Admin

សហព័ន្ធកីឡាវ៉ូវីណាម ត្រៀមបញ្ជូនអត្តពលិកចម្រុះចូលរួមប្រកួតជើងឯកពិភពលោក នៅកោះបាលី នាដើមខែវិច្ឆិកា

(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រៀមបញ្ជូនអត្តពលិកចម្រុះ ទាំងជម្រើសជាតិកម្រិតឈុតធំ បម្រុង និងកម្រិតថ្នាលយុវជន ដើម្បីចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៨ ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាដើមខែវិច្ឆិកាខាងមុខ។ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងក្រោយចុះជួបសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យការហ្វឹកហាត់ក្រុមជម្រើសជាតិ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញាកន្លងទៅថា ការត្រៀមចូលរួមប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ឆ្នាំនេះ ប្លែកពីឆ្នាំមុន ក្រៅពីក្រុមជម្រើសជាតិឈុតធំ ដែលធ្លាប់មានបទពិសោធន៍ប្រកួតអន្ដរជាតិ សហព័ន្ធក៏នឹងផ្ដល់ឱកាសដល់ក្រុមបម្រុងជម្រើសជាតិ និងយុវជនថ្នាលចូលរួមផងដែរ ដែលសរុបទាំងប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណជាង ៤០នាក់។ ទោះបីទទួលដំណឹងថា ជើងឯកពិភពលោកឆ្នាំនេះ មានអត្តពលិកចូលរួមច្រើនជាងមុនខ្ទង់ ៣០ប្រទេសក្ដី តែសហព័ន្ធនៅតែប្រកាន់ជំហរ បញ្ជូនអត្តពលិកចម្រុះចូលរួម ព្រោះទន្ទឹមជាមួយការផ្ដោតលើការដណ្ដើមមេដាយជូនជាតិ សហព័ន្ធក៏ត្រូវផ្ដល់ឱកាសដល់ធនធានបន្ដវេន បានចូលរួមព្រឹត្តិការណ៍ធំៗ ដើម្បីទទួលបានបទពិសោធន៍ និងអភិវឌ្ឍន៍សមត្ថភាព ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ស្របពេលកម្ពុជាកំពុងដំណើរការស្នើសុំ និងត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ី នាឆ្នាំ២០២៦ ផងដែរ។ តាមរយៈនេះ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ហ្វឹកហាត់កាន់តែខ្លាំង សម្រាប់រយៈពេលនៅសល់ប្រមាណ ២ខែ ដើម្បីសម្រួចសមត្ថភាពកាន់តែខ្ពស់ ក្នុងការត្រៀមប្រកួតជើងឯកពិភពលោក […]

សហព័ន្ធកីឡាវ៉ូវីណាម ត្រៀមបញ្ជូនអត្តពលិកចម្រុះចូលរួមប្រកួតជើងឯកពិភពលោក នៅកោះបាលី នាដើមខែវិច្ឆិកា Read More »

គ្រូ​បង្វឹក​ក្លឹប​បាល់ទះ​ស្នងការ ការ​ប្រកួត​មិត្តភាព​ធ្វើ​ឲ្យ​សមត្ថភាព​កូន​ក្រុម​មាន​ភាព​រីកចម្រើន​

