Norrie នៅតែលេងមិនឈ្នះ Novak ពីប្រវត្តិជួបគ្នា ៧លើក ដែលទើបជ្រុះចេញ US Open ទៀត
(ញូវយ៉ក)៖ តារារតេន្នីស Cameron Norrie បានក្លាយជាកីឡាករអង់គ្លេសចុងក្រោយគេ ដែលបានជ្រុះចេញពីវិញ្ញាសាវាយទោលនៃកម្មវិធី US Open 2025 ដោយបានបរាជ័យជាលើកទី៧ ក្រោមស្នាដៃរបស់ Novak Djokovic ក្នុងជុំទី៣ នារាត្រីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ៣០ឆ្នាំ ពុំទាន់ឈ្នះរាមច្បង វ័យ ៣៨ឆ្នាំរបស់ស៊ែប៊ី Novak ម្តងណាឡើយ ពីប្រវត្តិជួបគ្នា ៧លើកមកនេះ ដែលបន្តចាញ់ ៣-១ ថែមទៀត ក្រោមលទ្ធផលពិន្ទុ ៦-៤ ៦-៧ (៣-៧) ៦-២ និង ៦-៣ នៅទីក្រុង New York សហរដ្ឋអាមេរិក។ Novak អតីតជើងឯកក្នុងក្របខណ្ឌ Grand Slam ២៤សម័យ បានឆ្លងចូលជុំទី៤ ទាំងដែលខ្លួនកំពុងមានរបួសខ្នង និងបានស្នើ ដើម្បីព្យាយាលផងដែរនៅដើមសិតទី២។ វាជាការបង្ហាញខ្លួនលើកដំបូងរបស់អតីតម្ចាស់ជើងឯក US Open ៤សម័យកាល គិតចាប់តាំងពីចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Wimbledon នាអំឡុងខែកក្កដា […]
Norrie នៅតែលេងមិនឈ្នះ Novak ពីប្រវត្តិជួបគ្នា ៧លើក ដែលទើបជ្រុះចេញ US Open ទៀត Read More »