September 13, 2025

Bolt សរសើរ Rashford រត់លឿន ហើយអាចឈ្នះខ្លួនក្នុងការប្រណាំងថែមទៀត

Usain Bolt ម្ចាស់មេដាយមាសកីឡារត់ប្រណាំងអូឡាំពិក មើលឃើញថា Marcus Rashford ខ្សែប្រយុទ្ធ Barcelona អាចយកឈ្នះខ្លួនក្នុងការរត់ប្រណាំងចម្ងាយ ២០ ម៉ែត្រ។ អតីតកីឡាកររត់ប្រណាំងហ្សាម៉ាអ៊ីក ដែលគេឱ្យរហ្សនាមថាស្តេចល្បឿន គឺជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកដែលសម្រេចបានជោគជ័យបំផុតលើលោក ដែលបានឈ្នះការរត់ចម្ងាយ ១០០ម៉ែត្រ និង ២០០ម៉ែត្រក្នុងការប្រកួតកីឡាអូឡាំពិក ចំនួន៣ដងជាប់គ្នាពោលនៅប៉េកាំង ២០០៨ ក្រុងឡុងដ៏ ២០១២ និងរីយ៉ូ ២០១៦។ Bolt ដែលឈ្នះមេដាយមាសអូឡាំពិកដល់ទៅ ៨ ក្នុងអាជីពមុនចូលនិវត្តនៅឆ្នាំ​ ២០១៧ ក៏បានបង្កើតឯតទគ្គកម្មពិភពលោកលើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ និង ២០០ម៉ែត្រនៅឯការប្រកួតជើងឯកពិភពលោកឆ្នាំ ២០០៩ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ជាមួយនឹងថិរវេលា ៩.៥៨ វិនាទី និង ១៩.១៩ វិនាទី។ បើទោះបានសាងសមិទ្ធផល និងជាប់ឈ្មោះជាស្តេចល្បឿនក៏ដោយ អតីតអត្តពលិករត់ចម្ងាយ វ័យ៣៩ឆ្នាំរូបនេះ បានសារភាពថា Marcus Rashford ជាកីឡាករបាល់ទាត់ម្នាក់រត់លឿន ហើយអាចនឹងយកឈ្នះខ្លួនថែមទៀត។ ក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ talkSPORT នៅថ្ងៃទី១២ ខែកញ្ញា Bolt ត្រូវបានអ្នកសម្ភាសសួរថា៖«ខ្ញុំបានអានអត្ថបទមួយដែលអ្នកបាននិយាយថា Rashford អាចយកឈ្នះអ្នកក្នុងការរត់ចម្ងាយ ២០ម៉ែត្រ តើត្រឹមត្រូវទេ?»។ Bolt បានផ្តល់ចម្លើយច្បាស់ៗដោយទទួលស្គាល់ចម្ងាយ ២០ម៉ែត្រជាជំនាញរបស់ Rashford ហើយ។ អត្តពលិកហ្សាម៉ាអ៊ីកបន្ថែមថា៖«បាទ! Rashford មានសន្ទុះល្បឿនលឿននៅ២០ម៉ែត្រដំបូង នេះជាអ្វីដែលគាត់ធ្វើបានហើយខ្ញុំពិតជាទទួលស្គាល់។ ក៏ប៉ុន្តែ បន្ទាប់ពី២០ម៉ែត្រក្រោយទៅ គាត់នៅតែ​​ចប់របស់ខ្ញុំដដែល!»។ Rashford ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស បានចេញពី Manchester […]

Bolt សរសើរ Rashford រត់លឿន ហើយអាចឈ្នះខ្លួនក្នុងការប្រណាំងថែមទៀត Read More »

