Admin

កិច្ចសន្យារបស់ Alex ត្រូវបានបញ្ចប់ជាមួយ Besiktas ដើម្បីវិលមកអង់គ្លេសវិញនៅជាមួយគូដណ្តឹង

កិច្ចសន្យារបសើកីឡាករ Alex Oxlade-Chamberlain នៅក្លឹប Besiktasរបស់ប្រទេសទួរគី ត្រូវបានបញ្ចប់ដោយការយល់ព្រមពីគ្នាទៅវិញទៅមក។ អតីតតារា Liverpool និង Arsenal ពេលនេះកំពុងសម្លឹងមើលក្លឹបមួយដែលអាចវិលត្រលប់មកកាន់បាល់ទាត់នៅអង់គ្លេសវិញ ដែលនឹងអនុញ្ញាតឱ្យគូដណ្តឹង Perrie Edwards អាចរស់នៅជាមួយគាត់បាន។ Oxlade-Chamberlain បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយ Besiktas ក្នុងឆ្នាំ 2023 បន្ទាប់ពីការចាកចេញរបស់គាត់ពី Liverpool ។ ខ្សែបម្រើរូបនេះបានបង្ហាញខ្លួន 50 ប្រកួតឱ្យក្លឹបទួរគី និងស៊ុតបញ្ចូលទីបាន 5 គ្រាប់។ Oxlade-Chamberlain បានឈ្នះពាន Turkish Cup ជាមួយ Besiktas ក្នុងរដូវកាល 2023-24 ប៉ុន្តែបានជួបបញ្ហារបួស នៅរដូវកាលមុន។ ចន្លោះឆ្នាំ 2012 និង 2019 Oxlade-Chamberlain ត្រូវបានក្រុមជម្រើសជាតិអង់គ្លេសដាក់អោយលេងចំនួន 35 ដង និងស៊ុតបញ្ចូលទីបាន 7 គ្រាប់។ បន្ទាប់ពីចាប់ផ្តើមលេងនៅ Southampton គាត់បានចុះហត្ថលេខាមកលេងឱ្យ […]

កិច្ចសន្យារបស់ Alex ត្រូវបានបញ្ចប់ជាមួយ Besiktas ដើម្បីវិលមកអង់គ្លេសវិញនៅជាមួយគូដណ្តឹង Read More »

វិញ្ញាសាទូក«ង» នឹងមានក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងបញ្ចូលវិញ្ញាសាទូក«ង» ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ស សុខា លើកទី២ ឆ្នាំ២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១០-១២ ខែតុលា នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោក គង់ សុភាព អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បញ្ជាក់ថា វិញ្ញាសាទូក«ង» នឹងមានចំណុះ ២២ នាក់។ លោក គង់ សុភាព បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ស សុខា លើកទី២ នឹងប្លែកជាងឆ្នាំមុន ព្រោះសហព័ន្ធ នឹងបន្ថែមវិញ្ញាសាប្រណាំងទូក«ង» ចំណុះ២២នាក់។ អគ្គលេខាធិការរូបនេះ ជឿជាក់ថា ព្រឹត្តិការណ៍ជាលើកទី២នេះ នឹងទទួលបានការគាំទ្រ ជាពិសេសការចូលរួមច្រើនទៅលើវិញ្ញាសាមួយនេះ ព្រោះជាវិញ្ញាសាទូកប្រពៃណីកម្ពុជា។  លោក គង់ សុភាព បាននិយាយប្រាប់ថា៖«ឆ្នាំនេះ យើងរៀបចំប្លែកពីឆ្នាំមុនៗ ដោយសារយើងបង្កើនប្រភេទវិញ្ញាសាមួយទៀត គឺទូកប្រពៃណី ទូក«ង»របស់យើង ចូលទៅក្នុងការប្រកួតនេះ ផងដែរ ដើម្បីទាក់ទាញអ្នកគាំទ្រ

វិញ្ញាសាទូក«ង» នឹងមានក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ Read More »

ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រភព​អង្គរ ដើម្បី​សន្តិភាព ធ្វើនៅថ្ងៃអាទិត្យ​នេះ

ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ ចក្រភព​​​អង្គរ ​ដើម្បី​សន្តិភាព នឹង​ធ្វើ​​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​មុខ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀម​រាប។ ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ឡើង​ដើម្បីបង្ហាញ​សារ​ពី​​សុខ​សន្តិភាព និង​សុខ​ទុក្ខ​របស់​កង​កម្លាំង​ការពារ​ជួរ​មុខ ព្រម​ទាំង​ជន​ភៀស​សឹក។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ ថា គោលបំណងសំខាន់៣សម្រាប់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរអង្គរ។ ទី១ រៀបចំឡើងដើម្បីសុខសន្តិភាព ទី២ ដើម្បីការពារសម្បត្តិបេតិភ័ណ្ឌពិភពលោក និងទី៣ដើម្បីរួមចំណែកជួយដល់កម្លាំងកងទ័ពដែលកំពុងឈរជើងនៅជួរមុខ និងជនភៀសសឹក។ លោកបានលើកឡើងថា ៖«យើងរៀបចំនេះឡើងដើម្បីសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ពីររត់ដើម្បីការពារបេតិកភ័ណ្ឌមនុស្សជាតិដែលកំពុងត្រូវបានខូចខាត និងទី៣ រត់ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរជនកងទ័ពរបស់យើង និងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីជម្លោះព្រំដែន។ ខ្លឹមសារទាំង៣សំខាន់នេះគឺមិនមែនចេះដាក់ទេ ប៉ុន្តែសុទ្ធតែទទួលបានការណែនាំពីថ្នាក់ដឹកនាំដើម្បីសារឲ្យពិភពលោកបានឃើញ»។ ចំណែក លោក សែម ផល្លា នាយក​​ម៉ារ៉ាតុង​​កម្ពុជា បាន​ថ្លែង​ថា សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះ​ករ​ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រ​ភព​ខ្មែរ​អង្គរ។ ជា​ពិសេស​សូម​​បង​ប្អូន​កុំ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់ ពី​ព្រោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​រៀបចំ​យ៉ាង​ល្អ​ក្នុង​ការធានា​បាន​ដល់​​អ្នក​ចូល​រួម​​ទទួល​បាន​ភាព​កក់​ក្តៅ និងសុខ​សុវត្ថិភាព។ លោក​បាន​ទទួច​​ថា សូមបង​ប្អូន​ដែល​ចូល​រួម ​កុំ​មាន​អារម្មណ៍​ភិត​ភ័យ​ដោយ​ប្រការ​ណា​មួយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ

ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រភព​អង្គរ ដើម្បី​សន្តិភាព ធ្វើនៅថ្ងៃអាទិត្យ​នេះ Read More »

មិត្តស្រីថ្មីរបស់ Ugarte ខ្សែបម្រើ Man Utd ជាសង្សារចាស់ Mbappe

Manuel Ugarte ខ្សែបម្រើក្រុម Manchester United មានទំនាក់ទំនងជាមួយនាង Georgia May Heath ដែលជាអតីតមិត្តស្រីរបស់ Kylian Mbappe ខ្សែប្រយុទ្ធ Real Madrid។ ពេលថ្មីៗនេះ ​​Ugarte និងនាង May Heath ដែលជាមិត្តស្រីថ្មីរបស់គេ ត្រូវបានគេឃើញដើរលេងក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងឡុងដ៍ កាលពីសប្តាហ៍មុន។ បើតាមការចុះផ្សាយរបស់កាសែត The Sun គូស្នេហ៍ទាំងពីរបង្ហាញភាពស្និទ្ធស្នាលខ្លាំង នៅមុនពេលចាកចេញពីផ្សារទំនើបមួយនោះ។ ​ខ្សែបម្រើវ័យ ២៤ឆ្នាំ របស់បិសាចក្រហមរូបនេះ បានបង្ហាញមិត្តស្រីថ្មី ដែលជាអតីតមិត្តស្រីរបស់ Mbappe ជាសាធារណៈលើកដំបូង។ អំឡុងពេល ​​Ugarte និង Mbappe នៅប្រកបអាជីពក្នុងក្រុម Paris Saint Germain នាង  May Heath នៅជាមិត្តស្រីរបស់ខ្សែប្រយុទ្ធបារាំងនៅឡើយ​ នៅចន្លោះឆ្នាំ ២០២១ ដល់ ២០២៤។ ​មិត្តស្រី Ugarte មានសញ្ជាតិអង់គ្លេស វ័យ២៧ឆ្នាំ

