Admin

ទ្រព្យសម្បត្តិ Taylor Swift និង​​កីឡាករ​ Travis Kelce ចូល​គ្នា​ជិត ២​ប៊ីលានដុល្លារ​អាមេរិក

កំពូល​តារា​ចម្រៀង​ប៉ុប​អាមេរិក Taylor Swift និង​កីឡាករ​បាល់​ឱប Travis Kelce បាន​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ ២០២៥ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ស្នេហា​តាំង​ពី​ឆ្នាំ ២០២៣។ ដំណឹង​ភ្ជាប់​ពាក្យ​​​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទូទាំង​ពិភព​លោក​ទាំង​អ្នក​គាំទ្រ និង​បុគ្គល​ល្បីៗ រាប់​ទាំង​ថ្នាក់​ដឹក​នាំកំពូល​អាមេរិក​ផង។ ចិញ្ចៀន​ពេជ្រ ដែល​កីឡាករ​ជូន​​គូ​ស្នេហ៍​​ត្រូវ​បាន​គេ​ដឹង​ថា តម្លៃ ៦៥​ម៉ឺន​ដុល្លារ​អាមេរិក។ Taylor Swift អាយុ​ ៣៥​ឆ្នាំ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១.៦​ប៊ីលាន​ដុល្លារ​អាមេរិក។ ទស្សនាវដ្តី​អាមេរិក Forbes បាន​ចាត់​ទុក​តារា​ស្រី​រូប​នេះ​ ​រក​បាន​ចំណូល​ប្រមាណ ១​ប៊ីលាន​ដុល្លារ​ពីអាជីព​ចម្រៀង​ ក្នុង​​នោះ​​​ប្រមាណ ៨៥០​លាន​ដុល្លារ​ពី​ការ​ប្រគំ​តន្ត្រី​រយៈ​ពេល​ជិត​២០​ឆ្នាំ អចលនទ្រព្យ​​មាន​តម្លៃ​ជិត ១២០​លាន​ដុល្លារ អគារ​តម្លៃ ១៧​លាន​ដុល្លារ និង​យន្តហោះ​ឯកជន​តម្លៃ ២៣​លាន​ដុល្លារ។ ចំណែក​កីឡាករ While Kelce ​អាយុ​ ៣៥ ឆ្នាំ មាន​លទ្ធភាព​ទិញ​ចិញ្ចៀន​ពេជ្រតម្លៃ​ប្រមាណ ៦៥​ម៉ឺន​ដុល្លារ​អាមេរិក​​។ យោង​តាម​ទស្សនាវដ្តី Forbes បាន​ប៉ាន់​ស្មាន​ថា ការ​ឈ្នះ​ជើង​ឯក Super Bowl ៣​សម័យ​ទទួល​បាន​៧០​លាន​ដុល្លារ។ សម្រាប់​អាជីព​ជា​កីឡាករ​បាល់​ឱប​រយៈ​ពេល​១២​ឆ្នាំ ​អាច​រក​ចំណូល​បាន […]

ទ្រព្យសម្បត្តិ Taylor Swift និង​​កីឡាករ​ Travis Kelce ចូល​គ្នា​ជិត ២​ប៊ីលានដុល្លារ​អាមេរិក Read More »