បែកធ្លាយស្នេហាត្រីកោណរបស់កំពូលតារាវាយកូនបាល់ លេខ១ និងលេខ២ ពិភពលោក និងតារាម៉ូដែល

កីឡាករវាយកូនបាល់កំពូលលំដាប់ពិភពលោកទាំងពីរ Carlos Alcaraz និង Jannik Sinner មិនត្រឹមតែប្រយុទ្ធគ្នានៅលើទីលានក្នុងអំឡុងពេល US Open ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រជែងគ្នារឿងស្នេហាជាមួយនឹងតារាម៉ូដែលជាមួយគ្នាទៀត។ អ្នកទាំងពីរបានឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Grand Slam ជាលើកទីបីជាប់គ្នាកាលពីសប្តាហ៍មុន ខណៈដែលពួកគេបានប៉ះគ្នានៅ Flushing Meadows ដែលបានក្លាយជារឿងដ៏អស្ចារ្យមួយទៀតរវាងកីឡាករដ៏ឆ្នើមទាំងពីរនៃកីឡានេះ។ កីឡាករ Alcaraz វ័យ 22 ឆ្នាំបានយកឈ្នះ Sinner បួនសោតគឺក្នុងលទ្ធផល 6-2, 3-6, 6-1, 6-4 ហើយប្រជែងបានចំណាត់ថ្នាក់លេខ 1 ពិភពលោកនៅក្នុងដំណើរការនេះ។ វាគឺជាជើងឯក Grand Slam លើកទីប្រាំមួយរបស់គាត់ និងជាលើកទីពីរនៅទីក្រុងញូវយ៉ក ហើយគាត់បានឈ្នះរង្វាន់ដ៏ធំចំនួនទឹកប្រាក់ប្រាំលានដុល្លារផងដែរ។ វាគឺជាការប្រកួត Grand Slam វគ្គផ្តាច់ព្រ័ត្រជាលើកទី 3 ដែលទាំង Alcaraz និង Sinner បានប្រកួតប្រជែងជាប់ៗគ្នា បន្ទាប់ពីកីឡាករអេស្ប៉ាញAlcarazបានត្រលប់មកវិញជាប្រវត្តិសាស្ត្រដើម្បីឈ្នះ French Open ក្នុងខែឧសភា ខណៈដែល Sinner

បែកធ្លាយស្នេហាត្រីកោណរបស់កំពូលតារាវាយកូនបាល់ លេខ១ និងលេខ២ ពិភពលោក និងតារាម៉ូដែល Read More »

តារារ៉េបអាហ្សង់ទីន Nicki Nicole ច្រានចោលពាក្យចចាមអារ៉ាមបែកគ្នាជាមួយ Lamine Yamal

ចំពេលមានពាក្យចចាមអារ៉ាមអំពីការបែកបាក់ តារារ៉េបអាហ្សង់ទីន Nicki Nicole បានបញ្ជាក់ពីសេចក្តីស្រឡាញ់របស់នាងចំពោះតារា បាល់ទាត់ក្លឹបBarcelona កីឡាករ Lamine Yamal ដែលមានអាយុក្មេងជាងប្រាំពីរឆ្នាំ ហើយបានបើកចំហអំពីអ្វីដែលនាងឱ្យតម្លៃនៅក្នុងទំនាក់ទំនងស្នេហ៍របស់ពួកគេ។ Nicole អាយុ 25 ឆ្នាំបាននិយាយជាសាធារណៈជាលើកដំបូងអំពីទំនាក់ទំនងរបស់នាងជាមួយ Yamal អាយុ 18 ឆ្នាំដូចការដកស្រង់ដោយកាសែត The Sun ថា៖ «ខ្ញុំមានស្នេហាជាមួយគ្នាដោយរីករាយនិងសប្បាយចិត្តខ្លាំងណាស់»។ បន្ទាប់ពីជ័យជម្នះ 6-0 របស់អេស្ប៉ាញទល់នឹងទួរគីកាលពីថ្ងៃទី 7 ខែកញ្ញា Yamal ក៏បានបង្ហាញពីក្តីស្រលាញ់ចំពោះមិត្តស្រីរបស់គាត់ផងដែរ។ នៅលើ Instagram មិត្តរួមក្រុម Nico Williams បានលេងសើច និងថត Yamal ដោយញញឹមនៅពេលគាត់សម្លឹងមើលទូរស័ព្ទរបស់គាត់ជាមួយនឹងរូបភាពរបស់គាត់ និង Nicole ជាអេក្រង់ចាក់សោ។ Yamal បានបង្ហាញទំនាក់ទំនងជាសាធារណៈក្នុងថ្ងៃខួបកំណើតគម្រប់អាយុ 25 ឆ្នាំរបស់ Nicole កាលពីថ្ងៃទី 25 ខែសីហា។ ប៉ុន្តែមានពាក្យចចាមអារ៉ាមអំពីការបែកគ្នាត្រឹមតែ 13 ថ្ងៃបន្ទាប់។ ក្រោយមក Yamal

តារារ៉េបអាហ្សង់ទីន Nicki Nicole ច្រានចោលពាក្យចចាមអារ៉ាមបែកគ្នាជាមួយ Lamine Yamal Read More »

