពេលមួយឆ្នាំ

ក្របខ័ណ្ឌបារាំង Ligue 1 បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបាន ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធក្រុម Arsenal និង Chelseaកីឡាករ Pierre-Emerick Aubameyang លើការផ្ទេរដោយឥតគិតថ្លៃ។ បន្ទាប់ពីបានចំណាយពេលមួយរដូវកាលនៅប្រទេសអារ៉ាប៊ីសាអូឌីត កីឡាករវ័យ 36 ឆ្នាំរូបនេះបានត្រលប់ទៅ Marseille វិញដោយបានចូលរួមជាមួយក្លឹបដូចក្នុងការផ្ទេរដោយឥតគិតថ្លៃក្នុងឆ្នាំ 2023ដែរ។ កីឡាករអន្តរជាតិហ្គាបុងដើមកំណើតបារាំងបានចុះកិច្ចសន្យារយៈពេលពីរឆ្នាំក្នុងខែកក្កដា ឆ្នាំ 2024 ជាមួយក្រុម Al-Qadsiah ដែលទើបនឹងឡើងថ្មី មកលេងក្របខ័ណ្ឌកំពូលរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតប៉ុន្តែត្រូវបានបញ្ចប់កិច្ចសន្យាកាលពីដើមខែនេះ។ Aubameyang បានបញ្ចប់រដូវកាល 2023-24យ៉ាងល្អនៅប្រទេសបារាំង ជាមួយនឹងការស៊ុតបញ្ចូលទីបាន 30 គ្រាប់ក្នុងគ្រប់ការប្រកួតទាំងអស់ ហើយក្លាយជាកីឡាករដំបូងរបស់ Marseille ដែលឈានដល់ចំនួនសរុបខ្ពស់ចាប់តាំងពី Didier Drogba អាចធ្វើបានពីរទសវត្សរ៍មុន។ ប្រភព៖ NKDNEWS

Marseille ទិញយក Aubameyang ត្រលប់ទៅវិញ បន្ទាប់ពី លេងឱ្យ Al-Qadsiah អស់រយះពេលមួយឆ្នាំ Read More »

រិន សារ័ត្ន មិន​ប្រកួតមួយ​ខែ ដើម្បី​ត្រៀម​ខ្លួន​ដណ្តើម​ខ្សែក្រវាត់ជាមួយកីឡាករ​ថៃ ថ្ងៃ​សៅរ៍នេះ

(ភ្នំពេញ)៖ កីឡាករ រិន សារ័ត្ន ដើម្បីត្រៀមខ្លួនឲ្យបានល្អមិនទទួលការប្រកួតតាមស្ថានីយទូរទស្សន៍ផ្សេងៗរយៈពេល ១ខែដើម្បីសម្រុកហ្វឹកហាត់ត្រៀមដណ្ដើមខ្សែក្រវាត់ GMA ជាមួយកីឡាករថៃ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ។ អ្នកលេងគុនខ្មែរ រិន សារ័ត្ន បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹង​ពី​ការប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករថៃលើកនេះខ្លួនមិនទទួលការប្រកួតតាមស្ថានីយទូរទស្សន៍ផ្សេងៗនោះឡើយដើម្បីយកពេលវេលាឲ្យបានគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ត្រៀម។ ដោយសារមួយរយៈពេលនេះកម្ពុជាកំពុងមានបញ្ហាជាមួយថៃ ស្របពេលខ្លួនត្រូវប៉ះគ្នាជាមួយកីឡាករមកពីប្រទេសនោះទៀត រិន សារ័ត្ន ហាក់មានអារម្មណ៍តានតឹងផង និងមានអារម្មណ៍សប្បាយរីករាយផង ព្រោះបានប្រកួតដណ្ដើមខ្សែក្រវាត់។ កីឡាករដើមកំណើតពីខេត្តព្រៃវែងរូបនេះបន្ថែមទៀតថា ការប្រកួតមួយនេះសំខាន់ខ្លាំងចំពោះរូបគេ ដូច្នេះផ្ដោតខ្លាំងលើការហ្វឹកហាត់ទាំងការហាត់យកកម្លាំងស៊ុហ្វ បច្ចេកទេសឈរវាយរួម និងបច្ចេកទេសលេងលើកម្រាលជាដើម។ សារ័ត្ន ដាក់ក្ដីសង្ឃឹមរហូត ៧០% ទទួលបានជ័យជម្នះក្នុងការប្រកួតជាកីឡាករថៃ នៅថ្ងៃទី២ សីហា នេះដោយសារតែបានហ្វឹកហាត់ត្រៀមខ្លួនបានល្អផង និងបានដឹងពីបច្ចេកទេស រួមទាំងត្រៀមស្នៀតរួចជាស្រេចសម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ខាងលើ។ កីឡាករ រិន សារ័ត្ន នឹងត្រូវប្រកួតគុនចម្រុះ (MMA) ដណ្ដើមខ្សែក្រវាត់ GMA ជាមួយកីឡាករថៃ Chayut Rojanakat ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ កីឡាករកម្ពុជាទាំង ៣រូប រួមមាន គោរមៈ

