September 12, 2025

កីឡាករអាមេរិក Jackson ជឿជាក់សងសឹក ឡៅ ចន្ទ្រា បាន ១០០% នៅ​ថ្ងៃស្អែក

អ្នកប្រដាល់ អាមេរិក Juan Jackson ជឿជាក់លើខ្លួនឯងនឹង​សងសឹក​បាន​លើកីឡាករគុនខ្មែរ ឡៅ ចន្ទ្រា ១០០% នៅក្នុងការប្រកួតកម្មវិធី«កម្ពុជា​ទឹក​ដី​នៃ​សន្តិភាព Cambodia Land of Peace» នៅខេត្ត​សៀមរាប ថ្ងៃទី ១៣ និង ១៤ ខែ កញ្ញា ឆ្នាំ ២០២៥ ។ ជំនួបរវាង Juan Jackson និង ឡៅ ចន្ទ្រា នៅទឹកដី កម្ពុជា គឺជាការជួបគ្នាលើកទី ២ ខណៈការប្រកួតកាលពីលើកទី ១ កាលពីខែ មិថុនា ឆ្នាំ ២០២៥ នៅសហរដ្ឋអាមេរិក ឡៅ ចន្ទ្រា បានទទួលជ័យជម្នះលើ Jackson ដោយពិន្ទុ។ មុនជំនួបលើកទី ២ កីឡាករ Juan Jackson បានថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» ថា៖ «ខ្ញុំមានទំនុកចិត្តនឹងឈ្នះ ១០០%។ […]

កីឡាករអាមេរិក Jackson ជឿជាក់សងសឹក ឡៅ ចន្ទ្រា បាន ១០០% នៅ​ថ្ងៃស្អែក Read More »

សំ ថារ័ត្ន ផលិតបន្ដោងសោគុនល្បុក្កតោ លក់ព្យាបាលជំងឺម្ដាយ និងផ្សព្វផ្សាយក្បាច់គុនខ្មែរ

សំ ថារ័ត្ន កីឡាការិនីគុនល្បុក្កតោ និងជាតួសម្ដែងភាពយន្ដ បានយករូបកញ្ញា ដោយបំប្លែងជាតុក្កតា ធ្វើជាបន្ដោងសោ ដើម្បីលក់យកលុយព្យាបាលជំងឺម្ដាយ ដែលកើតគីសក្បែរថ្លើម។ ថារ័ត្ន ធ្វើរូបតុក្កតា ដែលបានបង្ហាញពីក្បាច់គុនល្បុក្កតោនោះ ក៏ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីក្បាច់គុនខ្មែរ ផងដែរ។ កីឡាការិនី សំ ថារ័ត្ន ដែលមានមូលដ្ឋានគ្រឹះក្បាច់គុនចេញពីគុនល្បុក្កតោ មានពហុជំនាញលើវិញ្ញាប្រយុទ្ធមួយចំនួន ក្នុងនោះមានគុនខ្មែរ និងគុនចម្រុះ។ ក្រៅពីប្រកបអាជីពជាអ្នកប្រដាល់ កីឡាការិនីរូបនេះ ក៏ជាតួសម្ដែងភាពយន្ដជាតិ និងអន្ដរជាតិ ដែលក្នុងនៅមាន Short Gun Wedding, មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ (First They Kill My Father), ហែកគុក (Jail Break)…។ល។ នៅដើមខែកញ្ញានេះ កីឡាការិនីវ័យ ៣៥ឆ្នាំរូបនេះ បានដាក់លក់បន្ដោងសោជាវត្ថុអនុស្សាវរីយ៍ ដែលរូបកញ្ញា ត្រូវបានបំប្លែងជារូបតុក្កតា ដោយចេញនូវមេគុនល្បុក្កតោ។ គោលបំណង នៃការលក់បន្ដោងសោនេះ កញ្ញា ថា រ័ត្ន ត្រូវការរកចំណូលបន្ថែម ដើម្បីទៅព្យាបាលគីសក្បែរថ្លើមរបស់ម្ដាយ ដែលមានវ័យ ៦៨ឆ្នាំ។ 