លោក Pep Muñoz ប្រាប់​ថា ជាប់​ចិត្ត​បាល់ទាត់​កម្ពុជា​បន្ត​តាម​ដាន​​ស្ទើរ​រាល់​ថ្ងៃ

លោក Pep Muñoz អតីត​គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​តែ​បន្ត​តាម​ដាន​បាល់ទាត់​កម្ពុជា​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ទាំង​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បើ​ទោះ​បី​ជា​លោក​បាន​​ទៅ​ដឹក​នាំ​ក្លិប​ក្នុង​លីគ​បាល់ទាត់​កំពូល​ចិន ​តាំង​ពី​​រដូវ​កាល​មុន​បាន​បញ្ចប់។ ឆ្លើយ​ឆ្លង​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី»​នៅ​យប់​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ ២០២៥ លោក Pep Muñoz បាន​ប្រាប់​ថា ការ​ទៅ​ដឹក​នាំ​ក្លិប​នៅ​ប្រទេស​ចិន​គឺ​​ជា​បទ​ពិសោធ​មួយដ៏​ល្អ​ កម្រិត​លីគ​ល្អ ប៉ុន្តែ​ក្លិប​នេះ (Shenzhen) យើង​កំពុង​​ប្រយុទ្ធ​ដើម្បី​​បន្ត​ស្ថិតនៅ​លីគ​កំពូល​ចិន​រដូវ​កាល​​នេះ  ខណៈ​នៅ​សល់​តែ ៧ ប្រកួត​ទៀត​ប៉ុណ្ណោះ​ចប់​រដូវ​កាល។ យើង​​នៅ​ពី​លើ​តំបន់​កាត់​ចេញ​ត្រឹម​តែ​ ៤ ពិន្ទុ​ប៉ុណ្ណោះ»។ នៅ​ពេល​សួរ​ថា តើ​លោក​បាន​តាម​ដាន​​កីឡា​បាល់ទាត់​កម្ពុជា​ទេ បន្ទាប់​ពី​លោក​ចាក​ចេញ​ទៅ​ប្រទេស​ចិន? បុរស​សញ្ជាតិ​អេស្ប៉ាញ បាន​ឆ្លើយ​ថា ៖«ពិត​ណាស់ ខ្ញុំ​នៅ​តែ​តាម​ដាន​លីគ​បាល់ទាត់​កម្ពុជា។ ខ្ញុំ​នៅ​បន្ត​ទំនាក់​ទំនង​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ហើយ​ខ្ញុំ​ជូន​ពរ​ឲ្យ​ពួក​គេ​ធ្វើ​បាន​ល្អ​នៅ​រដូវ​កាល​នេះ។ ពួក​គេ​បាន​ចាប់​ផ្តើម​រដូវ​​កាល​យ៉ាង​ល្អ ហើយ​ខ្ញុំសង្ឃឹម​ពួក​គេ​បន្ត​ធ្វើ​បាន​ល្អ​បែប​នេះ​ទៀត​នៅ​ក្នុង​លីគ ព្រម​ទាំង​បង្ហាញ​កម្រិត​គុណភាព​របស់​ពួក​គេ​នៅ​ពាន​រង្វាន់​អន្តរជាតិ AFC និង Shopee Cup»។ លោក​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​តាម​ដាន​ការ​ប្រកួត​លីគ​កម្ពុជា​រាល់​ចុង​សប្តាហ៍។ សូម្បី​តែ​ការ​ប្រកួត​ក្រុម​ជម្រើស​ជាតិ U23 និង​កីឡាករ​ក្មេង​ៗ​ក៏​ខ្ញុំ​តាម​ដាន​ដែរ។ ខ្ញុំ​សង្ឃឹម​​ថា ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ទទួល​បាន​លទ្ធផល និង​ជោគជ័យ​ឆាប់។ ខ្ញុំ​ពិត​ជា​ស្រឡាញ់​កម្ពុជា ហើយប្រហែល​ជា​ឆាប់​ៗ​ខាង​មុខ​នេះ

លោក Pep Muñoz ប្រាប់​ថា ជាប់​ចិត្ត​បាល់ទាត់​កម្ពុជា​បន្ត​តាម​ដាន​​ស្ទើរ​រាល់​ថ្ងៃ Read More »

