August 16, 2025

ក្លិបកីឡាវាយសីហ្លួង បន្ដរៀបចំពានមិត្តភាព និងកៀគរថវិកាដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជា

(ភ្នំពេញ)៖ ក្លិបកីឡាវាយសីហ្លួង បានបន្ដរៀបចំពានរង្វាន់លក្ខណៈមិត្តភាព Batmiton Loung Club Cup ជាលើកទី២ ដោយជោគជ័យ នៅទីលានកីឡាវាយសី Syndicate ដោយមានកីឡាករ-កីឡាការិនីប្រមាណជាង ៤០នាក់ចូលរួម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ លោក សុខ ម៉េង សមាជិកគណៈកម្មការនាយកក្លិបកីឡាវាយសីហ្លួង បានគូសបញ្ជាក់ថា ការប្រកួតនេះ មិនផ្ដោតលើលទ្ធផលឈ្នះចាញ់នោះទេ អ្វីដែលសំខាន់ គឺការចូលរួមរបស់សមាជិកក្លិបទាំងអស់ ស្របតាមគោលបំណង នៃការបង្កើតក្លិបនេះឡើង ដើម្បីលើកស្ទួយវិស័យកីឡាវាយសីកម្ពុជា ក៏ដូចជារឹតចំណងមិត្តភាព សាមគ្គីភាព និងលើកកម្ពស់សុខភាព ក៏ដូចជាផ្ដល់នូវភាពជាគំរូដល់យុវជនជំនាន់ក្រោយឲ្យចូលរួមលេងកីឡា និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ។ លោកថា ផ្ដើមពីការបង្កើតក្លិបលេងលក្ខណៈកម្សាន្ដ ដើម្បីសុខភាព ដោយមានទឹកចិត្តស្រលាញ់ និងឆន្ទៈរួមគ្នាចង់ចូលរួមអភិវឌ្ឍវិស័យកីឡានេះ សមាជិកទាំងអស់ ក៏បានសម្រេចចិត្តរៀបចំ និងពង្រីករចនាសម្ព័ន្ធក្លិបកាន់តែធំ ដើម្បីធានានិរន្ដរភាពរបស់ក្លិប ដោយក្លិបបានរៃអង្គាសថវិកាផ្ទាល់ខ្លួនម្នាក់បន្ដិចៗដក់ចូលមូលនិធិរួមមួយ សម្រាប់ប្រើប្រាស់ឲ្យចំទិសដៅ ដូចជាការឧបត្ថម្ភដល់កីឡាករ-កីឡាការិនីអាជីពវ័យក្មេង តាមរយៈការមកហ្វឹកហាត់ដុសខាតសមត្ថភាពជាមួយក្លិប ហើយចែករំលែកបទពិសោធន៍ និងបច្ចេកទេស ដល់សមាជិកក្លិបជាដើម។ នេះគឺជាការងាររួម ដែលសមាជិកក្លិបបានខិតខំប្រឹងប្រែងរួមគ្នារយៈពេលជិត ២ឆ្នាំកន្លងមក ។ ដូច្នេះក្លិបមានគោលដៅនឹងបន្ដរៀបចំការប្រកួតពានរង្វាន់លក្ខណៈមិត្តភាពខាងលើឲ្យបានយ៉ាងហោច ១ឆ្នាំ ២ដង […]

ក្លិបកីឡាវាយសីហ្លួង បន្ដរៀបចំពានមិត្តភាព និងកៀគរថវិកាដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជា Read More »

