ពត៌មានថ្មីៗ

“កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” ប្រកាស​ទទួល​​ចុះឈ្មោះ​អ្នក​ចង់ចូលរួម​ប្រណាំងកង់​នៅ​ខេត្ត​ព្រះសីហនុ​

សហព័ន្ធកីឡាទោចក្រយាន​កម្ពុជា​ ប្រកាស​ទទួល​ចុះឈ្មោះ​ចាប់​ពី​ពេល​នេះ​តទៅ​សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​ការ​ប្រកួត​ប្រណាំង​កង់​ភ្នំ (Men Mountain Bike Open) ចម្ងាយ​ ៣០​Km​ ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ខាង​មុខ​នេះ។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​លើ​ផេក​ផ្លូវ​ការ​របស់​សហព័ន្ធ​កីឡាទោចក្រយាន​ នៅ​ថ្ងៃ​នេះ​បាន​បញ្ជាក់​ថា​ ដោយទទួលបានការអនុញ្ញាត និងសហការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលមានក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ គណៈកម្មាធិការជាតិអូឡាំពិកកម្ពជា សហព័ន្ធកីឡាទោចក្រយានកម្ពុជា សូមជម្រាបជូនដល់អ្នកស្នេហាកីឡាទោចក្រយានទាំងអស់មេត្តាជ្រាបថា សហព័ន្ធនឹងរៀបចំកីឡាប្រណាំងទោចក្រយាន លើវិញ្ញាសាកង់ភ្នំបុរសទូទៅ (Men Mountain Bike Open) ចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ ទីតាំងជួបជុំកីឡាករនៅទីលានឆ្នេរតេជោ ខេត្តព្រះសីហនុ នាវេលាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ ការទទួលចុះឈ្មោះចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០ល្ងាច។ បញ្ជាក់:ការចុះឈ្មោះចូលរួម​ប្រកួត​នេះ​គឺ​កីឡាករមិនមានការបង់ប្រាក់នោះទេ។​ លក្ខខណ្ឌចូលរួម៖ -កីឡាករជាតិ និងអន្តរជាតិ -កីឡាករត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ -កីឡាករត្រូវមានកង់ភ្នំ មានប៊ូមខាងមុខ, មានសំបក់កង់ចាប់ពី 1.90 ឡើងទៅ និងមានថាសខាងមុខមិនលើសពី […]

“កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” ប្រកាស​ទទួល​​ចុះឈ្មោះ​អ្នក​ចង់ចូលរួម​ប្រណាំងកង់​នៅ​ខេត្ត​ព្រះសីហនុ​ Read More »

Bruno កំពុងគិតចាក​ចេញពី Man United ខណៈក្លិបអ្នកមានមួយហ៊ានទិញផ្តាច់តម្លៃ ១៣៥ លានដុល្លារ

ខ្សែបម្រើប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ កីឡាករ Bruno Fernandes កំពុងគិតគូចង់ចាកចេញពីក្លិបបិសាចក្រហម Manchester United នៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦ បន្ទាប់ពីស្នាក់នៅទីនេះអស់រយៈពេល ៥ ឆ្នាំ។ អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ នាខែ មិថុនា កន្លងទៅ Bruno ត្រូវបានក្លិប Al-Hilal នៃលីគ អារ៉ាប៊ីសាអ៊ូឌីត ដាក់សំណើចង់ទិញផ្តាច់យកគេពី Man United ក្នុងតម្លៃ ១៣៥ លានដុល្លារអាមេរិក និងឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពករហូតដល់ទៅ ៩៤.៥ ម៉ឺន​ដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។ ប៉ុន្តែបន្ទាប់ពីធ្វើការពិចារណាយ៉ាងហ្មត់ចត់ ខ្សែបម្រើសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣០ ឆ្នាំបានសម្រេចចិត្តបដិសេធនូវសំណើនេះ ហើយបានយល់ព្រមស្នាក់នៅជាមួយក្រុមបិសាចក្រហមបន្តទៀត។ ទោះបីជាយ៉ាងណា សារព័ត៌មាន Mail បានចុះផ្សាយថ្មីៗនេះថា Bruno នឹងបើកចិត្តទទួលយកគម្រោងថ្មីនៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦ ហើយគាត់អាចនឹងពិចារណាផ្លាស់ទៅកាន់ក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត, លីគ MLS របស់សហរដ្ឋអាមេរិក ឬក្រុមលំដាប់កំពូលណាមួយក្នុងតំបន់ អឺរ៉ុប។ គួរឱ្យដឹងថា Bruno

