August 22, 2025

Crystal យកឈ្នះក្រុមន័រវេស Fredrikstad ១-០ ក្នុងជើងទី១ នៃដំណើរស្វែងរកកៅអីលេងពានអឺរ៉ុប ECL

(បរទេស)៖ ក្រុមឥន្រ្ទី Crystal Palace ម្ចាស់ជើងឯក FA Cup រដូវកាលមុន បានយកឈ្នះគូប្រជែង Fredrikstad ១ទល់នឹង០ នាយប់មិញសម្រាប់ជើងទី១ នៃការប្រជែងកៅអីឡើងទៅវគ្គចែកពូលពានលំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League 2025-26។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងជំនួបដែលត្រូវបានធ្វើឡើងនាកីឡដ្ឋាន Selhurst Park កាលពីរាត្រីថ្ងៃព្រហស្បតិ៍នោះ អ្នកគាំទ្ររបស់ពួកគេភាគច្រើនបានពាក់អាវ «Eze 10» អតីតវីរបុរសពួកគេ ដែលបានផ្ទេរចេញទៅចូលរួមជាមួយគូប្រជែងក្នុងលីគគឺ កាំភ្លើងធំ Arsenal ក្រោយរួមរស់បាន ៥ឆ្នាំ ដែលផ្លាស់មកពី QPR។ ក្រោយទទួលបានជ័យជម្នះក្នុងដី លោក Oliver Glasner បានប្រកាសថា «Eze គឺស្ថិតនៅលើផ្លូវការចេញពីក្លិបហើយ។ រូបគេមិនលេងជាមួយពួកយើងទៀតទេ ហើយក៏គ្មានចាំបាច់អីនិយាយពីគាត់ទៀតដែរ»។ Crystal Palace បានកំពុងព្យាយាមដណ្តើមកៅអីលេងពានអឺរ៉ុបលើកដំបូងឡើងវិញ ក្នុងរយៈពេល ២៧ឆ្នាំមកនេះ នៅមុនពេលបញ្ចប់ជើងទី២ នៅក្នុងផ្ទះរបស់ Fedrikstad នាចុងខែសីហានេះ។ ពួកគេទើបខកចិត្ត ដ្បិតសហព័ន្ធអឺរ៉ុប UEFA ដកកៅអីវគ្គចែកពូលពានទី២ […]

Crystal យកឈ្នះក្រុមន័រវេស Fredrikstad ១-០ ក្នុងជើងទី១ នៃដំណើរស្វែងរកកៅអីលេងពានអឺរ៉ុប ECL Read More »