អាវរបស់ Son Heung-min លក់ដាច់បំផុតក្នុងពិភពលោកក្រោយផ្ទេរទៅលេងនៅអាមេរិក

ទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីចូលរួមប្រកួតនៅក្របខ័ណ្ឌបាល់ទាត់សហរដ្ឋអាមេរិក Major League Soccer (MLS) កីឡាករ Son Heung-min បានទទួលការគាំទ្រក្នុងពិភពវិស័យកីឡាដូចព្យុះ ដែលនាំឱ្យការលក់អាវទូទាំងពិភពលោកកើនឡើងខ្លាំង។ លោក John Thorrington សហប្រធាន និងជានាយកប្រតិបត្តិនៃក្លឹបបាល់ទាត់ Los Angeles FC (LAFC) បានប្រកាសថា អាវលេខ 7 របស់ Son ឥឡូវនេះគឺជាអាវកីឡាដែលលក់ដាច់បំផុតនៅទូទាំងពិភពលោក។ សមិទ្ធិផលនេះបានកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពី Son បានចុះហត្ថលេខាជាមួយក្រុម។ លោក Thorrington បានប្រាប់ talkSPORT ថា “ឥឡូវនេះគឺជាសប្តាហ៍ទីពីរដែលយើងមិនគ្រាន់តែនិយាយអំពីអាវកីឡាបាល់ទាត់ដែលលក់ដាច់បំផុតនៅក្នុង MLSទេ។ វាគឺជាអាវដែលលក់ដាច់បំផុតក្នុងវិស័យកីឡាក្នុងពិភពលោកនាពេលឥឡូវនេះ”។ Son ដែលបានផ្ទេរពី Tottenham ទៅ LAFC ក្នុងតម្លៃ 26 លានដុល្លារ ដែលជាតម្លៃកំណត់ត្រារបស់ក្លឹបបានធ្វើឱ្យឥទ្ធិពលយ៉ាងឆាប់រហ័ស។ អាវរបស់គាត់លក់អស់នៅលើគេហទំព័ររបស់ LAFC ជាមួយនឹងទំហំទាំងអស់លើកលែងតែ 3XL ទាំងស្រុង។ អាវនីមួយៗមានតម្លៃ 194.99 ដុល្លារ។ ប្រភព៖ NKSNEWS

អាវរបស់ Son Heung-min លក់ដាច់បំផុតក្នុងពិភពលោកក្រោយផ្ទេរទៅលេងនៅអាមេរិក Read More »

ប្រធានសហព័ន្ធថ្មី ប្ដេជ្ញាជំរុញការអភិវឌ្ឍវិស័យកីឡាជឺជីតស៊ូកម្ពុជាកាន់តែខ្លាំង

(ភ្នំពេញ)៖ លោក ថោង បញ្ញាធន ប្រធានថ្មី នៃសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានប្ដេជ្ញាបន្ដជំរុញការអភិវឌ្ឍវិស័យកីឡាជឺជីតស៊ូកម្ពុជាកាន់តែខ្លាំងក្លា ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ក៏ដូចជាឈានទៅដណ្ដើមមេដាយជូនជាតិមាតុភូមិកាន់តែច្រើនបន្ថែមទៀត។ ការប្ដេជ្ញាចិត្តនេះ បន្ទាប់ពីលោក បានទទួលការបោះឆ្នោតគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិ ក្លាយជាប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២៥-២០២៩ នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្ដអាណត្តិថ្មី នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីល្ងាចថ្ងៃទី១៥ ខែសីហាកន្លងទៅ។ ក្នុងនាមជាស្ថាបនិកមួយរូប នៃការបង្កើតសហព័ន្ធកីឡាជឺជីតស៊ូនៅកម្ពុជា លោក ថោង បញ្ញាធន បានសម្ដែងក្ដីរីករាយ ដែលត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្ររូបលោកធ្វើជាប្រធានសហព័ន្ធ អាណត្តិថ្មី ដើម្បីបន្ដដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន បន្ដពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធអាណត្តិមុនៗ។ សម្រាប់អាណត្តិថ្មីនេះដែរ សហព័ន្ធមានគោលដៅជាច្រើន ដែលត្រូវបន្ដជំរុញការអភិវឌ្ឍ ពិសេសការបណ្ដុះបណ្ដាល និងពង្រឹងនូវធនធានមនុស្ស ទាំងធនធានមន្ដ្រីបច្ចេកទេស និងអត្តពលិក ហើយជំរុញការចូលរួមប្រកួតលើឆាកអន្ដរជាតិឲ្យបានច្រើន ។ មិនតែប៉ុណ្ណោះ សហព័ន្ធក៏ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ព្រមទាំងគម្រោងស្វែងរកកិច្ចសហការជាមួយដៃគូអន្ដរជាតិ ដើម្បីបញ្ជូនអត្តពលិកទៅហ្វឹកហាត់ក្រៅស្រុកទៀតផង។ ប្រធានសហព័ន្ធថ្មីដដែលបន្ដថា រយៈពេល ៨ឆ្នាំកន្លងមក វិស័យកីឡាជឺជីតស៊ូកម្ពុជា ពិតជាមានការរីកចម្រើន បើគិតពីការកកើតសហព័ន្ធ កាលពីឆ្នាំ២០១៧ ដែលអត្តពលិកភាគច្រើន ផ្ដោតលើកីឡាករមានឈាមជ័រខ្មែរនៅក្រៅប្រទេស

