September 28, 2025

Altetico ប្រើពេលជិត ១០០ឆ្នាំ ទម្រាំយកឈ្នះ Real ចាប់ពី ៥គ្រាប់នៃជំនួប Derby ក្នុងលីគ La Liga

Atletico Madrid បានយកឈ្នះគូប្រជែង Real Madrid ដែលស្ថិតក្នុងទីក្រុង Madrid ជាមួយគ្នា ដោយលទ្ធផល ៥-២ កាលពីរាត្រីថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៥០ មក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ មែនទែនទៅ Atletico បានបំប៉ោងសំណាញ់ទីយ៉ាងហោចណាស់ចាប់ពី ៥គ្រាប់ឡើងទៅទល់នឹងអធិរាជស Real Madrid ជាលើកទី៤ នៅពេលដែលធ្វើបានចុងក្រោយក្រោមលទ្ធផល ៦-៣ កាលខែវិច្ឆិកា ឆ្នាំ១៩៥០។ វាក៏ជាការបរាជ័យលើកដំបូងផងដែរនារដូវកាលថ្មីនេះរបស់ Real ក្រោយពេលឈ្នះ ៦ប្រកួតជាប់គ្នាក្នុងលីគអេស្ប៉ាញ La Liga ឆ្នាំ២០២៥-២៦ ជាមួយនឹងជ័យជម្នះ ២-១ ទៅលើក្រុម Marseille របស់បារាំងនៅថ្ងៃបើកឆាក UEFA Champions League ថែមទៀតផង។ តាមរយៈលទ្ធផលចាញ់របស់ក្រុមរងជើងឯកលីគរដូវកាលមុនមួយនេះ នឹងបើកផ្លូវឱ្យក្រុមការពារតំណែងជើងឯក FC Barcelona ឡើងទៅឈរទីកំពូលតារាង La Liga វិញ ប្រសិនបើពួកគេអាចយកឈ្នះក្រុមភ្ញៀវ Real Sociedad […]

Altetico ប្រើពេលជិត ១០០ឆ្នាំ ទម្រាំយកឈ្នះ Real ចាប់ពី ៥គ្រាប់នៃជំនួប Derby ក្នុងលីគ La Liga Read More »

McGill និង Murphy ឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពាន British Open 2025

កីឡាករស្នូកឃ័រ Anthony McGill នឹងពើបប្រទះ Shaun Murphy នៅវគ្គផ្តាច់ព្រ័ត្រពាន British Open 2025 របស់អង់គ្លេសនារាត្រីថ្ងៃអាទិត្យនេះ ក្រោយពេលឈ្នះ ៤ហ្វ្រេមជាប់ៗគ្នា ដើម្បីទម្លាក់ជើងខ្លាំង John Higgins។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះក៏ជាលើកដំបូងផងដែររបស់កីឡាករសញ្ជាតិស្កុតឡេន McGill ដែលបានយកឈ្នះ Higgins ៦-៣ ដើម្បីឆ្លងចូលផ្តាច់ព្រ័ត្រ ក្នុងរយៈពេល ៨ឆ្នាំ ដោយនឹងត្រូវប៉ះគូប្រជែងអង់គ្លេស Murphy ក្រោយយកឈ្នះម្ចាស់ការពារតំណែងជើងឯក Mark Selby ដោយលទ្ធផល ៦-១ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមកដែរនោះ។ នេះមានន័យថា McGill ដែលបានធ្លាក់ទៅលេខរៀងទី៥៧ ពិភពលោកបច្ចុប្បន្ន និងបានឆ្លងចូលវគ្គ ៤នាក់ចុងក្រោយជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំនោះ ត្រូវប្រជែងនឹងជើងខ្លាំង Higgins អតីតជើងឯកពិភពលោក ៤សម័យកាល ដែលកំពុងស្ថិតនៅលេខ៦ ពិភពលោកទៀតផង។ ក៏ប៉ុន្តែកីឡាករវ័យ ៣៤ឆ្នាំរូបនេះ ក៏បានបង្ហាញក្តីរីករាយ នៅពេលប៉ះគូប្រជែងចាស់ Higgins ក្នុងជ័យជម្នះលើកទី៣ ពីប្រវត្តិជួបគ្នា