វិសាខា ឈរលើ​កំពូល​តារាង ឡើង​វគ្គ ៤ ក្រុម​ ក្រោយ​ឈ្នះ​ក្រុមប៉ូលិសឡាវ ៣-០

ក្រុម​បាល់ទះ​ វិសាខា តំណាង​ឲ្យ​ក្រសួង​មហា​ផ្ទៃ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​បាល់ទះ​ប៉ូលិស​ឡាវ (Lao Ministry of Public Security) ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​កីឡា​បាល់ទះ​​ពាន​ប៉ូលិស​អន្តរជាតិ នៅ​ប្រទេស​វៀតណាម។ សម្រាប់​ការ​ប្រកួត​នេះ ក្រុមវិសាខា មិន​ពិបាក​យក​ឈ្នះ​លើ​ក្រុម​ឡាវ​ឡើយ ដោយ​​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-០។ សិត​ទី១ វិសាខា បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ដាច់​ឆ្ងាយ ២៥-១២ ប៉ុន្តែ​នៅ​សិត​ទី​២ រាង​ពិបាក​បន្តិច​ដោយ​បាន​ឈ្នះ​ក្នុង​លទ្ធផល ២៥-២២ និងសិត​ទី​៣ ​​គ្រូ​ដាក់​កីឡាករ​កម្រិត B សុទ្ធ​ឲ្យ​លេង​ដោយ​បាន​យក​​ឈ្នះ​ដោយ​ពិន្ទុ ២៥- ២០។ នេះ​ជា​ជ័យជម្នះ​លើក​ទី​២ បន្ទាប់​ពីបាន​ឈ្នះ​ការ​ប្រកួត​លើក​ទី​១​លើ​ក្រុម​របស់​ម្ចាស់​ផ្ទះ​វៀតណាម The Cong-Tan Cang ដោយ​លទ្ធផល ៣-១ កាល​ពី​ម្សិល​មិញ ទី២៦ ខែ​សីហា ឆ្នាំ ២០២៥។ ដូច្នេះ វិសាខា ឈ្នះ​ទាំង​ពីរ​ប្រកួត រក​បាន​៦​ពិន្ទុ ឈរ​លើ​កំពូល​តារាង​ពូល A និង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ក្រុម​វិសាខា

វិសាខា ឈរលើ​កំពូល​តារាង ឡើង​វគ្គ ៤ ក្រុម​ ក្រោយ​ឈ្នះ​ក្រុមប៉ូលិសឡាវ ៣-០ Read More »

Real Madrid គ្រោងឆ្មក់ឱកាសយកគ្រាប់ពេជ្រ Man United ទុកចោលម្នាក់

ក្លិបអធិរាជស Real Madrid កំពុងបង្ហាញការចាប់អារម្មណ៍ចង់ចុះកិច្ចសន្យាលើខ្សែបម្រើវ័យក្មេង Kobbie Mainoo ពី Manchester United នៅរដូវក្តៅនេះ។ ក្លិបយក្ស អេស្ប៉ាញ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់ខ្សែបម្រើសញ្ជាតិ អង់គ្លេស វ័យ ២០ ឆ្នាំ បន្ទាប់ពីរូបគេត្រូវបាន Man United ក្រោមការដឹកនាំដោយអ្នកចាត់ការលោក Ruben Amorim ដាក់ឱ្យអង្គុយនៅកៅអីបម្រុង ២ ប្រកួតជាប់គ្នា។ យោងតាមការចុះផ្សាយ Daily Mail បានឱ្យដឹងថា Mainoo គឺកំពុងពិចារណាចង់ចាកចេញពី Man United នៅរដូវក្តៅនេះ ដោយសាររូប​គេ​ចង់មានតួនាទីលេងទៀងទាត់។ គាត់កំពុងតែពិចារណាលើជម្រើសមួយចំនួន ខណៈក្នុងពេលជាមួយគ្នានេះ Real Madrid ក៏កំពុងបង្ហាញចាប់អារម្មណ៍លើគាត់ផងដែរ។ គួរឱ្យដឹងថា លោក Xabi Alonso ចង់បានខ្សែបម្រើម្នាក់នៅរដូវក្តៅនេះ ប្រសិនបើកីឡាករ Dani Ceballos ចាកចេញ។ ទន្ទឹមនឹងនេះ អ្នកកាសែត អ៉ីតាលី លោក Fabrizio

Real Madrid គ្រោងឆ្មក់ឱកាសយកគ្រាប់ពេជ្រ Man United ទុកចោលម្នាក់ Read More »

ក្លឹបយក្សរបស់ស្កុតឡែន Celtic បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League

អតីតជើងឯកអ៊ឺរ៉ុប Celtic បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គជម្រុះបន្ទាប់ពីការបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទី 3-2 នៅលើទឹកដី Kairat Almaty របស់ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃអង្គារ បន្ទាប់ពីគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាចំនួនពីរជើងក្នុងការប្រកួតវគ្គជម្រុះ។ ក្លឹបKairat នឹងចូលរួមប្រកួតក្នុងការប្ប្រកួតជម្រុះចុងក្រោយជាលើកដំបូង ខណៈ Bodo/Glimt របស់ន័រវេស និង Pafos របស់ Cyprus ក៏ទទួលបានការបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីឆ្លងកាត់វគ្គ Playoff។ ក្លឹបBodo/Glimtដែលបានលេង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League រដូវកាលមុន បានឈានដល់ដំណាក់កាលនៃការប្រកួតលីគនៅChampions League បើទោះបីជាចាញ់ 2-1 នៅលើទឹកដី Sturm Graz របស់ប្រទេសអូទ្រីសក៏ដោយ ខណៈដែលការឈ្នះក្នុងផ្ទះ 5-0 កាលពីសប្តាហ៍មុនរបស់ពួកគេបានបិទបញ្ចប់ជ័យជម្នះសរុប 6-2 ទាំងពីរជើង។ នៅប្រទេសស៊ីប Pafos បានអបអរការឈានដល់ដំណាក់កាលលីគ បន្ទាប់ពីបានយកឈ្នះលើក្រុម Red Star Belgrade ក្នុងលទ្ធផល 3-2 សរុបទាំងពីរជើង។ ប្រភព៖ NKDNEWS