រិន សារ័ត្ន មិន​ប្រកួតមួយ​ខែ ដើម្បី​ត្រៀម​ខ្លួន​ដណ្តើម​ខ្សែក្រវាត់ជាមួយកីឡាករ​ថៃ ថ្ងៃ​សៅរ៍នេះ Read More »

Verstappen ចេញមកបញ្ជាក់ច្បាស់ៗថា រូបលោកនឹងបន្តបើកឱ្យ Red Bull ក្នុងឆ្នាំ២០២៦

(បរទេស)៖ កីឡាករប្រណាំងរថយន្ត Formula One គឺ Max Verstappen បានចេញមកបញ្ចប់មន្ទិលសង្ស័យជុំវិញ អនាគតដោយលោកបាននិយាយថា នឹងបន្តបើកបរឱ្យក្រុមប្រណាំង Red Bull ទៀតសម្រាប់រដូវកាលក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អតីតម្ចាស់ជើងឯកពិភពលោក ៤សម័យកាល នៅមានកិច្ចសន្យាជាមួយ Red Bull រហូតដល់ឆ្នាំ២០២៨ ឯណោះ ក៏ប៉ុន្តែថ្មីៗនេះ ត្រូវបានគេសង្ស័យជាខ្លាំងថារូបលោកបានកំពុងពិចារណាចាកចេញ ក្រោយពេល Mercedes ចាប់អារម្មណ៍។ Verstappen វ័យ ២៨ឆ្នាំដែលកំពុងស្ថិតនៅប្រទេសហុងគ្រី ក្នុងកម្មវិធី Grand Prix នោះបានថ្លែងថា «ខ្ញុំមិនដែលនិយាយអ្វីសោះឡើយ ក៏ព្រោះតែខ្ញុំផ្តោតតែទៅលើក្រុម និងទម្រង់ប្រណាំងរបស់ពួកយើងតែប៉ុណ្ណោះ។ ច្បាស់ណាស់សម្រាប់រដូវកាលក្រោយ វាគ្មានអ្វីថ្មីនោះទេ ពោលគឺខ្ញុំនៅតែនៅទីនេះដដែល»។ ជាមួយគ្នានោះដែរ កីឡាករហូឡង់រូបនេះក៏បានបញ្ជាក់ប្រាប់ផងថា គូប្រជែង George Russell និង Kimi Antonelli នឹងនៅបន្តបើកឱ្យក្រុមប្រណាំង Mercedes ដដែលនៅឆ្នាំបន្ទាប់ ដែលកន្លងមកមានពាក្យចចាមអារ៉ាមថាចាកចេញ ដោយទុកកន្លែងនេះសម្រាប់ Verstappen៕ ប្រភព៖ FRESH

Verstappen ចេញមកបញ្ជាក់ច្បាស់ៗថា រូបលោកនឹងបន្តបើកឱ្យ Red Bull ក្នុងឆ្នាំ២០២៦ Read More »

Luke Shaw សរសើរលោក Amorim ដែលអាចស្តារស្មារតីរួមកីឡាករបិសាចមក​វិញ ក្រោយ ​បាត់​បង់ជាង១២ឆ្នាំ

