July 31, 2025

ក្លិប ៥ ប្រចាំ លីគ​កំពូល​អង់គ្លេស ចាយលុយ​ច្រើនបំផុត​​ត្រៀម​ខ្លួន​រដូវកាលនេះ

ការដោះដូរកីឡាករក្នុងលីគកំពូល អង់គ្លេស Premier League កំពុងតែមមា​ញឹកខ្លាំង មុនទីផ្សារដោះដូរកីឡាកររដូវក្តៅបិទនៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៥។ គិតត្រឹមថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥ ក្លិបហង្សក្រហម Liverpool បានឈរនៅលើគេ ជាក្លិបដែលចាយលុយច្រើនបំផុត ក្នុងការទិញចូលកីឡាករថ្មី​ចូល។ បន្ទាប់មក Chelsea ឈរលេខ ២, Arsenal ឈរលេខ ៣, Manchester United ឈរលេខ ៤ និង Manchester City ឈរនៅលេខ ៥។ ខាងក្រោម គឺជាទិន្នន័យលំអិត​ ដែលដកស្រង់ចេញពី Transfer Market អំពីក្លិបទាំង ៥ ក្នុងក្របខណ្ឌ Premier League បាន​ចំណាយ​ច្រើនជាងគេបំផុត ក្នុងការទិញកីឡាករថ្មីនៅរដូវក្តៅនេះ៖ Liverpool ចាយលុយសរុបអស់ ចំនួន ៣៥៨.៩ លានដុល្លារអាមេរិក […]

ក្លិប ៥ ប្រចាំ លីគ​កំពូល​អង់គ្លេស ចាយលុយ​ច្រើនបំផុត​​ត្រៀម​ខ្លួន​រដូវកាលនេះ Read More »

Man Utd លត់ Bournemouth ៤-១ បង្ហាញពីភាពរីកចម្រើន ត្រៀមរដូវកាលថ្មី

ក្លិប Manchester United បន្តបង្ហាញប្រព័ន្ធលេងដ៏ល្អមួយ នៅក្នុងការប្រកួតមិត្តភាពកម្តៅ សាច់ដុំត្រៀមរដូវកាលថ្មី លើទឹកដីប្រទេសអាម៉េរិកដោយបានផ្តួលក្រុម AFC Bournemouth មកពីអង់គ្លេសដូចគ្នា លទ្ធផល ៤-១ នាការប្រកួតពានរង្វាន់មិត្តភាព Premier League Summer Series​ នៅថ្ងៃទី៣១ ខែកក្កដា។ នេះជាជ័យជម្នះទីពីរ របស់ Man Utd ក្នុងដំណើរប្រកួតមិត្តភាពលើទឹកដីអាម៉េរិក ក្រោយពួកគេបានយកឈ្នះ West Ham United លទ្ធផល ២-១ ​កាលពីសប្តាហ៍មុន។ ការបង្ហាញទម្រង់លេងដ៏ល្អ អមជាមួយនឹងកីឡាករលើទីលានសហការគ្នាធ្វើសកម្មភាពរួម ប្រយុទ្ធ ការពាររួមគ្នា រហូតធ្វើឱ្យក្រុមអាចយកឈ្នះការប្រកួតបាន។ គ្រាប់ទី១ កើតចេញ​ពី​ការស៊ុតរបស់កីឡាករ Rasmus Hojlund នាទី៨ ធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដែលគេ​រកបានគ្រាប់បើកឆាកដល់ក្រុម មុនពេលមិត្តរួមក្រុម កីឡាករ Patrick Dorgu ស៊ុតគ្រាប់ទី២ នាទី២៥ ក្នុងវគ្គទីមួយ។ ជាការកសាងទម្រង់លេង និងប្រព័ន្ធលេងការយល់ចិត្តគ្នា ជួយគ្នាជាក្រុមឱ្យបានល្អឡើង​វិញ កម្លាំងរបស់កីឡាករមានភាពខ្លាំងធន់ជាងមុន ស្ថិតក្រោមការដឹកនាំពេញលេញរបស់​លោក

