ពត៌មានថ្មីៗ

ព្រឹត្តិការណ៍ Copa America រងការរិះគន់ ក្រោយ Euros ជោគជ័យ ដោយមានអ្នកចូលរួមទស្សនាច្រើន

(បរទេស)៖ កម្មវិធីបាល់ទាត់ជើងឯកស្រ្តីប្រចាំតំបន់អាមេរិកឡាទីន Women’s Copa America 2025 ដែលបានកំពុងរៀបចំនោះ បានទទួលរងនូវការរិះគន់យ៉ាងដំណំ ដោយសារខ្សត់អ្នកចូលរួមទស្សនាផ្ទាល់ បន្ទាប់ពីជើងឯកស្រ្តីអឺរ៉ុបដែលទើបបញ្ចប់នោះ ទទួលបានជោគជ័យខ្លាំង។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីប្រេស៊ីលបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ប្រជែងពានទល់នឹងស្រ្តីកូឡុំប៊ីនាថ្ងៃអាទិត្យស្អែកនេះ ដែលមានអេក្វាទ័រធ្វើម្ចាស់ផ្ទះនោះ បានស្ថិតក្នុងស្ថានភាពហាក់ស្ងាត់ជ្រងំ រងការរិះគន់ពីកំសោយនៃការរៀបចំ រួមទាំងមន្រ្តីអាជ្ញាកណ្តាល ដែលធ្វើឱ្យពុំមានអ្នកទស្សនាច្រើន។ កីឡាការិនីនិម្មិតរូបសាំបាប្រេស៊ីល និងម្ចាស់ពានកីឡាការិនីលេងល្អរបស់ FIFA ៦សម័យនាង Marta ក៏បានចូលរួមរិះគន់ និងសួរសំណួរជាច្រើនទៅកាន់អ្នករៀបចំ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីនេះមានការទាក់ទាញ។ ប្រេស៊ីល នឹងធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក Women’s World Cup 2027 ដោយបានដាក់ក្តីសង្ឃឹមទៅលើសហព័ន្ធប្រចាំតំបន់ CONMEBOL ក្រោយមានកិច្ចប្រជុំពិភាក្សាគ្នានៅក្នុងប្រទេសប៉ារ៉ាហ្គាយរួចមក។ ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euros រៀបចំរៀងរាល់ ៤ឆ្នាំម្តង និងជើងឯកប្រចាំតំបន់អាមេរិកខាងត្បូង Copa America ធ្វើឡើងរៀងរាល់ ២ឆ្នាំម្តងវិញ គិតចាប់តាំងពីឆ្នាំ២០២០ មក ស្របពេលស្វីស ទទួលបានអ្នកទស្សនាសរុបមានដល់ទៅ ៦៥៧,២៩១នាក់ សម្រាប់ Women’s Euro ជំនាន់ទី១៤ […]

ព្រឹត្តិការណ៍ Copa America រងការរិះគន់ ក្រោយ Euros ជោគជ័យ ដោយមានអ្នកចូលរួមទស្សនាច្រើន Read More »

Djokovic ក្លាយជាម្ចាស់មួយរូបនៃក្លឹប Le Mans នៅបារាំង Ligue 2

ក្លឹបLe Mansដែលទើបឡើងមកក្របខ័ណ្ឌកំពូលទី២របស់បារាំងបានប្រកាសកាលពីថ្ងៃសុក្រថា កីឡាករវាយកូនបាល់ Novak Djokovic បានក្លាយជាម្ចាស់សហកម្មសិទ្ធិមួយរូបនៃក្លឹប Le Mans FC ជាមួយនឹងអតីតអ្នកបើកបររថយន្ត Formula 1កីឡាករ Felipe Massa និង Kevin Magnussen ក៏ទទួលបានភាគហ៊ុនផងដែរ។ ការវិនិយោគនេះត្រូវបានដឹកនាំដោយក្រុមប្រេស៊ីល OutField ដែលជាសម្ព័ន្ធអន្តរជាតិដែលសហការបង្កើតឡើងដោយ Pedro Olivera និងរួមមានលោក Georgios Frangulis នាយកប្រតិបត្តិនៃម៉ាកយីហោអាហារសុខភាពពិភពលោក OakBerry ។ ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Djokovic ដែលជាកីឡាករជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ មានកម្លាំងផ្លូវចិត្ត និងវិធីសាស្រ្តតែមួយគត់នឹងនាំមកនូវតម្លៃបន្ថែមយ៉ាងច្រើន ហើយMassa (15 រដូវកាលក្នុង Formula 1) និង Magnussen (10 រដូវកាល) ក៏នឹងជួយបង្កើតស្ពានរវាងបាល់ទាត់ និងកីឡាយានយន្ត ដែលជាកម្លាំងពិសេសនៃម៉ាកយីហោក្លឹប Le Mans”។ Le Mans ចាប់ផ្តើមយុទ្ធនាការ Ligue 2 របស់ពួកគេនៅថ្ងៃទី 9

