August 27, 2025

Kitchee យកជំនួបរវាងភ្នំពេញក្រោន និង East Bengal ដើម្បីទប់ទល់ក្រុមទាំងពីរ

ក្រុមកីឡាការិនីភ្នំពេញក្រោន ត្រូវទទួលក្រុម Kitchee SC របស់ហុងកុង ក្នុងពូល E នៃពានរង្វាន់ 2025–26 AFC Women’s Champions League នៅថ្ងៃទី២៨ សីហា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧ យប់។ លោក Carreiro Paulo Robspierry គ្រូបង្វឹក Kitchee SC បានយកការប្រកួតរបស់ភ្នំពេញក្រោន ជាមួយ East Bengal ជាការស្វែងយល់ពីគូប្រជែងទាំងពីរឲ្យកាន់តែច្បាស់។ ដោយឡែក កញ្ញា ម៉ៅ សាវីន គ្រូបង្វឹកភ្នំពេញក្រោន អះអាងថាកូនក្រុមខ្លួននឹងប្រឹងប្រែងបន្ថែមទៀត ក្រោយបរាជ័យនៅជំនួបបើកឆាក។ លោក Carreiro Robspierry គ្រូបង្វឹក Kitchee SC លើកឡើងថាការប្រកួតរវាងភ្នំពេញក្រោន និង East Bengal ក្នុងជំនួបដំបូង នៃពូល E មានសារៈសំខាន់ណាស់សម្រាប់ក្រុមរបស់លោក ដើម្បីត្រៀមខ្លួន ព្រោះបានស្វែងយល់ពីទម្រង់ […]

Kitchee យកជំនួបរវាងភ្នំពេញក្រោន និង East Bengal ដើម្បីទប់ទល់ក្រុមទាំងពីរ Read More »

Vazquez ចុះកិច្ចសន្យា ២ឆ្នាំលេងឲ្យ Leverkusen ក្រោយចាកចេញពី Real

(បរទេស)៖ ខ្សែបម្រើការពារ Lucas Vazquez បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយ Bayer Leverkusen ក្រោយចប់កិច្ចសន្យាជាមួយ Real Madrid។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះបានចូលលេង ៥៣ប្រកួតគ្រប់កម្មវិធីជាមួយ Real រដូវកាល ២០២៤-២៥ មុនពេលចប់កិច្ចសន្យានារដូវក្តៅនេះ។ ស្នាដៃធំរបស់ Vazquez គឺបានរួមចំណែកជួយអធិរាជសឈ្នះជើងឯក UEFA Champions League បាន ៥ដង និង La Liga ៤ដងផងដែរ មុនផ្លាស់មកលេងនៅអាល្លឺម៉ង់ ស្ថិតក្រោមការដឹកដោយលោក Erik ten Hag។ Leverkusen យក Vazquez ទៅជំនួសកន្លែងរបស់ Jeremie Frimpong ដែលបានចាកចេញទៅចូលរួមក្រុមជើងឯក Premier League គឺហង្សក្រហម Liverpool នាអំឡុងខែឧសភា ឆ្នាំ២០២៥៕ ប្រភព៖ FRESHNEWS

Vazquez ចុះកិច្ចសន្យា ២ឆ្នាំលេងឲ្យ Leverkusen ក្រោយចាកចេញពី Real Read More »

Inter Miami រំពឹង Messi និង Alba អាចវិលជួយក្រុមវិញ នៅវគ្គ​​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Leagues Cup