សំ ថារ័ត្ន ផលិតបន្ដោងសោគុនល្បុក្កតោ លក់ព្យាបាលជំងឺម្ដាយ និងផ្សព្វផ្សាយក្បាច់គុនខ្មែរ Read More »

កីឡាករ កីឡាការិនីចំនួន ៤ប្រទេស នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព នៅខេត្តសៀមរាប

កីឡាករ កីឡាការិនីមកពី ៤ប្រទេស រួមមាន អាមេរិក ចិន ម៉ាឡេស៊ី និងកម្ពុជា នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព ដែលនឹងធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នៅថ្ងៃទី១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមសន្និសីទសារព័ត៌មានរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នាថ្ងៃទី១២ ខែកញ្ញា នៅខាងមុខប្រាសាទអង្គរវត្ត។ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការដឹងគុណចំពោះប្រទេសទាំង៣ ដែលបានជួយសម្របសម្រួលបទឈប់បាញ់ រហូតនាំមកនូវសន្តិភាពឡើងវិញដល់ប្រជាជន និងកងទ័ពកម្ពុជានៅតាមបណ្ដោយព្រំដែន។ ក្រៅពីនេះ ព្រឹត្តិការណ៍នេះក៏ជួយពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងជំរុញការអភិវឌ្ឍវិស័យកីឡាគុនខ្មែរឱ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិផងដែរ។ លោកបានបន្តថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុណខ្មែរ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសដល់កីឡាករកម្ពុជាបានផ្លាស់ប្ដូរបទពិសោធន៍ជាមួយកីឡាករ-កីឡាការិនីបរទេស ដែលសុទ្ធសឹងជាកីឡាករឆ្នើមប្រចាំប្រទេសរៀងៗខ្លួន។ ការប្រកួតនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្ហាញពីសក្ដានុពលរបស់កីឡាគុនខ្មែរទៅកាន់ពិភពលោក៕ ប្រភព៖ KAMPUCHEATHMEY

កីឡាករ កីឡាការិនីចំនួន ៤ប្រទេស នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព នៅខេត្តសៀមរាប Read More »

ម្ចាស់កំណត់ត្រាពិភពលោក Kipchoge និងម្ចាស់មេដាយមាសអូឡាំពិក Hassan ត្រៀមចូលរួមម៉ារ៉ាតុងក្រុងញូវយ៉កលើកដំបូង

លោក Eliud Kipchoge អតីតម្ចាស់កំណត់ត្រាពិភពលោក និងកីឡាការិនី Sifan Hassan ម្ចាស់មេដាយ​មាសអូឡាំពិកទីក្រុងប៉ារីស នឹងបង្ហាញខ្លួនលើកដំបូងរបស់អ្នកទាំងពីរ នៅព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងញូវយ៉ក ឆ្នាំ២០២៥ នៅក្នុងខែវិច្ឆិកា។ នេះបើតាមការអះអាងរបស់អ្នករៀបចំម៉ារ៉ាតុងក្រុងញូវយ៉ក។ អំឡុងព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងស៊ីដនី គម្រប់ខួប ២៥ឆ្នាំ កាលពីខែសីហា កន្លងទៅ កីឡាការិនីសញ្ជាតិហូឡង់ បញ្ចប់ចំណាត់ថ្នាក់លេខ ១ ដោយរត់ប្រើថិរវេលា ២:១៨:២២។ ចំណែកលោក Eliud Kipchoge បញ្ចប់ចំណាត់ថ្នាក់លេខ ៩ ដោយប្រើថិរវេលា ២:០៨:៣១។  កីឡាការិនីវ័យ ៣២ឆ្នាំ ម្ចាស់មេដាយអូឡាំពិកឆ្នាំ ២០២៤ ក្នុងឆ្នាំ ២០២៥ នាងក៏បានចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៏ ហើយបានបញ្ចប់ចំណាត់ថ្នាក់លេខ ៣ លើវិញ្ញាសារម៉ារ៉ាតុង ដោយប្រើថិរវេលា ២:១៩:០០។ លោក Kipchoge វ័យ ៤០ឆ្នាំ ជាម្ចាស់មេដាយមាសអូឡាំពិកទីក្រុងរីយ៉ូ និងទីក្រុងតូក្យូ លើវិញ្ញាសាម៉ារ៉ាតុង លោកខកខានឈ្នះការរត់ប្រណាំងម៉ារ៉ាតុងធំៗអស់ពេល ២ឆ្នាំ រួចមកហើយ បន្ទាប់ពីបុរសសញ្ជាតិកេនយ៉ា ឈ្នះការរត់ប្រណាំងចុងក្រោយបង្អស់ អំឡុងម៉ារ៉ាតុងទីក្រុងប៊ែរឡាំង