Man Utd លត់ Bournemouth ៤-១ បង្ហាញពីភាពរីកចម្រើន ត្រៀមរដូវកាលថ្មី Read More »

ការ​កសាង កីឡដ្ឋាន​ខេត្ត​​​ស្វាយរៀង​​ជាថ្មី ប្រើ​ពេល​ ១ ​រដូវ​កាល ជា​មួយ​​អំពូល​ភ្លើង​ LED ​ថ្មី​ ស្រប​តាម​​ស្តង់ដាអាស៊ី AFC

ក្លិប​បាល់ទាត់​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចាប់​ផ្តើម​សាង​សង់​កីឡដ្ឋាន​ជា​ថ្មី កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០២៥ ​ដើម្បី​បំពេញ​ទៅ​តាម​កម្រិត​ស្តង់ដា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី។ លោក Christopher Grant អ្នកចាត់ការទូទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀង បាន​ប្រាប់«កម្ពុជា​ថ្មី» នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ ២០២៥ ថា ការ​សាង​សង់​ជា​ថ្មី​នៃ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​​គឺ​ ត្រូវ​ប្រើ​ពេល​ពេញ​មួយ​រដូវ​កាល​ថ្មី​ ២០២៥-២៦​ ដោយ​គ្រោង​បញ្ចប់ និង​ប្រើ​ប្រាស់​នៅ​​ដើម​រដូវ​កាល ២០២៦/២៧។ ការ​សាង​សង់​ជា​ថ្មី​នេះ កីឡដ្ឋាន​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ ៧២០០​ នាក់ និង​មាន​បន្ទប់​ភ្ញៀវ​ពិសេស (VIP) ​ចំនួន ១២។ ស្មៅ​ធម្មជាតិ​កម្រិត​ស្តង់ដា​ដូចរដូវ​កាល​មុន ប៉ុន្តែ​ដាក់​ស្មៅ​ធម្មជាតិ​ជប៉ុន និង​ប្រព័ន្ធ​រំដោះ​ទឹក​ថ្មី។ លោក​បាន​បញ្ជាក់​ថា ៖«អគ្គិសនី​​នឹង​ដំឡើង​​​កម្លាំង​បន្ថែម​ ជា​មួយ​អំពូល​ភ្លើង​ LED ថ្មី ​​ដែល​មាន​កម្រិត LUX of 1,400+ ​​ស្រប​ទៅ​តាម​ស្តង់ដា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី»។ កីឡដ្ឋាន​ខេត្ត​ស្វាយរៀង បាន​ក្លាយ​ជា​កន្លែង​ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​​ផ្ទាល់​ច្រើន​ជាង​គេ​បំផុត​នា​ពីរ​រដូវ​កាល​ចុង​ក្រោយ​នៃ​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ កន្លង​មក កីឡដ្ឋាន​អាច​ផ្ទុក​អ្នក​ទស្សនា​​ផ្ទាល់​ប្រមាណ ៤០០០​នាក់​ប៉ុណ្ណោះ ខណៈ​ចំនួន​អ្នក​ទស្សនា​បាន​កើន​ឡើង​ជា​លំដាប់។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្លិប​មាន​ភារកិច្ច​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ចំនួន ២

ការ​កសាង កីឡដ្ឋាន​ខេត្ត​​​ស្វាយរៀង​​ជាថ្មី ប្រើ​ពេល​ ១ ​រដូវ​កាល ជា​មួយ​​អំពូល​ភ្លើង​ LED ​ថ្មី​ ស្រប​តាម​​ស្តង់ដាអាស៊ី AFC Read More »

ខ្សែប្រយុទ្ធ Gyokeres ថា គ្មានបំណងប្រដូចទៅនឹង Henry អតីតម្ចាស់អាវលេខ១៤ Arsenal ឡើយ!