ក្លិប​ Inter Miami កំពុងត្រៀមលក្ខណៈប្រជែងពានរង្វាន់ Leagues Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវតទល់នឹងក្រុម Orlando City មកពីលីគកំពូលអាម៉េរិកដូចគ្នា។ លោក Javier Morales គ្រូជំនួយ Inter Miami  បង្ហាញក្តីរំពឹងថា Lionel Messi និង Jordi Alba នឹងអាចវិលត្រឡប់ចូលជួយក្រុមក្នុងជំនួបសំខាន់ បន្ទាប់ពីពួកគេជាពីរបួស។ កីឡដ្ឋាន Chase របស់ Inter Miami ត្រៀមស្វាគមន៍ភ្ញៀវ ជាជើងខ្លាំងមួយប្រចាំលីគកំពូលអាម៉េរិក ​MLS ក្រុម Orlando City ​ហើយការប្រកួតគ្រោងធ្វើឡើង នៅថ្ងៃទី២៨ សីហា វេលាម៉ោង ៧:៣០ព្រឹក(ម៉ោងនៅកម្ពុជា)។ ​កាលពីសប្តាហ៍មុន ​Messi ខកខានបង្ហាញខ្លួន ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ ពេល Inter Miami ផ្តួលក្រុម Tigres UANL ព្រោះបញ្ហារបួស រហែកសាច់ដុំជើងខាងស្តាំ។ ចំណែក

Inter Miami រំពឹង Messi និង Alba អាចវិលជួយក្រុមវិញ នៅវគ្គ​​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Leagues Cup Read More »

ជាម អាដាំ ជឿជាក់ថ្ងៃខាង​មុខមានកីឡាករល្អដូច សុខ ធី ពេជ្រ សម្បត្តិ ច្រើន

អតីតអ្នកប្រដាល់ល្បីឈ្មោះ និងជាម្ចាស់ខ្សែក្រវាត់ K Cement លោក ជាម អាដាំ ជឿជាក់ថានៅថ្ងៃខាងមុខនឹងមានកីឡាករល្អដូចជា សុខ ធី នុិងកីឡាករ ពេជ្រ សម្បត្តិ ច្រើនទៀត ព្រោះសហព័ន្ធបានបណ្ដុះថ្នាលគុនខ្មែរបានច្រើនសំបូរធនធាន។  លោក​ ជាម​ អាដាំ​ បាន​ឲ្យ​ដឹង​ថា​ កីឡា​ប្រដាល់​ក៏​ដូច​ជា​ការ​រៀន​សូត្រ​អីចឹង​ដែរ​ ពោល​ម្នាក់ៗ​រៀន​រាប់​ឆ្នាំ​ទើប​ចប់​ ឬ​ក្លាយ​ជា​អ្នក​ពូកែ​យក​ចំណេះដឹង​ទៅ​ប្រើប្រាស់​បាន។​ ចំណែក​ការ​ហាត់​ប្រដាល់​ក៏​ដូច​គ្នា​ អ្នក​ដែល​​ចាប់​ហ្វឹកហាត់​តាំង​ពី​តូច​មក​ហើយ​គឺនឹង​ល្អ​មាន​សមត្ថភាព​ខ្លាំង​ពូកែ។​ ម្ចាស់​ខ្សែក្រវាត់​ K Cement ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ អ្វី​ដែល​លោក​បាន​ឃើញ​ជាក់ស្ដែង​សហព័ន្ធ​បណ្ដុះ​ធនធាន​ថ្នាល​បាន​ច្រើន​។​ ក្មេងៗ​បាន​ហ្វឹកហាត់​តាំង​ពី​តូច​ដូច​នេះ​ទម្រាំ​ដល់​ធំ​នឹង​សំបូរ​ជើង​ខ្លាំង​ដូច​ជា​ប្រភេទ​ សុខ​ ធី​ ពេជ្រ​ សម្បត្តិ​ ឬ​អាច​ល្អ​ជាង​នេះ​ទៀត​ផង។​ បច្ចុប្បន្ន​ក្មេងៗ​ភាគ​ច្រើន​វាយ​បែប​ក្បាច់​ស្នៀត​ល្អ​ៗ។​ ការ​ហាត់​ពី​ក្មេង​ទៅ​ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ​ និង​សមស្រប​ រហ័សរហួន។​ បញ្ជាក់​ដែរ​ថា​ សុខ​​ ធី​ ពេជ្រ​ សម្បត្តិ​ គឺ​ជា​លំដាប់​កីឡាករ​ជួរ​មុខ​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ជា​ខ្លាំង​នាពេល​បច្ចុប្បន្ន​នេះ។​ ជា​មួយ​គ្នា​នេះ​ដែរ​បន្ទាប់​ពីលោក​ ខូវ​ ឆាយ​ ​ចូល​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​​ប្រដាល់​គុន​ខ្មែរ​គេ​មើល​ឃើញ​ថា​មាន​សកម្មភាព​ច្រើន​ពិសេស​ការ​ចុះ​ទៅ​តាម​បណ្ដាក្លឹប​ប្រដាល់​នានា​ ជ្រោមជ្រែងការ​បង្កើត​ក្លឹប​ថ្មីៗ​ និង​ឧបត្ថម្ភ​ លើក​ទឹកចិត្ត​លើ​ការ​បណ្ដុះ​បណ្ដាល​យុវជន​ថ្នាល​បន្ត​វេន​​ផង​ដែរ៕​ ប្រភព៖ KAMPUCHEATHMEY