ម្ចាស់កំណត់ត្រាពិភពលោក Kipchoge និងម្ចាស់មេដាយមាសអូឡាំពិក Hassan ត្រៀមចូលរួមម៉ារ៉ាតុងក្រុងញូវយ៉កលើកដំបូង Read More »

កូនខ្មែរ-អាមេរិក សម្ដែងការសប្បាយរីករាយដែលបានប្រកួតកម្មវិធី Land Of Peace នៅកម្ពុជា

កីឡាករ​កូន​កាត់​ខ្មែរ-អាមេរិក​ លោក​ Ryan Teal ថា​រីករាយ​ណាស់​ដែល​បាន​មក​ប្រកួត​ក្នុង​កម្មវិធី​ Land Of Peace និង​រឹតតែ​សប្បាយ​ចិត្ត​បាន​​មក​លេងប្រទេស​​កម្ពុជាជា​លើក​ទី៣ ព្រោះ​ខ្លួន​ពិត​ជា​ស្រឡាញ់​ទី​នេះ​ខ្លាំង។​ កីឡាករ​ Ryan Teal បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិ​តជា​ស្រឡាញ់​កម្ពុជា​ និង​ចូល​ចិត្ត​ញុំ​សម្លរម្ជូរគ្រឿង​របស់​ខ្មែរ​ខ្លាំង​ណាស់។​ ជា​ថ្មី​នេះ​ខ្លួន​សប្បាយ​រីករាយ​ដែល​បាន​មក​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ទី៣​ ប្រជាជន​ខ្មែរ​រស់នៅ​ដោយ​ភាព​សប្បាយ​រីករាយ​ប្រកប​ដោយ​ស្នាម​ញញឹម។​ អ្នក​ប្រដាល់​ដែល​មាន​ឪពុក​ជា​អ្នក​ខេត្ត​កំពង់ចាម​រូប​នេះ​ រូប​គេ​ពិត​ជា​ឈឺ​ចាប់​នៅ​ពេល​ឃើញ​ជម្លោះ​ឈ្លានពាន​មក​​លើ​កម្ពុជា។​ Ryan Teal ចង់​ឲ្យ​កម្ពុជា​បន្ត​មាន​សន្តិភាព​ ប្រជាជន​រស់នៅ​ដោយ​ភាព​រីករាយ​រហូត​ទៅ។​ ងាក​មក​ការ​ត្រៀម​ប្រកួត​នេះ​វិញ​អ្នក​ប្រដាល់​ខ្មែរ-អាមេរិក​ រូប​នេះ​បាន​ហ្វឹកហាត់​ខ្លាំង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដែរ​រង់ចាំ​តែ​ការ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ។​ Ryan Teal  សូម​ឲ្យ​អ្នក​គាំទ្រ​ចូល​មក​ទស្សនា​ការ​ប្រកួត​នៅ​ខេត្ត​សៀមរាប​នេះ​ឲ្យ​បាន​ច្រើនៗ។​ បញ្ជាក់​ដែរ​ថា​ Ryan Teal ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​ក្រុម​កីឡាករ​អាមេរិក​ ៥នាក់​ដែល​មក​ចូលរួម​ការ​ប្រកួត​មិត្តភាព​ក្នុង​កម្មវិធី​ Land Of Peace ថ្ងៃ​ទី១៣-១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​ឯ​ខេត្ត​សៀមរាប។​ អ្នក​ប្រដាល់​ខ្មែរ​-អាមេរិក​ រូប​នេះនឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ គឹម​ វាសនា​ របស់​កម្ពុជា​។​ កុំភ្លេច​រង់ចាំ​ទស្សនា​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ​ទាំង​អស់​គ្នា៕​ ប្រភព៖ KAMPUCHEATHMEY