Djokovic ក្លាយជាម្ចាស់មួយរូបនៃក្លឹប Le Mans នៅបារាំង Ligue 2 Read More »

ទីផ្សារដោះដូរលីគកម្ពុជាបិទជាផ្លូវការ ខណៈក្លិប ២ មិនទាន់គ្រប់កីឡាករបរទេស ៦ នាក់

ទីផ្សារដោះដូរកីឡាករបរទេសលើកទី ១ ប្រចាំលីគកំពូល កម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ បានបិទជាផ្លូវត្រឹមយប់រំលងអាធ្រាត្រថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៥ ខណៈក្លិបចំនួន ៩ ក្នុងចំណោមក្លិបទាំង ១១ បានបំពេញកូតាកីឡាករបរទេសគ្រប់ ៦ នាក់រួចរាល់។ ជាការពិត នៅរដូវកាលនេះ ត្រូវបានគេចាត់ទុកជារដូវកាល ដែលមានការផ្ទេរកីឡាករគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ប្រវត្តិសាស្ត្រលីគកំពូល កម្ពុជា បើធៀបនឹងរដូវកាលមុនៗ។ មិនថា ការផ្ទេរកីឡាករខ្មែរ និងបរទេសនោះទេ សុទ្ធតែបង្កនូវភាពមិននឹកស្មានសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា។ យ៉ាងណា បើក្រឡេកមកមើលអំពីកូតាកីឡាករបរទេសវិញ ឃើញថា ក្លិបសរុបទាំង ១១ គឺមានក្លិបចំនួន ៩ ដែលបានបំពេញគ្រប់លក្ខខណ្ឌតាមការកំណត់កីឡាករ ៦ នាក់ក្នុងមួយក្រុម។ ចំណែកក្រុមចំនួន ២ ទៀត គឺ កងយោធពលខេមរភូមិន្ទ និង អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី មិនទាន់បាននាំចូលកីឡាករបរទេសគ្រប់ ៦

ទីផ្សារដោះដូរលីគកម្ពុជាបិទជាផ្លូវការ ខណៈក្លិប ២ មិនទាន់គ្រប់កីឡាករបរទេស ៦ នាក់ Read More »