ក្លឹបយក្សរបស់ស្កុតឡែន Celtic បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League Read More »

Amorim និយាយថា Manchester United មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការលេងនៅអឺរ៉ុបទេ

គ្រូបង្វឹក Ruben Amorim បាននិយាយកាលពីថ្ងៃអង្គារថា Manchester United មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការលេងនៅអឺរ៉ុបទេ ហើយត្រូវការពេលវេលាបន្ថែមទៀតដើម្បីកសាងមូលដ្ឋានរឹងមាំដើម្បីប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Champions League ។ ក្រុមបិសាចក្រហមMan United ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 15 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន បានបាត់បង់ឱកាសក្នុងការប្រកួតជម្រុះសម្រាប់ការប្រកួតក្លឹបកំពូលនៅអឺរ៉ុប នៅពេលដែលពួកគេបានចាញ់ក្រុម Tottenham Hotspur ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីខែឧសភា។ Amorim បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួត League Cup ជុំទី 2 នៅថ្ងៃពុធនៅទឹកដីក្រុម Grimsby Town ថា “ខ្ញុំគិតថាយើងមិនបានត្រៀមខ្លួនដើម្បីលេងនៅអឺរ៉ុបទេ នោះជាអារម្មណ៍របស់ខ្ញុំ។ ដើម្បីមានការប្រកួតខ្លាំងក្នុង Champions League ហើយបន្ទាប់មកលេង Premier League យើងត្រូវការពេលវេលាដើម្បីអភិវឌ្ឍក្រុម” ។ Man United មិនទាន់ស្គាល់ជ័យជម្នះក្នុងការប្រកួតនៅអង់គ្លេស Premier League ចំនួនពីរលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ ដោយបានចាញ់ការប្រកួតបើកឆាករបស់ពួកគេ 1-0

Amorim និយាយថា Manchester United មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការលេងនៅអឺរ៉ុបទេ Read More »

ក្រុម​ជម្រើសជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ប្រឡងបាក់ឌុប ២០២៥​ ស្អែក​នេះ

ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ចូលរួម​ប្រឡង​បាក់ឌុប​រយៈពេល​ ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ហើយ។ បើ​តាម​លោក​ យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យ​ដឹង​ថា​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​នឹង​ត្រូវ​ចូលរួម​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​សរុប​ ៣៧​នាក់​នៃ​ ២០​ប្រភេទ​កីឡា​ផ្សេង​គ្នា។​ ក្នុង​ចំណោម​អ្នកទាំង ​៣៧នាក់​នោះ​គឺ​មាន​បុរស​ ២៥នាក់​ និង​នារី​ ១២​នាក់។​ ចំណែក​ជើង​ខ្លាំង​គុន​ខ្មែរ​ គោរមៈ​ ច័ន្ទរាជ្យ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​រូប​គេ​ក៏​នឹ​ង​ត្រូវ​ប្រឡង​បាក់ឌុប​ស្អែក​នេះ​ដែរ​។​ បើ​តាម​ឈ្មោះ​អក្សរ​រូប​គេ​នឹង​ត្រូវ​ប្រឡង​នៅ​អនុវិទ្យាល័យ​ចតុមុខ​ ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​មើល​លេខ​បន្ទប់​ និង​លេខតុ​នៅ​ឡើយ​ទេ។​ បញ្ជាក់​ដែរ​ថា​ សម័យ​ប្រឡង​បាក់ឌុប​ ឆ្នាំ២០២៥​ នេះ​នឹង​ធ្វើ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី២៨​ ដល់​ ២៩​ ខែ​សីហា​ បន្ទាប់​ពី​បានពន្យារ​ពេល​ដោយ​សារ​បញ្ហាព្រំដែន​កាល​ពី​ពេល​ថ្មីៗ​នេះ។​ ស្អែក​នេះ​ឈាន​ដល់​ថ្ងៃ​ប្រឡង​ថ្ងៃ​ទី១​ ហើយ​សម្រាប់​បេក្ខភាព​ទាំង​អស់​មិន​ថា​នៅ​រាជធានីភ្នំពេញ​ ឬ​តាម​បណ្ដា​ខេត្ត​នោះ​ឡើយ។​ ការប្រឡងបាក់ឌុប ២០២៥ មានបេក្ខជនសរុបជាង ១៤ម៉ឺននាក់៕​ ប្រភព៖ KAMPUCHEATHMEY