កូនខ្មែរ-អាមេរិក សម្ដែងការសប្បាយរីករាយដែលបានប្រកួតកម្មវិធី Land Of Peace នៅកម្ពុជា Read More »

អេស្ប៉ាញ និងប៉ូឡូញ រួមគ្នាធ្វើម្ចាស់ផ្ទះផ្តាច់ព្រ័ត្រ UEFA Champions League 2027

(បរទេស)៖ ប្រទេសអេស្ប៉ាញ និងប៉ូឡូញ ត្រូវបានជ្រើសរើសជាទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ធំប្រចាំលីគអឺរ៉ុប UEFA Champions League នារដូវកាល ២០២៦-២៧ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ទីក្រុង Madrid របស់អេស្ប៉ាញ នឹងទទួលបានសិទ្ធិរៀបចំផ្តាច់ព្រ័ត្រ UCL ផ្នែកបុរស បន្ទាប់ពីទីក្រុងធំមួយបានធ្វើម្ចាស់ផ្ទះ ផ្តាច់ព្រ័ត្រលើកចុងក្រោយកាលឆ្នាំ២០១៩ នៅឯកីឡដ្ឋាន Estadio Metropolitano របស់ក្លឹប Atletico Madrid នៅពេល Liverpool បានបំបាក់ក្រុមអង់គ្លេសដូចគ្នា Tottenham Hotspur ២-០។ ជាមួយគ្នានោះដែរ ទីក្រុងធំ Warsaw របស់ប៉ូឡូញវិញ ក៏នឹងទទួលបានសិទ្ធិរៀបចំផ្តាច់ព្រ័ត្រ UCL នេះដែរនៃរដូវកាល ២០២៦-២៧ ចំពោះផ្នែកនារី នៅឯកីឡដ្ឋាន Warsar’s Stadion Narodowy។ ទន្ទឺមគ្នានោះដែរ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក៏បានប្រកាសពីការរៀបចំប្រកួតពានបើករដូវកាល Super Cup 2026 ដែលនឹងធ្វើឡើងនៅទីក្រុង Salzburg នៃប្រទេសអូទ្រីសទៀតផង៕ ប្រភព៖

អេស្ប៉ាញ និងប៉ូឡូញ រួមគ្នាធ្វើម្ចាស់ផ្ទះផ្តាច់ព្រ័ត្រ UEFA Champions League 2027 Read More »