ការប្រកួតដណ្ដើមខ្សែក្រវាត់ GMA នៅវៀតណាម របស់ក្រុមកម្ពុជាចាប់ផ្ដើមម៉ោង ៧យប់នេះ

ការប្រកួតដណ្ដើមខ្សែក្រវាត់របស់កីឡាករឆ្នើមកម្ពុជា ៣រូបរួមមាន គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន និងកីឡាករ ឡុង ឡា នឹងចាប់ផ្ដើមប្រកួតថ្ងៃនេះហើយវេលាម៉ោង ៧យប់នៅឯទីក្រុងហូជីមិញ ប្រទេសវៀតណាម។ GMA – Gods of Martial Arts ជាកម្មវិធីធំមួយទើបតែបង្កើត និងមានប្រទេសចូលរួមជាច្រើននៅក្នុងតំបន់អាស៊ាននេះរួមទាំងក្រុមកម្ពុជា។ កាន់តែអស្ចារ្យទៀតនោះការប្រកួតនៅយប់នេះនឹងមានកីឡាករឆ្នើមរបស់កម្ពុជាប្រកួតដណ្ដើមខ្សែក្រវាត់រហូតដល់ទៅ ៣គូឯណោះ។ គូខ្មែរដំបូងគេ ឡុង ឡា ប្រកួតនៅគូលេខរៀងទី២ គូខ្មែរទី២ គោរមៈ ច័ន្ទរាជ្យ ប្រកួតនៅគូលេខរៀងទី៥ និងគូខ្មែរចុងក្រោយ រិន សារ័ត្ន ប្រកួតនៅលេខរៀងទី៨។ ជាមោទកភាពមួយសម្រាប់គុនខ្មែរផងដែរគឺខ្សែក្រវាត់ GMA នេះមានដាក់អក្សរខ្មែរថា «អធិរាជគុនចម្រុះកម្ពុជា» ដែលនេះបង្ហាញពីប្រទេសកម្ពុជាសំបូរទៅដោយក្បាច់គុនពិសេសគឺគុនខ្មែរដែលមានសុទ្ធតែជាកីឡាករមានសមត្ថភាពពិតប្រាកដ។ សម្ដីលោក ហ៊ុន ច័ន្ទរាជ្យ ក្រុមកម្ពុជាដែលមកប្រកួតនៅទីក្រុងហូជីមិញនេះមានអ្នកគាំទ្រគុនខ្មែរច្រើន និងមានការគោរពស្រឡាញ់យកចិត្តទុកដាក់ជាខ្លាំងពីសំណាក់ម្ចាស់រៀបចំកម្មវិធី GMA នេះ។ ដូច្នេះការប្រកួតនៅយប់នេះនឹងមានអ្នកគាំទ្រមកចូលរួមលើកទឹកចិត្តកម្ពុជាច្រើនពិសេសគឺ គោរមៈ ច័ន្ទរាជ្យ ដែលមានគេស្គាល់ច្រើន និងស្រឡាញ់ចូលចិត្តច្រើន៕ កុំភ្លេចរង់ចាំទស្សនាតាមការឡាយលើហ្វេសបុកផេក GMA – Gods

ការប្រកួតដណ្ដើមខ្សែក្រវាត់ GMA នៅវៀតណាម របស់ក្រុមកម្ពុជាចាប់ផ្ដើមម៉ោង ៧យប់នេះ Read More »

Son ផ្តល់ដំណឹង នឹងចាកចេញពីក្លិបក្រោយរួមរស់រយៈពេល ១០ឆ្នាំ ដ្បិតក្លិបថ្មីមានការផ្សាភ្ជាប់ទៅលីគ MLS

(បរទេស)៖ កីឡាករអន្តរជាតិកូរ៉េខាងត្បូង Son Heung-min បានឱ្យដឹងថានាថ្ងៃសៅរ៍នេះថា រូបគេនឹងចាកចេញពីក្លិប Tottenham Hotspurs នៅទីផ្សារដូវក្តៅនេះ ខណៈបានរួមរស់ជាមួយក្លិបរយៈពេល ១០ឆ្នាំ ដ្បិតក្នុងកិច្ចសន្យានឹងផុតនៅឆ្នាំ២០២៦ ក្រោយពេលរូបគេមិនបានបង្ហាញគោលដៅបន្ទាប់ណាមួយជាមួយក្លិប ។ នេះបើតាមប្រភពពី Reuters នាថ្ងៃទី០២ ខែសីហហា ឆ្នាំ២០២៥ ។ Son ដែលកំពុងស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ក្នុងរយៈពេលកន្លងមកនេះបានរួមចំណែកជួយក្លិប Spurs ឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១៧ឆ្នាំ បានស្គាល់ការឈ្នះពានរង្វាន់លីគអឺរ៉ុបលំដាប់ទី២ Europa League 2024-25 កាលពីខែឧសភា ពីការយកឈ្នះ Manchester United ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ក៏ឱ្យដឹងថារូបគេអាចមានការផ្សាភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិប Los Angeles FC នៃលីគអាមេរិក Major League Soccer ។ ក្នុងគ្រានេះដែល Son បានលើកឡើងងា «នេះជាកន្លែងដែលខ្ញុំចូលចិត្តអស់រយៈពេល ១០ឆ្នាំមកហើយ នេះជាកន្លែងដែលខ្ញុំរីកចម្រើនយ៉ាងខ្លាំងក្នុងនាមជាកីឡាករបាល់ទាត់ ដូច្នេះខ្ញុំពិតជាមានចិត្តដឹងគុណខ្លាំងណាស់»។ «វាគឺជាការសម្រេចចិត្តដ៏លំបាកបំផុតមួយដែលខ្ញុំមិនធ្លាប់ធ្វើនៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ក្នុងការលេងបាល់ទាត់ និងនៅជាមួយក្រុមតែមួយអស់រយៈពេល ១០ឆ្នាំ