ក្រុម​ជម្រើសជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ប្រឡងបាក់ឌុប ២០២៥​ ស្អែក​នេះ Read More »

Lamine Yamal កាន់តែបង្ហាញថាគាត់កំពុងសាងស្នេហ៍ជាមួយនឹងតារាចម្រៀងរ៉េបដែលមានវ័យបងគាត់៦ឆ្នាំ

កីឡាករបាល់ទាត់អាជីព Lamine Yamal បានបង្ហោះរូបថតដើម្បីអបអរខួបកំណើតរបស់តារារ៉េបអាហ្សង់ទីន Nicki Nicole កាលពីថ្ងៃទី 25 ខែសីហា ដែលជាទង្វើមួយហាក់ដូចជាបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់ពួកគេ។ ពួកគេបានបង្ហោះផ្លូវការនៅលើ Instagram ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ 25 ឆ្នាំរបស់ Nicole កាលពីថ្ងៃទី 25 ខែសីហា ខណៈដែល Yamal បានចែករំលែករូបថតរបស់អ្នកទាំងពីរដែលបានថតនៅក្នុងកន្លែងតុបតែងលម្អដោយផ្កាកុលាប ប៉េងប៉ោងរាងបេះដូង និងនំខួបកំណើតដ៏ធំមួយ។ ក្រោយមក Nicole បានបង្ហោះរូបភាពនេះឡើងវិញនៅលើគណនីផ្ទាល់ខ្លួនរបស់នាងជាមួយនឹងសញ្ញាអារម្មណ៍បេះដូង រួមជាមួយនឹងរូបភាពជាច្រើនទៀតនៃកម្មវិធីខួបកំណើត ដែលរួមមានហ្គេម Twister និងនំច្រើនស្រទាប់។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា Nicole បានចូលរួមពិធីខួបកំណើតរបស់ Yamal នៅទីក្រុង Barcelona កាលពីថ្ងៃទី 12 ខែកក្កដា ដែលជាកន្លែងដែលអ្នកទាំងពីរត្រូវបានគេនិយាយថា “បានចែចង់គ្នាច្រើនណាស់” ។ នៅលើ Instagram នាងក៏បានចែករំលែករូបភាពដែលថតជាមួយ Yamal នៅឯពិធីជប់លៀង ប៉ុន្តែបានកាត់ក្បាលកីឡាកររបស់ក្លឹប Barcelona ចេញ។ នៅថ្ងៃទី 24 ខែកក្កដា អ្នកទាំងពីរត្រូវបានគេប្រទះឃើញថើបគ្នានៅក្នុងក្លឹបរាត្រីមួយ

Lamine Yamal កាន់តែបង្ហាញថាគាត់កំពុងសាងស្នេហ៍ជាមួយនឹងតារាចម្រៀងរ៉េបដែលមានវ័យបងគាត់៦ឆ្នាំ Read More »

