ពត៌មានថ្មីៗ

ក្រុម ឥណ្ឌូណេស៊ី Jakarta Bhayangkara ជាឧសគ្គធំរបស់ វិសាខា ពានប៉ូលិស​អន្តរជាតិ នៅ​វៀតណាម

ក្រុមបាល់ទះមកពី ឥណ្ឌូណេស៊ី Jakarta Bhayangkara ត្រូវបានគេចាត់ទុកជាឧបសគ្គធំបំផុតរបស់ក្រុមបាល់ទះ វិសាខា ក្នុងពានរង្វាន់ International Police Volleyball Tournament ឆ្នាំ ២០២៥ នៅប្រទេស វៀតណាម។ ក្រុមបាល់ទះ វិសាខា បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ ប៉ូលិសអន្តរជាតិ ជាមួយក្រុម The Cong-Tan Cang ជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់ ២ ប្រកួត ឈរលេខ ១ ក្នុងពូល A ដោយបានយកឈ្នះលើក្រុម The Cong-Tan Cang ៣ សិតទល់នឹង ១ និងប្រកួតចុងក្រោយកាលពីថ្ងៃ ពុធ ទី ២៧ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ បានយកឈ្នះលើក្រុម Lao Ministry of Public Security ក្នុងលទ្ធផល ៣ […]

ក្រុម ឥណ្ឌូណេស៊ី Jakarta Bhayangkara ជាឧសគ្គធំរបស់ វិសាខា ពានប៉ូលិស​អន្តរជាតិ នៅ​វៀតណាម Read More »

(IOA) ឥណ្ឌា ការចូលរួមដេញថ្លៃរៀបចំ Commonwealth Game 2030 ត្រូវបានអនុម័ត

(ឥណ្ឌា)៖ ប្រទេសឥណ្ឌា ជាមួយគោលការណ៍ដេញថ្លៃធ្វើជាម្ចាស់រៀបចំព្រឹត្តិកីឡា Commonwealth Game 2030 (IOA) ប្រកាសអំពីការនុម័តជាផ្លូវការក្នុងអំឡុងពេលកិច្ចប្រជុំទូទៅពិសេស (SGM) នៅទីក្រុងញូវដេលី ។ ដោយបានក្តីសង្ឃឹមថាការរៀបចំវានឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងស្រុក និងក្លាយជាផ្នែកមួយដើម្បីជំរុញទឹកចិត្តដល់អត្តពលិកជំនាន់ថ្មី។ នេះក៏ជាការអនុម័តនៅការចូលរួមដេញថ្លៃកម្មវិធីកីឡា Commonwealth Game ជាថ្មីទៀត បន្ទាប់ពីបរាជ័យការដេញថ្លៃសិទ្ធិឆ្នាំ២០២៦ ជាមួយគ្នានេះប្រទេសឥណ្ធា ក៏មានគោលដៅដេញថ្លៃរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០៣៦ ផងដែរ ។ ជាមួយគ្នានេះ កាលពីថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៥ គណៈកម្មាធិការអូឡាំពិកនីហ្សេរីយ៉ា ក៏បានបង្ហាញចំណាប់អារម្មណ៍ដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំ Commonwealth Game 2030 ហើយប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានប្រកាសពីការគាំទ្រចំពោះការដេញថ្លៃនេះ កាលពីខែកក្កដាកន្លងទៅនេះ ។ សម្រាប់ការដាក់ឯកសារដេញថ្លៃដើម្បីទទួលបានសិទ្ធិរៀបចំ Commonwealth Game 2030 គឺផុតកំណត់នៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នេះ ខណៈដំណើរការដេញថ្លៃសម្រាប់ការប្រកួតកីឡា អាចនឹងត្រូវ បញ្ចប់នៅខែវិច្ឆិកាខាងមុខ៕ សូមជម្រាបផងថា Commonwealth Games គឺជាព្រឹត្តិការណ៍ពហុកីឡាអន្តរជាតិ ដែលប្រមូលផ្តុំអត្តពលិកមកពីទូទាំងសមាគមអន្តរជាតិ ដែលភាពច្រើនធ្លាប់ស្ថិតក្រោមការគ្រប់គ្រងនៃចក្រភពអង់គ្លេស ដែលព្រឹត្តិការណ៍កីឡានេះបានប្រារព្ធធ្វើឡើងដំបូងនៅឆ្នាំ១៩៣០ មានឈ្មោះថា