(ឡុងដ៍)៖ សមាជិកថ្មីរបស់កាំភ្លើងធំ Arsenal គឺ Viktor Gyokeres បាននិយាយថា «ខ្ញុំចង់ធ្វើអ្វីទៅតាមលទ្ធភាព» បន្ទាប់ពីទទួលបានអាវលេខ១៤ ដែលជាលេខចាស់ត្រូវបានពាក់ដោយតារាជើងស៊ុត Thierry Henry ប្រចាំក្លិបនាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Gyokeres បានថ្លែងថា «ជាការពិតណាស់ ខ្ញុំបានដឹងពីប្រវត្តិនៃលេខនេះ។ ខ្ញុំមានជាកិត្តិយសខ្លាំងណាស់ដែលបានពាក់លេខ១៤ ដែលវាពុំមែនជាចំនួន និងកម្រមានកីឡាករណាពាក់ផង ក៏ប៉ុន្តែតាមពិតទៅ វាពិតជាងាយស្រួលទៅវិញទេ នៅពេលបានដឹងការពិត»។ លោកថា «ខ្ញុំមិនដឹងទេ ខ្ញុំមិនដែលមានបំណងប្រៀបធៀបជាមួយម្ចាស់លេខចាស់ដែលគាត់សម្រេចបានជាមួយក្លិបឡើយ»។ ខ្សែប្រយុទ្ធបារាំង Thierry Henry រកបាន ២២៨គ្រាប់ច្រើនជាងគេសម្រាប់ Arsenal ពីការចូលលេង ៣៧៧លើក ដែលបានពាក់លេខ១៤ នៅកីឡដ្ឋាន Emirates ដែលបច្ចុប្បន្នបានវិវត្តន៍ក្លាយជាអ្នកចាត់ការទូទៅ។ ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត វ័យ ២៧ឆ្នាំ Gyokeres បានបំពេញការផ្ទេរ ១០០%មកកាន់ Arsenal កាលពីថ្ងៃសៅរ៍ ក្នុងតម្លៃ ៦៤លានផោនពីក្លិបព័រទុយហ្គាល់ Sporting Lisbon ដើម្បីបំពេញបន្ថែមតំបន់ប្រយុទ្ធក្នុងក្រុមរបស់លោក Mikel Arteta ដណ្តើមជើងឯកលីគ Premier League

ខ្សែប្រយុទ្ធ Gyokeres ថា គ្មានបំណងប្រដូចទៅនឹង Henry អតីតម្ចាស់អាវលេខ១៤ Arsenal ឡើយ! Read More »

អង្គរថាយហ្គឺរ នឹងបរិច្ចាគ ២ដុល្លារពីការលក់ឯកសណ្ឋានរដូវកាលថ្មី ជួយដល់ជនភៀសសឹក

(សៀមរាប)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសនឹងបរិច្ចាគថវិកាចំនួន ២ដុល្លារ ពីការលក់ឯកសណ្ឋានរដូវកាលថ្មី សម្រាប់ជួយដល់ជនភៀសសឹក ដែលបានរងផលប៉ះពាល់រាប់ម៉ឺនគ្រួសារ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ បានបញ្ជាក់ថា «ក្លិបបាល់ទាត់អង្គរថាយហ្កឺរ សូមជម្រាបជូនថាសម្រាប់បងប្អូន ដែលបញ្ជារទិញអាវរដូវកាលថ្មី ឆ្នាំ២០២៥-២៦ (អាវប្រភេទកីឡាករ) ពួកយើងនឹងធ្វើការដកចំនួន 2$ សម្រាប់បរិច្ចាគទៅកាន់ជនភៀសសឹក។ រយៈពេលនៃគម្រោង ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥»។ គួរដឹងថា ថ្មីៗនេះ ដើម្បីរួមចំណែកជួយជនភៀសសឹក កំពុងរស់នៅទីកន្លែងសុវត្ថិភាព ក្រោយជម្លៀសចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ ដែលរៀបចំ និងយកចិត្តទុកដាក់ខ្ពស់ដោយរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ គេឃើញប្រជាពលរដ្ឋខ្មែរជាច្រើន បានរួមគ្នាជួយតាមគ្រប់រូបភាព ក្នុងនោះក្លិបព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ក៏បានបរិច្ចាគថវិកាចំនួន ២០លានរៀលដូចគ្នា សម្រាប់រួមចំណែកជួយដល់ជនភៀសសឹកផងដែរ៕ ប្រភព៖ FRESH NEWS

អង្គរថាយហ្គឺរ នឹងបរិច្ចាគ ២ដុល្លារពីការលក់ឯកសណ្ឋានរដូវកាលថ្មី ជួយដល់ជនភៀសសឹក Read More »

គ្រូបង្វឹក Priestman មានអារម្មណ៍គ្មានសុវត្ថិភាពនៅកាណាដា ក្រោយរួចបម្រាមចារកម្ម, ហេតុអ្វី?