McGill និង Murphy ឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពាន British Open 2025 Read More »

Neymar ប្តឹងអ្នកកាសែតប្រេស៊ីលដែលចោទគាត់ថាញៀនស្រាវីស្គី និងភេសជ្ជៈប៉ូវកម្លាំង

កីឡាករបាល់ទាត់ Neymar កំពុងចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីរងការចោទប្រកាន់ថាគាត់ “ញៀនស្រាវីស្គី និងភេសជ្ជៈប៉ូវកម្លាំង” រួមជាមួយនឹង “ការលេងបាល់ពេលយប់” ដែលមិនមានវិជ្ជាជីវៈ។ សារព័ត៌មានNR Sports អ្នកតំណាងរបស់Neymarតារាប្រេស៊ីល និងក្លឹប Santos វ័យ 33 ឆ្នាំ បានឆ្លើយតបជាសាធារណៈចំពោះអ្វីដែលពួកគេហៅថាការចោទប្រកាន់ថា “មិនប្រុងប្រយ័ត្ន បង្ខូចកេរ្តិ៍ឈ្មោះ បង្កាច់បង្ខូចមិនពិត” របស់អ្នកកាសែតឈ្មោះ Rodolfo Gomes ។ Gomes បានបង្ហោះវីដេអូនៅលើ Channel របស់គាត់ដែលមានឈ្មោះថា Futeboteco ដោយគាត់បាននិយាយថា “គាត់ជាប់ជាមួយស្រាវីស្គីជាមួយភេសជ្ជៈប៉ូវកម្លាំង ជក់បារីស៊ីសា ហើយចូលគេងនៅម៉ោង 4:00-5:00 ព្រឹក…”។លោកបានបន្ថែមថា Neymar នឹងមិនលេងម្តងទៀតនៅឆ្នាំនេះ ហើយអះអាងថា ទម្លាប់យប់ជ្រៅរបស់ Neymar កំពុងជះឥទ្ធិពលដល់មិត្តរួមក្រុមរបស់គាត់។ ការអះអាងរបស់ Gomes ត្រូវបានយកផ្សាយពីសារព័ត៍មានរបស់ប្រេស៊ីលផ្សេងទៀត ដែលបណ្តាលឱ្យមានព្យុះចែករំលែកពាសពេញប្រព័ន្ធផ្សព្វផ្សាយជុំវិញរឿង Neymar។ តំណាងរបស់លោកមិនចំណាយពេលយូរដើម្បីវាយបកវិញដោយបញ្ជាក់ថា វិធានការច្បាប់រដ្ឋប្បវេណី និងព្រហ្មទណ្ឌទាំងអស់កំពុងត្រូវបានចាត់ការដើម្បីឲ្យអ្នកពាក់ព័ន្ធទទួលខុសត្រូវ។ កីឡាកររូបនេះផ្ទាល់បានចេញមុខបំភ្លឺជុំវិញការចោទប្រកាន់លើទំព័របណ្ដាញសង្គមផ្ទាល់ខ្លួន៕ ប្រភព៖ NKDNEWS

Neymar ប្តឹងអ្នកកាសែតប្រេស៊ីលដែលចោទគាត់ថាញៀនស្រាវីស្គី និងភេសជ្ជៈប៉ូវកម្លាំង Read More »

អ្នក​និយម​កីឡារត់​៧នាក់ពី​កម្ពុជា បាន​បង្ហាញ​វត្តមាន​​ក្នុងព្រឹត្តិការណ៍ Berlin Marathon 2025