Bruno កំពុងគិតចាក​ចេញពី Man United ខណៈក្លិបអ្នកមានមួយហ៊ានទិញផ្តាច់តម្លៃ ១៣៥ លានដុល្លារ Read More »

រកឃើញក្រុមខ្លាំងជួប វិសាខា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ប៉ូលិសអន្តរជាតិ នៅវៀតណាម

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ International Police Volleyball Tournament ឆ្នាំ ២០២៥ នៅប្រទេស វៀតណាម បានបញ្ចប់វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ហើយ​ ខណៈក្រុមបាល់ទះ វិសាខា ស្ថិតក្នុងចំណោមក្រុមទាំង ៤ ដែលទទួលបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលព្រ័ត្រ។ ក្រុមបាល់ទះ វិសាខា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមកំពូលតារាងពូល A ដោយឆ្លងកាត់ ២ ប្រកួតឈ្នះទាំង ២ ប្រកួត។ ក្រុម The Cong-Tan Cang ឈរលេខ ២ ក្នុងពូល ដោយឆ្លងកាត់ ២ ប្រកួតពួកគេឈ្នះ ១ និងចាញ់ ១។ ដោយឡែកពូល B ក្រុមខ្លាំងមកពី ឥណ្ឌូណេស៊ី Jakarta Bhayangkara ស្ថិតនៅកំពូលតារាង ដោយឆ្លងកាត់ ២ ប្រកួត ពួកគេឈ្នះទាំង ២ ប្រកួត។ ចំណែកក្រុម Vietnam People’s Police

រកឃើញក្រុមខ្លាំងជួប វិសាខា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ប៉ូលិសអន្តរជាតិ នៅវៀតណាម Read More »

លោក​ កែវ សុខង៉ន ថា «សំណាង​អត់​នៅ​ខាង​យើង​សម្រាប់​​​​ក្រុម​នារី​ភ្នំពេញ​ក្រោន ក្នុង​ពាននារី AFC»

ក្រុម​បាល់ទាត់​នារី ភ្នំពេញ​ក្រោន បាន​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ហើយ បន្ទាប់​ពី​ស្មើ ១ និង​ចាញ់ ១​ សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល ជុំ​ទី១ ពាន​រង្វាន់​នារីអាស៊ី AFC Women’s Champions League ឆ្នាំ ២០២៥។ ការ​ប្រកួត​ទី១ ក្រុម​នារី ភ្នំពេញ​ក្រោន បាន​ចាញ់ក្រុម​នារី​របស់​ឥណ្ឌា East Bengal ដោយ​លទ្ធផល ០-១ កាល​ពី​ថ្ងៃ​ទី ២៥ ​ខែ​សីហា ឆ្នាំ ២០២៥។ ការ​ប្រកួត​នេះ ក្រុម​តំណាង​កម្ពុជាមាន​ឱកាស​ល្អ​ច្បាស់​ ២ ដង​នៅ​មុខ​ទីរបស់​ក្រុម​នារី​ឥណ្ឌា ប៉ុន្តែ​ធ្វើ​​មិន​បាន​សម្រេច​គ្រាប់​បាល់។ ការ​ប្រកួត​ទី​២ ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​ស្មើ ៣-៣ ជា​មួយ ក្រុម​នារី​របស់ហុងកុង Kitchee យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ ២០២៥។ ការ​ប្រកួត​នេះ ​ក្រុម​របស់​ហុងកុង បាន​នាំ​មុខ ០-២ ទៅ​ហើយ ប៉ុន្តែ​ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​វាយ​បក​​ដើម្បី​នាំ​មុខ ៣-២។ យ៉ាង​ណា នៅ​ចុង​ម៉ោង​៩០+៤

លោក​ កែវ សុខង៉ន ថា «សំណាង​អត់​នៅ​ខាង​យើង​សម្រាប់​​​​ក្រុម​នារី​ភ្នំពេញ​ក្រោន ក្នុង​ពាននារី AFC» Read More »

សូដា សូសែន​ រំពឹង​​ថ្ងៃ​អនាគត​មាន​កេរ្តិ៍ឈ្មោះល្បី​ជីវភាព​ធូរធា​ដូច​រៀមច្បង​ក្នុង​វិស័យ​ប្រដាល់