(បរទេស)៖ លោកស្រី Beverly Priestman អតីតអ្នកចាត់ការទូទៅក្រុមបាល់ទាត់ស្រ្តីជម្រើសជាតិកាណាដាបាននិយាយថា នាងគ្មានអារម្មណ៍សុវត្ថិភាពក្នុងប្រទេសនេះទៀតឡើយ បន្ទាប់ពីរងបម្រាម ១ឆ្នាំទាក់ទងនឹងករណីចារកម្មនៅព្រឹត្តិការណ៍កីឡាចម្រុះ Olympics 2024។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ការថ្លែងក្នុងសន្និសីទបែបនេះ ត្រូវបានធ្វើឡើង ក្រោយពេលលោកស្រីត្រូវបានតែងតាំងដឹកនាំក្រុមបាល់ទាត់ស្រ្តីនៃក្លិប Wellington Phoenix របស់ណូវែលហ្សេឡង់កាលពីថ្ងៃពុធម្សិលមិញ។ នាងថា «ខ្ញុំគ្មានអារម្មណ៍សុវត្ថិភាពទៀតទេ ក្នុងការរស់នៅកាណាដា ដែលពោរពេញទៅដោយភាពស្មោះត្រង់ក្លែងក្លាយ។ វាមានការលំបាកខ្លាំងណាស់សម្រាប់គ្រួសារខ្ញុំ ដែលទ្រាំរស់នៅក្នុងស្ថានភាពបែបនេះ»។ ការក្លាយជាគ្រូបង្វឹកក្នុងក្លិបវិញម្តងនេះ គឺជាតួនាទីដំបូងរបស់ Priestman គិតចាប់តាំងនាងបានរួចបម្រាមដកបញ្ឈរជើង ១២ខែមិនឱ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់របស់ FIFA ជុំវិញរឿងអាស្រូវចារកម្មនៅឯកម្មវិធី Paris Games កាលឆ្នាំ២០២៤ នៅប្រទេសបារាំង។ នៅចាំបានថា Priestman ដែលធ្លាប់ធ្វើជំនួយការរបស់លោក Phil Neville ក្នុងក្រុមជម្រើសជាតិនារីអង់គ្លេស រយៈពេល ២ឆ្នាំផងនោះ បានដឹកនាំស្រ្តីកាណាដា ដណ្តើមបានមេដាយមាសនៅឯ Tokyo Olympics កាលឆ្នាំ២០២១ ក្នុងរជ្ជកាលកាន់តំណែងបាន ៤ឆ្នាំរបស់នាង៕ ប្រភព៖ FRESH NEWS

គ្រូបង្វឹក Priestman មានអារម្មណ៍គ្មានសុវត្ថិភាពនៅកាណាដា ក្រោយរួចបម្រាមចារកម្ម, ហេតុអ្វី? Read More »

លោក​ ជាម​ អាដាំ​ និយាយ​ពី​បច្ចេកទេស​វាយ​ដៃ​ និង​ការ​ប្រើ​កណ្ដាប់​ដៃ​របស់​ ពេជ្រ សម្បត្តិ​