ជាម អាដាំ ជឿជាក់ថ្ងៃខាង​មុខមានកីឡាករល្អដូច សុខ ធី ពេជ្រ សម្បត្តិ ច្រើន Read More »

ទ្រព្យសម្បត្តិ Taylor Swift និង​​កីឡាករ​ Travis Kelce ចូល​គ្នា​ជិត ២​ប៊ីលានដុល្លារ​អាមេរិក

កំពូល​តារា​ចម្រៀង​ប៉ុប​អាមេរិក Taylor Swift និង​កីឡាករ​បាល់​ឱប Travis Kelce បាន​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ ២០២៥ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ស្នេហា​តាំង​ពី​ឆ្នាំ ២០២៣។ ដំណឹង​ភ្ជាប់​ពាក្យ​​​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទូទាំង​ពិភព​លោក​ទាំង​អ្នក​គាំទ្រ និង​បុគ្គល​ល្បីៗ រាប់​ទាំង​ថ្នាក់​ដឹក​នាំកំពូល​អាមេរិក​ផង។ ចិញ្ចៀន​ពេជ្រ ដែល​កីឡាករ​ជូន​​គូ​ស្នេហ៍​​ត្រូវ​បាន​គេ​ដឹង​ថា តម្លៃ ៦៥​ម៉ឺន​ដុល្លារ​អាមេរិក។ Taylor Swift អាយុ​ ៣៥​ឆ្នាំ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១.៦​ប៊ីលាន​ដុល្លារ​អាមេរិក។ ទស្សនាវដ្តី​អាមេរិក Forbes បាន​ចាត់​ទុក​តារា​ស្រី​រូប​នេះ​ ​រក​បាន​ចំណូល​ប្រមាណ ១​ប៊ីលាន​ដុល្លារ​ពីអាជីព​ចម្រៀង​ ក្នុង​​នោះ​​​ប្រមាណ ៨៥០​លាន​ដុល្លារ​ពី​ការ​ប្រគំ​តន្ត្រី​រយៈ​ពេល​ជិត​២០​ឆ្នាំ អចលនទ្រព្យ​​មាន​តម្លៃ​ជិត ១២០​លាន​ដុល្លារ អគារ​តម្លៃ ១៧​លាន​ដុល្លារ និង​យន្តហោះ​ឯកជន​តម្លៃ ២៣​លាន​ដុល្លារ។ ចំណែក​កីឡាករ While Kelce ​អាយុ​ ៣៥ ឆ្នាំ មាន​លទ្ធភាព​ទិញ​ចិញ្ចៀន​ពេជ្រតម្លៃ​ប្រមាណ ៦៥​ម៉ឺន​ដុល្លារ​អាមេរិក​​។ យោង​តាម​ទស្សនាវដ្តី Forbes បាន​ប៉ាន់​ស្មាន​ថា ការ​ឈ្នះ​ជើង​ឯក Super Bowl ៣​សម័យ​ទទួល​បាន​៧០​លាន​ដុល្លារ។ សម្រាប់​អាជីព​ជា​កីឡាករ​បាល់​ឱប​រយៈ​ពេល​១២​ឆ្នាំ ​អាច​រក​ចំណូល​បាន