ទីលាន​ហ្វឹកហាត់​ម៉ូតូទឹក​ទំហំ​ ១១ហិចតា​នេះ​រឹតតែ​អំណោយផល​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ម៉ូតូទឹក​កម្ពុជា​ ថា​ទីលាន​ហ្វឹកហាត់ទំហំ​ ១១ហិចតា​ នៅ​ឯ​ស្រុក​ស្នូល​ ខេត្ត​ក្រចេះ​ នេះ​រឹតតែ​អំណោយផល​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ធំៗ​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់ៗ​នេះ។​ ​ លោក​ មាស​ ម៉ាប់​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ម៉ូតូទឹក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ទីលាន​ហ្វឹកហាត់​ឯ​ខេត្ត​ក្រចេះ​សាងសង់​ស្ទើររួចរាល់​ទាំង​ស្រុងទៅ​ហើយ។​ ចំណែកកីឡាករ​ជម្រើសជាតិ​ និង​យុវជន​ថ្នាល​ នឹង​មក​ហ្វឹកហាត់​នៅ​កម្ពុជា​វិញ​អំឡុង​ខែធ្នូ​ ២០២៥​ ឬ​ដើម​ឆ្នាំ​២០២៦​ ខាង​មុខ។​ ទីលាន​នេះ​មិន​ត្រឹម​តែ​សម្រាប់​ហ្វឹកហាត់​នោះ​ទេ​គឺ​វា​អំណោយ​ផល​ខ្លាំង​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ធំៗ​បាន​ផង​ដែរ។​ សហព័ន្ធ​គ្រោង​នឹង​រៀបចំ​ជា​ការ​ប្រកួត​អបអរ​សារទរ​ថ្ងៃ​បើក​ឲ្យ​ប្រើប្រាស់​ និង​ហ្វឹកហាត់​នៅ​ពេល​ឆាប់​ៗ​នេះជូន​អ្នក​គាំទ្រ​បាន​ទស្សនា​កម្សាន្តសប្បាយ។ តំណាង​សហព័ន្ធ​ម៉ូតូ​ទឹក​សូម​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ជួយ​សម្រួល​ដល់​ការ​ធ្វើ​លិខិត​ស្នាម​នៃ​ការ​ផ្ទេរ​ពី​ថៃ​មកកម្ពុជា​ និង​ការ​ដឹក​ជញ្ជូន​សម្ភារ​ហ្វឹកហាត់​ដូច​ជា​ម៉ូតូ​ គ្រឿង​ជួសជុល​ ឬ​សម្ភារ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដើម្បី​ឲ្យ​ដំណើរ​ការ​កាន់តែ​រលូន​ឆាប់បាន​ចូល​ហ្វឹកហាត់។​ បញ្ជាក់​ដែរ​ថា​ លោក​ សាលី អ៊ូមើត​ ដែល​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ បាន​ចំណាយ​ថវិកា​ និង​ធនធាន​ផ្ទាល់​ខ្លួន​បង្កើត​ជា​ទីលាន​ហ្វឹកហាត់​ស្ដង់ដារ​មួយ​នៅ​ឯ​ស្រុក​ស្នូល​ ខេត្ត​ក្រចេះ ដែល​មាន​ទំហំ​ផ្ទៃ​ដី​រហូត​ដល់​ ១១​ហិចតា។​ ក្រៅ​ពី​ទីលាន​ហ្វឹកហាត់​ហើយ​នោះ​ក៏​មាន​អគារ​ហូបចុក​ ​ស្នាក់​នៅ និង​កន្លែង​ហាត់​រាងកាយ​ ទីលាន​បាល់ទាត់​ សម្រាប់​កម្សាន្ត​លេង​ថែម​ទៀត​ផង៕​ ប្រភព៖ KAMPUCHEATHMEY

ទីលាន​ហ្វឹកហាត់​ម៉ូតូទឹក​ទំហំ​ ១១ហិចតា​នេះ​រឹតតែ​អំណោយផល​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ Read More »

Forest ពិចារណាដកលោក Santo ជាមួយភាពតានតឹងរវាងម្ចាស់ក្លឹប ដ្បិតទើបបន្ថែមកិច្ចសន្យាថ្មី

(ឡុងដ៏)៖ ក្លឹបលីគអង់គ្លេស Nottingham Forest បានកំពុងពិចារណាដកតំណែងអ្នកចាត់ការបច្ចុប្បុន្នលោក Nuno Espirito Santo ដែលកំពុងមានភាពតានតឹងខ្លាំងរវាងម្ចាស់ក្លឹប ខណៈពេលនេះក៏ស្ថិតក្នុងការចាប់ផ្តើមវាយតម្លៃអ្នកគ្រប់គ្រងផ្សេងទៀត មកជំនួសរួចហើយ ។ នេះបើតាមប្រភពពី Skysport ។ ការងារនៅ Nottingham Forest អ្នកចាត់ការក្រុមសញ្ជាតិព័រទុយហ្គាល់ Nuno Espirito Santo រូបនេះ ក៏ទើបបានបន្ថែមកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៨ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះផងដែរ បន្ទាប់ពីចូលកាន់តួនាទីនេះកាលឆ្នាំ២០២៣ នឹងបានដឹកនាំក្រុមនេះបញ្ចប់លីគ២០២៤/២៥ ឈរនៅលេខរៀងទី៧ នឹងទទួលបានកៅអីលេងពានអឺរ៉ុប Europa Leaue 2025/26 ៕ ប្រភព៖ FRESHNEWS

Forest ពិចារណាដកលោក Santo ជាមួយភាពតានតឹងរវាងម្ចាស់ក្លឹប ដ្បិតទើបបន្ថែមកិច្ចសន្យាថ្មី Read More »

CPL​ សប្ដាហ៍​ទី៣​ មក​ដល់​ហើយ​នៅថ្ងៃ​សៅរ៍-អាទិត្យ​នេះ​គិត​ថា​គូ​ណា​ជក់ចិត្ត​ជាង​គេ​…

ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា​ (CPL)​ រដូវកាល​ឆ្នាំ​ ២០២៥-២០២៦​ សប្ដាហ៍​ទី៣​ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ​ ស្អែក​នេះ​ហើយ ខណៈ​ការ​ប្រកួត​មាន​ ៥គូ​សម្រាប់​អ្នក​​គាំទ្រ​តាមដាន និង​ទៅ​ទស្សនា​ផង​ដែរ។​ ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ​មាន​ចំនួន​ ២គ្រូ​គឺ​ កងយោធពលខេមរភូមិន្ទ ស្វាគមន៍​ភ្ញៀវ ភ្នំពេញ​ក្រោន​ វេលាម៉ោង​ ៦ល្ងាច។​ ចំណែក​មួយ​គូ​ទៀត​គឺ​ អាយអេសអាយ ដង្កោសែនជ័យ​ ស្វាមគមន៍​ភ្ញៀវ ណាហ្គាវើលដ៍ វេលាម៉ោង​៦ដូច​គ្នា។​ ចំពោះ​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ ទី២៤​ ខែ​សីហា​​ ឆ្នាំ​២០២៥​ គឺ​មាន​៣គូ​រួម​មាន​ ក្រុម​គិរីវង់សុខសែនជ័យ​ ស្វាគមន៍​ភ្ញៀវ​ អង្គរថាយហ្គឺរ វេលាម៉ោង​ ៣.៤៥នាទី​រសៀល។​ គូ​បន្ទាប់​ អឹម​ អូ អាយ​ កំពង់ដេវ៉ា​ ប្រកួត​ជា​មួយ​ វិសាខា​ និង​គូ​ធំ​ប្រចាំ​សប្ដាហ៍​នេះ​គឺ​ ព្រះខ័នរាជស្វាយរៀង​ ស្វាគមន៍​ភ្ញៀវ​ បឹងកេត​ វេលាម៉ោង​ ៦ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។ ប្រិយមិត្ត​អ្នក​គាំទ្រ​ពេញ​ចិត្ត​ និង​ចង់​ទស្សនា​ការ​ប្រកួត​មួយ​ណា​អាច​អញ្ចើញ​ទៅ​ចូលរួម​ទស្សនា​ដើម្បី​ជាការ​លើក​ទឹកចិត្ត​ដល់​កីឡាករ​ និង​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​រីកចម្រើន៕​ ប្រភព៖ KAMPUCHEATHMEY

CPL​ សប្ដាហ៍​ទី៣​ មក​ដល់​ហើយ​នៅថ្ងៃ​សៅរ៍-អាទិត្យ​នេះ​គិត​ថា​គូ​ណា​ជក់ចិត្ត​ជាង​គេ​… Read More »

កីឡាការិនី​បាល់ទះ​វៀតណាម ៣ នាក់​ត្រូវ​បាន​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ពី​ភេទ

កីឡាការិនី​បាល់ទះ​ជម្រើស​ជាតិ​វៀតណាម​ ៣ នាក់​ត្រូវ​បាន​ស្នើ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជុំ​វិញ​ភេទ​របស់​ពួក​គេ​​ដោយ​មាន​ការ​សង្ស័យ​អំពី​ភេទ​ប្រុស​ ឬ​ក៏​ស្រី ខណៈ​រូប​រាង​កាយ​របស់​ពួក​គេ​ស្ទើរ​តែ​បុរស​ទាំង​ស្រុង។ កីឡាការិនី​ Nguyen Thi Bich Tuyen អាយុ​ ២៥ ឆ្នាំ កម្ពស់ ១.៨៨​ម៉ែត្រ លេង​តួនាទី​ជា​អ្នក​វាយ​ផ្តាច់​​ក្នុង​ក្រុម​ធំ​​​បាល់ទះ​ជម្រើស​ជាតិ​នារី​វៀតណាម។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥ តាម​ការ​ផ្សាយ​របស់​កាសែត The Nations Thailand ថា កីឡាការិនី​រូប​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ វៀតណាម សម្រាប់​ការ​ចូល​រួម​ប្រកួត​​កីឡា​បាល់ទះ​​ជើង​ឯក​នារី​ពិភព​លោក Women’s Volleyball World Championship នៅ​ប្រទេស​ថៃ ដែល​ត្រូវ​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៥។   មាន​សេចក្តី​រាយការណ៍​ថា ប្រទេស​ថៃ​ដែល​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​ការ​ប្រកួត​ជើង​ឯក​នារី​ពិភព​លោក​បាន​ស្នើ​ទៅ សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) ឲ្យ​ស៊ើប​អង្កេត​ជុំ​វិញ​ភេទ​ប្រុស ឬ​ក៏​ស្រី។ ទោះ​បី​ជា​យ៉ាង​ណា សហព័ន្ធ​កីឡា​បាល់ទះ​វៀតណាម បាន​ប្រកាស​ថា កីឡាការិនី Nguyen Thi Bich Tuyen ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ​ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ ប្រភព៖