មិនមែនជាកីឡាករអាជីព ប៉ុន្តែអ្នកនិយមកីឡា​​រត់៧នាក់​​ ​បាន​រួម​ចំណែក​បំផុស​ស្មារតីកីឡា និងលើកកម្ពស់​មុខមាត់កម្ពុជាលើ​ឆាកអន្តរជាតិ តាមរយៈ​ការ​បង្ហាញ​វត្តមាន​ក្នុងព្រឹត្តិការណ៍ Berlin Marathon 2025 នាក្រុងប៊ែរ​ឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ទី​២១ ខែកញ្ញា កន្លងមក។ ចំណោមអ្នកចូលរួមជាង៥៥០០០នាក់ នាឆ្នាំ២០២៥នេះ មាន លោក ជីម គង់ហ៊ុយ, លោក ហុង វណ្ណថេត, លោក ឡេង តុង, លោក លី ម៉េងឃាង, លោក ពន្លឺ តុលា, លោក សុខ ហេង និងលោក ជា សុថេង ពីកម្ពុជា។ ក្រៅពីនេះ ក៏មានអ្នករត់ដើមកំណើតខ្មែរ ឬជាប់សាច់ឈាមខ្មែរមួយចំនួនផងដែរ ប៉ុន្តែសារព័ត៌មានឌីជីថលថ្មីៗ សូមលើកយកតែក្រុមអ្នករត់ស្ថិតក្នុងបញ្ជីសញ្ជាតិកម្ពុជា ដែលចុះផ្សាយនៅលើ https://berlin.r.mikatiming.com/2025 តែប៉ុណ្ណោះ។ Berlin Marathon ជាស៊េរីមួយ​ក្នុងចំណោមព្រឹត្តិការណ៍ទាំង​៧ របស់កម្មវិធី​ម៉ារ៉ាតុងលំដាប់កំពូល​លើពិភពលោក Abbott World Marathon Majors

អ្នក​និយម​កីឡារត់​៧នាក់ពី​កម្ពុជា បាន​បង្ហាញ​វត្តមាន​​ក្នុងព្រឹត្តិការណ៍ Berlin Marathon 2025 Read More »

សហព័ន្ធ​កីឡា​វ៉ូស៊ូ​ វិញ្ញាសា​ដែល​ពិបាក​ប្រជែង​មេដាយ​ពីមុន​តែ​កីឡា​ការិនី​កម្ពុជា​អាច​យក​បាន​

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូស៊ូ​កម្ពុជា​ ថា​កីឡា​ការិនី​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​ លើក​នេះ​បានបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីករាចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ខណៈ​វិញ្ញាសា​ដែល​ពិបាក​យក​មេដាយ​ពី​មុន​នោះ​ តែ​ឥលូវ​អាច​យក​បាន​ហើយ។​ លោក​ ម៉ៅ​ ចន្ថាវុធ​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ការ​ប្រកួត​លើក​ទី១​ ក្នុង​ព្រឹត្កិការណ៍​ The 1st Asean-China Women’s Wushu Championships 2025 គឺ​ក្រុម​នារី​ជម្រើស​ជាតិ​កម្ពុជា​ពិត​ជា​ធ្វើ​បាន​ល្អខ្លាំង​ និង​ខំប្រឹង​ប្រែង​ប្រកួត​ដោយ​អស់​ពី​សមត្ថភាពរហូតអាច​ឈ្នះ​មេដាយ​សរុប​ ៥គ្រឿង។​ អគ្គលេខាធិការ​ខាង​លើ​បន្ត​ទៀត​ថា​ កីឡា​ការិនី​ទាំង​អស់​មាន​សមត្ថភាព​រីកចម្រើន​ឲ្យ​គួរ​ឲ្យ​កត់​សម្គាល់​ ព្រោះ​លើ​វិញ្ញាសា​សម្ដែង​ថាវលូ​ (Taolu) គឺ​ពីមុន​ពិបាក​ក្នុ​ង​យក​មេដាយ​ណាស់។​ ប៉ុន្តែ​លើក​នេះ​ក្រុម​នារី​កម្ពុជា​អាច​ដណ្ដើម​បាន​ដល់​ទៅ​មេដាយ​ប្រាក់​ឯណោះ​ដែល​នេះ​បញ្ជាក់​ពីការ​រីកចម្រើន​តាម​រយៈ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​យកចិត្តទុកដាក់​ខ្ពស់​។​ បញ្ជាក់​ដែរថា​ កីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា​ ៤រូប​ រួម​ទាំង​ប្រតិភូ​ គ្រូ​បង្វឹក​ បាន​ទៅ​ចូលរួម​ការ​ប្រកួត​កីឡាវ៉ូស៊ូ​ The 1st Asean-China Women’s Wushu Championships 2025 នៅ​ឯប្រទេស​ម៉ាឡេស៊ី។​ ការ​ប្រកួត​នេះ​គឺ​ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ ២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​។​ កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ៥​គ្រឿង​ ប្រាក់១​ សំរឹទ្ធ៤៕​ ប្រភព៖ KAMPUCHEATHMEY