អតីត​ល្បីឈ្មោះ​ និង​ឈ្នះ​ខ្សែក្រវាត់​ពាន​រង្វាន់​ជា​ច្រើន​គ្រឿង​ លោក​ ជាម​ អាដាំ​ ថា​ជំនាន់​លោក​ក៏​មិន​ជា​អ្នក​វាយ​ដៃ​ល្អណាស់​ណា​ទេ​ ប៉ុន្តែ​គ្រាន់​តែ​លោក​ចូលចិត្ត​ការ​វាយ​ខ្លី​អាច​ការពារ​ខ្លួន​បាន​លឿន​ និង​មិន​សូវ​មាន​គ្រោះ​ថ្នាក់​ក្នុង​ពេល​ប្រកួត។​ ម្ចាស់​ខ្សែក្រវាត់​ K Cement ​លោក​ ជាម​ អាដាំ​ បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​មាន​អ្នក​វាយ​ដៃ​ល្អៗ​ច្រើន​ និង​ល្អ​ជាង​លោក​វាយ​ផង​ជាក់​ស្ដែង​ដូច​កីឡាករ​ ពេជ្រ​ សម្បត្តិ​ ជា​ដើម។​ ជំនាន់​កាល​លោក​ប្រកួត​ពេល​នោះ​គឺ​លោក​ចូលចិត្ត​វាយ​ដៃ​ខ្លី​ និង​វាយ​តែ​ពី​ខាង​ក្នុង​នោះ​ទេ។​ ជើង​ខ្លាំង​ជំនាន់​ CTN ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ដែល​លោក​វាយ​ដៃ​ខ្លី​បែប​នេះ​ទី១​ អាច​ដក​មក​ការពារ​វិញ​បាន​លឿន​ ព្រោះ​ដៃ​ដែល​វាយ​ទៅ​គេ​មិន​អស់។​ ទី២​ ការ​វាយ​ពី​ខាង​ក្នុង​ដូច​លោក​គឺ​ច្បាស់​ ត្រូវ​លើ​ដៃគូ​ច្រើន​ និង​អាច​ការពារ​មុខ​ខ្លួន​ឯង​ទៀត​នៅ​ពេល​ដៃគូ​វាយបក​ពី​ក្រៅ​មក​មិន​ចូល​ដល់​ថ្គាម។​ គ្រូ​ជំនួយ​ក្លឹប​នាគនាំសំណាងនារាយណ៍តេជៈ​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​កីឡាករ​ ពេជ្រ​ សម្បត្តិ ​កណ្ដាប់​ដៃ​ល្អ​ និង​អាច​ចេញ​បាន​គ្រប់​ទម្រង់​វាយ​ដៃ​នេះ​មិន​ថា​ ខា​​វឆ្វេង-ស្ដាំ​ វាយ​ត្រង់​ វាយ​ក្រោះសេ​ វាយ​ខ្លី​ វាយ​វែង​គឺ​វាយ​បាន​ទាំង​អស់។​ ចំណុច​ល្អ​មួយ​ទៀត​នោះ​គឺ​វាយ​​ចេញ​បានច្រើន​ ដូច្នេះ​ហើយ​អ្នក​ដែល​ប៉ះ​រូប​គេ​គឺ​ពិបាក​វាយ​ជា​មួយ​ណាស់ និង​វាយ​មិន​សូវ​ទាន់​ សម្បត្តិ​ នោះ​ឡើយ។​ បញ្ជាក់​ដែរ​ថា​ លោក​ ជាម​ អាដាំ​ ជា​អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយ​រូប​នៅ​ជំនាន់​លោក​ ម៉ា សេរី​

លោក​ ជាម​ អាដាំ​ និយាយ​ពី​បច្ចេកទេស​វាយ​ដៃ​ និង​ការ​ប្រើ​កណ្ដាប់​ដៃ​របស់​ ពេជ្រ សម្បត្តិ​ Read More »

គោរមៈ ច័ន្ទរាជ្យ​ តាំង​ចិត្ត​ដណ្ដើម​ខ្សែក្រវាត់​ឲ្យ​បាន​ជូន​ប្រជាជន និង​វីរៈកងទ័ព​កម្ពុជា