កីឡាការិនី​បាល់ទះ​វៀតណាម ៣ នាក់​ត្រូវ​បាន​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ពី​ភេទ Read More »

ក្រុមកីឡាការិនីបាល់ទាត់អាយុក្រោម ១៦ឆ្នាំកម្ពុជា ចាញ់វៀតណាម លទ្ធផល៥-០

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ បានចាញ់វៀតណាម លទ្ធផល៥-០ ក្នុងពូល B នៃពានរង្វាន់ ASEAN U-16 Girls’ Championship កាលពីថ្ងៃទី២១ សីហា ឆ្នាំ ២០២៥ នៅកីឡដ្ឋាន Sriwedari ក្នុងទីក្រុង Surakarta ប្រទេសឥណ្ឌូណេស៊ី។ នេះគឺជា ជំនួបដំបូងសម្រាប់ក្រុមនារីអាយុក្រោម ១៦ឆ្នាំកម្ពុជា ជួបគ្នាជាមួយក្រុមវៀតណាម ឈុត នេះ ក្នុងពានរង្វាន់ ASEAN U-16 Girls’ Championship។ ក្នុងជំនួបកាលពីថ្ងៃទី២១ សីហា ឆ្នាំ២០២៥ ក្រុមកម្ពុជា បានចាញ់វៀតណាម យ៉ាងដំណំ ក្រោមលទ្ធផល៥-០។ ការប្រកួតវគ្គចែកពូល ក្នុងពានរង្វាន់នេះ មាន៣ពូល ក្នុងមួយពូល មាន៣ក្រុម។ ក្រុម កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមនារីវៀតណាម និងមីយ៉ាន់ម៉ា។ ឆ្លងកាត់ប្រកួតដំបូង សម្រាប់ពូល B ក្រុមកម្ពុជា ស្ថិតនៅបាត់តារាង ខណៈ

ក្រុមកីឡាការិនីបាល់ទាត់អាយុក្រោម ១៦ឆ្នាំកម្ពុជា ចាញ់វៀតណាម លទ្ធផល៥-០ Read More »

ក្រុម​ជម្រើស​ជាតិ​ខ្លាំង ៣២ ប្រកួត​ជើង​ឯក​បាល់ទះ​ពិភព​លោក​ខែ​ក្រោយ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ចំនួន ៣២ ត្រូវ​​​ប្រជែង​ដណ្តើម​​ជើង​ឯក​បាល់ទះ​ពិភព​លោក (FIVB Men’s Volleyball World Championship) ចាប់​ពី​ថ្ងៃ​ទី១២ ដល់​ទី​២៨ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ប្រទេស​ហ្វីលីពីន។ នេះ​ជាលើក​ដំបូង​ដែល​ការ​ប្រកួត​ជើង​ឯក​បាល់ទះ​ពិភព​លោក រៀបចំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​​ហ្វីលីពីន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ។ ក្រុម​បាល់ទះ​ជម្រើស​ជាតិ ហ្វីលីពីន ទទួល​បាន​កៅអី​ជុំ​ចុង​ក្រោយ​ដោយ​​ស្វ័យ​ប្រវត្តិ​ក្នុង​នាម​ជា​​ម្ចាស់​ផ្ទះ ហើយ​ក៏​ជា​លើក​ដំបូង​សម្រាប់​ហ្វីលីពីន ដែល​បាន​ប្រកួត​ជុំ​ចុង​ក្រោយ។ ក្រុម​ជម្រើស​ជាតិ​ផ្សេង​ៗ​ទៀត​សុទ្ធ​តែ​មាន​ចំណាត់​ថ្នាក់​ល្អ និង​ជាប់​វគ្គ​ជម្រុះ​តាម​តំបន់ និង​ទ្វីប​រៀង​ៗ​ខ្លួន។ រូប​មន្ត​នៃ​ការ​ប្រកួត ក្រុម​បាល់ទះជម្រើស​ជាតិ​ទាំង ៣២ ត្រូវ​បាន​បែង​ចែក​ជា ៨ ពូល ដែល​​ក្នុង​ ១ ពូល​មាន ៤ ក្រុម។ បន្ទាប់​ពី​ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​លេខ​ ១ និងលេខ​ ២ នៃ​ពូល​ទាំង ៨​ ឡើង​ទៅ​​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ដែល​ជា​វគ្គ​ខ្វែង​ពោល​គឺ​ក្រុម​ឈ្នះ ឡើង​វគ្គ​បន្ត ហើយ​ក្រុម​ចាញ់​ធ្លាក់។ ក្រុម​ឈ្នះ​​ដោយ​លទ្ធផល ៣-០ ឬ ៣-១ ទទួល​បាន ៣