គ្រូ​បង្វឹក​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ថា​ការ​ប្រកួត​មិត្តភាពប្រហែល​ ៤ខែ​មក​នេះ​មើល​ឃើញថាកូន​មានភាព​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ខណៈ​ក្រុម​ទាំង​មូល​នៅ​តែ​ស្វាគមន៍​ជា​និច្ច​ចំពោះ​បណ្ដា​ក្រុម​បាល់ទះផ្សេងៗ​ចង់​ប្រកួតមិត្តភាព​ជា​មួយ។​ លោក​ ប្រាក់​ សារ៉ាន់​ឌី គ្រូ​ជំនួន​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ កូន​ក្រុម​របស់​លោក​បាន​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​ផ្សេងៗ​នេះ​ប្រហែល​ ៤ខែ​មក​ហើយ​ពិសេស​គឺ​នៅ​​ទីតាំង​របស់​ក្លឹប​នៅឯ​វាលស្បូវ​ផ្ទាល់​តែ​ម្ដង។​ គ្រូ​បង្វឹក​សំបូរ​បទ​ពិសោធ​ច្រើន​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ដែល​ក្លឹប​បន្ត​ប្រកួត​មិត្តភាព​ជា​មួយក្លឹប​ដទៃ​គឺ​ចង់​បង្កើន​បទ​ពិសោធ​ល្អៗ​ ពង្រឹង​សមត្ថភាព​កូន​ក្រុម​មុន​ការ​ប្រកួត​ផ្លូវ​ការ​ធំៗ​នៅ​ពេល​ខាង​មុន។​ មួយ​វិញ​ទៀត​គឺ​ចង់​រឹត​ចំណង​មិត្តភាពរវាង​ក្លឹប​ស្នងការ​ជា​មួយ​បណ្ដា​ក្លឹប​បាល់ទះ​ផ្សេងៗ​ផង។​ ក្លឹប​ស្នងការ​ក៏​នៅ​តែ​បន្ត​ស្វាគមន៍​ជា​និច្ច​ចំពោះ​បណ្ដា​ក្លឹប​ណា​ចង់​ជួប​ប្រកួត​មិត្តភាព​ជា​មួយ​អាច​ទំនាក់ទំនង​មក​កាន់​ក្លឹប​បាន។​ ឮបញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​មាន​ក្លឹប​បែប​ស្ដង់ដារ​ផ្ទាល់​ខ្លួន​ប្រហែល​ជិត ៤ខែ​មក​នេះ​គេ​ឃើញ​ថាក្រុម​​បាល់ទះ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ តែងតែ​ប្រកួត​មិត្តភាព​ជា​មួយ​បណ្ដា​ក្លឹ​ប​ផ្សេងៗ​ជា​បន្តបន្ទាប់។​ ថ្មីៗ​នេះ​គេ​ឃើញ​ក្រុម​បាល់ទះ​ស្នងការ​ជួយ​ប្រកួត​មិត្តភាព​ជា​មួយ​ វិសាខា​ ក្លឹបបាល់ទះស្នងការខេត្តត្បូងឃ្មុំ និង​ម្សិលមិញ​នេះ​លេង​ជា​មួយ​ ក្រសួង​មហាផ្ទៃ​ ទៀត​ផង។​ ទីតាំង​ក្លឹប​ថ្មី​របស់​ស្នងការ​នេះ​គឺ​នៅ​វាលស្បូវ​ រាជធានីភ្នំពេញ៕​ ប្រភព៖ KAMPUCHEATHMEY

គ្រូ​បង្វឹក​ក្លឹប​បាល់ទះ​ស្នងការ ការ​ប្រកួត​មិត្តភាព​ធ្វើ​ឲ្យ​សមត្ថភាព​កូន​ក្រុម​មាន​ភាព​រីកចម្រើន​ Read More »

Kai ជាពន្លក​ថ្មី របស់ក្រុមបាល់ទះ ជប៉ុន មានសមត្ថភាពអាចស្នងតំណែង Ishikawa បាន

កីឡាករ Masato Kai ជាពន្លក​ថ្មី​ដ៏មានទេពកោសល្យរបស់ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ត្រូវបានគេចាត់ទុកជាកីឡាករ មានសក្តានុពល​ម្នាក់ ​ដែល​អាចក្លាយជាអ្នកស្នងតំណែងប្រធានក្រុម Yuki Ishikawa នាពេលអនាគត។ ជាការពិត នៅក្នុងក្រុមបាល់ទះជម្រើសជាតិ ជប៉ុន គឺសម្បូរទៅដោយធនធានកីឡាករល្អៗជាច្រើន។ ជាពិសេស កីឡាករ Ishikawa ដែលជាប្រធានក្រុម និងជាកីឡាករមិនអាចខ្វះបានរបស់ក្រុមរហស្សនាមដាវសាំម៉ូរ៉ៃ។ ទោះបីជាយ៉ាងណា បច្ចុប្បន្នគាត់បានឈានចូលវ័យ ៣០ ឆ្នាំទៅហើយ ដូច្នេះពេលវេលា ក្នុងអាជីពបាល់ទះក៏ទំនងជាមិនយូរទៀតដែរ។ ទោះបីជាយ៉ាងណា ជប៉ុន ត្រូវស្វះស្វែងរកកីឡាករជំនាន់ក្រោយ ដើម្បីជំនួសកន្លែងកីឡាកររបស់ក្រុម Sir Susa Vim Perugia រូបនេះ នាពេលអនាគត។ Masato Kai បច្ចុប្បន្នមានវ័យ ២២ ឆ្នាំ ត្រូវបានគេចាត់ទុកជាកីឡាករដ៏សក្តិសម ដែលអាចមកជំនួសរៀមច្បង Ishikawa បាន ខណៈបច្ចុប្បន្ន រូបគេក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះក្រុមធំនៃជម្រើសជាតិបាល់ទះ ជប៉ុន ផងដែរ។ Masato Kai ត្រូវបានក្រុមបាល់ទះ ជប៉ុន កោះហៅចូលក្រុមជម្រើសជាតិដំបូង នៅក្នុងឆ្នាំ