Son ផ្តល់ដំណឹង នឹងចាកចេញពីក្លិបក្រោយរួមរស់រយៈពេល ១០ឆ្នាំ ដ្បិតក្លិបថ្មីមានការផ្សាភ្ជាប់ទៅលីគ MLS Read More »

Premier League បដិសេធមិនបន្ថយក្រុមមកនៅត្រឹម ១៨ឡើយ ចំពោះភាពតានតឹងជាមួយ FIFA

(ឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងមិនកាត់បន្ថយចំនួនបច្ចុប្បន្នពី ២០មកនៅត្រឹម ១៨ក្រុមឡើយ។ នេះបើយោងតាមការឱ្យដឹងពីប្រធាននាយកប្រតិបត្តិលីគ លោក Richard Masters បើទោះបីកំពុងស្ថិតក្នុងភាពតានតឹងជាមួយ FIFA ជុំវិញប្រក្រតិទិនប្រកួតដ៏មមាញឺកក៏ដោយ។ លីគអាជីពអង់គ្លេសនឹងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពោលគឺនៅសល់តែ ១១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នៅអាមេរិក មិចស៊ិក និងកាណាដាមកដល់។ ទោះជាយ៉ាងណា លោក Masters បានថ្លែងថា «ខ្ញុំពិតជារីករាយចំពោះកំណើននៃការប្រកួត ដោយមានក្លិបរបស់ពួកយើងចូលរួម។ គិតចាប់ពីឆ្នាំ១៩៩៤ Premier League មាន ៣៨០ប្រកួតជារៀងរាល់រដូវកាល ដោយមាន ២០ក្លិបប្រកួតប្រជែង ដោយពួកយើងពុំដែលមានការផ្លាស់ប្តូរម្តងណាឡើយ»។ កាលពីឆ្នាំទៅ ម្ចាស់ពានបាល់មាស Ballon dÓr ខ្សែបម្រើ Rodri មកពីក្លិបមេឃខៀវ Manchester City បានលើកឡើងថា កីឡាករកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកហានិភ័យ ក៏ព្រោះតែកម្មវិធីប្រកួតច្រើនពេក ស្ទើររកពេលសម្រាកគ្មាន។ ប្រការនេះ លីគកំពូលបារាំង Ligue

Premier League បដិសេធមិនបន្ថយក្រុមមកនៅត្រឹម ១៨ឡើយ ចំពោះភាពតានតឹងជាមួយ FIFA Read More »