ក្រុម​ជម្រើស​ជាតិ​ខ្លាំង ៣២ ប្រកួត​ជើង​ឯក​បាល់ទះ​ពិភព​លោក​ខែ​ក្រោយ Read More »

Jake Paul នឹងតទល់ម្ចាស់ខ្សែក្រវាត់ពិភពលោក Gervonta Davis លើសង្វៀនពិព័រណ៍

Jake Paul តារា YouTuber ប្រែជាអ្នកប្រដាល់ នឹងឡើងសង្វៀនពិព័រណ៍ថ្មីមួយ ដោយត្រូវតទល់ Gervonta Davis ម្ចាស់ខ្សែក្រវាត់ពិភពលោក WBA នៅថ្ងៃទី១៤ ខែវិច្ឆិកា។ នេះបើតាមការអះអាងរបស់ភ្នាក់ងារ (Promoter) របស់ Jake Paul។ ជំនួបរវាងកីឡាករអាម៉េរិកទាំងពីរ Jake Paul និង Gervonta Davis  គ្រោងធ្វើឡើងក្នុងកីឡដ្ឋាន State Farm ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាម៉េរិក។ កីឡាករ Davis វ័យ ៣០ឆ្នាំ ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ WBA ទម្ងន់ស្រាល ចាប់តាំងពីកីឡាករ Devin Haney លះបង់ខ្សែក្រវាត់ប្រភេទទម្ងន់នេះ ឡើងទៅទម្ងន់មធ្យម កាលពីឆ្នាំ ២០២៣។ ការប្រកួតរវាង Paul ទល់នឹង Davis មិនមែនជាការប្រកួតដណ្តើមខ្សែក្រវាត់ស្ថាប័ន WBA នោះឡើយ គ្រាន់តែជាការប្រកួតពិព័រណ៍ប៉ុណ្ណោះ ព្រោះតែប្រភេទទម្ងន់កីឡាករទាំង២

Jake Paul នឹងតទល់ម្ចាស់ខ្សែក្រវាត់ពិភពលោក Gervonta Davis លើសង្វៀនពិព័រណ៍ Read More »

លោកគ្រូ​ Mattew ថា ដៃ​គូ​កាត​ក្រហម បែរ​ជា ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្លាក់​គុណភាពវិញ

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០ លើ​ក្រុម​ម្ចាស់​ផ្ទះ Shan United នៅ​ប្រទេស​មីយ៉ាន់ម៉ា យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥ សម្រាប់​ការ​ប្រកួត​លើក​ទី១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់​ក្លិប​កំពូល​អាស៊ាន ASEAN Club Championship រដូវ​កាល ២០២៥-២៦។ ការប្រកួតបានត្រឹមតែ ១១នាទីប៉ុណ្ណោះ មិន រតនៈ ស៊ុតចូលគ្រាប់បាល់នាំមុខ ១-០ បន្ទាប់ពីខ្សែប្រយុទ្ធ Patrick បញ្ជូនបាល់ឲ្យយ៉ាងល្អ។ ការប្រកួតបន្តទៅបាន ៨ នាទីទៀត ខ្សែការពារសញ្ជាតិជប៉ុន Ryuji Hirota របស់ម្ចាស់ផ្ទះ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមដោយបណ្តេញចេញពីទីលាន ដូច្នេះ Shan United មានគ្នាតែ ១០នាក់ លេងទល់នឹង ព្រះខ័នរាជស្វាយរៀង ១១នាក់។ បន្ទាប់ពីដៃគូមានសមាជិកតែ ១០ នាក់ ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង នៅតែមិនអាចបង្កើតឱកាសបានល្អតាមរយៈបច្ចេកទេសឡើយ ហើយរកបាន ២ គ្រាប់បន្ថែមនោះគឺជាគ្រាប់បាល់តែតចូលតាមរយៈការលើកបាល់ពីជ្រុង និងប៉េណាល់ទី១១ម៉ែត្រ។ ពាក់ព័ន្ធនឹងទម្រង់លេងនេះ  លោក