គ្រូ Man City ចាត់ទុកអ្នកចាំទីអ៉ីតាលី ខុសពី Ederson

(ឡុងដ៏)៖ អ្នកចាត់ការទូទៅលោក Pep Guardiola បានឱ្យដឹងនាពេលថ្មីៗនេះថា អ្នកចាំទីអន្តរជាតិអ៉ីតាលី Gianluigi Donnarumma គឺជាប្រភេទអ្នកចាំទីខុសពី Ederson ដែលជាអតីតជម្រើសដំបូងរបស់ Manchester City ។ Donnarumma ដែលជាអ្នកចាំទីដ៏ឆ្នើម ដែលទិញមកពីក្លឹប Paris St Germain ក្នុងខែកញ្ញានេះ ក្នុងនាមជាអ្នកមកជំនួសតួនាទីជម្រើសទី១ ពីកីឡាករអន្តរជាតិប្រេស៊ីល Ederson ដែលបានចាកចេញទៅ Fenerbahce បន្ទាប់ពីរួមរស់អស់រយៈពេល ៨ឆ្នាំជាមួយមេឃខៀវ Man City ។ លោកបានឱ្យដឹងថា «ខ្ញុំនឹងមិនទាមទារឱ្យ Donnarumma ធ្វើអ្វីមួយដែលគាត់មិនសប្បាយចិត្តនោះទេ ហើយក៏យើងមិនសុំឱ្យរូបគេ ធ្វើអ្វីដែល Ederson ធ្លាប់បានធ្វើនោះទេ… ពួកគេខុសគ្នា» ។ អ្នកគ្រប់គ្រងដដែលបន្តថា Donnarumma ជាកីឡាករមានកម្ពស់ ១.៩៦ម៉ែត្រ គាត់មានមាឌធំ នឹងខ្ពស់ណាស់ នោះហើយជាអ្វីដែលគាត់បានផ្តល់ឱ្យយើង នឹងជាវត្តមានដ៏ធំសម្រាប់ក្លឹប។ សូមជម្រាបផងថា Gianluigi Donnarumma ជាអ្នកចាំទីម្នាក់ធ្លាប់បានឈ្នះជើងឯកលីគបារាំង Ligue 1 ចំនួន ៤ដង និងទើបឈ្នះ

គ្រូ Man City ចាត់ទុកអ្នកចាំទីអ៉ីតាលី ខុសពី Ederson Read More »

Liverpool មានស្ថិតិឈ្នះពាន Premier League ជិត ៣០% ខណៈ Man Utd មានតែ ២.៦% ប៉ុណ្ណោះ

(បរទេស)៖ បើយោងតាមក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ក្រុមបាល់ទាត់ Liverpool ទំនងជាបន្តការពារតំណែងជើងឯកលីគអង់គ្លេស Premier League រដូវកាលនេះបានសម្រេច ជាមួយស្ថិតិមានដល់ទៅ ២៨.៩ភាគរយច្រើនជាងគេដាច់តែម្តង។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមការពារតំណែងជើងឯកមួយនេះ រកបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នាតែ ម្តងនាដើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ និងឈរទីកំពូលតារាងពិន្ទុដាច់ទៀតផង ដោយមាន ១២ពិន្ទុពេញ ស្របពេលគូប្រជែង Manchester United ដែលដណ្តើមបានពានលីគ ២០លើកស្មើគ្នា ត្រូវបានគេព្យាករណ៍ថា មានឱកាសឈ្នះតែ ២.៦% ប៉ុណ្ណោះ។ គ្រូបង្វឹកសញ្ជាតិហូឡង់ លោក Arne Slot បានដឹកនាំហង្សក្រហមឈ្នះពាន Premier League ក្នុងរដូវកាលដំបូងរបស់លោកនៅ Anfield ឆ្នាំ២០២៤-២៥ ជាមួយនឹងការនាំមុខដាច់ ១០ពិន្ទុទៀតផងពីក្រុមលេខ២ កាំភ្លើងធំ Arsenal។ បើផ្អែកតាមក្រុមស្រាវជ្រាវ CIES (International Centre for Sports Studies) ដោយផ្តោតសំខាន់លើបាល់ទាត់បានបង្ហាញថា Liverpool មានឱកាសខ្ពស់ក្នុងការឈ្នះជើងឯក Premier League រដូវកាលនេះទៀតជាមួយនឹងអត្រា

Liverpool មានស្ថិតិឈ្នះពាន Premier League ជិត ៣០% ខណៈ Man Utd មានតែ ២.៦% ប៉ុណ្ណោះ Read More »

ខ្សែការពារ Lewis បន្តរួមរស់ជាមួយ Man City ដល់ឆ្នាំ២០៣០ ក្រោយលេងនៅទីនេះតាំងអាយុ ៨ឆ្នាំ

