ពត៌មានថ្មីៗ

កីឡាករជើងស៊ុត Benjamin Šeško បើកភ្លើងខៀវចង់ចូលរួមជាមួយ Man United

ខ្សែប្រយុទ្ធសញ្ជាតិ ស្លូវេនី Benjamin Šeško បានបើកភ្លើងខៀវ ចង់ចូលរួមជាមួយក្លិបបិសាចក្រហម Manchester United នៅរដូវកាលនេះ បន្ទាប់ពីទទួលដំណឹងពីក្លិបធំប្រចាំលីគ អង់គ្លេស គ្រោងដាក់សំណើដេញថ្លៃយករូបគេពី RB Leipzig។ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Man United បានជូនដំណឹងទៅ RB Leipzig រួចរាល់ហើយ អំពីគោលបំណង ដែលពួកគេបានរៀបចំសំណើ ដើម្បីដេញថ្លៃយកខ្សែប្រយុទ្ធ Benjamin Šeško។ ប្រភពដដែល បានចុះផ្សាយបន្តថា កីឡាករសញ្ជាតិ ស្លូវេនី វ័យ ២២ ឆ្នាំរូបនេះ គឺពេញចិត្តយ៉ាងខ្លាំង ក្នុងការមកចូលរួមជាមួយ Man United ទោះបីជាក្លិបនៅរដូវកាលនេះ មិនមានកៅអីលេងពាន អឺរ៉ុប ណាមួយ ឬក៏ Champions League ក៏ដោយ។ ភាគីក្លិប និងកីឡាករបានធ្វើការសន្ទនាជាមួយគ្នាខ្លះៗហើយ អំពីព័ត៌មានផ្សេងៗទាក់ទងនឹងគម្រោង និងចក្ខុវិស័យរបស់ក្លិប […]

កីឡាករជើងស៊ុត Benjamin Šeško បើកភ្លើងខៀវចង់ចូលរួមជាមួយ Man United Read More »

កូនប្រុសលោកត្រាំ អះអាងថាក្លិប Chelsea អញ្ជើញឪពុកខ្លួនឱ្យលើកពាន CWC ជាមួយ

លោក Eric Trump ត្រូវជាកូនប្រុសរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ អះអាងថាក្លិប Chelsea អញ្ជើញឪពុកខ្លួនឱ្យចូលរួមលើកពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែលដណ្តើមបានពីក្រុម Paris Saint Germain នៅធ្វើពិធីប្រគល់មេដាយ និងពានរង្វាន់ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។ ការអញ្ជើញនេះ គឺក្រោយពេលក្រុមរហស្សនាមតោខៀវ បានផ្តល់ជើងខ្លាំងបារាំង Paris Saint Germain លទ្ធផល ៣-០ ក្នុងជំនួបផ្តាច់ព្រ័ត្រធ្វើឡើងនៅកីឡដ្ឋាន MetLife កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៥។ ក្រុមមកពីអង់គ្លេស បានគ្រងជើងឯកជាម្ចាស់ពានរង្វាន់ពិភពលោក ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមដំបូងគេបង្អស់ដែលឈ្នះពាន ​CWC ដែលកែប្រែរូបមន្តប្រកួតថ្មី។ បន្ទាប់ពីបញ្ចប់ការប្រកួត ពិធីប្រគល់ពានរង្វាន់ក៏ចូលមកដល់ លោក Gianni Infantino និងលោក ត្រាំ បានចូលរួមប្រគល់ពានដោយផ្ទាល់ អមដោយប្រធានក្លិប Chelsea លោក Todd

កូនប្រុសលោកត្រាំ អះអាងថាក្លិប Chelsea អញ្ជើញឪពុកខ្លួនឱ្យលើកពាន CWC ជាមួយ Read More »