Kai ជាពន្លក​ថ្មី របស់ក្រុមបាល់ទះ ជប៉ុន មានសមត្ថភាពអាចស្នងតំណែង Ishikawa បាន Read More »

សប្តាហ៍​ក្រោយ ការ​ប្រកួត​​គុន​ខ្មែរ​អន្តរជាតិ ២​​ថ្ងៃ​នៅ​សៀមរាប មុន​​ព្រឹត្តិការណ៍​ដ៏ធំ​នៅ​ចិនខែ​ក្រោយ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ការ​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ ​រយៈ​ពេល​ ២ ថ្ងៃ​នៅ​ខេត្ត​សៀមរាប និង​ព្រឹត្តិការណ៍​គុន​ខ្មែរ​ដ៏​ធំ​មួយ​ទៀត​នៅ​ប្រទេស​ចិន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់«កម្ពុជាថ្មី»ថា សហព័ន្ធនឹងរៀបចំការប្រកួតគុនខ្មែរមិត្តភាពអន្តរជាតិ២ថ្ងៃនៅខេត្តសៀមរាប។ ការប្រកួតមិត្តភាពអន្តរជាតិ នៅខេត្តសៀមរាប គឺថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៥ ជាការប្រកួតមិត្តភាពអន្តរជាតិ រវាងកម្ពុជា និង សហរដ្ឋអាមេរិក ព្រមទាំង កម្ពុជា ជាមួយ ម៉ាឡេស៊ី។ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ជាការប្រកួតថ្ងៃទី២ រវាង កម្ពុជា និងចិន ដែលដៃគូចិនមករៀបចំផ្ទាល់នៅកម្ពុជា។ លោក ខូវ ឆាយ បានបន្ថែមទៀតថា មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងភាគីចិនរួមដៃគ្នា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិដ៏ធំ នៅប្រទេសចិន នាថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិដ៏ធំនេះ ធ្វើឡើងនៅក្នុងទិវាបុណ្យជាតិរបស់ប្រទេសចិន។ «តាម​ផែន​ការ​គ្រោង​ទុក​នឹង​មាន​អ្នក​ទស្សនា​ផ្ទាល់​ច្រើន​​បំផុត​រហូត​​រាប់​ម៉ឺន​នាក់​​នៅ​​ប្រទេស​ចិន។ ជា​ពិសេស ខាង​កម្ពុជា​យើង​​បាន​ត្រៀម​បញ្ជូន​កីឡាករ កីឡាការិនី​​កម្រិត​ខ្ពស់​​ៗ ឆ្នើម​ៗ​ ​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ»។ ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​បាន​បញ្ជាក់។

សប្តាហ៍​ក្រោយ ការ​ប្រកួត​​គុន​ខ្មែរ​អន្តរជាតិ ២​​ថ្ងៃ​នៅ​សៀមរាប មុន​​ព្រឹត្តិការណ៍​ដ៏ធំ​នៅ​ចិនខែ​ក្រោយ Read More »