ក្លិប Manchester United ចាយពេលវេលាជាង១២ឆ្នាំ បែកបាក់ស្មារតីរួចក្នុងក្រុម ចាប់តាំង​ពីការចាកចេញរបស់លោក Sir Alex Ferguson អ្នកចាត់ការដ៏អស្ចារ្យបំផុតក្នុងប្រវត្តិ​សាស្ត្រ កាលពីឆ្នាំ២០១៣មក។ ស្របពេលក្រុមរហស្សនាមបិសាចក្រហម​ ត្រៀមខ្លួន​សម្រាប់​ប្រកួតប្រជែងរដូវកាលថ្មី ខ្សែការពារ Luke Shaw បានចេញមុខអះអាងថា អ្នកចាត់ការក្រុម​ថ្មី​ លោក ​Ruben Amorim មានចំណុចពិសេស អាចស្តារស្មារតីរួមក្រុមល្អខ្លាំងឡើងវិញ ក្រោយក្រុម​បាត់បង់សាមគ្គីភាព​ អស់ពេលជាង១២ឆ្នាំ។ Man Utd ទើបតែបង្ហាញខ្លួនប្រកួតលើក២ប៉ុណ្ណោះ ក្នុងការប្រកួតមិត្តភាពកម្តៅ​សាច់ដុំ​ត្រៀម​បើក​រដូវកាលថ្មី លើទឹកដីអាម៉េរិក ប៉ុន្តែទម្រង់លេងដ៏ល្អរបស់ក្រុម យកឈ្នះការ​ប្រកួត​ជាប់ៗគ្នា ធ្វើឱ្យមនុស្សជាច្រើន​សម្លឹក​មើលលើការពង្រឹងសមត្ថភាពល្អជាថ្មី​ឡើងវិញ​របស់ក្រុមអង់គ្លេសមួយនេះ។ រដូវកាលមុន Man Utd ធ្លាក់ទម្រង់លេងខ្លាំងរហូតឈរ​ចំណាត់ថ្នាក់លេខ១៥ នៅតារាង Premier League។ ចប់រដូវកាល ២០២៤-២៥ ភ្លាម ​ការផ្លាស់ប្តូរប្រព័ន្ធលេងក្នុងក្រុម ជាពិសេសកីឡាករ ជា​រឿង​​ត្រូវធ្វើដំបូងគេបង្អស់ និងជាតម្រូវការចាំបាច់ របស់អ្នកចាត់ក្រុមសញ្ជាតិព័រទុយហ្កាល់ ។ មកដល់ពេលនេះ លទ្ធផលចាប់ផ្តើមបង្ហាញបណ្តើរៗ។ ដំបូងឡើយ កីឡាករ៥រូប មានភាពចម្រូងចម្រាសជាមួយ​ក្លិប ត្រូវបានដកឈ្មោះចេញពី​បញ្ជី​ក្រុម

Luke Shaw សរសើរលោក Amorim ដែលអាចស្តារស្មារតីរួមកីឡាករបិសាចមក​វិញ ក្រោយ ​បាត់​បង់ជាង១២ឆ្នាំ Read More »

Galatasaray បំបែកកំណត់ត្រាទិញកីឡាករថ្លៃបំផុតមកលេងនៅទួរគីលើខ្សែប្រយុទ្ធ Osimhen

Galatasaray បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Victor Osimhen ពីក្រុម Napoli នៃក្របខ័ណ្ឌ Serie A ក្នុងតម្លៃ 75 លានអឺរ៉ូ (85.74 លានដុល្លារ) ដែលធ្វើឱ្យកីឡាករនីហ្សេរីយ៉ាក្លាយជាការផ្ទេរដែលមានតម្លៃថ្លៃបំផុតនៅក្នុងបាល់ទាត់ទួរគី។ ការផ្ទេររបស់ Osimhen បានបំបែកកំណត់ត្រាពីមុនដែលកំណត់ដោយ Fenerbahce នៅពេលដែលពួកគេបានចុះហត្ថលេខាលើ Youssef En-Nesyri ពី Sevilla ក្នុងកិច្ចសន្យារយៈពេលប្រាំឆ្នាំក្នុងតម្លៃ 20 លានអឺរ៉ូកាលពីខែកក្កដាឆ្នាំមុន។ ក្លឹបGalatasaray បាននិយាយថាជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ 10 ភាគរយនៃប្រាក់ចំណេញនាពេលអនាគតពីការផ្ទេរបន្ទាប់របស់ Osimhen នឹងត្រូវបង់ទៅឱ្យ SSC Napoliបន្ថែមទៀត។ក្លឹបក៏បានបន្តថាបាននិយាយថា “កិច្ចសន្យារយៈពេល 4 ឆ្នាំត្រូវបានចុះហត្ថលេខាជាមួយកីឡាករដោយចាប់ផ្តើមពីរដូវកាល 2025-2026” ។ យោងតាមកិច្ចព្រមព្រៀងកីឡាករវ័យ 26 ឆ្នាំនេះនឹងទទួលបានប្រាក់សុទ្ធចំនួន 15 លានអឺរ៉ូសម្រាប់រដូវកាលនីមួយៗ។ Osimhen ក៏នឹងទទួលបានប្រាក់រង្វាន់ភាពស្មោះត្រង់សុទ្ធចំនួន 1 លានអឺរ៉ូក្នុងមួយរដូវកាល និង 5លានអឺរ៉ូជាការទូទាត់សិទ្ធិរូបភាព — ប៉ះប៉ូវសម្រាប់ការប្រើប្រាស់ឈ្មោះ រូបភាព និងភាពដូចគ្នារបស់គាត់នៅក្នុងម៉ាកយីហោ