(IOA) ឥណ្ឌា ការចូលរួមដេញថ្លៃរៀបចំ Commonwealth Game 2030 ត្រូវបានអនុម័ត Read More »

UEFA បញ្ចេញបាល់ផ្លូវការ ខណៈពិធីចាប់ឆ្នោត League Phase នៃពាន UCL ធ្វើឡើងរាត្រីនេះ

(បរទេស)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបញ្ចេញរូបរាងបាល់ថ្មី ដើម្បីលេងពាន Champions League រដូវកាល ២០២៥-២៦ ស្របពេលពិធីចាប់ឆ្នោតវគ្គ League Phase នឹងធ្វើឡើងនារាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហានេះ នៅប្រទេសម៉ូណាកូ។ ជាការកត់សម្គាល់ផងដែរ ស្កុតឡេនពុំមានក្រុមរបស់ខ្លួនចូលរួមលើកដំបូង គិតចាប់តាំងពីរដូវកាលឆ្នាំ២០២១-២២ មក ក៏ព្រោះតែក្រុមខ្លាំងប្រចាំប្រទេស Celtic និង Rangers បានហាលអាវដូចគ្នាត្រឹមវគ្គជម្រុះ។ ក្រុមមកពីលីគកំពូលស្កុតឡេន ចាំបាច់ត្រូវលេងជម្រុះ ក៏ព្រោះតែប្រទេសនៅអឺរ៉ុបមួយនេះ មិនស្ថិតក្នុងចំណោម Top 10 ក្នុងតារាងចំណាត់ថ្នាក់របស់ UEFA នាពេលថ្មីៗ នៅពេលដែលអង់គ្លេសមានរហូតដល់ទៅ ៦ក្រុមមកពី Premier League ចូលរួមច្រើនជាងគេ។ នេះក៏ជាលើកទី២ ផងដែរដែល UEFA Champions League លេងក្រោមទម្រង់ថ្មី បន្ទាប់ពីការបន្ថែមក្រុមពី ៣២ក្រុម ដល់ ៣៦ក្រុម។ ការប្រកួត League Phase នឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ផ្តាច់ព្រ័ត្រនាថ្ងៃទី៣០

UEFA បញ្ចេញបាល់ផ្លូវការ ខណៈពិធីចាប់ឆ្នោត League Phase នៃពាន UCL ធ្វើឡើងរាត្រីនេះ Read More »

ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់​ផ្ទះពូល D ខណៈ ភ្នំពេញក្រោន នៅពូល E ​ក្នុង​​ពាន ACGL

លទ្ធផលចាប់ឆ្នោតវគ្គចែកពូលពានរង្វាន់កម្រិតទី ៣ ទ្វីប អាស៊ី AFC Challenge League បានចេញជាផ្លូវការនៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ សីហា ឆ្នាំ ២០២៥ នេះហើយ ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល D ខណៈភ្នំពេញក្រោន ស្ថិតនៅពូល E។ យោងតាមលទ្ធផលចាប់ឆ្នោត ដែលទើបបញ្ចប់មុននេះបន្តិច គឺក្រុមព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល D ជាមួយក្រុម Manila Digger FC (ហ្វីលីពីន), Ezra FC (ឡាវ) និង SP Falcons (ម៉ុងហ្គោលី)។ ដោយឡែក ភ្នំពេញក្រោន ស្ថិតនៅពូល E ជាមួយក្រុម Dewa United (ឥណ្ឌូណេស៊ី), Shan United (មីយ៉ាន់ម៉ា) និង Tainan City FC (តៃវ៉ាន់)។

ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់​ផ្ទះពូល D ខណៈ ភ្នំពេញក្រោន នៅពូល E ​ក្នុង​​ពាន ACGL Read More »

ខេស៊ី បាណេត​ នៅ​ឯអាមេរិក​កីឡាករ​ កីឡាការិនី​ភាគ​ច្រើន​ចេញពី​និស្សិត​ឧត្ដម​សិក្សា​

លោក​ ខេស៊ី​ បាណេត​ អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ និង​ជា​អ្នក​ដែល​សកម្ម​ក្នុង​វិស័យ​កីឡាមួយ​រូប​​នៅ​ប្រទេស​កម្ពុជា​ ថា​បទ​ពិសោធ​នៅ​ឯ​សហរដ្ឋអាមេរិក​ក្រុម​កីឡាករ​ កីឡាការិនី​ជម្រើជាតិ​ផ្សេងៗ​ភាគ​ច្រើន​ចេញ​ពី​និស្សិត​ឧត្ដម​សិក្សា។​ ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​បោះបង់​ ឆ្នាំ​២០២៥​ របស់​វិទ្យាស្ថាន​ខេមអេដ​ លោក​​​ ខេស៊ី បាណេត​ លើក​ឡើង​ថា​ ការ​បង្កើត​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ផ្សេងៗ​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ជា​រឿង​ល្អ​មួយ​។​ សកម្មភាព​ហ្វឹកហាត់​ ឬ​ការ​ចូលរួម​ប្រកួត​ផ្សេងៗ​របស់​សិស្សនិស្សិត​បាន​ជួយ​ដល់​ពួកគេ​ទាំង​សុខភាព​ផ្លូវ​កាយ​ផង​ និង​ជា​ការ​បង្កើន​ធនធាន​កីឡាករ​ កីឡា​ការិនី​ឈាន​ចូល​ដល់​ជម្រើស​ជាតិ​ផង។​ សហរដ្ឋអាមេរិក​គឺ​បាន​គេ​បាន​ធ្វើ​សកម្មភាព​នេះ​យូរ​មក​ហើយ​ ដូច្នេះ​ក្រុម​ជម្រើសជាតិ​ភាគ​ច្រើន​គឺ​ចេញ​ពី​សិស្ស​និស្សិត​នៃ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​នេះ​ឯង។​ មួយ​​វិញទៀត​​គឺ​គេ​បាន​បញ្ជូល​កម្មវិធី​កីឡា​នេះ​តាំង​ពី​ថ្នាក់​តូចៗ​រហូត​ដល់​កម្រិត​ឧត្ដម​សិក្សា​​ទើប​ប្រទេស​មួយ​នេះ​សំបូរ​ធនធាន​កីឡា​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ច្រើន​បែប​នេះ។​ បញ្ជាក់​ដែរ​ថា​ វិទ្យាស្ថាន​ខេមអេដ​ ដែល​គ្រប់គ្រង​ដោយ​លោក​ ខេស៊ី​ បាណេត​ មិន​ត្រឹម​តែ​បណ្ដុះបណ្ដាល​ជំនាញ​ គណនេយ្យ​ និង​ហិរញ្ញវត្ថុ នោះ​ទេ​គឺ​តែងតែ​មាន​បញ្ជូល​នូវ​កម្មវិធី​កីឡា​ផ្សេងៗ​ និង​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រកួត​ជា​រៀងរាល់​ឆ្នាំ​៕​ ប្រភព៖ KAMPUCHEATHMEY

ខេស៊ី បាណេត​ នៅ​ឯអាមេរិក​កីឡាករ​ កីឡាការិនី​ភាគ​ច្រើន​ចេញពី​និស្សិត​ឧត្ដម​សិក្សា​ Read More »