Neymar នៅតែគ្មានឈ្មោះក្នុងក្រុមប្រេស៊ីល ត្រៀមជម្រុះ World Cup 2026

តារាបាល់ទាត់ Neymar Jr នៅតែគ្មានឈ្មោះក្នុងជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួត ២លើកចុងក្រោយ ក្នុងវគ្គជម្រុះ FIFA World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) ទល់ជម្រើសជាតិស៊ីលី និងបូលីវី សប្តាហ៍ក្រោយ។ មកទល់ពេលនេះមានរយៈពេលជិត ២ឆ្នាំហើយ  ដែលខ្សែបម្រើវ័យ ៣៣ឆ្នាំ បាត់ឈ្មោះពីជម្រើសជាតិ ខណៈសមាជិកក្រុម Santos FC ចិញ្ចឹមចិត្តវិលជួយក្រុមតំណាងជាតិឡើងវិញ។ លោកគ្រូបង្វឹក Carlo Ancelotti មិនបញ្ចូលឈ្មោះ Neymar ក្នុងបញ្ជីជម្រើសកីឡាករ ២៣នាក់ របស់ប្រេស៊ីល ដែលប្រកាសនៅថ្ងៃទី២៥ សីហា ត្រៀមលក្ខណៈប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ឡើយ។  កាលពីសប្តាហ៍មុន សមាជិកថ្មីក្រុម Santos FC បន្តជួបបញ្ហារបួសសាច់ដុំ​ ដែលនេះជាហេតុផល ដែលទំនងធ្វើឱ្យគ្រូបង្វឹកសញ្ជាតិអ៊ីតាលី មិនកោះហៅគេទៅរួមក្រុម។ ក្រុមជម្រើសជាតិប្រេស៊ីល ជាក្រុមមួយកក់កៅអីរួចសម្រេច សម្រាប់ការប្រកួត World Cup ឆ្នាំ

Neymar នៅតែគ្មានឈ្មោះក្នុងក្រុមប្រេស៊ីល ត្រៀមជម្រុះ World Cup 2026 Read More »

គឿម​ សុវណ្ណឃីម​ មាន​បងប្អូន​សរុប​ ១១នាក់​ចំណែក​អ្នក​ចាប់​អាជីព​ប្រដាល់មាន ​៦នាក់​

កូន​សិស្ស​លោក​ ផាត​ សូដា​ គឿម​ សុវណ្ណឃីម​ មាន​បង​ប្អូន​រហូត​ ១១នាក់​ និង​បាន​ហ្វឹកហាត់​ប្រដាល់​ចំនួន​ ៦នាក់​ ប៉ុន្តែ​នៅក្លឹប​ផ្សេងគ្នា​​នោះ​ទេ ខណៈ​អ្នក​មួយ​ចំនួន​ក៏​បាន​ឈប់​ពី​វិស័យ​កីឡា​មួយ​នេះ​ហើយ។ កីឡាករ​ គឿម​ សុវណ្ណឃីម​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​មាន​បង​ប្អូន​បង្កើត​ទាំង​អស់ ​១១នាក់​ ក្នុង​នោះ​អ្នក​ដែល​ហ្វឹកហាត់​ចាប់​អាជីព​ប្រដាល់​នេះ​មាន​ ៦នាក់។​ សុវណ្ណឃីម​ ម្នាក់​ឯង​ប៉ុណ្ណោះ​ដែល​ហ្វឹកហាត់​នៅ​ក្លឹប​គុនខ្មែរស៊ុបពើហ្វៃ​ ជា​មួយ​លោក​ ផាត​ សូដា។​ ចំណែក​បងៗ​ផ្សេង​ទៀត​នោះ​គឺ​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​ឃ្លាំងមឿង​កីឡា។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​ ៦នាក់​ដែល​ហ្វឹកហាត់​គុន​ខ្មែរ​កន្លង​ទៅ​នេះ​បាន​ឈប់​អស់​ ៣នាក់​ហើយ​គឺនៅ​សល់​តែ​ខ្លួន​ គឿម​ សុវណ្ណឃីម​ គឿម​ សុវណ្ណនឿត​ និង​ គឿម​ សុវណ្ណង៉ា​។​ វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​នេះ​ខ្លួន​ស្រឡាញ់​តាំង​ពី​តូច​មក​ម្ល៉េះ​ និង​មួយ​ទៀត​ឃើញ​បងប្រុសឡើង​ប្រកួត​ផង​នោះ​ទើប​ជំរុញ​ឲ្យ​ចាប់​អាជីព​នេះ​មក​ដល់​សព្វថ្ងៃ។ កូន​សិស្ស​លោក​ ផាត​ សូដា​ រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ខ្លួន​រៀន​សូត្រ​មិន​សូវ​ចេះ​ផង​ និង​មិនដឹង​ថា​ត្រូវ​ប្រកប​មុខ​របប​អ្វី​ក្រោយ​រៀន​ចប់​ផង​នោះ​ទើប​សម្រេច​ចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី១២​ នៅ​ឯខេត្ត​បាត់ដំបង​ និង​ចូល​ហាត់​ប្រដាល់​តែ​ម្ដងទៅ។​ បញ្ជាក់​ដែរ​ថា​ គឿម​ សុវណ្ណឃីម​ ជា​អ្នក​ប្រដាល់​មិន​សូវ​ចេះ​និយាយ​ស្ដី​ច្រើន​ ប៉ុន្តែ​ចាត់​ចូល​ជា​ជើង​ខ្លាំង​នៅ​កម្ពុជា​មួយ​រូប​ផង​ដែរ​។​ ចូល​ចាប់​អាជីព​ប្រដាល់​ក្នុង​ឆ្នាំ​២០២០​ រហូត​ដល់​ពេល​នេះ​រូប​គេ​ឈ្នះ​ខ្សែក្រវាត់​មិន​តិច​ជាង​ ៥គ្រឿង​នោះ​ទេ​ និង​ធ្លាប់​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ ​អេស្ប៉ាញ​