Chelsea រងបទចោទប្រកាន់ ពីបទមិនបង់ប្រាក់ថ្លៃសេវាទិញ-ដូរ កាលពី ១៦ឆ្នាំមុន

(ឡុងដ៍)៖ ក្លឹបបាល់ទាត់អាជីព តោខៀវ Chelsea បានកំពុងរងការចោទប្រកាន់ពីសហព័ន្ធអង់គ្លេស FA ក៏ព្រោះតែខកខានបង់ប្រាក់ទៅឱ្យភ្នាក់ងារដោះដូរកីឡាករចាប់ពីឆ្នាំ២០០៩-២០២២ មក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ បទចោទប្រកាន់បឋមគឺផ្តោតទៅលើការដោះដូររវាងឆ្នាំ២០១០-១១ និងរដូវកាល ២០១៥-១៦ ដោយក្នុងនោះដែរមានការជាប់ពាក់ព័ន្ធនឹងការទិញ-ដូរកីឡាករ ៣រូបរួមមាន Eden Hazard, Samuel Eto’o និង Willian ជាដើម។ ទោះជាយ៉ាងណា ពុំទាន់មានសំណើណាមួយដែលបានបញ្ជាក់ពីការប្រព្រឹត្តខុស ចំពោះការផ្ទេរកីឡាករទាំង ៣រូបនេះទេ។ Chelsea ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេសមួយនេះ បានស្ថិតក្រោមការមើលថែពីសំណាក់មហាសេដ្ឋីសញ្ជាតិរុស្ស៊ី លោក Roman Abramovich ចាប់តាំងពីឆ្នាំ២០០៣ មុនពេលត្រូវបង្ខំឱ្យលក់ចេញវិញក្នុងឆ្នាំ២០២២ ទៅឱ្យវិនិយោគិនអាមេរិក លោក Todd Boehly និងក្រុមហ៊ុន Clearlake Capital។ ការចោទប្រកាន់នេះដែរ គឺបានបំពានភ្នាក់ងារ អន្តរការី និងការវិនិយោគរបស់ភាគីទី៣ ទៅលើកីឡាករ នៅពេល Chelsea ខ្លួនឯងបាននិយាយថា ពួកគេតែងតែបានរាយការណ៍ជានិច្ចទៅកាន់ FA។ ពួកគេមានពេលរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥

Chelsea រងបទចោទប្រកាន់ ពីបទមិនបង់ប្រាក់ថ្លៃសេវាទិញ-ដូរ កាលពី ១៦ឆ្នាំមុន Read More »

កីឡាករ Mouzakitis ជា​ម្ចាស់​ខ្សែ​ក្រវាត់ ៤ ប៉ះ សោម ពិសិដ្ឋ ដណ្តើម​ខ្សែ​ក្រវាត់ ISKA នៅ​អង់គ្លេស

កីឡាករ​គុន​ខ្មែរ សោម ពិសិដ្ឋ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ISKA នៅ​សង្វៀន​ MTGP ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ISKA នេះ កីឡាករ សោម ពិសិដ្ឋ ត្រូវ​ប៉ះ​ដៃ​គូ​ដែល​មាន​កាយ​សម្បទា​ល្អ និង​បទ​ពិសោធ​ច្រើន George Mouzakitis ជា​កូន​កាត់​អង់គ្លេស-ក្រិក។ កីឡាករ​​ដែល​មាន​ កម្ពស់ ១.៨០​ម៉ែត្រ និង​ទម្ងន់​៦៥​គីឡូក្រាម បានចាប់​អាជីព​ប្រដាល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​សូវ​បាន​ប្រកួត​ញឹក​ញាប់​ទេ។ រូប​គេ​បាន​ប្រកួត​មិន​អាជីព​ ឬ​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​មុន​ពេល​​​ប្រកួត​កម្រិត​អាជីព។ កីឡាករ George Mouzakitis បាន​ប្រកួត​នៅ​សង្វៀន ONE Championship ចំនួន ២ លើក ប៉ុន្តែ​បរាជ័យ​ទាំង​ពីរលើក។ លើក​ទី១ រូប​គេ​បាន​ចាញ់​ពិន្ទុ​កីឡាករ​តួកគី Ferzan Cicek នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ ២០២៥ និង លើក​ទី​២ រូប​គេ​បាន​ចាញ់​សន្លប់​ក្នុង​ទឹក​ទី​៣ ក្រោម​ស្នាដៃ​របស់​កីឡាករ Parham Gheirati នៅ​​ថ្ងៃ​ទី​២៥

កីឡាករ Mouzakitis ជា​ម្ចាស់​ខ្សែ​ក្រវាត់ ៤ ប៉ះ សោម ពិសិដ្ឋ ដណ្តើម​ខ្សែ​ក្រវាត់ ISKA នៅ​អង់គ្លេស Read More »

អ្នកចាំទី Andre Onana របស់បិសាចក្រហមបានចូលរួមជាមួយក្លឹបទួរគីក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល

អ្នកចាំទី Andre Onana របស់ Manchester United បានចូលរួមជាមួយក្លឹប Trabzonspor ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់2025-26 ។ ការផ្លាស់ប្តូរនេះបានកើតឡើងមុនពេលទីផ្សារដោះដូរកីឡាករក្នុងប្រទេសទួរគីបិទនៅថ្ងៃសុក្រ ហើយបន្ទាប់ពីកីឡាករសញ្ជាតិកាមេរូនរូបនេះមិនបានលេងក្នុងការប្រកួតបើកឆាកអង់គ្លេស Premier League ចំនួនបីដងជាមួយ Man Utd។ ការបង្ហាញខ្លួនតែម្តងគត់របស់ Onana សម្រាប់ក្រុមរបស់លោក Ruben Amorim ក្នុងរដូវកាលនេះ បានកើតឡើងនៅក្នុងពេលបិសាចក្រហមធ្លាក់ចេញពី Carabao Cup ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេនៅក្នុងដៃនៃក្រុមGrimsby ដែលលេងក្នុងក្របខ័ណ្ឌ League Two។កីឡាករវ័យ 29 ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខាទិញពីក្លឹប Inter Milan ក្នុងតម្លៃ 47.2 លានផោនក្នុងខែកក្កដា ឆ្នាំ 2023 ដោយអតីតគ្រូបង្វឹក Old Trafford លោក Erik ten Hag ដើម្បីជំនួស David de Gea ជាកីឡាករលេខ 1 របស់ United ។គាត់បានបង្ហាញខ្លួន

អ្នកចាំទី Andre Onana របស់បិសាចក្រហមបានចូលរួមជាមួយក្លឹបទួរគីក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល Read More »

បឹងកេត ជួប ទ័ព ជា​គូមិន​គួររំលង ក្រៅ​ពី វិសាខា ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង

ការ​ជួប​គ្នា​​របស់​ម្ចាស់​ផ្ទះ​ បឹងកេត ទទួល​ភ្ញៀវ កង​យោធពល​ខេមរភូមិន្ទ ម៉ោង​៦​ល្ងាច ថ្ងៃ​អាទិត្យ ទី​១៤ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក សប្តាហ៍ ទី​៤ លីគ​កំពូល​កម្ពុជា ជាគូគួរ​ឲ្យ​ចាប់​អារម្មណ៍។ គូប្រកួតសប្តាហ៍ទី៤ អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះ វិសាខា ប៉ះ ព្រះខ័នរាជស្វាយរៀង ប៉ុន្តែបើផ្អែកលើទម្រង់លេងនៅដើមរដូវកាលថ្មី ការជួបគ្នារវាង បឹងកេត និង កងយោធពលខេមរភូមិន្ទ គឺរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំង។ ក្រុមរបស់លោកគ្រូ ភា សុភក្ត្រា មាន ៥ ពិន្ទុ កំពុងស្ថិតលេខ ៣ នៃតារាង បន្ទាប់ពីឈ្នះ វិសាខា ២-១, ស្មើ ណាហ្គាវើលដ៍ ១-១ និងស្មើ ភ្នំពេញក្រោន ១-១ ដោយមិនទាន់ស្គាល់បរាជ័យឡើយ។ ក្រុមកងយោធពលខេមរភូមិន្ទ ត្រូវបានមើលឃើញពីតំបន់ការពារដ៏រឹងមាំដែលដៃគូពិបាកទម្លាយឈានចូលប្រអប់គ្រោះថ្នាក់។ អ្វីដែលពិសេស ពួកគេប្រើក្បាច់ការពារ និងវាយបកដ៏មានប្រសិទ្ធភាពតាមរយៈកីឡាករវ័យក្មេងល្អៗដូចជា ខន ណារ៉ុង និងខ្សែប្រយុទ្ធជប៉ុន។ ដោយ​ឡែក បឹងកេត

បឹងកេត ជួប ទ័ព ជា​គូមិន​គួររំលង ក្រៅ​ពី វិសាខា ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង Read More »

Scroll to Top