លោកគ្រូ​ Mattew ថា ដៃ​គូ​កាត​ក្រហម បែរ​ជា ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្លាក់​គុណភាពវិញ Read More »

ការ​លើក​ពេល​​ពានសម្ដេច​ក្រឡាហោម ​ជាការទុក​ពេល​ឲ្យ​ជម្រើសជាតិ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​មួយ​គ្នា​បានយូរ​  

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បាន​សម្រេច​លើកពេល​ប្រកួត​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ អំឡុង​ខែ​ធ្នូ​ ឆ្នាំ២០២៥​ នេះ​គឺ​ដើម្បី​ឲ្យ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ទាំង​អស់​មាន​ពេលវេលាប្រមូលផ្ដុំ​​ហ្វឹកហាត់​ជា​មួយ​គ្នា​បាន​យូរ​គ្រប់គ្រាន់។ លោក​ អាំង​ សិរី​ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​លើក​ពេល​ប្រកួត​នេះ​គឺ​ដើម្បី​ឲ្យ​កីឡាករ​ជម្រើសជាតិ​បានប្រមូល​ផ្ដុំ​​ហ្វឹកហាត់​ជា​មួយ​គ្នាល្អ​គ្រប់គ្រាន់​។​ ពោល​ហាត់​ជា​មួយ​គ្នា​បាន​យូរ​យល់​ពី​ចិត្ត​គ្នា​ដើម្បី​លេង​ឲ្យ​ស៊ីចង្វាក់​គ្រប់​តួនាទី។​ តាម​បទ​ពិសោធ​កន្លង​ទៅ​នៅ​ SEA V League​ នេះ​មើល​ឃើញ​ថា​ការ​ដែល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​មួយ​គ្នា​បាន​តិចតួច​នេះ​ធ្វើ​ឲ្យ​កីឡាករ​លេង​មិន​សូវត្រូវ​គ្នា​សោះ​រហូត​ទទួល​បាន​លទ្ធផល​មិន​ល្អ​ដូច​បាន​ឃើញ​ស្រាប់​។​ ដោយ​សារ​កីឡាករ​ត្រូវ​បំពេញ​ភារកិច្ច​​នៅ​បណ្ដា​ក្លឹប​រៀងៗ​ខ្លួន​ទើប​មាន​ពេលវេលា​តិចតួច​បានមក​ហ្វឹកហាត់​ជុំ​គ្នា។​ ដូច្នេះ​ជា​បទ​ពិសោធ​ត្រូវ​ផ្អាក​ការ​ប្រកួត​ពានរ​ង្វាន់​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​តំណាង​ជាតិ​ ឬ​ការ​ប្រកួត​ជា​ស៊ីហ្គេម​​ជា​ដើម​។ ការ​លើក​ពេល​ប្រកួត​នេះ​ដើម្បី​ជា​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​ល្អ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា។​ បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​ប្រកាស​ប្រាប់​ដល់​បណ្ដា​ក្លឹប​ចំណុះ​ទាំង​ ៣២​រួច​ហើយ​ពី​ការ​ពន្យាពេល​ប្រកួត​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ អំឡុង​ខែ​ធ្នូ ​ ឆ្នាំ​២០២៥​ ទៅ​អំឡុខែ​មករា-កុម្ភៈ​ ឆ្នាំ​២០២៦​ វិញ​បន្ទាប់​ពី​បញ្ចប់​ស៊ីហ្គេម​ លើក​ទី៣៣​ នេះ​ហើយ៕​ ប្រភព៖ KAMPUCHEATHMEY

ការ​លើក​ពេល​​ពានសម្ដេច​ក្រឡាហោម ​ជាការទុក​ពេល​ឲ្យ​ជម្រើសជាតិ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​មួយ​គ្នា​បានយូរ​   Read More »

Scroll to Top