មិត្តស្រីថ្មីរបស់ Ugarte ខ្សែបម្រើ Man Utd ជាសង្សារចាស់ Mbappe Read More »

សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បន្តពង្រឹងសមត្ថភាពគ្រូៗតាមរយៈការបង្កើតវគ្គបណ្ដុះបណ្ដាល

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បន្ត​ពង្រឹង​សមត្ថភាព​គ្រូ​តាម​រយៈ​ការ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ជា​បន្ត​បន្ទាប់​ ស្របពេល​ម្សិលមិញ​នេះ​ប្រកាស​បើក​វគ្គ​ថ្មី​រយៈពេល​ ៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣១​ ខែ​សីហា​​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋានជាតិ។​ អគ្គេលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ លោក ហេង សុខជាតិ បានលើកឡើងថា ថា វគ្គនេះរៀនផ្នែកទាំងទ្រឹស្ដី និងការអនុវត្តនៅលើទីលាន ដើម្បីទទួលនូវចំណេះដឹង និងបទពិសោធន៍សម្រាប់យកទៅធ្វើការបណ្ដុះបណ្ដាល ហ្វឹកហាត់ដល់សិស្សានុសិស្ស កីឡាករ-កីឡាការិនី ទៅតាមសាលារៀន អង្គភាព សហគមរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ តំណាង​សហព័ន្ធ​ខាងលើ​បន្ថែមទៀត​ថា​ វគ្គនេះ​ធ្វើឡើងក្នុងការបញ្ជ្រាបនូវចំណេះដឹងកីឡាវាយកូនឃ្លីលើតុតាមរយៈការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានទូទាំងប្រទេស ។​ សិក្ខាកាមចូលរួមក្នុងវគ្គនេះនឹងបានដឹងពីប្រវត្តិ នៃកីឡាវាយកូនឃ្លីលើតុអន្តរជាតិ និងជាតិ បានដឹងពីច្បាប់វាយកូនឃ្លីលើតុ និងច្បាប់ នៃការប្រកួត។ វិធីកំដៅសាច់ដុំ និងបន្ធូរសាច់ដុំរួមជាមួយរបៀបកាន់រ៉ាកែត និងជំហរប្រុងប្រៀបនេះជាការសិក្សាអំពីទ្រឹស្ដី ។ បញ្ជាក់​ដែរ​ថា​ កម្មវិធី​បណ្ដុះបណ្ដាល​របស់​សហព័ន្ធ​កីឡាវាយ​កូន​ឃ្លី​លើ​តុ​នេះ​ធ្វើ​ឡើង​រយៈពេល​ ៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣១​ ខែ​សីហា​​ ឆ្នាំ​២០២៥​ នៅ​ក្នុង​សាល​ដំបូលទូក​ នៃ​ពហុកីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ចំនួន​ ២២នាក់​មក​ពី​បណ្ដា​សមាគម ក្លឹប​ នានា៕​ ប្រភព៖ KAMPUCHEATHMEY

សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បន្តពង្រឹងសមត្ថភាពគ្រូៗតាមរយៈការបង្កើតវគ្គបណ្ដុះបណ្ដាល Read More »

