Fabio បំបែកកំណត់ត្រាវីរបុរសចអង់គ្លេស Shilton ក្លាយជាអ្នកចាំទីបង្ហាញខ្លួនច្រើនជាងគេ ១ ៣៩១ប្រកួត
Fabio អ្នកចាំទី Fluminense នៃលីគកំពូលប្រេស៊ីល បានបំបែកកំណត់ត្រា វីរបុសអង់គ្លេស លោក Peter Shilton ក្លាយជាអ្នកចាំទីបង្ហាញខ្លួនច្រើនជាងគេចំនួន ១ ៣៩១ប្រកួត អំឡុងបង្ហាញខ្លួនចុងក្រោយ ក្នុងជ័យជម្នះលើក្រុម America de Cali លទ្ធផល ២-១។ Fabio វ័យ ៤៤ឆ្នាំ ចំណាយពេល ២៨ឆ្នាំ ក្នុងអាជីពបាល់ទាត់ ដោយលេងនៅក្លិប Unian Bandeirante ៣០ ប្រកួត, Vasco da Gama ១៥០ប្រកួត, Cruzeiro ៩៧៦ប្រកួត និងចុងក្រោយក្លិប Fluminense ចំនួន ២៣៥ ប្រកួត។ អ្នកចាំទីវ័យចំណាស់ ផ្លាស់ពីក្លិប Cruzeiro ចូលរួមជាមួយ Fluminense កាលពីឆ្នាំ ២០២២ ជាក្រុមទើប បញ្ចប់ចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ (Top 4) នៅព្រឹត្តិការណ៍ Club World […]