ជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា បោះជំរំហ្វឹកហាត់នៅកូរ៉េខាងត្បូង ត្រៀមប្រជែងជើងឯកអាស៊ី
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នឹងបញ្ជូនគ្រូបង្វឹក និងអត្ដពលិក សរុប ៧នាក់ ទៅបោះជំរំហ្វឹកហាត់ នៅប្រទេសកូរ៉េខាងត្បូង កន្លះខែមុនការប្រកួតជើងឯកអាស៊ី។ តាមរយៈការហ្វឹកហាត់របស់អត្ដពលិកកម្ពុជា លោក យី សារិន គ្រូជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា មានជំនឿចិត្ត ៧០ភាគរយ លើកូនក្រុមក្នុងការដណ្ដើមមេដាយជើងឯកអាស៊ីនេះ។ ការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ី The 9th Mungyeong Asian Soft Tennis Championships 2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-២១ កញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Mungyeong ប្រទេសកូរ៉េខាងត្បូង។ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនកីឡករ ៣រូប និងកីឡាការិនី ៣រូប រួមជាមួយគ្រូបង្វឹក ១រូប ទៅបោះជំរំហ្វឹកហាត់ ទីនោះតែម្តងដើម្បីត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍នេះ។ ការបោះជំរំហ្វឹកហាត់ គឺគិតចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៥។ យោងទៅលើការផ្សាយរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក យី សារិន មានជំនឿចិត្ត ៧០ភាគរយ ដែលអត្ដពលិកកម្ពុជា អាចដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍នេះ។ «ជាកីឡាករ […]
ជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា បោះជំរំហ្វឹកហាត់នៅកូរ៉េខាងត្បូង ត្រៀមប្រជែងជើងឯកអាស៊ី Read More »