(មេនឆេស្ទើ)៖ កីឡាករ Rico Lewis បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លឹបមេឃខៀវ Manchester City ដល់រដូវក្តៅ ឆ្នាំ២០៣០ ក្នុងនាមខ្សែការពារដែលត្រូវបានជ្រើសរើសចេញពីយុវជនថ្នាល។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Lewis វ័យ ២០ឆ្នាំ ដែលបានចូលលេងក្នុងក្រុមធំតោកំណាចអង់គ្លេសបាន ៥លើកផងនោះ បានបន្តកិច្ចសន្យាថ្មី ២ឆ្នាំទៀត បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់ដល់ខែមិថុនា ឆ្នាំ២០២៨។ អតីតយុវជនថ្នាលនៅកីឡដ្ឋាន Etihad រូបនេះអាចលេងបានទាំងតំបន់បម្រើ ចូលលេងបាន ៩៧ប្រកួតក្នុងក្រុមធំមេឃខៀវ គិតចាប់តាំងពីត្រូវបានកោះហៅលើកដំបូងនាអំឡុងខែសីហា ឆ្នាំ២០២២។ រូបគេបានរួមចំណែកជួយ City ឈ្នះជើងឯក Premier League ២លើក ពាន FA Cup, UEFA Champions League និង FIFA Club World Cup ១លើកដូចគ្នា។ Lewis បានថ្លែងថា «ខ្ញុំបានចំណាយពេលក្នុងជីវិតភាគច្រើនជាមួយក្លឹបនេះ។ City គឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំ។ ដូច្នេះខ្ញុំនឹងបន្តនៅទីនេះឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដែលជាក្តីរីករាយចំពោះខ្ញុំផងដែរ»៕ ប្រភព៖ FRESHNEWS

ខ្សែការពារ Lewis បន្តរួមរស់ជាមួយ Man City ដល់ឆ្នាំ២០៣០ ក្រោយលេងនៅទីនេះតាំងអាយុ ៨ឆ្នាំ Read More »

ពីទ្វីអាស៊ី៦ក្រុម ឡាទីន៦ក្រុម អាហ្វ្រិក២ក្រុម និង១ក្រុមពីអូសេអានី កក់កៅអី World Cup 2026

ទុយនេស៊ី និងម៉ារុក ជាក្រុមកីឡាបាល់ទាត់ពីរក្រុមដំបូងពីតំបន់អាហ្វ្រិក ដែលទទួលបានកៅអីទៅ FIFA World Cup ឆ្នាំ ២០២៦។ គិតមកទល់ពេលនេះ គេបានរកឃើញក្រុមចំនួន ១៥ហើយ កក់សំបុត្រទៅអាម៉េរិក កាណាដា និងម៉ិកស៊ិកដែលជាសហម្ចាស់ផ្ទះ។ អំឡុងការប្រកួតវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកតាមបណ្តាទ្វីបនានាក្នុងខែកញ្ញា គេបានរកឃើញក្រុមកើនឡើងចំនួន១៥ ក្នុងនោះ ៦ក្រុមពីទ្វីបអាស៊ី ឡាទីន៦ក្រុម អាហ្វ្រិក២ក្រុម និងអូសេអានី១ក្រុម បានកៅអី World Cup ឆ្នាំ ២០២៦ ដែលបង្កើនចំនួនក្រុមដល់៤៨លើកដំបូង និងមានសហម្ចាស់ផ្ទះដល់ទៅ៣។  ទ្វីបអាស៊ី (AFC) ដែលមានកូតា ៨ក្រុមកន្លះ បានរកឃើញ ៦ក្រុមហើយរួមមាន ជប៉ុន អ៊ីរ៉ង់ អ៊ូសបេគីស្ថាន កូរ៉េខាងត្បូង ហ្ស៊កដានី និងអូស្ត្រាលី។ អាម៉េរិកឡាទីន (CONMEBOL) ដែលទទួលបាន៦ក្រុមកន្លះ បានរកឃើញ៦ក្រុមហើយ ដែលរួមមាន ម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន អេក្វាទ័រ ប្រេស៊ីល អ៊ុយរ៉ូហ្គាយ ប៉ារ៉ាហ្គាយ និងកូឡុំប៊ី។ ពីទ្វីបអាហ្វ្រិក (CAF) ដែលទទួលបានកូតា៩កៅអីកន្លះ ទើបរកឃើញ២ក្រុមទេ មានម៉ារុក និងទុយនេស៊ី។ អូសេអានី(OFC) ដែលទទួលបានកូតា ១ក្រុមកន្លះ រកឃើញមួយក្រុមហើយគឺនូវែលសេឡង់។ ចំណែក ទ្វីបអាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF)ដែលទទួលបានកូតា ៣កៅអី និងកន្លះកៅអី២ក្រុម មិនទាន់រកឃើញក្រុមជាប់វគ្គជម្រុះនៅឡើយទេ ក្រៅពី អាម៉េរិក កាណាដា និងម៉ិកស៊ិក ដែលជាសហម្ចាស់ផ្ទះ។ សម្រាប់ទ្វីបអឺរ៉ុប (UEFA) ដែលទទួលបានកៅអីច្រើនជាងគេចំនួន១៦