អ្នក​ប្រដាល់​កំពុង​ល្បីឈ្មោះ​ គោរមៈ ច័ន្ទរាជ្យ​ តាំង​ចិត្ត​ដណ្ដើម​ខ្សែក្រវាត់​ឲ្យ​បានក្នុង​ការ​ប្រកួត​ឯ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី២​ ខែ​សីហា​ ឆ្នាំ​២០២៥​ ជូន​ប្រជាជន​កម្ពុជា​ និង​វីរៈ​កងទ័ព​ជួរមុខ​ផង​ដែរ។​ កីឡាករ គោរមៈ ច័ន្ទរាជ្យ បានឲ្យដឹងថា រូបគេបានហ្វឹកហាត់ជាប់រហូតមកហើយទាំងគុនខ្មែរ និងផ្នែកគុនចម្រុះ (MMA) ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតនៅប្រទេសវៀតណាមនេះ។ អ្នកលេងគុនខ្មែររូបនេះបានមើលវីដេអូប្រកួតរបស់ដៃគូ និងសិក្សាពីក្បាច់ រួមទាំងត្រៀមស្នៀតសម្រាប់ទប់ទល់រួចហើយ ដូច្នេះសម្រាប់ការប្រកួតនេះដាក់ក្ដីសង្ឃឹមរហូត ៧០%។ កីឡាករ Tan bo Meng (ម៉ាឡេស៊ី) រូបនេះមានកម្លាំងខ្លាំងល្អ និងពូកែខាងបោកផ្ដួល ប៉ុន្តែស្នៀតវាយលើ ឬឈរវាយមិនសូវជាល្អនោះឡើយ។ ការប្រកួតមួយនេះអាចនិយាយបានថាខ្លួននឹងព្យាយាមឈរវាយយកពិន្ទុឪ្យបានច្រើន។ កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ រូបនេះបន្ថែមទៀតថា ប្ដេជ្ញាចិត្តប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមយកជ័យជម្នះ និងស្ពាយខ្សែក្រវាត់មកកម្ពុជាវិញជូនប្រជាជនកម្ពុជា រួមទាំងវីរៈកងទ័ពជួរមុខនៅថ្ងៃទី២ ខែសីហា ២០២៥ នេះ។ បញ្ជាក់ដែរថា ក្រុមកីឡាករកម្ពុជា ៣រូបនឹងចូលរួមការប្រកួតគុនចម្រុះ (MMA) ដណ្ដើមខ្សែក្រវាត់ក្នុងកម្មវិធី GMA នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯទីក្រុងហាណូយ ប្រទេសវៀតណាម។ កីឡាករ គោរមៈ ច័ន្ទរាជ្យ ប៉ះ

គោរមៈ ច័ន្ទរាជ្យ​ តាំង​ចិត្ត​ដណ្ដើម​ខ្សែក្រវាត់​ឲ្យ​បាន​ជូន​ប្រជាជន និង​វីរៈកងទ័ព​កម្ពុជា Read More »

មក​ស្គាល់​ប្រវត្តិ​កីឡាករ​ឆ្នើម​ សុខុន សីហនុត ធ្លាប់​ឈ្នះ​មេដាយ​ ៨គ្រឿង​លើ​ឆាក​អន្តរជាតិ​

មក​ស្គាល់​ប្រវត្តិ​ជើង​ខ្លាំង​វ័យ​ក្មេង​ សុខុន សីហនុត ​ធ្លាប់​ឈ្នះ​មេដាយ​មាស ៥ និង​សំរឹទ្ធ ៣គ្រឿង ​ពី​ប្រទេស​ថៃ​ និង​ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុង​ប្រភេទ​កីឡា​ហាប់គីដូ​នា​ពេល​កន្លង​ទៅ​នេះ​ ខណៈ​រូប​គេ​ចាត់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​សហព័ន្ធ​ហើយ។​ កីឡាករថ្នាល សុខុន សីហនុត មានអាយុ ១៣ឆ្នាំ និងកំពុងសិក្សានៅថ្នាក់ទី៨ នៃវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ។ កីឡាករហាប់គីដូរូបនេះមានឪពុកឈ្មោះ ខន សុខុន និងម្ដាយឈ្មោះ រ៉េត សុខហ៊ាង។ រូបគេមានបងប្អូនបង្កើត ២នាក់គឺ សីហនុត ខ្លួនឯងជាបង និងប្អូនស្រីម្នាក់ទៀតឈ្មោះ សុខុន លីហ័រ។ ជារឿងប្លែកម្យ៉ាងដែរសម្រាប់ សីហនុត នោះគឺរូបគេផ្ទាល់ និងឪពុក រួមទាំងប្អូនស្រី បានចូលហាត់កីឡាហាប់គីដូដំបូងឡើយនោះជាមួយគ្នាតែម្ដងរហូតឥលូវនេះមានកម្រិតខ្សែក្រវាត់ត្នោត និងជាសិស្សគុនជំនាន់គ្នាតែម្ដង។ អាចថាជានិស្ស័យអំឡុងជំងឺកូវីដ ១៩ នៅឆ្នាំ២០២២ លោក ខន សុខុន មិនដែលស្គាល់អ្វីទៅជាកីឡាហាប់គីដូនោះទេពីមុនមក ប៉ុន្តែចៃដន្យថ្ងៃមួយរូបលោកបានឃើញ លោក គង់ ចាន់ធីណា កំពុងបង្ហាត់សិស្សមួយក្រុមនៅឯក្លឹប Cambodian Top Team ក្បែរផ្ទះរបស់ខ្លួនទើបសាកសួរ