Messi ប្រើ Ferrari តម្លៃ ៣២លានដុល្លារ ឯ Ronaldo ជិះ Bugatti តម្លៃ ១៥លានដុល្លារ

កីឡាករបាល់ទាត់កំពូលៗ លំដាប់ពិភពលោកសុទ្ធតែបានចំណាយប្រាក់របស់ពួកគេរាប់លានដុល្លារលើរថយន្តទំនើបៗ។ Lionel Messi ជិះរថយន្ត Ferrari 335 S Spider Scaglietti ដែលមានតម្លៃរហូតដល់ ៣២លានដុល្លារ ស្របពេល Cristiano Ronaldo ជិះ Bugatti La Voiture Noire តម្លៃ ១៥,៣ លានដុល្លារ។ រថយន្ត​ថ្លៃ​ៗលំដាប់​ពិភពលោក មិនមែន​ផ្តោត​តែ​​ទំហំ​បរិមាណ​លើ​ការដឹកជញ្ជូន​នោះទេ ប៉ុន្តែ​វា​ត្រូវ​ផលិតឡើង​ដើម្បី​ទាក់ទាញ​អតិថិជន​មួយចំនួន​តូច​ប៉ុណ្ណោះ​។ អ្នកដែលមានលទ្ធភាពប្រើប្រាស់រថយន្តប្រណិត និងទំនើបៗ សុទ្ធតែជាអ្នកមានមុខមាត់ មានប្រាក់ច្រើនសន្ធឹកសន្ធាប់។ មិនត្រឹមតែ Messi សមាជិកក្រុម Inter Maimi និង Ronaldo ខ្សែប្រយុទ្ធ Al-Nassr ឡើយ កីឡាករបាល់ទាត់ដទៃទៀតដូចជា Erling Haaland ខ្សែប្រយុទ្ធ Manchester City, Karim Benzema ខ្សែប្រយុទ្ធ Al-Ittihad សុទ្ធតែជិះរថយន្តតម្លៃរាប់លានដុល្លារ។ តាមរយៈការទទួលបានប្រាក់ឈ្នួលខ្ពស់ពីអាជីពពួកគេ កីឡាករទាំងនេះចូលចិត្តសម្ញែងរបស់ប្រើប្រាស់ថ្លៃៗ ដូចជារថយន្ត យន្តហោះឯកជន

Messi ប្រើ Ferrari តម្លៃ ៣២លានដុល្លារ ឯ Ronaldo ជិះ Bugatti តម្លៃ ១៥លានដុល្លារ Read More »

Bayer Leverkusen សម្លឹងឃើញអតីតគ្រូ Barcelona ម្នាក់ ជំនួសលោក Ten Hag

ក្លិប Bayer Leverkusen បានកំណត់គោលដៅលើអតីតគ្រូបង្វឹក Barcelona លោក Xavi Hernandez ដើម្បីមកជំនួសលោក Erik ten Hag ដែលទើបត្រូវបានបណ្តេញចេញពីតំណែង។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន beIN Sports បានឱ្យដឹងថា ក្លិប Bayer Leverkusen កំពុងគិតគូអំពីគម្រោងដ៏រឹងមាំមួយ សម្រាប់ក្លិបក្នុងការប្រកួតប្រជែងនៅលីគ Bundesliga និងពាន អឺរ៉ុប។ បច្ចុប្បន្ន ពួកគេបានកំណត់អត្តសញ្ញាណលើលោក Xavi ជាគោលដៅធំបំផុត ដើម្បីមកជំនួសកន្លែងលោក Ten Hag។ ប្រភពដដែលបានបញ្ជាក់ថា ខាងភាគីក្លិប Bayer Leverkusen បានទាក់ទងដោយផ្ទាល់ទៅកាន់លោក Xavi ដើម្បីពិភាក្សារឿងនេះ។ ក្រុមប្រឹក្សាភិបាលរបស់ក្លិប Bayer Leverkusen ពេញចិត្តលើលោក Xavi ចំពោះស្តាយ៍នៃប្រព័ន្ធលេងរបស់លោក និងសមត្ថភាពក្នុងការបណ្តុះបណ្តាលយុវជន ដែលនេះគឺស្របទៅតាមចក្ខុវិស័យ ក្លិបកំពុងចង់បាន។ ទោះបីជាយ៉ាងណា ប្រភពជិតស្និទ្ធនឹងលោក Xavi បានបញ្ជាក់ ថា បច្ចុប្បន្នបុរសសញ្ជាតិ អេស្ប៉ាញ

Bayer Leverkusen សម្លឹងឃើញអតីតគ្រូ Barcelona ម្នាក់ ជំនួសលោក Ten Hag Read More »