ជើងខ្លាំងប្រដាល់ក្នុងទ្រុង McGregor បរាជ័យបណ្តឹងឧទ្ធរណ៍ ករណីរំលោភកាលឆ្នាំ២០១៨

(បរទេស)៖ កីឡាករប្រដាល់ក្នុងទ្រុង UFC គឺ Connor McGregor បានចាញ់ក្តីនៅបណ្តឹងឧទ្ធរណ៍ ករណីរំលោភសេពសន្ថវៈកាលឆ្នាំ២០១៨។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កាលពីខែវិច្ឆិកា McGregor ត្រូវបានតម្រូវឱ្យបង់ប្រាក់ពិន័យប្រមាណ ២០៦,០០០ផោន ចំពោះការបៀតបៀនកេរ្តិ៍ខ្មាស់ទៅលើនាង Nikita Hand នៅក្នុងសណ្ឋាគារមួយ ស្ថិតក្នុងទីក្រុង Dublin ប្រទេសអៀរឡង់ខាងជើងកាលឆ្នាំ២០១៨។ មន្រ្តីចៅក្រមទាំង ៣នាក់នៅតុលាការស្ថិតក្នុងទីក្រុង Dublin បានបដិសេធបណ្តឹងរបស់ McGregor គ្រប់រូបភាព នៅពេលរូបគេមិនបានបង្ហាញវត្តមានក្នុងអង្គជំនុំជម្រះនេះឡើយ ដោយមានតែនាង Nikita Hand រួមទាំងអ្នកគាំទ្រជាច្រើននាក់ផងដែរ។ តាមរយៈរបាយការណ៍របស់មន្រ្តីប៉ូលីស តុលាការបានរកឃើញថា មេធាវីរបស់ McGregor ពុំបានបង្ហាញភាពតក់ស្លុតចំពោះហានិភ័យនៃការកាត់ក្តីដោយអយុត្តិធម៌នេះទេ ក៏ព្រោះតែអំឡុងពេលសួរនាំភ្លាមៗ ក្រោយកើតហេតុ McGregor ពុំបាននិយាយអ្វីទេ នៅពេលប៉ូលីសបានសួរជិត ១០០ដងក្នុងបទសម្ភាសន៍នោះ។ ទន្ទឹមគ្នានោះមិត្តភក្រ្តរបស់ McGregor គឺលោក James Lawrence ក៏បានបរាជ័យក្នុងការប្តឹងបដិសេធនេះដែរ ដែលតម្រូវឱ្យបង់សំណងផងដែរ នៅពេលអ្នកស្រី Hand ក៏បានបញ្ជាក់ថា ក្នុងសកម្មភាពនោះគឺបានបង្កឡើងដោយ Connor McGregor

ជើងខ្លាំងប្រដាល់ក្នុងទ្រុង McGregor បរាជ័យបណ្តឹងឧទ្ធរណ៍ ករណីរំលោភកាលឆ្នាំ២០១៨ Read More »

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដឹកនាំក្រុមការងារ និងក្រុមកីឡាករគុនខ្មែរ ចុះចែកថវិកា, សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគដល់បងប្អូនជនភៀស ក្នុងខេត្តឧត្តរមានជ័យ

លោក សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានពីការបរិច្ចាគរបស់បងប្អូន ក្នុងការចូលរួមចំណែកជួយគ្នា ក្នុងស្មារតីខ្មែរតែមួយ ដើម្បីជួយដល់បងប្អូនជនភៀសខ្លួននៅឧត្តរមានជ័យ ដែលកំពុងជួបការលំបាក ខ្វះខាត នេះគឺជាផ្នែកដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹកផងដែរ។ ក្នុងស្មារតីខ្មែរតែមួយ សកម្មភាពនេះបានបញ្ជាក់ថា មានតែខ្មែរគ្នាឯងទេ ជាពិសេស ក្រុមហ៊ុនខ្មែរ ប៉ុណ្ណោះ ដែលជួយខ្មែរយើង។ ដូច្នេះ សូមបងប្អូនបន្ត គាំទ្រផលិតផលក្នុងស្រុក ជាពិសេសផលិតរបស់ ក្រុមហ៊ុន វឌ្ឍនៈ ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ក៏ដូចជាជុំរុញឱ្យបងប្អូនមានការងារធ្ចើនៅក្នុងស្រុកច្រើន ចៀសជាងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស៕ ប្រភព៖ ThmeyThmey

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដឹកនាំក្រុមការងារ និងក្រុមកីឡាករគុនខ្មែរ ចុះចែកថវិកា, សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគដល់បងប្អូនជនភៀស ក្នុងខេត្តឧត្តរមានជ័យ Read More »