ពីទ្វីអាស៊ី៦ក្រុម ឡាទីន៦ក្រុម អាហ្វ្រិក២ក្រុម និង១ក្រុមពីអូសេអានី កក់កៅអី World Cup 2026 Read More »

Man City មានកីឡាករសំខាន់របួសដល់ ១១ នាក់ មុនជួប Man United ថ្ងៃអាទិត្យនេះ

ក្រុមមេឃខៀវ Manchester City កំពុងជួបបញ្ហាធំ ដោយមានកីឡាករសំខាន់របួសដល់ ១១ នាក់ មុនការប្រកួត derby ទល់នឹង Manchester United ដែលជាការប្រកួតសប្តាហ៍ទី ៤ នៃក្របខណ្ឌ Premier League នៅថ្ងៃ អាទិត្យ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៥។ យោងតាមប្រភពពី ESPN បានបង្ហាញ ថា ក្រុមរបស់គ្រូបង្វឹកលោក Pep Guardiola មានកីឡាកររបួសចំនួន ១១ នាក់ ហើយអាចនឹងអវត្តមានការប្រកួតទល់នឹង Man United នៅចុងសប្តាហ៍នេះ។ កីឡាករ ដែលមានបញ្ហារបួសទាំង ១១ នាក់រួមមានកីឡាករ Omar Marmoush (របួសជង្គង់), Savinho (មិនត្រូវបានបញ្ជាក់), Phil Foden (របួសរជើង)។ កីឡាករ Rayan Cherki (របួសភ្លៅ),

Man City មានកីឡាករសំខាន់របួសដល់ ១១ នាក់ មុនជួប Man United ថ្ងៃអាទិត្យនេះ Read More »

CPL៖ គ្រូណាហ្គាវើលដ៍ សរសើរក្រុមកំពង់ដេវ៉ា មានយុទ្ធសាស្ដ្រប្រកួតពោរពេញដោយកលល្បិច

ណាហ្គាវើលដ៍ ត្រូវស្វាគមន៍ អឹម អូ អាយ កំពង់ដេវ៉ា ក្នុងសប្ដាហ៍ទី៤ នៃពានរង្វាន់ Cambodian Premier League នាថ្ងៃទី១៣ កញ្ញា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ វេលាម៉ោង ៦ល្ងាច។ លោក ឃឹម បូរី គ្រូបង្វឹកណាហ្គាវើលដ៍ បញ្ជាក់ថា ក្រុមខ្លួនមានពេលវេលា ២សប្ដាហ៍បន្ថែម ដើម្បីឲ្យកីឡាករបរទេសយល់ពីក្រុម ដោយប្រកួតនេះ ណាហ្គាវើលដ៍ តាំងចិត្តដាច់ខាតត្រូវយក ៣ពិន្ទុឲ្យបាន។ គ្រូបង្វឹករូបនេះ ក៏យល់ឃើញថា អ៊ឹម អូ អាយ កំពង់ដេវ៉ា ជាក្រុមមានយុទ្ធសាស្ដ្រ និងកលល្បិចពិបាកស្មាន ក្នុងការប្រកួត ផងដែរ។ លោក ឃឹម បូរី បានប្រាប់ថា ណាហ្គាវើលដ៍ មានពេល២សប្ដាហ៍ ក្នុងការរៀបចំក្រុម ជាពិសេសការត្រៀមខ្លួនជួបជាមួយ អ៊ឹម អូ អាយ កំពង់ដេវ៉ា នៅថ្ងៃទី១៣ កញ្ញា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ចំពោះការរៀបចំក្រុម លោក

CPL៖ គ្រូណាហ្គាវើលដ៍ សរសើរក្រុមកំពង់ដេវ៉ា មានយុទ្ធសាស្ដ្រប្រកួតពោរពេញដោយកលល្បិច Read More »

Scroll to Top