៥ រដូវកាលចុងក្រោយ Man United ចាយ​លុយ​ទិញ​កីឡាករច្រើនជាង​គេ​បំផុត​នៅ​អង់គ្លេស​

ក្លិបបិសាចក្រហម Manchester United បានស្ថិតនៅលំដាប់លេខរៀងទី ១ ជាក្លិបចាយលុយទិញកីឡាករច្រើនបំផុតក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើល ក្រុមស្ថិតនៅចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ គឺគ្មានឈ្មោះ Liverpool ឡើយ ទោះបីជារដូវកាលនេះ ពួកគេបានចាយលុយទិញកីឡាករច្រើនយ៉ាងណាក៏ដោយ។ តាមរយៈទិន្នន័យពី Transfer Market បានបង្ហាញថា Man United ឈរនៅលើគេ ជាក្លិបចំណាយលុយទិញកីឡាករច្រើនជាងគេបំផុត ក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ ពោលគឺចាយលុយសរុបចំនួន ៩១០.៥២ លានដុល្លារអាមេរិក។ Arsenal ឈរលេខ ២ ដោយ ៥ រដូវកាលនេះ ដោយចាយអស់ចំនួន ៨៩៨.៧៦ លានដុល្លារអាមេរិក។ Chelsea ឈរលេខ ៣ ចាយលុយសរុបអស់ចំនួន ៨៦៤.៦៨ លានដុល្លារអាមេរិក។ Tottenham Hotspur ឈរលេខ ៤ ចាយអស់ចំនួន ៧៥៩.៤០ លានដុល្លារអាមេរិក និងចុងក្រោយក្រុម Newcastle United

៥ រដូវកាលចុងក្រោយ Man United ចាយ​លុយ​ទិញ​កីឡាករច្រើនជាង​គេ​បំផុត​នៅ​អង់គ្លេស​ Read More »

លោក Koji បាន​លើក​​​ ផលចំណេញ ២​យ៉ាង​ នឹង​ជួយ U23 កម្ពុជា ធ្វើបានល្អក្នុងវគ្គជម្រុះ U23 Asian Cup

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំ លោក Koji Gyotoku បានបង្ហើបពីកត្តា ២ ដែល​នឹង​ជួយឱ្យ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា មានប្រៀបលើក្រុមគូប្រជែងទាំង ៣ ក្នុងពូល G ហើយអាចធ្វើបានល្អសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup™ Saudi Arabia 2026។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃ អង្គារ៍ ទី២ ខែ កញ្ញា ឆ្នាំ ២០២៥ គ្រូបង្គោលសញ្ជាតិ ជប៉ុន វ័យ ៦០ ឆ្នាំបានមានប្រសាសន៍ ថា៖ «ផលចំណេញរបស់ពួកយើង គឺយើងមិនចាំបាច់ធ្វើដំណើរ។ ចំណែកមួយទៀត គឺពួកយើងបានស៊ាំជាមួយអាកាសធាតុនៅក្នុងស្រុករបស់ពួកយើងស្រាប់។ ផលចំណេញគឺមាន ២ ចំណុចហ្នឹង។ ខ្ញុំសង្ឃឹម ថា កីឡាកររបស់ខ្ញុំ នឹងធ្វើបានល្អគ្រប់ការប្រកួត»។ ជុំវិញការលើកឡើងខាងលើ លោក Koji បានមើលឃើញពីផលចំណេញ ២ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពាន

លោក Koji បាន​លើក​​​ ផលចំណេញ ២​យ៉ាង​ នឹង​ជួយ U23 កម្ពុជា ធ្វើបានល្អក្នុងវគ្គជម្រុះ U23 Asian Cup Read More »

ជើងខ្លាំង សុខ ធី​-បឺត​ សង្ឃឹម​ ពិត​ជាមាន​គេ​ផ្គូផ្គង​ឲ្យ​ប៉ះ​គ្នា​មែន​មុន​បញ្ហា​ព្រំដែន