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ សូដា​ សូសែន​ រំពឹង​នៅ​ថ្ងៃ​អនាគត​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ និង​មាន​ជីវភាព​ធូរធា​ដូច​កីឡាករ​គុន​ខ្មែរ​ដែល​ជា​រៀមច្បង​នៅ​ពេល​បច្ចុប្បន្ន​នេះបាន​រស់នៅ​ឲ្យ​​សមរម្យ​ក្នុង​សង្គម។​ កីឡាករ​​ សូដា​ សូសែន​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ថា​ ព្រោះ​មិន​ទាន់​សម្រេច​ក្ដី​ស្រមៃ​ ឬ​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ។​ នៅ​ថ្ងៃ​អនាគត​រូប​គេចង់​​ប្រកួត​ឈ្នះនៅ​កម្មវិធីធំៗ​មាន​ប្រាក់​រង្វាន់​ច្រើន​ និង​ចង់​ក្លាយ​ជា​កីឡាករ​ជើង​ខ្លាំងមួយ​រូប​​នៅ​កម្ពុជា។ អ្នក​ប្រដាល់​ចេញពី​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ថែម​ទៀត​ថា​ សង្ឃឹម​ថា​នៅ​ថ្ងៃ​ខាង​មុខ​នេះ​អាច​ប្រកួតឈ្នះ​ប្រាក់​រង្វាន់​ច្រើន​មាន​ជីវភាព​ធូរធា​ជួយ​ដល់​ក្រុម​គ្រួសារ​ផង​ និង​មាន​សម្ភារ​ ផ្ទះសម្បែង​ របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្ទាល់​ខ្លួន​ដូច​កីឡាករ​មួយ​ចំនួន​ដែល​កំពុង​ជោគជ័យ​ខ្លាំង​មាន​ចំណុច​ទាំង​អស់​នេះទៅហើយ។​ បញ្ជាក់​ដែរ​ថា​ កីឡាករ​ សូដា​ សូសែន​ ជា​កូន​សិស្ស​លោក​ ផាត​ សូដា​ នៃ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ។​ រូប​គេ​ចូលហ្វឹកហាត់​ប្រដាល់​នេះ​តាំង​ពី​ឆ្នាំ​២០២០​ មក​ម្ល៉េះ។​ កីឡាករ​វ័យ​ ២១​ឆ្នាំ​រូ​នេះ​កំពុង​មាន​កេរ្តិ៍ឈ្មោះ​គួរសម​ដែរ​ និង​ធ្លាប់​ប៉ះ​ជា​មួយ​អ្នក​ល្អៗ​ច្រើន​ដែរ​ដូច​ជា​ វ៉ាន់​ វឿន​ អេលីត​ ចំរើន​ ពេជ្រ​ ប៊ុនសិទ្ធ​ ផល​ ស៊ីហុង​ ជា​ដើម៕​ ប្រភព៖ KAMPUCHEATHMEY

សូដា សូសែន​ រំពឹង​​ថ្ងៃ​អនាគត​មាន​កេរ្តិ៍ឈ្មោះល្បី​ជីវភាព​ធូរធា​ដូច​រៀមច្បង​ក្នុង​វិស័យ​ប្រដាល់ Read More »

ក្លឹបបាល់ទាត់នៅក្របខ័ណ្ឌកំពូលអាមេរិកបំបែកកំណត់ត្រាថ្មីលើការទិញដូរកីឡាករ

ក្លឹបបាល់ទាត់នៅក្របខ័ណ្ឌអាមេរិក Major League Soccer បានបំបែកកំណត់ត្រាចំណាយលើការផ្ទេរកីឡាករក្នុងឆ្នាំ 2025 ដោយបានចាយលុយប្រហែល 336 លានដុល្លារលើការទិញកីឡាករដែលចាយច្រើនបំផុតដោយក្រុម LAFC ក្នុងការទិញយក Son Heung-min ពី Tottenham។ ការចំណាយសរុបគឺជិតពីរដងនៃកំណត់ត្រា MLS ពីមុនចំនួន 188 លានដុល្លារដែលបានកំណត់ក្នុងឆ្នាំ 2024 ហើយនឹងជាប់ចំណាត់ថ្នាក់ទី 8 ក្នុងចំណោមលីកពិភពលោកកាលពីឆ្នាំមុន នាំមុខ Liga MX របស់ម៉ិកស៊ិក និង Primera Division របស់អាហ្សង់ទីន។ នេះតំណាងឱ្យការកើនឡើង 75% ពីមួយឆ្នាំទៅមួយឆ្នាំនៃការចំណាយ។ ក្រុម MLS បានបំបែកឯតទគ្គកម្មតម្លៃផ្ទេរកីឡាកររបស់លីគចំនួនបីដងក្នុងឆ្នាំ 2025 ដែលថ្មីៗនេះដោយ ក្រុមLAFC បានរាយការណ៍ថាមានកិច្ចព្រមព្រៀង 26.5 លានដុល្លារសម្រាប់ប្រធានក្រុមកូរ៉េខាងត្បូង Son បន្ទាប់មកក្រុម Atlanta United ទិញ Emmanuel Latte Lath ក្នុងតម្លៃ 22 លានដុល្លារ