សហព័ន្ធ​កីឡា​វ៉ូស៊ូ​ វិញ្ញាសា​ដែល​ពិបាក​ប្រជែង​មេដាយ​ពីមុន​តែ​កីឡា​ការិនី​កម្ពុជា​អាច​យក​បាន​ Read More »

លោក ត្រាំ ពិចារណាប្តូរទីតាំងរដ្ឋរៀបចំ World Cup 2026 បើរដ្ឋទាំងនោះ​គ្មានសុវត្ថិភាព

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និយាយថាលោកនឹងអាចពិចារណាផ្លាស់ប្តូររដ្ឋដែលនឹងរៀបចំការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ បើលោកយល់ឃើញថាទីតាំងក្នុងទាំងរដ្ឋនោះគ្មានសុវត្ថិភាពក្នុងការរៀបចំការប្រកួត។ អាម៉េរិកកំពុងត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ ដោយធ្វើជាសហម្ចាស់ផ្ទះជាមួយនឹងប្រទេសកាណាដា និងម៉ិកស៊ិក។ FIFA World Cup ឆ្នាំ ២០២៦ ជាព្រឹត្តិការណ៍ដំបូងដែលមានចំនួនក្រុមចូលរួមប្រកួតជុំចុងក្រោយរហូតដល់ ៤៨ក្រុម លើកដំបូងក្នុងប្រវត្តិសាស្រ្ត​របស់ FIFA។ អាម៉េរិកត្រៀមទីក្រុងធំៗចំនួន ១១ សម្រាប់រៀបចំការប្រកួត រួមមានទាំងទីតាំងរៀបចំជំនួបផ្តាច់ព្រ័ត្រ ក្នុងរដ្ឋ New York/ New Jersey។  អំឡុងស្ថិតក្នុងការិយាល័យនៃសេតវិមាន កាលពីថ្ងៃទី២៥ ខែកញ្ញា លោក ត្រាំ ត្រូវបានអ្នកកាសែតចោទសួរទាក់ទងនឹងបំណងផ្លាស់ប្តូរទីតាំងរៀបចំការប្រកួត ចេញពីទីក្រុងឬរដ្ឋដែលមិនសហការជាមួយនឹងគោលការណ៍ច្បាប់ជនអន្តោប្រវេសន៍ របស់លោក ត្រាំ។ លោកប្រធានាធិបតីអាម៉េរិក ក៏បានឆ្លើយវិញថា លោកនឹងពិចារណាផ្លាស់ប្តូរទីក្រុងរៀបចំការប្រកួតទាំងនោះ បើលោកគិតថាទីនោះគ្មានសុវត្ថិភាព។ «ប្រសិនបើខ្ញុំគិតថាវាមិនសុវត្ថិភាព ដូច្នេះយើងនឹងអាចផ្លាស់ប្តូរទៅកាន់ទីក្រុងផ្សេងទៀតបាន។»។ លោក ត្រាំ