បិសាចក្រហមធ្លាក់ចេញពីពានរង្វាន់ Carabao Cup ដ៏អាម៉ាស់ក្រោមដៃក្រុមនៅលំដាប់ទី៤

ក្រុមបិសាចក្រហម Manchester United បានទទួលរងនូវភាពអាម៉ាស់ក្រោយធ្លាក់ចេញពីពានរង្វាន់ Carabao Cupក្រោមដៃក្រុម Grimsby អង់គ្លេស League Two ដោយការស៊ុតបាល់ប៉េណាល់ទី    នៅទឹកដី Blundell Park ។ Man United ត្រូវបានម្ចាស់ផ្ទះនាំមុខមុន2-0ក្នុងតង់ទីមួយតែពួកគេបសនរាមស្មើវិញនៅចុងតង់ទី២ដោយកីឡាករ Mbeumo និងការតែតបាល់បញ្ចូលទីនៅនាទីទី 89 របស់ Harry Maguire។ក្រុមទាំងពីរត្រូវកាត់សេចក្តីដោយបាល់ប៉េណាល់ទីហើយក្រុមដែលលេងនៅក្របខ័ណ្ឌលំដាប់ទី៤បានទម្លាក់ក្រុមបិសាចក្រហមដែលធ្លាប់តែខ្លាំងនៅអង់គ្លេស Premier League ។ លោក Ruben Amorim បានសុំទោសដល់អ្នកគាំទ្រ Manchester United បន្ទាប់ពីការដឹកនាំរបស់គាត់បានឈានដល់កម្រិតទាបថ្មីមួយជាមួយនឹងបរាជ័យយ៉ាងអាម៉ាស់។ គាត់បានប្រាប់ Sky Sportsក្រោយប្រកួតចប់ថា ” វាពិបាកនិយាយចំពោះរឿងដែលបានកើតឡើងនៅថ្ងៃនេះ។ ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំពិតជាសោកស្តាយចំពោះអ្នកគាំទ្រ។ ការគាំទ្រដែលពួកគេបានផ្តល់ឱ្យខ្ញុំ ជាមួយនឹងការគាំទ្រទាំងអស់ដែលពួកគេបានជួយក្រុម។ ខ្ញុំគ្មានអ្វីត្រូវនិយាយទេ។ ខ្ញុំពិតជាសោកស្តាយ”។ Grimsby នឹងត្រូវជួបជាមួយ Sheffield Wednesday ក្នុងជុំទី 3 នៃពានរង្វាន់ Carabao Cup

បិសាចក្រហមធ្លាក់ចេញពីពានរង្វាន់ Carabao Cup ដ៏អាម៉ាស់ក្រោមដៃក្រុមនៅលំដាប់ទី៤ Read More »

Kitchee យកជំនួបរវាងភ្នំពេញក្រោន និង East Bengal ដើម្បីទប់ទល់ក្រុមទាំងពីរ

ក្រុមកីឡាការិនីភ្នំពេញក្រោន ត្រូវទទួលក្រុម Kitchee SC របស់ហុងកុង ក្នុងពូល E នៃពានរង្វាន់ 2025–26 AFC Women’s Champions League នៅថ្ងៃទី២៨ សីហា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧ យប់។ លោក Carreiro Paulo Robspierry គ្រូបង្វឹក Kitchee SC បានយកការប្រកួតរបស់ភ្នំពេញក្រោន ជាមួយ East Bengal ជាការស្វែងយល់ពីគូប្រជែងទាំងពីរឲ្យកាន់តែច្បាស់។ ដោយឡែក កញ្ញា ម៉ៅ សាវីន គ្រូបង្វឹកភ្នំពេញក្រោន អះអាងថាកូនក្រុមខ្លួននឹងប្រឹងប្រែងបន្ថែមទៀត ក្រោយបរាជ័យនៅជំនួបបើកឆាក។ លោក Carreiro Robspierry គ្រូបង្វឹក Kitchee SC លើកឡើងថាការប្រកួតរវាងភ្នំពេញក្រោន និង East Bengal ក្នុងជំនួបដំបូង នៃពូល E មានសារៈសំខាន់ណាស់សម្រាប់ក្រុមរបស់លោក ដើម្បីត្រៀមខ្លួន ព្រោះបានស្វែងយល់ពីទម្រង់