ប្រធានសហព័ន្ធថ្មី ប្ដេជ្ញាជំរុញការអភិវឌ្ឍវិស័យកីឡាជឺជីតស៊ូកម្ពុជាកាន់តែខ្លាំង Read More »

មិនធម្មតា! Ronnie វាយបាន ១៤៧ពិន្ទុ ២លើក ក្នុងជ័យជម្នះវគ្គ ៤នាក់ចុងក្រោយនៃកម្មវិធី Masters 2025

(រីយ៉ាដ)៖ ជើងខ្លាំងស្នូកឃ័រ Ronnie O’Sullivan បានបំបែកកំណត់ត្រា ១៤៧ពិន្ទុដល់ទៅ ២លើក ពីក្នុងជ័យជម្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Saudi Arabia Masters 2025 នៅប្រទេសអារ៉ាប៊ីសាអូឌីតយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះមានន័យថា កីឡាករចាស់វស្សាអង់គ្លេស វ័យ ៤៩ឆ្នាំរូបនេះ បានក្លាយជាកីឡាករវ័យចំណាស់ជាងគេ ដែលធ្វើបាន ពិន្ទុអតិបរមា ១៤៧ពិន្ទបែបនេះ ដើម្បីទទួលបានប្រាក់រង្វាន់បន្ថែម ១៤៧,០០០ផោនពីកំណត់ត្រានេះ ដោយបានទម្លាក់គូប្រជែង Chris Wakenlin ដោយលទ្ធផល ៦-៣ ទៀតផង។ Ronnie អតីតជើងឯកស្នូកឃ័រពិភពលោក ៧សម័យកាលបានគ្រប់គ្រងការប្រកួតនេះស្ទើរទាំងស្រុងតាំងពីសិតដំបូង និងជាការបង្ហាញខ្លួនលើកទី១ ផងដែរនៅកម្មវិធីជារៀងរាល់ឆ្នាំនេះ ក្រោយខកខានរយៈពេល ៧ឆ្នាំ។ រូបគេនឹងត្រូវប្រជែងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Masters 2025 នៅថ្ងៃសៅរ៍ ទី១៦ ខែសីហានេះតែម្តងទល់នឹង Neil Robertson ដែលបានយកឈ្នះ Elliot Slessor ដោយលទ្ធផល ៦-៣ នេះដូចគ្នាពីក្នុងវគ្គ ៤នាក់ចុងក្រោយ៕ ប្រភព៖ FRESHNEWS

មិនធម្មតា! Ronnie វាយបាន ១៤៧ពិន្ទុ ២លើក ក្នុងជ័យជម្នះវគ្គ ៤នាក់ចុងក្រោយនៃកម្មវិធី Masters 2025 Read More »

គ្រូបង្វឹក Barcelona មិនសប្បាយចិត្ត ព្រោះ Rashford មិនទាន់បានចុះឈ្មោះក្នុងក្រុម ស្របពេល La Liga ចាប់ផ្តើម