អ្នក​លេង​គុន​ខ្មែរ​ សុខ​ ធី​ និង​ បឺត​ សង្ឃឹម​ ពិត​ជា​មាន​ការ​ផ្គូផ្គងឲ្យ​ប៉ះ​គ្នា​មែន​មុន​ផ្ទុះ​បញ្ហាព្រំដែន ​ខ្មែរ-សៀម​ ខណៈ​មក​ដល់​ឥលូវ​នេះ​មិន​ទាន់​មានការ​ផ្សព្វផ្សាយ​ពី​ដំណឹង​ថ្មី​ពាក់ព័ន្ធ​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នៅ​ឡើយ​ទេ។​ ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ​ បឺត​ សង្ឃឹម​ បាន​បញ្ជាក់​ថា​ ពី​មុន​មាន​ការ​ផ្គូផ្គងឲ្យ​ប៉ះ​កីឡាករ​ សុខ​ ធី​ មែន​ក្នុង​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​។​ ដោយសារ​ខាង​កីឡាករ​ សុខ​ ធី​ មិន​អាច​ចុះ​មក​វាយ​ទម្ងន់​ ៥៧​គីឡូក្រាម​បាន​ ដូច្នេះ​ខ្លួន​ក៏​យល់​ព្រម​ឡើង​ទៅ​វាយ​ទម្ងន់​ ៦០​គីឡូក្រាម​វិញ​ ប្រសិនបើ​បាន​ជួប​ប្រកួត​មែន។​ គម្រោង​នៃ​ការ​ប៉ះ​គ្នា​ពី​មុនមក​​នេះ​គឺគ្រោង​ប្រកួត​អំឡុង​ខែ​តុលា​ ឆ្នាំ​២០២៥​។​ ចំណែក​កីឡាករ​ សុខ​ ធី​ ក៏​បាន​បញ្ជាក់​ដូច​គ្នា​ដែរ​ថា​មាន​ការ​ផ្គូផ្គង​ឲ្យ​ប៉ះ​កីឡាករ​ជើង​ខ្លាំង​ បឺត​ សង្ឃឹម​ មែន​អំឡុង​មុន​ពេល​មាន​បញ្ហាព្រំដែន​ ​ខ្មែរ-សៀម ។​ ការ​ផ្គូផ្គង​ពេល​នោះ​គឺ​ទម្ងន់​ ៦០​គីឡូក្រាម​ និង​វាយ​ហ្គង់​ធំ​ ប៉ុន្មាន​ទឹក​ក៏​បាន។​ សុខ​ ធី​ បញ្ជាក់​ដែរ​ថា​ ខ្លួន​ពិបាក​ធ្វើ​ទម្ងន់​ចុះ​មក​ណាស់​ ដោយ​សារ​ឥលូវ​ធ្ងន់​ខ្លាំង​វាយ​ត្រឹម​ ៦០​គីឡូក្រាម​នេះ​រៀង​ពិបាក​ធ្វើ​ចុះ​មក​ផង​ ដូច្នេះ​បើ​ប៉ះ​ សង្ឃឹម​ សុំ​វាយ​តាម​ទម្ងន់​របស់​ខ្លួន​។​ បញ្ជាក់​ដែរ​ថា​ ការ​ផ្គូផ្គង​​ និង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ពីការ​ប៉ះ​គ្នា​រវាង​ សុខ​ ធី​

ជើងខ្លាំង សុខ ធី​-បឺត​ សង្ឃឹម​ ពិត​ជាមាន​គេ​ផ្គូផ្គង​ឲ្យ​ប៉ះ​គ្នា​មែន​មុន​បញ្ហា​ព្រំដែន Read More »

យប់​នេះ កម្ពុជា ប៉ះ អូម៉ង់ ជាក្រុមមានកំណត់ត្រាល្អជាង ក្នុងពាន AFC U23​ Asian Cup

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ ២៣ ឆ្នាំ (U23) ត្រូវ​ប្រកួតក្រុម U23 អូម៉ង់ វេលា​ម៉ោង ៧យប់​ ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ ២០២៥ វគ្គ​ជម្រុះ​​ក្នុង​ពូល G ពាន​រង្វាន់ AFC U23 Asian Cup ឆ្នាំ ២០២៥។ កម្រិត​គុណភាព​នៃ​ក្រុម​ទាំង​ពីរ​មិន​លើសខ្វះ​គ្នាប៉ុន្មាន​ឡើយ បើ​តាម​​ស្ថិតិ និង​ប្រវត្តិ​ក្នុង​ពាន​រង្វាន់​យុវជន​អាស៊ី​មួយ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា បើ​គិត​លើ​តារាង​ចំណាត់​ថ្នាក់​កម្ពុជា​ស្ថិត​នៅ​លើ​ អូម៉ង់។ ក្រុម​ U23 កម្ពុជា​ ​​បាន​ចូល​រួម​​ប្រកួត​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​នេះ​គ្រប់​សម័យ​កាល គិត​ចាប់​តាំង​ពី​ពាន​រង្វាន់​នេះ​ត្រូវ​បាន​រៀបចំ​ដំបូង​នៅ​ឆ្នាំ ២០១៣ ប៉ុន្តែ​មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​ឡើយ។ ឆ្នាំ​ ២០២៥​ នេះ​ គឺ​ជា​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ទី​ ៣ សម្រាប់​កម្ពុជា​ បន្ទាប់​ពី​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​ ២០១៧ និង ឆ្នាំ​ ២០១៩។   ស្ថិតិ​របស់​ កម្ពុជា ឆ្នាំ ២០១៣ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយឈ្នះ ១ ​ប្រកួត

យប់​នេះ កម្ពុជា ប៉ះ អូម៉ង់ ជាក្រុមមានកំណត់ត្រាល្អជាង ក្នុងពាន AFC U23​ Asian Cup Read More »

Scroll to Top