ទ្រព្យសម្បត្តិ Taylor Swift និង​​កីឡាករ​ Travis Kelce ចូល​គ្នា​ជិត ២​ប៊ីលានដុល្លារ​អាមេរិក Read More »

វិសាខា ឈរលើ​កំពូល​តារាង ឡើង​វគ្គ ៤ ក្រុម​ ក្រោយ​ឈ្នះ​ក្រុមប៉ូលិសឡាវ ៣-០

ក្រុម​បាល់ទះ​ វិសាខា តំណាង​ឲ្យ​ក្រសួង​មហា​ផ្ទៃ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​បាល់ទះ​ប៉ូលិស​ឡាវ (Lao Ministry of Public Security) ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​កីឡា​បាល់ទះ​​ពាន​ប៉ូលិស​អន្តរជាតិ នៅ​ប្រទេស​វៀតណាម។ សម្រាប់​ការ​ប្រកួត​នេះ ក្រុមវិសាខា មិន​ពិបាក​យក​ឈ្នះ​លើ​ក្រុម​ឡាវ​ឡើយ ដោយ​​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-០។ សិត​ទី១ វិសាខា បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ដាច់​ឆ្ងាយ ២៥-១២ ប៉ុន្តែ​នៅ​សិត​ទី​២ រាង​ពិបាក​បន្តិច​ដោយ​បាន​ឈ្នះ​ក្នុង​លទ្ធផល ២៥-២២ និងសិត​ទី​៣ ​​គ្រូ​ដាក់​កីឡាករ​កម្រិត B សុទ្ធ​ឲ្យ​លេង​ដោយ​បាន​យក​​ឈ្នះ​ដោយ​ពិន្ទុ ២៥- ២០។ នេះ​ជា​ជ័យជម្នះ​លើក​ទី​២ បន្ទាប់​ពីបាន​ឈ្នះ​ការ​ប្រកួត​លើក​ទី​១​លើ​ក្រុម​របស់​ម្ចាស់​ផ្ទះ​វៀតណាម The Cong-Tan Cang ដោយ​លទ្ធផល ៣-១ កាល​ពី​ម្សិល​មិញ ទី២៦ ខែ​សីហា ឆ្នាំ ២០២៥។ ដូច្នេះ វិសាខា ឈ្នះ​ទាំង​ពីរ​ប្រកួត រក​បាន​៦​ពិន្ទុ ឈរ​លើ​កំពូល​តារាង​ពូល A និង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ក្រុម​វិសាខា

វិសាខា ឈរលើ​កំពូល​តារាង ឡើង​វគ្គ ៤ ក្រុម​ ក្រោយ​ឈ្នះ​ក្រុមប៉ូលិសឡាវ ៣-០ Read More »