Galatasaray បំបែកកំណត់ត្រាទិញកីឡាករថ្លៃបំផុតមកលេងនៅទួរគីលើខ្សែប្រយុទ្ធ Osimhen Read More »

ក្លិប ៥ ប្រចាំ លីគ​កំពូល​អង់គ្លេស ចាយលុយ​ច្រើនបំផុត​​ត្រៀម​ខ្លួន​រដូវកាលនេះ

ការដោះដូរកីឡាករក្នុងលីគកំពូល អង់គ្លេស Premier League កំពុងតែមមា​ញឹកខ្លាំង មុនទីផ្សារដោះដូរកីឡាកររដូវក្តៅបិទនៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៥។ គិតត្រឹមថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥ ក្លិបហង្សក្រហម Liverpool បានឈរនៅលើគេ ជាក្លិបដែលចាយលុយច្រើនបំផុត ក្នុងការទិញចូលកីឡាករថ្មី​ចូល។ បន្ទាប់មក Chelsea ឈរលេខ ២, Arsenal ឈរលេខ ៣, Manchester United ឈរលេខ ៤ និង Manchester City ឈរនៅលេខ ៥។ ខាងក្រោម គឺជាទិន្នន័យលំអិត​ ដែលដកស្រង់ចេញពី Transfer Market អំពីក្លិបទាំង ៥ ក្នុងក្របខណ្ឌ Premier League បាន​ចំណាយ​ច្រើនជាងគេបំផុត ក្នុងការទិញកីឡាករថ្មីនៅរដូវក្តៅនេះ៖ Liverpool ចាយលុយសរុបអស់ ចំនួន ៣៥៨.៩ លានដុល្លារអាមេរិក

ក្លិប ៥ ប្រចាំ លីគ​កំពូល​អង់គ្លេស ចាយលុយ​ច្រើនបំផុត​​ត្រៀម​ខ្លួន​រដូវកាលនេះ Read More »

Man Utd លត់ Bournemouth ៤-១ បង្ហាញពីភាពរីកចម្រើន ត្រៀមរដូវកាលថ្មី

ក្លិប Manchester United បន្តបង្ហាញប្រព័ន្ធលេងដ៏ល្អមួយ នៅក្នុងការប្រកួតមិត្តភាពកម្តៅ សាច់ដុំត្រៀមរដូវកាលថ្មី លើទឹកដីប្រទេសអាម៉េរិកដោយបានផ្តួលក្រុម AFC Bournemouth មកពីអង់គ្លេសដូចគ្នា លទ្ធផល ៤-១ នាការប្រកួតពានរង្វាន់មិត្តភាព Premier League Summer Series​ នៅថ្ងៃទី៣១ ខែកក្កដា។ នេះជាជ័យជម្នះទីពីរ របស់ Man Utd ក្នុងដំណើរប្រកួតមិត្តភាពលើទឹកដីអាម៉េរិក ក្រោយពួកគេបានយកឈ្នះ West Ham United លទ្ធផល ២-១ ​កាលពីសប្តាហ៍មុន។ ការបង្ហាញទម្រង់លេងដ៏ល្អ អមជាមួយនឹងកីឡាករលើទីលានសហការគ្នាធ្វើសកម្មភាពរួម ប្រយុទ្ធ ការពាររួមគ្នា រហូតធ្វើឱ្យក្រុមអាចយកឈ្នះការប្រកួតបាន។ គ្រាប់ទី១ កើតចេញ​ពី​ការស៊ុតរបស់កីឡាករ Rasmus Hojlund នាទី៨ ធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដែលគេ​រកបានគ្រាប់បើកឆាកដល់ក្រុម មុនពេលមិត្តរួមក្រុម កីឡាករ Patrick Dorgu ស៊ុតគ្រាប់ទី២ នាទី២៥ ក្នុងវគ្គទីមួយ។ ជាការកសាងទម្រង់លេង និងប្រព័ន្ធលេងការយល់ចិត្តគ្នា ជួយគ្នាជាក្រុមឱ្យបានល្អឡើង​វិញ កម្លាំងរបស់កីឡាករមានភាពខ្លាំងធន់ជាងមុន ស្ថិតក្រោមការដឹកនាំពេញលេញរបស់​លោក