Kitchee យកជំនួបរវាងភ្នំពេញក្រោន និង East Bengal ដើម្បីទប់ទល់ក្រុមទាំងពីរ Read More »

Vazquez ចុះកិច្ចសន្យា ២ឆ្នាំលេងឲ្យ Leverkusen ក្រោយចាកចេញពី Real

(បរទេស)៖ ខ្សែបម្រើការពារ Lucas Vazquez បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយ Bayer Leverkusen ក្រោយចប់កិច្ចសន្យាជាមួយ Real Madrid។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះបានចូលលេង ៥៣ប្រកួតគ្រប់កម្មវិធីជាមួយ Real រដូវកាល ២០២៤-២៥ មុនពេលចប់កិច្ចសន្យានារដូវក្តៅនេះ។ ស្នាដៃធំរបស់ Vazquez គឺបានរួមចំណែកជួយអធិរាជសឈ្នះជើងឯក UEFA Champions League បាន ៥ដង និង La Liga ៤ដងផងដែរ មុនផ្លាស់មកលេងនៅអាល្លឺម៉ង់ ស្ថិតក្រោមការដឹកដោយលោក Erik ten Hag។ Leverkusen យក Vazquez ទៅជំនួសកន្លែងរបស់ Jeremie Frimpong ដែលបានចាកចេញទៅចូលរួមក្រុមជើងឯក Premier League គឺហង្សក្រហម Liverpool នាអំឡុងខែឧសភា ឆ្នាំ២០២៥៕ ប្រភព៖ FRESHNEWS

Vazquez ចុះកិច្ចសន្យា ២ឆ្នាំលេងឲ្យ Leverkusen ក្រោយចាកចេញពី Real Read More »

Inter Miami រំពឹង Messi និង Alba អាចវិលជួយក្រុមវិញ នៅវគ្គ​​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Leagues Cup

ក្លិប​ Inter Miami កំពុងត្រៀមលក្ខណៈប្រជែងពានរង្វាន់ Leagues Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវតទល់នឹងក្រុម Orlando City មកពីលីគកំពូលអាម៉េរិកដូចគ្នា។ លោក Javier Morales គ្រូជំនួយ Inter Miami  បង្ហាញក្តីរំពឹងថា Lionel Messi និង Jordi Alba នឹងអាចវិលត្រឡប់ចូលជួយក្រុមក្នុងជំនួបសំខាន់ បន្ទាប់ពីពួកគេជាពីរបួស។ កីឡដ្ឋាន Chase របស់ Inter Miami ត្រៀមស្វាគមន៍ភ្ញៀវ ជាជើងខ្លាំងមួយប្រចាំលីគកំពូលអាម៉េរិក ​MLS ក្រុម Orlando City ​ហើយការប្រកួតគ្រោងធ្វើឡើង នៅថ្ងៃទី២៨ សីហា វេលាម៉ោង ៧:៣០ព្រឹក(ម៉ោងនៅកម្ពុជា)។ ​កាលពីសប្តាហ៍មុន ​Messi ខកខានបង្ហាញខ្លួន ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ ពេល Inter Miami ផ្តួលក្រុម Tigres UANL ព្រោះបញ្ហារបួស រហែកសាច់ដុំជើងខាងស្តាំ។ ចំណែក

Inter Miami រំពឹង Messi និង Alba អាចវិលជួយក្រុមវិញ នៅវគ្គ​​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Leagues Cup Read More »