មក​ស្គាល់​ប្រវត្តិ​កីឡាករ​ឆ្នើម​ សុខុន សីហនុត ធ្លាប់​ឈ្នះ​មេដាយ​ ៨គ្រឿង​លើ​ឆាក​អន្តរជាតិ​ Read More »

Laura កីឡាការិនីជិះស្គីបាញ់កាំភ្លើងអាល្លឺម៉ង់ ទទួលមរណភាព បន្ទាប់ពីឧបទ្ទវហេតុឡើងភ្នំ នៅប៉ាគីស្ថាន

(បរទេស)៖ Laura Dahlmeier ដែលជាម្ចាស់ជ័យលាភី ២លើកនៅព្រឹត្តិការណ៍អូឡាំពិករដូវរងា លើប្រភេទកីឡាប៊ីយ៉ាត្លុង (Biathlon) ត្រូវបានអ្នកគ្រប់គ្រង នឹងអាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា បានទទួលមរណភាពហើយ បន្ទាប់ពីជួបឧបទ្ទវហេតុឡើងភ្នំនៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ខែកក្កដា ឆ្នាំ២០២៥ ក្នុងវ័យ ៣១ឆ្នាំ។ នាងជាកីឡាការិនីជិះស្គី និងបាញ់ក្លើងសញ្ជាតិអាល្លឺម៉ង់ ដ៏ឆ្នើមមួយរូប ធ្លាប់បានជ័យលាភីជាក្រុមនៅការប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវរងា កាលឆ្នាំ២០១៤ – ២០១៨ និងកម្រិតពិភពលោក World Championships 2013-2019 ។ ខណៈ Dahlmeier បានឡើងជាមួយដៃគូឡើងភ្នំរបស់នាង ហើយត្រូវបានវាយប្រហារដោយការធ្លាក់ថ្មភ្នំភ្លាមៗ នៅជ្រលង Hushe ដែលជាផ្នែកនៃតំបន់ Gilgit-Baltistan ភាគខាងជើង។ ក្លិប Alpine នៃប្រទេសប៉ាគីស្ថានបានឱ្យដឹងកាលពីថ្ងៃអង្គារថា ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោងប្រហែលថ្ងៃត្រង់ កាលពីថ្ងៃចន្ទ នៅរយៈកម្ពស់ប្រហែល ៥,៧០០ម៉ែត្រនៅលើភ្នំ Laila Peak ដែលជាជួរភ្នំមួយមានកម្ពស់ ៦.០៩៦ម៉ែត្រ ។ ជាមួយគ្នានោះ ការជួយសង្គ្រោះបានខកខានដោយអាកាសធាតុមិនល្អបានរារាំងឧទ្ធម្ភាគចក្រមិនឱ្យទៅដល់កន្លែងនោះ ៕ ប្រភព៖ FRESH NEWS

Laura កីឡាការិនីជិះស្គីបាញ់កាំភ្លើងអាល្លឺម៉ង់ ទទួលមរណភាព បន្ទាប់ពីឧបទ្ទវហេតុឡើងភ្នំ នៅប៉ាគីស្ថាន Read More »

Scroll to Top