(បាសេឡូណា)៖ លោក Hansi Flick អ្នកចាត់ការទូទៅ FC Barcelona បានសំដែងអារម្មណ៍មិនសប្បាយចិត្តឡើយ ដ្បិតកូនក្រុម Marcus Rashford មិនទាន់ត្រូវបានចុះឈ្មោះផ្លូវការក្នុងក្រុមនៅឡើយទេ ស្របពេលលីគ La Liga រដូវកាលថ្មី ចាប់ផ្តើមយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្រុមការពារតំណែងជើងឯកមួយនេះ នឹងលេងបើករដូវកាលថ្មីរបស់ពួកគេនៅក្នុងផ្ទះរបស់ Mallorca នារាត្រីថ្ងៃសៅរ៍ ក៏ប៉ុន្តែពួកគេនៅតែស្ថិតក្នុងភាពត្រដាបត្រដួស ដើម្បីចុះឈ្មោះកីឡាករថ្មីចូលក្នុងក្រុមដដែល ក៏ព្រោះតែបញ្ញតិ្តហិរញ្ញវត្ថុរបស់លីគកំពូលអេស្ប៉ាញ។ ទាក់ទិននឹងបញ្ហានេះ បុរសសញ្ជាតិអាល្លឺម៉ង់ Flick បានថ្លែងក្នុងសន្និសីទថា «សម្រាប់ខ្ញុំ ស្ថិតក្នុងស្ថានភាពនេះ អ្នកអាចស្រម៉ៃបានថា ខ្ញុំពិតជាមិនសប្បាយចិត្តឡើយ ក៏ប៉ុន្តែខ្ញុំនៅតែគិតថា អាចដោះស្រាយបាន។ ខ្ញុំជឿជាក់លើក្លិប។ ពួកយើងនឹងផ្តោតទៅលើអ្វីដែលអាចផ្លាស់ប្តូរ និងអ្វីដែលស្ថិតក្នុងដៃរបស់ពួកយើង។ រឿងផ្សេងទុកឱ្យក្លិបដោះស្រាយ»។ គួរបញ្ជាក់ផងថា បញ្ហាហិរញ្ញវត្ថុរបស់ Barcelona បានកំពុងជាប់គាំងនាពេលថ្មីៗនេះ ពោលគឺពួកគេបានចុះឈ្មោះកីឡាករថ្មី Dani Olmo បានត្រឹមតែជើងទី១ នៃរដូវកាល ២០២៤-២៥ បន្ទាប់ពីទទួលបានករណីពិសេសក្នុងជើងទី២ ក៏ព្រោះតែពួកគេបានចំណាយលុយទិញ និងបើកប្រាក់ខែកីឡាករ ច្រើនជាងចំណូលដែលរកបាន៕ ប្រភព៖ FRESHNEWS

គ្រូបង្វឹក Barcelona មិនសប្បាយចិត្ត ព្រោះ Rashford មិនទាន់បានចុះឈ្មោះក្នុងក្រុម ស្របពេល La Liga ចាប់ផ្តើម Read More »

សហព័ន្ធបាល់ទះ​កម្ពុជា​ បើក​កិច្ចប្រជុំ​ជា​មួយ​ក្លឹប​ចំណុះ​ទាំង​៣២​​ ផ្សព្វផ្សាយ​ផែនការ​ឆ្នាំ​ថ្មី​

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ម្សិលមិញ​នេះ​ដឹកនាំ​ដោយ​លោក​ អាំង​ សិរីពិសិដ្ឋ​ បាន​បើក​កិច្ច​ប្រជុំ​មួយ​ជា​មួ​យ​បណ្ដាក្លឹប​ចំណុះ​សហព័ន្ធ​ទាំង​ ៣២​ ដើម្បី​ផ្សព្វផ្សាយ​ផែនការ​សំខាន់ៗ​ឆ្នាំ​ថ្មី​ពិសេស​ការ​ត្រៀម​ខ្លួន​ចូលរួម​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ និង​ការ​ប្រកួត​យុវជន​អាស៊ី​ រួម​ទាំង​ស៊ីហ្គេម​ លើក​ទី ៣៣។​ លោក អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធ បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីប្រធានសហព័ន្ធបាល់ទះឯកឧត្ដម ស សុខា ដើម្បីបើកកិច្ចប្រជុំជាមួយបណ្ដាក្លឹបទាំង ៣២ ផ្សព្វផ្សាយពីផែនការសកម្មភាពរបស់សហព័ន្ធ និងរួមទាំងការត្រៀមខ្លួនចូលរួមលេងពានរង្វាន់ផ្សេងនៅ ឆ្នាំ២០២៥-២០២៦ ។ បន្ថែមពីនេះកិច្ចប្រជុំនេះបានលើកឡើងពីលទ្ធផល នៃការរៀបចំការប្រកួតពានរង្វាន់នៅឆ្នាំចាស់ផងដែរដោយផ្ដល់ឱកាសដល់បណ្ដាក្លឹបលើកឡើងពីកង្វល់ ឬសំណូមពរផ្សេងៗដែលខ្លួនមានហើយចង់កែតម្រូវយ៉ាងណានោះនៅការប្រកួតក្នុងឆ្នាំថ្មី។ សហព័ន្ធ​បាន​ជូន​ដំណឹង​ពី​ការ​ត្រៀម​ខ្លួន​បញ្ជូន U-18 ​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​យុវជន​អាស៊ី​ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​បារ៉ែន។​ មួយ​វិញ​ទៀត​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​គ្រប់ជ្រុង​ជ្រោយ​ដើម្បី​ចូលរួម​ស៊ីហ្គេម​ លើក​ទី៣៣​ ចុង​ខែ​ធ្នូ​ និង​ការ​លើក​ពេល​នៃ​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ ដើម្បី​ទុក​ឱកាស​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ឆ្ពោះ​ទៅ​លេង​នៅ​ស៊ីហ្គេម។​ បញ្ជាក់​ដែរ​ថា​ កិច្ចប្រជុំ​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ជា​មួយ​បណ្ដា​ក្លឹប​ចំណុះ​ទាំង​ ៣២​ កាល​ពី​ម្សិលមិញ​នេះ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ​ក្រោម​ការ​ដឹកនាំ​ប្រជុំ​ដោយ​លោក​ អាំង​ សិរីពិសិដ្ឋ​ អនុប្រធាន​សហព័ន្ធ​ និង​ថ្នាក់ដឹកនាំ​ក្លឹបផ្សេងៗ៕​ ប្រភព៖ KAMPUCHEATHMEY