ក្រសួងអប់រំ បើកកិច្ចប្រជុំពិសេលើផែនការមេត្រៀមធ្វើម្ចាស់ផ្ទះ The 23rd ASEAN University Games ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតជាគោលការណ៍តាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការទទួលសិទ្ធធ្វើម្ចាស់ផ្ទះជាផ្លូវការ នៃការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២៣ (The 23rd ASEAN University Games) ឆ្នាំ២០២៨ ខាងមុខ។ ដោយទទួលបានការអនុញ្ញាតខាងលើ កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដាកន្លងទៅ ក្រសួងអប់រំ បានបើកកិច្ចប្រជុំពិសេសមួយ ដោយមានការចូលរួមពីមន្ដ្រីអគ្គនាយកដ្ឋានកីឡា និងអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន និងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សារៀបចំផែនការមេ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានិស្សិតប្រចាំតំបន់ ២ឆ្នាំម្ដងនេះ។ លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំដំបូង ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីរៀបចំផែនការមេ ដោយត្រូវបង្កើតនូវក្រុមការងារបច្ចេកទេសពិសេសមួយ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវឯកសារ និងបទបញ្ញាត្តិនានា ពាក់ព័ន្ធនឹងការត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ដែលដឹកនាំដោយលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកកីឡា សហការជាមួយសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា និងសហព័ន្ធកីឡាជាតិនានា។ លោកថា

ក្រសួងអប់រំ បើកកិច្ចប្រជុំពិសេលើផែនការមេត្រៀមធ្វើម្ចាស់ផ្ទះ The 23rd ASEAN University Games ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល Read More »

Isak ទៅហ្វឹកហាត់នៅក្លិបចាស់ Sociedad ចំពោះស្ថានភាពមិនច្បាស់លាស់ជាមួយ Newcastle

(បរទេស)៖ ខ្សែប្រយុទ្ធ Alexander Isak បានកំពុងហ្វឹកហាត់ម្នាក់ឯងនៅអតីតក្លិបចាស់របស់គេគឺ Real Sociedad ជុំវិញអនាគតមិនច្បាស់លាស់នៅជាមួយ Newcastle United។ នៅចាំបានថា កីឡាករអន្តរជាតិស៊ុយអែត វ័យ ២៥ឆ្នាំរូបនេះ ធ្លាប់បានចំណាយពេល ៣ឆ្នាំផងដែរលេងឱ្យក្លិបអេស្ប៉ាញ Real Sociedad ក្នុងក្របខណ្ឌ La Liga មុនផ្លាស់មកចូលរួមជាមួយសារិកាព្រៃ Newcastle ក្នុងឆ្នាំ២០២២ ក្រោមតម្លៃខ្លួន ៦០លានផោន។ Isak បានចាកចេញពីក្រុម Newcastle ក្នុងដំណើរប្រកួតកំដៅសាច់ដុំ ត្រៀមរដូវកាលថ្មីនៅទឹកដីអាស៊ី ដោយក្លិបលេងនៅ Premier League បានបញ្ជាក់ថា រូបគេមានបញ្ហារបួសភ្លៅតិចតួច និងគាប់ជួនខ្សែប្រយុទ្ធជួរមុខរូបនេះ បានកំពុងស្វែងរកទ្រនំថ្មីផងដែរ ស្របពេលក្រុមជើងឯកលីគអង់គ្លេស Liverpool បានចាប់អារម្មណ៍ចំពោះអតីតខ្សែប្រយុទ្ធក្លិប Borussia Dortmund រូបនេះ។ គួរបញ្ជាក់ផងថា ការហ្វឹកហាត់ដាច់ដោយឡែកនៅអេស្ប៉ាញនេះ ត្រូវបានប្រភពជាច្រើនទម្លាយប្រាប់ BBC Sport ថា Isak បានប្រើប្រាស់ទីលាន និងសម្ភារៈរបស់ Sociedad ប៉ុន្តែពុំមែនហាត់ជាមួយក្រុមរបស់អេស្ប៉ាញនោះឡើយ៕ ប្រភព៖

Isak ទៅហ្វឹកហាត់នៅក្លិបចាស់ Sociedad ចំពោះស្ថានភាពមិនច្បាស់លាស់ជាមួយ Newcastle Read More »