Real Madrid គ្រោងឆ្មក់ឱកាសយកគ្រាប់ពេជ្រ Man United ទុកចោលម្នាក់

ក្លិបអធិរាជស Real Madrid កំពុងបង្ហាញការចាប់អារម្មណ៍ចង់ចុះកិច្ចសន្យាលើខ្សែបម្រើវ័យក្មេង Kobbie Mainoo ពី Manchester United នៅរដូវក្តៅនេះ។ ក្លិបយក្ស អេស្ប៉ាញ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់ខ្សែបម្រើសញ្ជាតិ អង់គ្លេស វ័យ ២០ ឆ្នាំ បន្ទាប់ពីរូបគេត្រូវបាន Man United ក្រោមការដឹកនាំដោយអ្នកចាត់ការលោក Ruben Amorim ដាក់ឱ្យអង្គុយនៅកៅអីបម្រុង ២ ប្រកួតជាប់គ្នា។ យោងតាមការចុះផ្សាយ Daily Mail បានឱ្យដឹងថា Mainoo គឺកំពុងពិចារណាចង់ចាកចេញពី Man United នៅរដូវក្តៅនេះ ដោយសាររូប​គេ​ចង់មានតួនាទីលេងទៀងទាត់។ គាត់កំពុងតែពិចារណាលើជម្រើសមួយចំនួន ខណៈក្នុងពេលជាមួយគ្នានេះ Real Madrid ក៏កំពុងបង្ហាញចាប់អារម្មណ៍លើគាត់ផងដែរ។ គួរឱ្យដឹងថា លោក Xabi Alonso ចង់បានខ្សែបម្រើម្នាក់នៅរដូវក្តៅនេះ ប្រសិនបើកីឡាករ Dani Ceballos ចាកចេញ។ ទន្ទឹមនឹងនេះ អ្នកកាសែត អ៉ីតាលី លោក Fabrizio

Real Madrid គ្រោងឆ្មក់ឱកាសយកគ្រាប់ពេជ្រ Man United ទុកចោលម្នាក់ Read More »

ក្លឹបយក្សរបស់ស្កុតឡែន Celtic បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League

អតីតជើងឯកអ៊ឺរ៉ុប Celtic បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គជម្រុះបន្ទាប់ពីការបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទី 3-2 នៅលើទឹកដី Kairat Almaty របស់ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃអង្គារ បន្ទាប់ពីគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាចំនួនពីរជើងក្នុងការប្រកួតវគ្គជម្រុះ។ ក្លឹបKairat នឹងចូលរួមប្រកួតក្នុងការប្ប្រកួតជម្រុះចុងក្រោយជាលើកដំបូង ខណៈ Bodo/Glimt របស់ន័រវេស និង Pafos របស់ Cyprus ក៏ទទួលបានការបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីឆ្លងកាត់វគ្គ Playoff។ ក្លឹបBodo/Glimtដែលបានលេង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League រដូវកាលមុន បានឈានដល់ដំណាក់កាលនៃការប្រកួតលីគនៅChampions League បើទោះបីជាចាញ់ 2-1 នៅលើទឹកដី Sturm Graz របស់ប្រទេសអូទ្រីសក៏ដោយ ខណៈដែលការឈ្នះក្នុងផ្ទះ 5-0 កាលពីសប្តាហ៍មុនរបស់ពួកគេបានបិទបញ្ចប់ជ័យជម្នះសរុប 6-2 ទាំងពីរជើង។ នៅប្រទេសស៊ីប Pafos បានអបអរការឈានដល់ដំណាក់កាលលីគ បន្ទាប់ពីបានយកឈ្នះលើក្រុម Red Star Belgrade ក្នុងលទ្ធផល 3-2 សរុបទាំងពីរជើង។ ប្រភព៖ NKDNEWS

ក្លឹបយក្សរបស់ស្កុតឡែន Celtic បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League Read More »

Amorim និយាយថា Manchester United មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការលេងនៅអឺរ៉ុបទេ