ក្លឹបបាល់ទាត់នៅក្របខ័ណ្ឌកំពូលអាមេរិកបំបែកកំណត់ត្រាថ្មីលើការទិញដូរកីឡាករ Read More »

តើក្រុមកំពូលទាំង៦មកពីអង់គ្លេសត្រូវប៉ះក្រុមណាខ្លះនៅChampions Leagueវគ្គដណ្ដើមពិន្ទុ?

តើក្នុងកម្មវិធីពានរង្វាន់ធំទ្វីបអ៊ឺរ៉ុបរដូវកាលនេះក្របខ័ណ្ឌអង់គ្លេស Premier League មានតំណាងច្រើនជាងគេរហូតចំនួនប្រាំមួយក្លឹប បន្ទាប់ពីក្រុមកំពូលទាំង 5 កាលពីរដូវកាលមុន ដូចជា Liverpool, Arsenal, City, Chelsea និង Newcastle ដែលមានលក្ខណៈគ្រប់គ្រាន់ជាមួយនឹងក្រុម Tottenham ដែលជាម្ចាស់ជើងឯក Europa League ។ ទាំង Liverpool និង Manchester City នឹងត្រូវប្រឈមមុខនឹងម្ចាស់ជើងឯក 15 សម័យ Real Madrid ក្នុងដំណាក់កាលលីគនៃក្របខ័ណ្ឌ Champions League ខណៈដែល Tottenham និង Newcastle ទាំងពីរត្រូវលេងជាមួយម្ចាស់ជើងឯក Paris St-Germain ។ ការប្រកួតដំបូងនឹងត្រូវលេងនៅថ្ងៃអង្គារ ទី 16 ខែកញ្ញា ហើយការប្រកួតលីកជុំចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី 28 ខែមករា ឆ្នាំ 2026 ដោយមានកាលវិភាគច្បាស់លាស់នឹងធ្វើតាមនៅថ្ងៃខាងមុខ។ វគ្គផ្តាច់ព្រ័ត្រនៃរដូវកាលនេះ នឹងធ្វើឡើងនៅទីក្រុង Budapestប្រទេសហុងគ្រី។ តើក្រុមទាំង៦របស់អង់គ្លេស

តើក្រុមកំពូលទាំង៦មកពីអង់គ្លេសត្រូវប៉ះក្រុមណាខ្លះនៅChampions Leagueវគ្គដណ្ដើមពិន្ទុ? Read More »

Man United យល់ព្រមលក់ Garnacho ទៅឱ្យ Chelsea ក្នុងតម្លៃ 54 លានដុល្លារអាមេរិក

ក្លឹបបិសាចក្រហម Manchester United បានយល់ព្រមលក់ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីន Alejandro Garnacho ឱ្យក្លឹប Chelsea ក្នុងតម្លៃ 40 លានផោន (54 លានដុល្លារអាមេរិក) ។ តម្លៃលក់របស់កីឡាករវ័យ 21 ឆ្នាំនឹងជាតម្លៃធំបំផុតទីបួនសម្រាប់កីឡាកររបស់ United បន្ទាប់ពី Cristiano Ronaldo, Romelu Lukaku និង Angel di Maria ។ Garnacho បានបញ្ចប់ការសិក្សាពីសាលារបស់ Man Utd បន្ទាប់ពីការចាប់ផ្តើមជាមួយក្រុមយុវជនរបស់ Atletico Madrid ប៉ុន្តែគាត់ត្រូវបានជំរុញឱ្យចាកចេញពីក្រុមបិសាចក្រហមតាំងពីបានដឹងពីការចាប់អារម្មណ៍របស់ Chelsea មកលើគាត់ក្នុងរដូវក្ដៅនេះ។ Garnacho នឹងត្រូវប្រជែងជាមួយកីឡាករចំណូលថ្មីម្នាក់ទៀតនៅ Jamie Gittens នៅស្លាបឆ្វេងក្រោមការដឹកនាំរបស់ Enzo Maresca នៅក្រុមតោខៀវបន្ទាប់ពីមានការជួញដូរដ៏មមាញឹកក្នុងរដូវក្ដៅនេះ។ កីឡាករGarnacho បានបង្ហាញខ្លួន 144 ដងសម្រាប់ United ដោយស៊ុតបញ្ចូលទីបាន 26 គ្រាប់។ ប្រភព៖