កិច្ចសន្យារបស់ Alex ត្រូវបានបញ្ចប់ជាមួយ Besiktas ដើម្បីវិលមកអង់គ្លេសវិញនៅជាមួយគូដណ្តឹង

កិច្ចសន្យារបសើកីឡាករ Alex Oxlade-Chamberlain នៅក្លឹប Besiktasរបស់ប្រទេសទួរគី ត្រូវបានបញ្ចប់ដោយការយល់ព្រមពីគ្នាទៅវិញទៅមក។ អតីតតារា Liverpool និង Arsenal ពេលនេះកំពុងសម្លឹងមើលក្លឹបមួយដែលអាចវិលត្រលប់មកកាន់បាល់ទាត់នៅអង់គ្លេសវិញ ដែលនឹងអនុញ្ញាតឱ្យគូដណ្តឹង Perrie Edwards អាចរស់នៅជាមួយគាត់បាន។ Oxlade-Chamberlain បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយ Besiktas ក្នុងឆ្នាំ 2023 បន្ទាប់ពីការចាកចេញរបស់គាត់ពី Liverpool ។ ខ្សែបម្រើរូបនេះបានបង្ហាញខ្លួន 50 ប្រកួតឱ្យក្លឹបទួរគី និងស៊ុតបញ្ចូលទីបាន 5 គ្រាប់។ Oxlade-Chamberlain បានឈ្នះពាន Turkish Cup ជាមួយ Besiktas ក្នុងរដូវកាល 2023-24 ប៉ុន្តែបានជួបបញ្ហារបួស នៅរដូវកាលមុន។ ចន្លោះឆ្នាំ 2012 និង 2019 Oxlade-Chamberlain ត្រូវបានក្រុមជម្រើសជាតិអង់គ្លេសដាក់អោយលេងចំនួន 35 ដង និងស៊ុតបញ្ចូលទីបាន 7 គ្រាប់។ បន្ទាប់ពីចាប់ផ្តើមលេងនៅ Southampton គាត់បានចុះហត្ថលេខាមកលេងឱ្យ

កិច្ចសន្យារបស់ Alex ត្រូវបានបញ្ចប់ជាមួយ Besiktas ដើម្បីវិលមកអង់គ្លេសវិញនៅជាមួយគូដណ្តឹង Read More »

វិញ្ញាសាទូក«ង» នឹងមានក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងបញ្ចូលវិញ្ញាសាទូក«ង» ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ស សុខា លើកទី២ ឆ្នាំ២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១០-១២ ខែតុលា នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោក គង់ សុភាព អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បញ្ជាក់ថា វិញ្ញាសាទូក«ង» នឹងមានចំណុះ ២២ នាក់។ លោក គង់ សុភាព បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ស សុខា លើកទី២ នឹងប្លែកជាងឆ្នាំមុន ព្រោះសហព័ន្ធ នឹងបន្ថែមវិញ្ញាសាប្រណាំងទូក«ង» ចំណុះ២២នាក់។ អគ្គលេខាធិការរូបនេះ ជឿជាក់ថា ព្រឹត្តិការណ៍ជាលើកទី២នេះ នឹងទទួលបានការគាំទ្រ ជាពិសេសការចូលរួមច្រើនទៅលើវិញ្ញាសាមួយនេះ ព្រោះជាវិញ្ញាសាទូកប្រពៃណីកម្ពុជា។  លោក គង់ សុភាព បាននិយាយប្រាប់ថា៖«ឆ្នាំនេះ យើងរៀបចំប្លែកពីឆ្នាំមុនៗ ដោយសារយើងបង្កើនប្រភេទវិញ្ញាសាមួយទៀត គឺទូកប្រពៃណី ទូក«ង»របស់យើង ចូលទៅក្នុងការប្រកួតនេះ ផងដែរ ដើម្បីទាក់ទាញអ្នកគាំទ្រ

វិញ្ញាសាទូក«ង» នឹងមានក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ Read More »

ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រភព​អង្គរ ដើម្បី​សន្តិភាព ធ្វើនៅថ្ងៃអាទិត្យ​នេះ

ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ ចក្រភព​​​អង្គរ ​ដើម្បី​សន្តិភាព នឹង​ធ្វើ​​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​មុខ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀម​រាប។ ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ឡើង​ដើម្បីបង្ហាញ​សារ​ពី​​សុខ​សន្តិភាព និង​សុខ​ទុក្ខ​របស់​កង​កម្លាំង​ការពារ​ជួរ​មុខ ព្រម​ទាំង​ជន​ភៀស​សឹក។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ ថា គោលបំណងសំខាន់៣សម្រាប់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរអង្គរ។ ទី១ រៀបចំឡើងដើម្បីសុខសន្តិភាព ទី២ ដើម្បីការពារសម្បត្តិបេតិភ័ណ្ឌពិភពលោក និងទី៣ដើម្បីរួមចំណែកជួយដល់កម្លាំងកងទ័ពដែលកំពុងឈរជើងនៅជួរមុខ និងជនភៀសសឹក។ លោកបានលើកឡើងថា ៖«យើងរៀបចំនេះឡើងដើម្បីសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ពីររត់ដើម្បីការពារបេតិកភ័ណ្ឌមនុស្សជាតិដែលកំពុងត្រូវបានខូចខាត និងទី៣ រត់ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរជនកងទ័ពរបស់យើង និងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីជម្លោះព្រំដែន។ ខ្លឹមសារទាំង៣សំខាន់នេះគឺមិនមែនចេះដាក់ទេ ប៉ុន្តែសុទ្ធតែទទួលបានការណែនាំពីថ្នាក់ដឹកនាំដើម្បីសារឲ្យពិភពលោកបានឃើញ»។ ចំណែក លោក សែម ផល្លា នាយក​​ម៉ារ៉ាតុង​​កម្ពុជា បាន​ថ្លែង​ថា សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះ​ករ​ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រ​ភព​ខ្មែរ​អង្គរ។ ជា​ពិសេស​សូម​​បង​ប្អូន​កុំ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់ ពី​ព្រោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​រៀបចំ​យ៉ាង​ល្អ​ក្នុង​ការធានា​បាន​ដល់​​អ្នក​ចូល​រួម​​ទទួល​បាន​ភាព​កក់​ក្តៅ និងសុខ​សុវត្ថិភាព។ លោក​បាន​ទទួច​​ថា សូមបង​ប្អូន​ដែល​ចូល​រួម ​កុំ​មាន​អារម្មណ៍​ភិត​ភ័យ​ដោយ​ប្រការ​ណា​មួយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ

ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រភព​អង្គរ ដើម្បី​សន្តិភាព ធ្វើនៅថ្ងៃអាទិត្យ​នេះ Read More »

មិត្តស្រីថ្មីរបស់ Ugarte ខ្សែបម្រើ Man Utd ជាសង្សារចាស់ Mbappe

Manuel Ugarte ខ្សែបម្រើក្រុម Manchester United មានទំនាក់ទំនងជាមួយនាង Georgia May Heath ដែលជាអតីតមិត្តស្រីរបស់ Kylian Mbappe ខ្សែប្រយុទ្ធ Real Madrid។ ពេលថ្មីៗនេះ ​​Ugarte និងនាង May Heath ដែលជាមិត្តស្រីថ្មីរបស់គេ ត្រូវបានគេឃើញដើរលេងក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងឡុងដ៍ កាលពីសប្តាហ៍មុន។ បើតាមការចុះផ្សាយរបស់កាសែត The Sun គូស្នេហ៍ទាំងពីរបង្ហាញភាពស្និទ្ធស្នាលខ្លាំង នៅមុនពេលចាកចេញពីផ្សារទំនើបមួយនោះ។ ​ខ្សែបម្រើវ័យ ២៤ឆ្នាំ របស់បិសាចក្រហមរូបនេះ បានបង្ហាញមិត្តស្រីថ្មី ដែលជាអតីតមិត្តស្រីរបស់ Mbappe ជាសាធារណៈលើកដំបូង។ អំឡុងពេល ​​Ugarte និង Mbappe នៅប្រកបអាជីពក្នុងក្រុម Paris Saint Germain នាង  May Heath នៅជាមិត្តស្រីរបស់ខ្សែប្រយុទ្ធបារាំងនៅឡើយ​ នៅចន្លោះឆ្នាំ ២០២១ ដល់ ២០២៤។ ​មិត្តស្រី Ugarte មានសញ្ជាតិអង់គ្លេស វ័យ២៧ឆ្នាំ