ព្រះខ័នរាជស្វាយ នាំចូលអតីតយុវជន Feyenoord ត្រៀមលេងពានអន្តរជាតិ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាងរៀង បានប្រកាសនាំចូលកីឡាករបរទេសថ្មីម្នាក់ទៀត នៅថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥ គឺកីឡាករជនជាតិ ម៉ារ៉ុក សញ្ជាតិ ហូល្លង់ Faris Hammouti។ Faris Hammouti អាយុ ២៨ឆ្នាំ ដែលលេងតួនាទីជាខ្សែការពារស្លាបស្តាំ ធ្លាប់មានបទពិសោធជោគជាំ ក្នុងការលេងនៅលីគក្នុងប្រទេស ហូល្លង់។ រូបគេបានចាប់ផ្តើមអាជីពដំបូងជាយុវជនថ្នាលរបស់ក្លិប Feyenoord។ លុះដល់ឆ្នាំ ២០១៧ រូបគេបានផ្លាស់ទៅកាន់ក្លិបក្នុងលីគទី ២ ហូល្លង់ Amere City ពីឆ្នាំ ២០១៧ ដល់ ២០២២។ ក្រោយមក រូបគេបានផ្លាស់ទៅចូលរួមជាមួយក្លិប FC Den Bosch ២ រដូវកាលពីឆ្នាំ ២០២២ ដល់ ២០២៤។ បន្ទាប់មកទៀតនៅរដូវកាល ២០២៤-២០២៥ រូបគេបានផ្លាស់ទៅកាន់ក្លិប FC Emmen ក្នុងលីគទី ២ ហូល្លង់

ព្រះខ័នរាជស្វាយ នាំចូលអតីតយុវជន Feyenoord ត្រៀមលេងពានអន្តរជាតិ Read More »

ជា​ប្រវត្តិ​សាស្ត្រ លោក Koji ជា​គ្រូ​បង្វឹក​​ដឹក​នាំ​ក្រុម​បាល់ទាត់​កម្ពុជា ​​ច្រើន​កម្រិត​បំផុត

លោក Koji Gyotoku ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ផ្តល់​ភារកិច្ច​ឲ្យ​ដឹក​នាំ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា ទៅ​ប្រកួត​​ជើង​ឯក​នារី​អាស៊ាន ASEAN MSIC Serenity Cup 2025 នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៦ ដល់ទី១៩ ខែសីហា ឆ្នាំ២០២៥។ តាម​រយៈ​ការ​ទទួល​បាន​ភារកិច្ច​ថ្មី​បន្ថែម​ទៀត​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា បុរស​​ជន​ជាតិ​ជប៉ុន​ជា​គ្រូ​បង្វឹក​ដែល​មាន​កំណត់​ត្រា​ក្នុង​ការ​ដឹក​នាំ​ក្រុម​បាល់ទាត់​កម្ពុជា​ច្រើន​បំផុត។ លោក​បាន​ចូល​មក​ធ្វើ​ការ​​ផ្នែក​គ្រូ​បង្វឹក​បាល់ទាត់​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ ២០១៩។ ពេល​នោះ លោក​ជា​គ្រូ​បង្វឹក​​ក្រុម​បាល់ទាត់​យុវជន​កម្ពុជា​អាយុ ១៥ឆ្នាំ ១៨​ឆ្នាំ និង​ ២០​ឆ្នាំ​។ លោក​ Koji បាន​ដឹក​នាំ​ក្រុម​យុវជន​កម្ពុជា​អាយុ ២០ ឆ្នាំ ​​ដោយ​បាន​បង្កើត​កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ក្នុង​ការ​ឡើង​ទៅ​ជុំ​ចុង​ក្រោយពាន​យុវជន​អាស៊ី AFC U20 Asian Cup ឆ្នាំ ២០២០ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ-១៩ ទើប​ការ​ប្រកួត​ជុំ​ចុងក្រោយ​នៅ​ប្រទេស​អ៊ូបេគីស្ថាន​ត្រូវ​បាន​លុប​ចោល។ ឆ្នាំ ២០២៤ លោក​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ដឹក​នាំ​ក្រុម​យុវជន​អាយុ ១៦​ឆ្នាំ និង ២០​ឆ្នាំ​ទៀត។ លោក​បាន​​​ដឹក​នាំ​ក្រុម U16 កម្ពុជា​មិន​ចាញ់​សោះ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល ពាន​យុវជន​អាស៊ាន ASEAN U16 Championship នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​ដឹកនាំ​ក្រុម