មុនក្លាយជាកីឡាករអាជីព សឿត បារាំង ជម្នះ​នឹងការ​មិន​សូវគាំទ្រពីគ្រួសារ

ខ្សែការពារចំណូលថ្មីរបស់ក្លិប ព្រះខ័នរាជស្វាយរៀង សឿត បារាំង បានទម្លាយរឿងរ៉ាវពីក្មេងរបស់ខ្លួន មុនពេលក្លាយជាកីឡាករបាល់ទាត់អាជីព គឺគ្រួសាររបស់គេមិន​សូវ​គាំទ្រឱ្យគេចូលលេងបាល់ទាត់ឡើយ។ ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» ខ្សែការពារស្លាបឆ្វេងវ័យ ២៥ ឆ្នាំបាននិយាយថា៖ «និយាយដោយស្មោះត្រង់ទៅ ក្រុមគ្រួសាររបស់ខ្ញុំ មិនដែលគាំទ្រឱ្យខ្ញុំលេងបាល់ទាត់ទេ។ ប៉ុន្តែដោយសារក្តីស្រឡាញ់ និងការជំនះរបស់ខ្ញុំ ទើបពួកគាត់សម្រេចចិត្តឱ្យខ្ញុំចូលលេងបាល់ទាត់។ ខ្ញុំបានផ្លាស់ប្តូរពួកគាត់ ១៨០ ដឺក្រេ តាំងពីពួកគាត់មិនដែលគាំទ្រខ្ញុំ រហូតធ្វើឱ្យពួកគាត់ជម្រុញខ្ញុំបន្ថែមវិញ»។ សឿត បារាំង បានបន្តទៀតថា៖ «ពីមុនខ្ញុំមិនទាន់គិតថាចង់ក្លាយជាកីឡាករអាជីពទេ ខ្ញុំគ្រាន់តែទៅលេងដើម្បីសប្បាយនៅតាមភូមិ។ រាល់ពេលដែលខ្ញុំទៅលេង គ្រួសារតែងតែទៅហៅខ្ញុំត្រឡប់មកវិញរហូត មានន័យថាគាត់អត់ចង់ឱ្យយើងលេងទេ ដោយសារក្នុងគ្រួសាររបស់ខ្ញុំ មានតែខ្ញុំម្នាក់ទេ ដែលជាប្រុស ហើយបងប្អូនខ្ញុំសុទ្ធតែស្រី»។ តាមរយៈការលើកឡើងខាងលើ គឺសឿត បារាំង ប្រឹងជំនះខ្លាំងមែនទែន មុនក្លាយជាកីឡាករបាល់ទាត់អាជីពដូចសព្វថ្ងៃ។ រូបគេមិនដែលទទួលបានការគាំទ្រពីគ្រួសារឡើយ អំឡុងពេលរូបគេនៅក្មេង។ ជាពិសេស រាល់ពេលដែលរូបគេទៅលេងបាល់នៅតាមភូមិម្តងៗ គឺតែងតែគ្រួសារទៅហៅឱ្យត្រឡប់មកវិញ។ មូលហេតុធំ ដែលគ្រួសាររបស់គាត់មិនគាំទ្រចង់ឱ្យគាត់ក្លាយជាកីឡាករបាល់ទាត់ ព្រោះនៅក្នុងគ្រួសាររបស់គាត់ គឺមានតែគាត់ម្នាក់ប៉ុណ្ណោះ ដែលជាកូនប្រុសស្នងត្រកូល ហើយម្យ៉ាងពួកគាត់មានបំណងចង់ឱ្យ បារាំង ធ្វើការងារផ្សេងវិញ។ យ៉ាងណា គាត់នៅតែមានគោលដៅច្បាស់លាស់ និងប្រឹងជំនះគ្រប់យ៉ាង រហូតចុងក្រោយ

មុនក្លាយជាកីឡាករអាជីព សឿត បារាំង ជម្នះ​នឹងការ​មិន​សូវគាំទ្រពីគ្រួសារ Read More »

នេះ​មូលហេតុ​ច្បាស់​ពីការបាត់​មុខ​ស្មាត់ឆ្នើម Nishida ក្នុង​ក្រុមជម្រើសជាតិជប៉ុន

តើ Yuji Nishida ចូលនិវត្តន៍ពីក្រុមបាល់ទះជម្រើសជាតិ ជប៉ុន មែនទេ? នេះ ជាសំណួរ ដែលអ្នកគាំទ្របានចោទសួរខ្លាំង បន្ទាប់ពីស្មាត់ឆ្វេងរូបនេះ បានអវត្តមានពីក្រុមជម្រើសជាតិ ជប៉ុន ក្នុងឆ្នាំ ២០២៥ និងនៅក្នុងការប្រកួតពានរង្វាន់លីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League។ ការបាត់មុខរបស់ Yuji Nishida ក្នុងពាន FIVB Men’s Volleyball Nations League កំពុងក្លាយជាមន្ទិលសម្រាប់អ្នកគាំទ្រខ្លាំងមែនទែន ដោយមានពាក្យចចាមអារ៉ាមមួយចំនួនបានអះអាងថា កីឡាករវ័យ ២៥ ឆ្នាំ កម្ពស់ ១.៨៦ ម៉ែត្ររូបនេះបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ។ ទោះ​បី​ជា​យ៉ាងណា តាមរយៈប្រភពពី Volleytrails និង Volleyballworld បានឱ្យដឹងថា Yuji Nishida មិនទាន់ចូលនិវត្តន៍ពីក្រុមបាល់ទះ ជប៉ុន នោះទេ។ មូលហេតុពិត​ដែល អវត្តមានពីក្រុមបាល់ទះ ជប៉ុន នៅក្នុងពាន FIVB Men’s Volleyball

នេះ​មូលហេតុ​ច្បាស់​ពីការបាត់​មុខ​ស្មាត់ឆ្នើម Nishida ក្នុង​ក្រុមជម្រើសជាតិជប៉ុន Read More »