គ្រូបង្វឹក Ruben Amorim បាននិយាយកាលពីថ្ងៃអង្គារថា Manchester United មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការលេងនៅអឺរ៉ុបទេ ហើយត្រូវការពេលវេលាបន្ថែមទៀតដើម្បីកសាងមូលដ្ឋានរឹងមាំដើម្បីប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Champions League ។ ក្រុមបិសាចក្រហមMan United ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 15 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន បានបាត់បង់ឱកាសក្នុងការប្រកួតជម្រុះសម្រាប់ការប្រកួតក្លឹបកំពូលនៅអឺរ៉ុប នៅពេលដែលពួកគេបានចាញ់ក្រុម Tottenham Hotspur ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីខែឧសភា។ Amorim បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួត League Cup ជុំទី 2 នៅថ្ងៃពុធនៅទឹកដីក្រុម Grimsby Town ថា “ខ្ញុំគិតថាយើងមិនបានត្រៀមខ្លួនដើម្បីលេងនៅអឺរ៉ុបទេ នោះជាអារម្មណ៍របស់ខ្ញុំ។ ដើម្បីមានការប្រកួតខ្លាំងក្នុង Champions League ហើយបន្ទាប់មកលេង Premier League យើងត្រូវការពេលវេលាដើម្បីអភិវឌ្ឍក្រុម” ។ Man United មិនទាន់ស្គាល់ជ័យជម្នះក្នុងការប្រកួតនៅអង់គ្លេស Premier League ចំនួនពីរលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ ដោយបានចាញ់ការប្រកួតបើកឆាករបស់ពួកគេ 1-0

Amorim និយាយថា Manchester United មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការលេងនៅអឺរ៉ុបទេ Read More »

ក្រុម​ជម្រើសជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ប្រឡងបាក់ឌុប ២០២៥​ ស្អែក​នេះ

ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ចូលរួម​ប្រឡង​បាក់ឌុប​រយៈពេល​ ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ហើយ។ បើ​តាម​លោក​ យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យ​ដឹង​ថា​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​នឹង​ត្រូវ​ចូលរួម​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​សរុប​ ៣៧​នាក់​នៃ​ ២០​ប្រភេទ​កីឡា​ផ្សេង​គ្នា។​ ក្នុង​ចំណោម​អ្នកទាំង ​៣៧នាក់​នោះ​គឺ​មាន​បុរស​ ២៥នាក់​ និង​នារី​ ១២​នាក់។​ ចំណែក​ជើង​ខ្លាំង​គុន​ខ្មែរ​ គោរមៈ​ ច័ន្ទរាជ្យ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​រូប​គេ​ក៏​នឹ​ង​ត្រូវ​ប្រឡង​បាក់ឌុប​ស្អែក​នេះ​ដែរ​។​ បើ​តាម​ឈ្មោះ​អក្សរ​រូប​គេ​នឹង​ត្រូវ​ប្រឡង​នៅ​អនុវិទ្យាល័យ​ចតុមុខ​ ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​មើល​លេខ​បន្ទប់​ និង​លេខតុ​នៅ​ឡើយ​ទេ។​ បញ្ជាក់​ដែរ​ថា​ សម័យ​ប្រឡង​បាក់ឌុប​ ឆ្នាំ២០២៥​ នេះ​នឹង​ធ្វើ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី២៨​ ដល់​ ២៩​ ខែ​សីហា​ បន្ទាប់​ពី​បានពន្យារ​ពេល​ដោយ​សារ​បញ្ហាព្រំដែន​កាល​ពី​ពេល​ថ្មីៗ​នេះ។​ ស្អែក​នេះ​ឈាន​ដល់​ថ្ងៃ​ប្រឡង​ថ្ងៃ​ទី១​ ហើយ​សម្រាប់​បេក្ខភាព​ទាំង​អស់​មិន​ថា​នៅ​រាជធានីភ្នំពេញ​ ឬ​តាម​បណ្ដា​ខេត្ត​នោះ​ឡើយ។​ ការប្រឡងបាក់ឌុប ២០២៥ មានបេក្ខជនសរុបជាង ១៤ម៉ឺននាក់៕​ ប្រភព៖ KAMPUCHEATHMEY

ក្រុម​ជម្រើសជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ប្រឡងបាក់ឌុប ២០២៥​ ស្អែក​នេះ Read More »

Scroll to Top