ជា​ប្រវត្តិ​សាស្ត្រ លោក Koji ជា​គ្រូ​បង្វឹក​​ដឹក​នាំ​ក្រុម​បាល់ទាត់​កម្ពុជា ​​ច្រើន​កម្រិត​បំផុត Read More »

ទីបំផុតរកឃើញក្រុមខ្លាំង ៤ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលីគ​ពិភព​លោក Nations League

ការប្រកួតពានរង្វាន់បាល់ទះពិភពលោក FIVB Men’s Volleyball Nations League បានបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយជាស្ថាពរហើយ ខណៈក្រុមខ្លាំង ៤ បាន​ឡើង​ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏បានរកឃើញរួចរាល់។ ក្រោយការប្រកួតវគ្គ ៨ ក្រុមចុងក្រោយយ៉ាងស្វិតស្វាញរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ៣០ និង ៣១ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុងនោះរកឃើញ ៤ ក្រុមជាផ្លូវការ ដែលឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមាន ប្រេស៊ីល ប៉ូឡូញ អ៉ីតាលី និង ស្លូវេនី។ មុនឡើងមកដល់វគ្គនេះ ក្រុមជម្រើសជាតិ ប្រេស៊ីល បានយកឈ្នះម្ចាស់ផ្ទះ ចិន ៣ សិត ១។ ក្រុម ប៉ូឡូញ បានយកឈ្នះ ជប៉ុន ៣ សិត ០។ អ៉ីតាលី បានយកឈ្នះ គុយបា ៣ សិត

ទីបំផុតរកឃើញក្រុមខ្លាំង ៤ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលីគ​ពិភព​លោក Nations League Read More »

ព្រះ​ខ័នរាជ​ស្វាយរៀង ឬ ភ្នំពេញ​ក្រោន ជា​ជើង​ឯកស៊ុបភើ​ខាប់ ល្ងាច​​ថ្ងៃ​អាទិត្យ​នេះ?

(ភ្នំពេញ)៖ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ​ភ្នំពេញ​ក្រោន បើក​ឆាក​រដូវ​កាល​ថ្មី ដណ្តើម​​ពាន​រង្វាន់ ខេមបូឌាន​ស៊ុបភើ​ខាប់ វេលា​ម៉ោង ៦ល្ងាច ថ្ងៃ​អាទិត្យ ទី​៣ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក។ នេះជាការជួបគ្នាលើកទី២រវាងក្រុមទាំងពីរសម្រាប់ពានរង្វាន់បើករដូវកាលថ្មី បន្ទាប់ពីលើកទី១ កាលបើករដូវកាលមុន ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯក។ ជួបគ្នាលើកទី២ ក្នុងពានរង្វាន់ដដែល ក្រុមពីរដដែល និងនៅលើទីលានដដែល ប៉ុន្តែសមត្ថភាពស្ទើរតែខុសគ្នាទាំងស្រុង។ នេះជាការដឹកនាំក្លិប ភ្នំពេញក្រោន របស់គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែន Oleg Starynskyi ទល់នឹងព្រះខ័នរាជស្វាយរៀង លើកដំបូងក្រោមការដឹកកាំរបស់គ្រូបង្វឹកថ្មី Mattew McConkey បន្ទាប់ពីលោក Pep Monuz បានចាកចេញទៅដឹកនាំក្លិបនៅប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះកីឡាករក៏សុទ្ធថ្មីថែមទៀត។ ភ្នំពេញក្រោន បានបញ្ចេញកីឡាករបរទេស ៥ នាក់ ក្រោយចប់រដូវកាលមុន ដោយរក្សាទុកតែខ្សែការពារកូរ៉េខាងត្បូង Park Yi-young ម្នាក់គត់។ ខ្សែបម្រើសញ្ជាតិខ្មែរ យូឌៃ អូកាវ៉ា, Takashi Ose និង សឿត

ព្រះ​ខ័នរាជ​ស្វាយរៀង ឬ ភ្នំពេញ​ក្រោន ជា​ជើង​ឯកស៊ុបភើ​ខាប់ ល្ងាច​​ថ្ងៃ​អាទិត្យ​នេះ? Read More »

Scroll to Top