សហព័ន្ធបាល់ទះ​កម្ពុជា​ បើក​កិច្ចប្រជុំ​ជា​មួយ​ក្លឹប​ចំណុះ​ទាំង​៣២​​ ផ្សព្វផ្សាយ​ផែនការ​ឆ្នាំ​ថ្មី​ Read More »

នេះ​តម្លៃ​សំបុត្រ​ការ​ប្រកួតលីគកម្ពុជា​របស់​ក្លិបនីមួយ​ៗ​ ខណៈ​គិរីវង់សុខសែន​ជ័យ តម្លៃ​ទាប​ជាង​គេ

ខេមបូឌានព្រីមៀរលីគ រដូវ​កាល ២០២៥-២៦ ​បាន​​ដំណើរ​ការ​ប្រកួត​​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៩ ខែ​សីហា​ ​ដោយ​មាន​ក្លិប​ចំនួន ១១ រៀបចំ​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ចំនួន ៩ ផ្សេង​គ្នា។ ក្លិប វិសាខា និង អឹមអូអាយកំពង់ដេវ៉ា នៅ​កីឡដ្ឋាន ព្រីនស៍ ខណៈ​ ភ្នំពេញ​ក្រោន មិន​ទាន់​ប្រកួត​នៅ​ក្នុង​កីឡដ្ឋានរបស់​ខ្លួន​​សម្រាប់​ជើង​ទី១​ឡើយ។ សំបុត្រទស្សនាការប្រកួតតាមកីឡដ្ឋានរបស់ក្លិបនីមួយៗមានតម្លៃផ្សេងៗគ្នា។ តម្លៃខ្ពស់បំផុតត្រឹម ២០០០០រៀល ហើយក៏មានកញ្ចប់លក់ប្រចាំរដូវកាលដែលមានតម្លៃទាបសម្រាប់អ្នកដែលទៅទស្សនាទៀងទាត់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្លិបគិរីវង់សុខសែនជ័យ បានប្រកាសលក់សំបុត្រទាបជាងគេបំផុតគឺ ត្រឹមតែ ៣០០០រៀល និង ១៥០០រៀលប៉ុណ្ណោះ។ សម្រាប់តម្លៃទស្សនាការប្រកួតរបស់ក្រុមនីមួយៗមានតម្លៃខុសគ្នា។ ខាងក្រោមជាតម្លៃសំបុត្រតាមកីឡដ្ឋានមួយចំនួន។ កីឡដ្ឋាន AIA Park របស់ក្លិប អាយអេសអាយ ដង្កោសែនជ័យ តំបន់ A មុនថ្ងៃប្រកួត តម្លៃ ៥០០០រៀល, តាមអនឡាញ តម្លៃ ១០០០០ រៀល និងទិញសំបុត្រផ្ទាល់ តម្លៃ ១២០០០រៀល តំបន់ B មុនថ្ងៃប្រកួតតម្លៃ ៦០០០រៀល, តាមអនឡាញ