មិត្តស្រីថ្មីរបស់ Ugarte ខ្សែបម្រើ Man Utd ជាសង្សារចាស់ Mbappe Read More »

សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បន្តពង្រឹងសមត្ថភាពគ្រូៗតាមរយៈការបង្កើតវគ្គបណ្ដុះបណ្ដាល

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បន្ត​ពង្រឹង​សមត្ថភាព​គ្រូ​តាម​រយៈ​ការ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ជា​បន្ត​បន្ទាប់​ ស្របពេល​ម្សិលមិញ​នេះ​ប្រកាស​បើក​វគ្គ​ថ្មី​រយៈពេល​ ៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣១​ ខែ​សីហា​​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋានជាតិ។​ អគ្គេលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ លោក ហេង សុខជាតិ បានលើកឡើងថា ថា វគ្គនេះរៀនផ្នែកទាំងទ្រឹស្ដី និងការអនុវត្តនៅលើទីលាន ដើម្បីទទួលនូវចំណេះដឹង និងបទពិសោធន៍សម្រាប់យកទៅធ្វើការបណ្ដុះបណ្ដាល ហ្វឹកហាត់ដល់សិស្សានុសិស្ស កីឡាករ-កីឡាការិនី ទៅតាមសាលារៀន អង្គភាព សហគមរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ តំណាង​សហព័ន្ធ​ខាងលើ​បន្ថែមទៀត​ថា​ វគ្គនេះ​ធ្វើឡើងក្នុងការបញ្ជ្រាបនូវចំណេះដឹងកីឡាវាយកូនឃ្លីលើតុតាមរយៈការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានទូទាំងប្រទេស ។​ សិក្ខាកាមចូលរួមក្នុងវគ្គនេះនឹងបានដឹងពីប្រវត្តិ នៃកីឡាវាយកូនឃ្លីលើតុអន្តរជាតិ និងជាតិ បានដឹងពីច្បាប់វាយកូនឃ្លីលើតុ និងច្បាប់ នៃការប្រកួត។ វិធីកំដៅសាច់ដុំ និងបន្ធូរសាច់ដុំរួមជាមួយរបៀបកាន់រ៉ាកែត និងជំហរប្រុងប្រៀបនេះជាការសិក្សាអំពីទ្រឹស្ដី ។ បញ្ជាក់​ដែរ​ថា​ កម្មវិធី​បណ្ដុះបណ្ដាល​របស់​សហព័ន្ធ​កីឡាវាយ​កូន​ឃ្លី​លើ​តុ​នេះ​ធ្វើ​ឡើង​រយៈពេល​ ៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣១​ ខែ​សីហា​​ ឆ្នាំ​២០២៥​ នៅ​ក្នុង​សាល​ដំបូលទូក​ នៃ​ពហុកីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ចំនួន​ ២២នាក់​មក​ពី​បណ្ដា​សមាគម ក្លឹប​ នានា៕​ ប្រភព៖ KAMPUCHEATHMEY

សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បន្តពង្រឹងសមត្ថភាពគ្រូៗតាមរយៈការបង្កើតវគ្គបណ្ដុះបណ្ដាល Read More »

Scroll to Top