PSG រំពឹងឈ្នះពានទី៥ ប្រចាំឆ្នាំ២០២៥ នៅពេលប៉ះ Spurs ម៉ោង ២យប់រំលងអាធ្រាត្រនេះ
(បរទេស)៖ Paris Saint Germain បានកំពុងសំឡឹងរកការឈ្នះពានទី៥ របស់ពួកគេប្រចាំឆ្នាំ២០២៥ នៅពេលពើបប្រទះជាលើកទី១ ទល់នឹង Tottenham Hotspur ពីការប្រជែងយកពានបើករដូវកាលអឺរ៉ុប UEFA Super Cup 2025 នាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា (ម៉ោងនៅកម្ពុជា)។ ក្រុមជើងឯករបស់បារាំងមួយនេះ បានឈ្នះពាន៤ រួចទៅហើយក្នុងឆ្នាំ២០២៥ ដែលជារដូវកាលដ៏អស្ចារ្យបំផុតរបស់ពួកគេ តាមរយៈដណ្តើមបានពានអឺរ៉ុប UEFA Champions League 2024-25 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តផងដែរ។ ទោះជាយ៉ាងណា PSG ទើបតែបានខកចិត្តនៅផ្តាច់ព្រ័ត្រ FIFA Club World Cup 2025 ដែលបរាជ័យ ៣-០ ក្រោមថ្វីជើងរបស់តោខៀវ Chelsea នៅទឹកដីសហរដ្ឋអាមេរិកកាលពីខែមុន មុនពេលមកប៉ះក្រុមរបស់អង់គ្លេសមួយទៀតគឺ មាន់ខ្នាយមាស Spurs ដែលជាម្ចាស់ពានលំដាប់ទី២ អឺរ៉ុប UEFA Europa League 2024-25 ដែលបានផ្តួល Manchester United ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រនោះ។ […]
PSG រំពឹងឈ្នះពានទី៥ ប្រចាំឆ្នាំ២០២៥ នៅពេលប៉ះ Spurs ម៉ោង ២យប់រំលងអាធ្រាត្រនេះ Read More »