នេះ​តម្លៃ​សំបុត្រ​ការ​ប្រកួតលីគកម្ពុជា​របស់​ក្លិបនីមួយ​ៗ​ ខណៈ​គិរីវង់សុខសែន​ជ័យ តម្លៃ​ទាប​ជាង​គេ Read More »

វីរបុរសបាល់ទាត់ Chelsea កីឡាករ Petr Cech ចែកផ្លូវជាមួយប្រពន្ធក្រោយរស់នៅជាមួយគ្នា26ឆ្នាំ

លោកPETR CECHអតីតអ្នកចាំទីអន្តរជាតិឆេក បានប្រកាសថាលោកបានចែកផ្លូវពីភរិយាក្រោយរួមរស់ជាមួយគ្នាអស់ ២៦ ឆ្នាំ។ វីរបុរសក្រុមតោខៀវ Chelsea បានបង្ហាញព័ត៌មានដ៏សោកសៅនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងសំណេរខ្លីមួយ។ លោកCech អាយុ 43 ឆ្នាំបាននៅជាមួយលោកស្រី Martina តាំងពីគាត់នៅក្មេងហើយពេញមួយអាជីពលេងបាល់ទាត់របស់គាត់។ ប្តីប្រពន្ធនេះមានកូនពីរនាក់ជាមួយគ្នាគឺ Damian Cech អាយុ 16 ឆ្នាំ និង Adela Cechova អាយុ 17 ឆ្នាំ។ អ្នកចាំទីចូលនិវត្តន៍រូបនេះបានបង្ហោះនៅលើ Instagram ដោយបញ្ជាក់ថាពួកគេបានសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេ។ ទោះជាយ៉ាងណា លោកបានផ្តល់យោបល់ថាពួកគេនៅតែជា “មិត្តល្អ”។ គាត់បានចែករំលែករូបភាពសខ្មៅរបស់គាត់ជាមួយ Martina ថើបគាត់នៅលើថ្ពាល់។ គាត់បានសរសេរថា “Martina និងខ្លួនខ្ញុំមានការសោកសៅក្នុងការប្រកាសថាយើងបែកគ្នាបន្ទាប់ពី 26 ឆ្នាំជាមួយគ្នា។ យើងនៅតែជាមិត្តល្អបំផុត និងមានមោទនភាពយ៉ាងខ្លាំងចំពោះកូនទាំងពីររបស់យើង”។ ពួកគេបានជួបគ្នានៅឆ្នាំ 1999 ក្នុងវ័យជំទង់ ហើយបានរៀបការនៅខែមិថុនា ឆ្នាំ 2003 ។ Cech បានលេងឱ្យក្លឹប Chelsea និង Arsenal កំឡុងពេលអាជីពលេងនៅអង់គ្លេស

វីរបុរសបាល់ទាត់ Chelsea កីឡាករ Petr Cech ចែកផ្លូវជាមួយប្រពន្ធក្រោយរស់នៅជាមួយគ្នា26ឆ្នាំ Read More »

រឿង​ល្អ​​​​៤​យ៉ាង​ពី ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ ភ្នំពេញ​ក្រោន លេង​ពាន​ AC​GL ឆ្នាំ​នេះ

កម្ពុជា​បាន​បង្កើត​ស្ថិតិ​ថ្មី​មួយ​ទៀត​​​ដោយ​​មាន​ក្លិប​ ២ បាន​ទៅ​លេង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​ AFC Challenge League រដូវ​កាល ២០២៥-២៦។ ពីរ​រដូវ​កាល​ចុង​ក្រោយ កម្រិត​លីគ​បាល់ទាត់​កម្ពុជា បាន​កើន​ឡើង​ខ្ពស់​គួរ​​​​ជាទី​មោទនភាព​នៅ​ក្នុង​​ពាន​​អាស៊ី ដោយ​បាន​ឡើង​ទៅ​នៅ​លើ​ ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ ព្រុយណេ និង ទីម័រ​ខាង​កើត។​​ សមិទ្ធផល​ទាំងនេះ​បាន​មក​ពី​ក្លិប​ធ្វើ​បាន​ល្អ​លើ​ឆាក​អន្តរជាតិ។ ភ្នំពេញ​ក្រោន បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​តំបន់​អាស៊ាន នៃ​ពាន AFC Cup រដូវ​កាល ២០២៣-២៤ និង​​ជា​ពិសេស​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​ AFC Challenge League រដូវ​កាល ២០២៤-២៥។   ឥឡូវ​នេះ ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោន ​ចូល​ដល់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​​ពាន​ AFC Challenge League។ ​ប្រសិន​បើ​ក្លិប​ទាំង​ពីរ​ធ្វើ​បាន​ល្អ​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ហើយ​ឈាន​ដល់​វគ្គ​ ៨​ ក្រុម​ វគ្គ​​៤​ក្រុម​ ឬ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​គឺ​កាន់​តែ​ល្អ​សម្រាប់​លីគ​បាល់ទាត់​​​កម្ពុជា។   សូម​បង្ហាញផល​ចំណេញ​សំខាន់​ ៤ យ៉ាង​​សម្រាប់​កម្ពុជា​ ប្រសិន​បើ​ក្រុម​តំណាង​កម្ពុជា​ទាំង​ពីរ​ធ្វើ​បាន​ល្អ។