ជាម អាដាំ ជឿជាក់ថ្ងៃខាង​មុខមានកីឡាករល្អដូច សុខ ធី ពេជ្រ សម្បត្តិ ច្រើន

អតីតអ្នកប្រដាល់ល្បីឈ្មោះ និងជាម្ចាស់ខ្សែក្រវាត់ K Cement លោក ជាម អាដាំ ជឿជាក់ថានៅថ្ងៃខាងមុខនឹងមានកីឡាករល្អដូចជា សុខ ធី នុិងកីឡាករ ពេជ្រ សម្បត្តិ ច្រើនទៀត ព្រោះសហព័ន្ធបានបណ្ដុះថ្នាលគុនខ្មែរបានច្រើនសំបូរធនធាន។  លោក​ ជាម​ អាដាំ​ បាន​ឲ្យ​ដឹង​ថា​ កីឡា​ប្រដាល់​ក៏​ដូច​ជា​ការ​រៀន​សូត្រ​អីចឹង​ដែរ​ ពោល​ម្នាក់ៗ​រៀន​រាប់​ឆ្នាំ​ទើប​ចប់​ ឬ​ក្លាយ​ជា​អ្នក​ពូកែ​យក​ចំណេះដឹង​ទៅ​ប្រើប្រាស់​បាន។​ ចំណែក​ការ​ហាត់​ប្រដាល់​ក៏​ដូច​គ្នា​ អ្នក​ដែល​​ចាប់​ហ្វឹកហាត់​តាំង​ពី​តូច​មក​ហើយ​គឺនឹង​ល្អ​មាន​សមត្ថភាព​ខ្លាំង​ពូកែ។​ ម្ចាស់​ខ្សែក្រវាត់​ K Cement ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ អ្វី​ដែល​លោក​បាន​ឃើញ​ជាក់ស្ដែង​សហព័ន្ធ​បណ្ដុះ​ធនធាន​ថ្នាល​បាន​ច្រើន​។​ ក្មេងៗ​បាន​ហ្វឹកហាត់​តាំង​ពី​តូច​ដូច​នេះ​ទម្រាំ​ដល់​ធំ​នឹង​សំបូរ​ជើង​ខ្លាំង​ដូច​ជា​ប្រភេទ​ សុខ​ ធី​ ពេជ្រ​ សម្បត្តិ​ ឬ​អាច​ល្អ​ជាង​នេះ​ទៀត​ផង។​ បច្ចុប្បន្ន​ក្មេងៗ​ភាគ​ច្រើន​វាយ​បែប​ក្បាច់​ស្នៀត​ល្អ​ៗ។​ ការ​ហាត់​ពី​ក្មេង​ទៅ​ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ​ និង​សមស្រប​ រហ័សរហួន។​ បញ្ជាក់​ដែរ​ថា​ សុខ​​ ធី​ ពេជ្រ​ សម្បត្តិ​ គឺ​ជា​លំដាប់​កីឡាករ​ជួរ​មុខ​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ជា​ខ្លាំង​នាពេល​បច្ចុប្បន្ន​នេះ។​ ជា​មួយ​គ្នា​នេះ​ដែរ​បន្ទាប់​ពីលោក​ ខូវ​ ឆាយ​ ​ចូល​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​​ប្រដាល់​គុន​ខ្មែរ​គេ​មើល​ឃើញ​ថា​មាន​សកម្មភាព​ច្រើន​ពិសេស​ការ​ចុះ​ទៅ​តាម​បណ្ដាក្លឹប​ប្រដាល់​នានា​ ជ្រោមជ្រែងការ​បង្កើត​ក្លឹប​ថ្មីៗ​ និង​ឧបត្ថម្ភ​ លើក​ទឹកចិត្ត​លើ​ការ​បណ្ដុះ​បណ្ដាល​យុវជន​ថ្នាល​បន្ត​វេន​​ផង​ដែរ៕​ ប្រភព៖ KAMPUCHEATHMEY

ជាម អាដាំ ជឿជាក់ថ្ងៃខាង​មុខមានកីឡាករល្អដូច សុខ ធី ពេជ្រ សម្បត្តិ ច្រើន Read More »

Scroll to Top