Man Utd លត់ Bournemouth ៤-១ បង្ហាញពីភាពរីកចម្រើន ត្រៀមរដូវកាលថ្មី Read More »

ការ​កសាង កីឡដ្ឋាន​ខេត្ត​​​ស្វាយរៀង​​ជាថ្មី ប្រើ​ពេល​ ១ ​រដូវ​កាល ជា​មួយ​​អំពូល​ភ្លើង​ LED ​ថ្មី​ ស្រប​តាម​​ស្តង់ដាអាស៊ី AFC

ក្លិប​បាល់ទាត់​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចាប់​ផ្តើម​សាង​សង់​កីឡដ្ឋាន​ជា​ថ្មី កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០២៥ ​ដើម្បី​បំពេញ​ទៅ​តាម​កម្រិត​ស្តង់ដា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី។ លោក Christopher Grant អ្នកចាត់ការទូទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀង បាន​ប្រាប់«កម្ពុជា​ថ្មី» នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ ២០២៥ ថា ការ​សាង​សង់​ជា​ថ្មី​នៃ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​​គឺ​ ត្រូវ​ប្រើ​ពេល​ពេញ​មួយ​រដូវ​កាល​ថ្មី​ ២០២៥-២៦​ ដោយ​គ្រោង​បញ្ចប់ និង​ប្រើ​ប្រាស់​នៅ​​ដើម​រដូវ​កាល ២០២៦/២៧។ ការ​សាង​សង់​ជា​ថ្មី​នេះ កីឡដ្ឋាន​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ ៧២០០​ នាក់ និង​មាន​បន្ទប់​ភ្ញៀវ​ពិសេស (VIP) ​ចំនួន ១២។ ស្មៅ​ធម្មជាតិ​កម្រិត​ស្តង់ដា​ដូចរដូវ​កាល​មុន ប៉ុន្តែ​ដាក់​ស្មៅ​ធម្មជាតិ​ជប៉ុន និង​ប្រព័ន្ធ​រំដោះ​ទឹក​ថ្មី។ លោក​បាន​បញ្ជាក់​ថា ៖«អគ្គិសនី​​នឹង​ដំឡើង​​​កម្លាំង​បន្ថែម​ ជា​មួយ​អំពូល​ភ្លើង​ LED ថ្មី ​​ដែល​មាន​កម្រិត LUX of 1,400+ ​​ស្រប​ទៅ​តាម​ស្តង់ដា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី»។ កីឡដ្ឋាន​ខេត្ត​ស្វាយរៀង បាន​ក្លាយ​ជា​កន្លែង​ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​​ផ្ទាល់​ច្រើន​ជាង​គេ​បំផុត​នា​ពីរ​រដូវ​កាល​ចុង​ក្រោយ​នៃ​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ កន្លង​មក កីឡដ្ឋាន​អាច​ផ្ទុក​អ្នក​ទស្សនា​​ផ្ទាល់​ប្រមាណ ៤០០០​នាក់​ប៉ុណ្ណោះ ខណៈ​ចំនួន​អ្នក​ទស្សនា​បាន​កើន​ឡើង​ជា​លំដាប់។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្លិប​មាន​ភារកិច្ច​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ចំនួន ២

ការ​កសាង កីឡដ្ឋាន​ខេត្ត​​​ស្វាយរៀង​​ជាថ្មី ប្រើ​ពេល​ ១ ​រដូវ​កាល ជា​មួយ​​អំពូល​ភ្លើង​ LED ​ថ្មី​ ស្រប​តាម​​ស្តង់ដាអាស៊ី AFC Read More »

ខ្សែប្រយុទ្ធ Gyokeres ថា គ្មានបំណងប្រដូចទៅនឹង Henry អតីតម្ចាស់អាវលេខ១៤ Arsenal ឡើយ!