រឿង​ល្អ​​​​៤​យ៉ាង​ពី ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ ភ្នំពេញ​ក្រោន លេង​ពាន​ AC​GL ឆ្នាំ​នេះ Read More »

យុទ្ធគុនបុរាណខ្មែរ ទំនងមានទំនាក់ទំនងនឹងក្បាច់គុនចិន តាំងពីសម័យអង្គរ

ក្រុមគណៈកម្មការជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរអាថ៌កំបាំងយុទ្ធគុន និងយុទ្ធមន្តបុរាណខ្មែរ កំពុងស្រាវជ្រាវ ចំណុចពិសេសមួយចំនួនអំពី ទំនាក់ទំនងរវាងក្បាច់គុនខ្មែរ និងក្បាច់គុនចិន អំឡុងពេលដែលកម្ពុជា-ចិន មាន ប្រវត្តិសាស្ត្រការទូតជាមួយគ្នានៅសម័យអង្គរ។ គណៈកម្មការជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរអាថ៌កំបាំងយុទ្ធគុន និងយុទ្ធមន្តបុរាណខ្មែរ បានរៀបចំកិច្ចប្រជុំពិសេសជាមួយ សមាគមមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនទំនាក់ទំនងកម្ពុជា-ចិន ដោយផ្តោតសំខាន់លើទំនាក់ទំនងរវាងក្បាច់គុនបុរាណខ្មែរ និងចិន នៅរសៀលថ្ងៃទី១៤ ខែសីហា។ ក្នុងកិច្ចប្រជុំនៅស្នាក់ការ NOCC លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកពីសំណួរទៅកាន់សមាគមអ្នកស្រាវជ្រាវកម្ពុជា-ចិន ទៅនឹងទំនាក់ទំនងក្បាច់គុនខ្មែរ និងចិន តើនឹងអាចមានការផ្សារភ្ជាប់គ្នា ឬក៏ផ្លាស់ប្តូរនូវបច្ចេកទេសយុទ្ធគុន ឬទេ ស្របពេលប្រទេសទាំងពីរ ធ្លាប់មានប្រវត្តិសាស្រ្តការទូត និងទំនាក់ទំនងជាច្រើនរយឆ្នាំរួចមក។ គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំង បង្ហាញបំណងចង់បានចម្លើយត្រឡប់ពីភាគីចិនជុំវិញទំនាក់ទំនងរវាងក្បាច់គុន និងក្បាច់គុននេះ ដើម្បីអាចទាញយកសេចក្តីសន្និដ្ឋានរួមគ្នា មានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ បញ្ជាក់ថាក្បាច់គុនប្រទេសទាំងពីរ នឹងអាចមានទំនាក់ទំនងគ្នាតាំងពីសម័យកាលបុរាណមកពិតមែន។ កិច្ចប្រជុំនោះ ក៏ផ្តល់សញ្ញាល្អៗ ដល់កម្ពុជា ក្នុងការស្រាវជ្រាវអំពីទំនាក់ទំនងក្បាច់គុនខ្មែរ និងចិន ដែលនឹងអាចជាប់ទាក់ទងគ្នា តាំងតែពីសម័យមុនអង្គរ និងនៅសម័យអង្គរ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិកា NOCC។

យុទ្ធគុនបុរាណខ្មែរ ទំនងមានទំនាក់ទំនងនឹងក្បាច់គុនចិន តាំងពីសម័យអង្គរ Read More »

Scroll to Top