Man United យល់ព្រមលក់ Garnacho ទៅឱ្យ Chelsea ក្នុងតម្លៃ 54 លានដុល្លារអាមេរិក Read More »

ខ្សែប្រយុទ្ធស្លាប Man United ម្នាក់ ជិតសម្រេចកិច្ចព្រមព្រៀងផ្លាស់ទៅ Chelsea ជាផ្លូវការ

ខ្សែប្រយុទ្ធស្លាបរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Alejandro Garnacho កាន់តែខិតជិតក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុមតោខៀវ Chelsea នៅរដូវក្តៅនេះ។ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Chelsea កំពុងកៀកក្នុងការចុះកិច្ចសន្យាយកបានខ្សែប្រយុទ្ធស្លាបសញ្ជាតិ អាហ្សង់ទីន Garnacho នៅរដូវក្តៅនេះជាផ្លូវការ។ ប្រភពដដែលបានបន្ថែមថា ភាគីក្លិបទាំង ២ បានព្រមគ្នាចំពោះការផ្ទេរនេះក្នុងតម្លៃ ៥៤ លានដុល្លារអាមេរិក។ ដោយ​ឡែក​ខាងភាគីកីឡាករវិញ ក៏ពេញចិត្តសម្រាប់ការផ្ទេរមួយនេះផងដែរ ដោយកន្លងមក ខ្សែប្រយុទ្ធស្លាបវ័យ ២១ ឆ្នាំ មានឆន្ទៈចង់ចូលរួមជាមួយក្រុម ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍តែមួយគត់។ គួរឱ្យដឹងថា Garnacho ជាកីឡាករម្នាក់ ដែលត្រូវបានបណ្តុះដោយក្រុមថ្នាលរបស់ Man United តែម្តង។ រូប​គេ​ត្រូវបានគេចាត់ទុកជាកីឡាករ ដែលមានទេពកោសល្យម្នាក់របស់ក្រុមបិសាចក្រហម ប៉ុន្តែដោយសារបញ្ហារកាំរកូសមិនចុះសម្រុងជាមួយគ្រូបង្វឹកលោក Ruben Amorim នាមួយរយៈចុងក្រោយនេះ បូកផ្សំក្លិបកំពុងមានបញ្ហាហិរញ្ញវត្ថុផងនោះ ក៏បានធ្វើរូបគេស្ថិតក្នុងបញ្ជីលក់ចេញរបស់ក្លិបនៅរដូវក្តៅនេះ៕ ប្រភព៖ KAMPUCHEATHMEY

ខ្សែប្រយុទ្ធស្លាប Man United ម្នាក់ ជិតសម្រេចកិច្ចព្រមព្រៀងផ្លាស់ទៅ Chelsea ជាផ្លូវការ Read More »

Messi ព្រឹកមិញស៊ុត ២ គ្រាប់ដ៏​អស្ចារ្យ ជួយឱ្យ Miami ឡើងវគ្គផ្តាច់ព្រ័ត្រពាន League Cup

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ សីហា ឆ្នាំ ២០២៥ នេះ ក្រុម Inter Miami បានយកឈ្នះលើក្រុម Orlando City ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅកីឡដ្ឋាន Chase Stadium ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន League Cup។ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ ពិតជាតឹងតែងមែនទែន ដោយក្រុមភ្ញៀវ Orlando City ជាអ្នករកគ្រាប់បាល់នាំមុខបានមុននៅនាទីទី ៤៥+១ ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Marco Pasalic។ ឈានចូលវគ្គទី ២ ក្រុម Inter Miami បានរកគ្រាប់បាល់វាយបកបាន ៣ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Lionel Messi ២ គ្រាប់ គឺនៅនាទីទី ៧៧ និង ៨៨។ ចំណែក ១

Messi ព្រឹកមិញស៊ុត ២ គ្រាប់ដ៏​អស្ចារ្យ ជួយឱ្យ Miami ឡើងវគ្គផ្តាច់ព្រ័ត្រពាន League Cup Read More »

Scroll to Top