លោក ត្រាំ ពិចារណាប្តូរទីតាំងរដ្ឋរៀបចំ World Cup 2026 បើរដ្ឋទាំងនោះ​គ្មានសុវត្ថិភាព Read More »

សហព័ន្ធបាល់ទាត់តួកគីទទូច FIFA និង UEFA ហាមអុីស្រាអែលពីការប្រកួតបាល់ទាត់អន្តរជាតិ

ប្រធានសហព័ន្ធបាល់ទាត់តួកគី (TFF) ​លោក Ibrahim Haciosmanoglu បានផ្ញើលិខិតទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) និងសហព័ន្ធបាល់ទាត់អឺរ៉ុប(UEFA) ស្នើឱ្យស្ថាប័នបាល់ទាត់កំពូលទាំង ២ ដាក់ការហាមឃាត់លើក្រុមបាល់ទាត់មកពីប្រទេសអ៊ីស្រាអែល ពីការប្រកួតបាល់ទាត់អន្តរជាតិនានា។​ ការទទូចនេះ​ធ្វើឡើង ស្របពេលស្ថាប័ន UEFA កំពុងត្រៀមខ្លួនក្នុងការបោះឆ្នោតពីបណ្តាសមាជិកខ្លួន នៅសប្តាហ៍ក្រោយ អំពីការព្យួរក្រុមបាល់ទាត់ពីប្រទេសអ៊ីស្រាអែល ពីការប្រកួតរបស់ខ្លួន។  ពិសេសនោះគឺក្រុមជម្រើសជាតិអ៊ីស្រាអែលផ្ទាល់ កំពុងតែស្ថិតក្នុងសម្ពាធពីការហាមឃាត់ពីសំណាក់ ​UEFA ព្រោះតែភាពតានតឹងផ្នែកនយោបាយកំពុងកើតមានលើអ៊ីស្រាអែល ទាក់ទងនឹងការវាយប្រហារលើតំបន់កាហ្សាឥតឈប់ឈរ។ បើតាមពាក្យពេចដែលលោក Haciosmanoglu សរសេរទៅកាន់ FIFA និង UEFA ដូច្នេះថា៖«ទោះបីជាពួកគេបានប្រកាសពីជំហការពារខ្លួន ដោយអះអាងថាជាអ្នកការពារតម្លៃពលរដ្ឋ និងសន្តិភាពក៏ដោយ តែស្ថាប័នបាល់ទាត់ពិភពលោក និងក្នុងតំបន់ ហាក់បីជានៅស្ងៀមស្ងាត់យូពេកហើយ។ យើងកើនការព្រួយបារម្ភខ្លាំងទាក់ទងនឹងស្ថានភាពខុសច្បាប់ ចំពោះទង្វើអមនុស្សធម៌ និងមិនអាចទទួលយកបានរបស់ពួកគេ ដែលបានអនុវត្តពីសំណាក់រដ្ឋអ៊ីស្រាអែល ទៅលើតំបន់កាហ្សា និងតំបន់ជុំវិញពួកគេ។ ដោយឡែកគណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ក៏បានចេញរបាយការណ៍មួយ សន្និដ្ឋានថា អ៊ីស្រាអែល បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ក្នុងសង្គ្រាមតំបន់កាហ្សា និងអំពាវនាវឱ្យព្យួរពីសកម្មភាពកីឡាបាល់ទាត់អន្តរជាតិនានា។ អ៊ីស្រាអែលប្រកែកថា សង្រ្គាមរបស់ខ្លួនមិនប្រឆាំងនឹងប្រជាជននៅតំបន់ហ្គាហ្សានោះទេ ប៉ុន្តែប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលក្រុមនេះបានដឹកនាំការវាយប្រហារទៅលើខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដែលសម្លាប់មនុស្សប្រមាណ

សហព័ន្ធបាល់ទាត់តួកគីទទូច FIFA និង UEFA ហាមអុីស្រាអែលពីការប្រកួតបាល់ទាត់អន្តរជាតិ Read More »

Scroll to Top