គឿម​ សុវណ្ណឃីម​ មាន​បងប្អូន​សរុប​ ១១នាក់​ចំណែក​អ្នក​ចាប់​អាជីព​ប្រដាល់មាន ​៦នាក់​ Read More »

គ្រូ​បង្វឹក​ក្រុម​នារី​ភ្នំពេញក្រោន​៖ កូន​ក្រុម​ខ្ញុំ​លេង​ល្អ​ហើយនៅ​ខ្វះខាត​ចំណុច​មួយ​នេះ​បន្តិច

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​នារី​ភ្នំពេញក្រោន​ កញ្ញា​ ម៉ៅ​ សាវីន​ ថា​កូន​ក្រុម​របស់​ខ្លួនលេង​​បាន​ល្អ​ហើយ​ តែ​មិន​មាន​សំណាង​ក្នុង​ការ​ប្រកួត​នៅ​យប់​មិញ​នេះ​ ខណៈ​ចំណុច​ខ្វះខាត​ត្រូវ​តែ​ពង្រឹង​ឲ្យ​ល្អ​ឡើង​វិញ​នោះ​គឺ​ការ​គ្រប់គ្រង​អារម្មណ៍ឲ្យ​បាន​ល្អ​អំឡុង​ពេល​ប្រកួត។​ កញ្ញា​ ម៉ៅ​ សាវីន​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​យប់​មិញ​ទល់​ជា​មួយ​ East Bengal FC គឺ​លេង​បានល្អ​ លេង​ដោយ​ទំនុក​ចិត្ត​ និង​លេង​ដោយ​ចន្ទៈ​តែ​មិន​មាន​សំណាង​អាច​រក​គ្រាប់​បាល់​បាន។​ កូន​ក្រុម​មាន​ឱកាស​ច្រើន​ដង​ដែរ​ក្នុងការ​រក​គ្រាប់​បាល់​តែ​ធ្វើ​មិន​បាន​សម្រេច​ និង​ភ្លាត់​​បន្តិចបែរជារបូត​គ្រាប់​បាល់​ទៅ​វិញ។​ គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​នោះ​គឺ​ការ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ​ជាង​នេះ។​ យ៉ាណា​ក្រុម​ទាំង​មូល​បាន​ប្ដេជ្ញា​ចិត្ត​​ហើយ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ ឬ​រក​ជ័យជម្នះ​ជូ​ន​អ្នក​គាំទ្រ​ និង​ជូន​ក្រុម​ឲ្យ​បាន​នៅ​ការ​ប្រកួ​ត​បន្ទាប់។ បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​ ចាញ់​ក្រុម​មក​ពី​ប្រទេស​ឥណ្ឌា​ East Bengal FC 1-0 ក្នុង​វគ្គ​ជម្រុះ​ពូល​ E នៃ​ពាន​រង្វាន់​បាល់ទាត់​ AFC Women’s Champion League 2025។​ វគ្គ​ជម្រុះ​នេះ​កំពុង​ធ្វើ​ឡើង​នៅ​កម្ពុជា​ ស្រប​ពេល​ប្រកួត​ទី២​ របស់​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​ នឹង​ប៉ះ​ក្រុម​ Kitchee ថ្ងៃ​ទី២៨​ ខែ​សីហា​ ឆ្នាំ​២០២៥​៕ ប្រភព៖ KAMPUCHEATHMEY​

គ្រូ​បង្វឹក​ក្រុម​នារី​ភ្នំពេញក្រោន​៖ កូន​ក្រុម​ខ្ញុំ​លេង​ល្អ​ហើយនៅ​ខ្វះខាត​ចំណុច​មួយ​នេះ​បន្តិច Read More »

Scroll to Top