លោក Koji នឹងដឹកនាំក្រុមជម្រើសជាតិនារី ប្រជែងពានរង្វាន់ ASEAN MSIG Serenity Cup

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា នឹងត្រូវទៅចូលរួមប្រកួតពានរង្វាន់ ASEAN MSIG Serenity Cup 2025 ចាប់ពីថ្ងៃទី៦-១៩ សីហា នៅទីក្រុង Hai Phong ប្រទេសវៀតណាម។ លោក Koji Gyotoku នឹងទទួលបន្ទុក ដឹកនាំក្រុមនារីសម្រាប់ព្រឹត្តិការណ៍នេះ។ ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម ខណៈ ពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។ យោងទៅលើការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Koji Gyokotu ត្រូវបានតែងតាំងធ្វើជាគ្រូបង្វឹក ដឹកនាំទៅប្រកួតក្នុងពានរង្វាន់នេះ។ កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ សីហា វេលាម៉ោង៧:៣០យប់ និងថ្ងៃទី៩ សីហា ជួបជាមួយក្រុមនារីថៃ វេលាម៉ោង ៤:៣០រសៀល។ លុះចូលដល់ថ្ងៃទី១២ សីហា ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ត្រូវប៉ះជាមួយឥណ្ឌូណេស៊ី វេលាម៉ោង ៤:៣០រសៀល។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

លោក Koji នឹងដឹកនាំក្រុមជម្រើសជាតិនារី ប្រជែងពានរង្វាន់ ASEAN MSIG Serenity Cup Read More »

លោក ហ៊ុន ច័ន្ទរាជ្យ សង្ឃឹម​លើ គោរមៈ, សារ័ត្ន និង ឡុង ឡា ឈ្នះខ្សែក្រវាត់នៅវៀតណាម

(ភ្នំពេញ)៖ គ្រូបង្វឹកក្លឹបប្រដាល់ Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ ជឿជាក់លើសិស្សទាំង ៣នាក់ ដែលមាន គោរមៈ ច័ន្ទរាជ្យ, រិន សារ័ត្ន និង ឡុង ឡា នឹងឈ្នះខ្សែក្រវាត់គុនចម្រុះ GMA ទាំង៣នាក់តែម្ដងក្នុងការប្រកួតនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ប្រទេសវៀតណាម។ លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា លោកសង្ឃឹមជឿជាក់លើកូនសិស្សទាំង៣នាក់នឹងឈ្នះខ្សែក្រវាត់ទាំងអស់គ្នានៅថ្ងៃទី២ សីហា ស្អែកនេះ។ ដោយសារកូនសិស្សរបស់លោកបានហ្វឹកហាត់ត្រៀមខ្លួនបានល្អ និងមើលឃើញពីចំណុចខ្លាំង។ និយាយពីការធ្វើដំណើរ និងការថ្លឹងទម្ងន់ គឺរលូនល្អមិនមានចោទជាបញ្ហាអ្វីនោះឡើយ ពោលកីឡាករកម្ពុជាទាំង៣នាក់ខំប្រឹងរហូតដល់ខ្វះគីឡូទៅវិញផង។ ការស្នាក់នៅហូបចុក និងហ្វឹកហាត់សមគឺដំណើរការល្អត្រៀមតែការប្រកួតមកដល់ប៉ុណ្ណោះ។ គ្រូបង្វឹករូបនេះសំណូមពរដល់ប្រជាជនខ្មែរដែលស្រឡាញ់គាំទ្រសូមចូលទៅទស្សនាតាមការឡាយ និង Comment ជាទង់ជាតិខ្មែរក្នុងផេក GMA-Gods of Martial Arts ឲ្យបានច្រើនបញ្ជាក់ពីការគាំទ្រគុនខ្មែរ គាំទ្រកីឡាករខ្មែរ ក្នុងព្រឹត្តិការណ៍ធំនៅប្រទេសវៀតណាមលើកនេះ។ បញ្ជាក់ដែរថា ការប្រកួតដណ្ដើមខ្សែក្រវាត់របស់កីឡាករកម្ពុជាទាំង ៣ រូបរួមមាន កីឡាករ

លោក ហ៊ុន ច័ន្ទរាជ្យ សង្ឃឹម​លើ គោរមៈ, សារ័ត្ន និង ឡុង ឡា ឈ្នះខ្សែក្រវាត់នៅវៀតណាម Read More »

Scroll to Top