(ឡុងដ៍)៖ សមាជិកថ្មីរបស់កាំភ្លើងធំ Arsenal គឺ Viktor Gyokeres បាននិយាយថា «ខ្ញុំចង់ធ្វើអ្វីទៅតាមលទ្ធភាព» បន្ទាប់ពីទទួលបានអាវលេខ១៤ ដែលជាលេខចាស់ត្រូវបានពាក់ដោយតារាជើងស៊ុត Thierry Henry ប្រចាំក្លិបនាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Gyokeres បានថ្លែងថា «ជាការពិតណាស់ ខ្ញុំបានដឹងពីប្រវត្តិនៃលេខនេះ។ ខ្ញុំមានជាកិត្តិយសខ្លាំងណាស់ដែលបានពាក់លេខ១៤ ដែលវាពុំមែនជាចំនួន និងកម្រមានកីឡាករណាពាក់ផង ក៏ប៉ុន្តែតាមពិតទៅ វាពិតជាងាយស្រួលទៅវិញទេ នៅពេលបានដឹងការពិត»។ លោកថា «ខ្ញុំមិនដឹងទេ ខ្ញុំមិនដែលមានបំណងប្រៀបធៀបជាមួយម្ចាស់លេខចាស់ដែលគាត់សម្រេចបានជាមួយក្លិបឡើយ»។ ខ្សែប្រយុទ្ធបារាំង Thierry Henry រកបាន ២២៨គ្រាប់ច្រើនជាងគេសម្រាប់ Arsenal ពីការចូលលេង ៣៧៧លើក ដែលបានពាក់លេខ១៤ នៅកីឡដ្ឋាន Emirates ដែលបច្ចុប្បន្នបានវិវត្តន៍ក្លាយជាអ្នកចាត់ការទូទៅ។ ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត វ័យ ២៧ឆ្នាំ Gyokeres បានបំពេញការផ្ទេរ ១០០%មកកាន់ Arsenal កាលពីថ្ងៃសៅរ៍ ក្នុងតម្លៃ ៦៤លានផោនពីក្លិបព័រទុយហ្គាល់ Sporting Lisbon ដើម្បីបំពេញបន្ថែមតំបន់ប្រយុទ្ធក្នុងក្រុមរបស់លោក Mikel Arteta ដណ្តើមជើងឯកលីគ Premier League

ខ្សែប្រយុទ្ធ Gyokeres ថា គ្មានបំណងប្រដូចទៅនឹង Henry អតីតម្ចាស់អាវលេខ១៤ Arsenal ឡើយ! Read More »

អង្គរថាយហ្គឺរ នឹងបរិច្ចាគ ២ដុល្លារពីការលក់ឯកសណ្ឋានរដូវកាលថ្មី ជួយដល់ជនភៀសសឹក

(សៀមរាប)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសនឹងបរិច្ចាគថវិកាចំនួន ២ដុល្លារ ពីការលក់ឯកសណ្ឋានរដូវកាលថ្មី សម្រាប់ជួយដល់ជនភៀសសឹក ដែលបានរងផលប៉ះពាល់រាប់ម៉ឺនគ្រួសារ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ បានបញ្ជាក់ថា «ក្លិបបាល់ទាត់អង្គរថាយហ្កឺរ សូមជម្រាបជូនថាសម្រាប់បងប្អូន ដែលបញ្ជារទិញអាវរដូវកាលថ្មី ឆ្នាំ២០២៥-២៦ (អាវប្រភេទកីឡាករ) ពួកយើងនឹងធ្វើការដកចំនួន 2$ សម្រាប់បរិច្ចាគទៅកាន់ជនភៀសសឹក។ រយៈពេលនៃគម្រោង ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥»។ គួរដឹងថា ថ្មីៗនេះ ដើម្បីរួមចំណែកជួយជនភៀសសឹក កំពុងរស់នៅទីកន្លែងសុវត្ថិភាព ក្រោយជម្លៀសចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ ដែលរៀបចំ និងយកចិត្តទុកដាក់ខ្ពស់ដោយរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ គេឃើញប្រជាពលរដ្ឋខ្មែរជាច្រើន បានរួមគ្នាជួយតាមគ្រប់រូបភាព ក្នុងនោះក្លិបព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ក៏បានបរិច្ចាគថវិកាចំនួន ២០លានរៀលដូចគ្នា សម្រាប់រួមចំណែកជួយដល់ជនភៀសសឹកផងដែរ៕ ប្រភព៖ FRESH NEWS

អង្គរថាយហ្គឺរ នឹងបរិច្ចាគ ២ដុល្លារពីការលក់ឯកសណ្ឋានរដូវកាលថ្មី ជួយដល់ជនភៀសសឹក Read More »

Scroll to Top