ពត៌មានថ្មីៗ

Xiao យកឈ្នះ Wilson ដោយលទ្ធផល ១០-៩ ដើម្បីបន្តគ្រប់គ្រងពាន Wuhan Open 2025

(វូហាន)៖ កីឡាករស្នូកឃ័រសាធារណរដ្ឋប្រជាមានិតចិន Xiao Guodong បានបន្តក្តោបក្តាប់ពាន Wuhan Open បន្តទៀត តាមរយៈផ្តួលគូប្រជែងមកពីអង់គ្លេស Gary Wilson ១០ទល់នឹង៩ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Xiao វ័យ ៣៦ឆ្នាំ ដែលបានគ្រងជើងឯកពាន Wuhan Open កាលឆ្នាំ២០២៤ បានក្លាយកីឡាករទី៤ ក្នុងលោកដែលការពារពាននេះបានសម្រេច ក្រោយជើងខ្លាំង ៣រូបផ្សេងទៀតធ្វើបានមានដូចជា John Parrot, Mark Allen និង Wilson។ នៅក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ Xiao កីឡាករចិនឈរនៅចំណាត់ថ្នាក់លេខ១៤ ពិភពលោក បានបើកការនាំមុខ ៩-៨ មុនពេល Wilson វាយបកតាមស្មើវិញត្រឹម ៥២ពិន្ទុប៉ុណ្ណោះ មុនឈានដល់ ហ្វ្រេមទី១៩ កាត់សេចក្តី។ Xiao ដែលជាម្ចាស់ជើងឯក ទទួលបានពានប្រចាំព្រឹតិ្តការណ៍ និងអមដោយប្រាក់រង្វាន់ ១៤០,០០០ផោន គ្រាដែល Wilson ជើងឯករងបាន ៦៣,០០០ផោន, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ៣០,០០០ផោន, […]

Xiao យកឈ្នះ Wilson ដោយលទ្ធផល ១០-៩ ដើម្បីបន្តគ្រប់គ្រងពាន Wuhan Open 2025 Read More »

កីឡាករបាល់ទឹក ២រូប​បង្ហាញ​ភាព​រីករាយ​ក្រោយ​ទទួល​បាន​ចំណេះដឹង​ពី​គ្រូ​សិង្ហបុរី​

កីឡាករ​បាល់ទឹក​ ២រូប​រួម​មាន​ អ៊ុក​ វន្ថា​ និង​កីឡាករ​ សារ៉ាត់​ ជាតូ​ បង្ហាញ​ភាព​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ពី​គ្រូ​ឧន្ទេស​ពីប្រទេស​សិង្ហបុរី​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ៣ថ្ងៃ​មក​នេះ​។​ កីឡាករ​បាល់ទឹក​ទាំង​ពីរ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បាល់ទឹក​ កម្រិត ១​ នេះ​សហព័ន្ធ​បង្កើត​ឡើង​គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ដល់​កីឡាករ​ ឬ​គ្រូ​បង្វឹក​ ព្រោះ​បាន​ទទួល​នូវ​ចំណេះដឹង​ បច្ចេកទេស​ថ្មីៗ​ និង​ដឹងពីការ​អភិវឌ្ឍន៍​ផ្សេងៗ​លើ​ប្រភេទ​កីឡា​នេះ​នៅ​អន្តរជាតិ។​ អ៊ុក​ វន្ថា​ និង​កីឡាករ​ សារ៉ាត់​ ជាតូ បន្ថែមទៀត​ថា​ ចំណេះ​ដឹង​ថ្មីៗ​ច្រើន​ដែល​ខ្លួនមិន​​ចេះ​ ប៉ុន្តែ​បន្ទាប់​ពី​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ដោយ​គ្រូ​ជំនាញ​រួច​មក​ពួកគេ​ពិតជា​ទទួលបាន​អ្វី​ដែល​ថ្មី​។​ បច្ចេកទេស​ប្រជែងយក​បាល់​ក្នុង​ទឹក​ និង​ភាព​បត់បែន​ ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ឡើង​វិញ​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត។​ បញ្ជាក់ដែរ​ថា​ សហព័ន្ធខ្មែរ​កីឡា​ហែល​ទឹក​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​បាល់ទឹក​កម្រិត ១​ រយៈពេល​ ៣ថ្ងៃ​គឺ​ចាប់​ពីថ្ងៃ​ទី២៧​ ដល់​ ២៩​ ខែ​សីហា​ ឆ្នាំ​២០២៥។​ សិក្ខាកាម​ចូលរួម​វគ្គ​នេះ​មាន​សរុប​ ២៥នាក់​ (នារី៣នាក់)។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គ្រូ​ឧន្ទេស​ដោយ​លោក​ Leesai Meng អ្នកជំនាញ​មក​ពី​ប្រទេស​សិង្ហបុរី៕​ ប្រភព៖ KAMPUCHEATHMEY

កីឡាករបាល់ទឹក ២រូប​បង្ហាញ​ភាព​រីករាយ​ក្រោយ​ទទួល​បាន​ចំណេះដឹង​ពី​គ្រូ​សិង្ហបុរី​ Read More »

អត្តពលិកជាតិ-អន្ដរជាតិជាង ៤ពាន់នាក់ ចូលរួមរត់ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ខណៈមានចិន ជប៉ុន បារាំង អង់គ្លេស និងអាមេរិក ច្រើនជាងគេ

(ភ្នំពេញ)៖ អត្តពលិកជាតិ-អន្ដរជាតិសរុបចំនួន ៤,២២៤នាក់ នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅតំបន់អង្គរ ខេត្តសៀមរាប ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ-អន្ដរជាតិទាំងអស់ ដែលបានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទ១០ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ហើយលោកក៏បានសូមការអភ័យទោស ចំពោះការលើកពេលរៀបចំពីថ្ងៃទី៣ ខែសីហា មកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នេះផងដែរ។ លោកបណ្ឌិតបន្ដថា «តាមពិតទៅ បទឈប់បាញ់ បានអនុវត្តន៍ ចាប់ពីក្រោយម៉ោង ១២យប់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ឯថ្ងៃរត់ ម៉ារ៉ាតុង ពីមុនយើង បានកំណត់ នៅថ្ងៃទី៣ សីហា ឆ្នាំ២០២៥ ។ ប៉ុន្តែដោយមានសំណូមពរពីអត្តពលិកជាតិរបស់យើងថា យើងគួរលើកពេលទៅថ្ងៃក្រោយសិន ដោយយើងមិនទាន់អារម្មណ៍ស្ងប់ល្អនៅឡើយ ទោះបីការប្រយុទ្ធគ្នា នៅព្រំដែនទើបត្រូវបានបញ្ឈប់ ក៏ពិតមែន។ តែចំពោះអត្តពលិកអន្តរជាតិមួយចំនួន ប្រមាណជាង ៣៨០នាក់ ដោយពួកគាត់មានសំណូមពរថា

អត្តពលិកជាតិ-អន្ដរជាតិជាង ៤ពាន់នាក់ ចូលរួមរត់ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ខណៈមានចិន ជប៉ុន បារាំង អង់គ្លេស និងអាមេរិក ច្រើនជាងគេ Read More »

Norrie នៅតែលេងមិនឈ្នះ Novak ពីប្រវត្តិជួបគ្នា ៧លើក ដែលទើបជ្រុះចេញ US Open ទៀត

(ញូវយ៉ក)៖ តារារតេន្នីស Cameron Norrie បានក្លាយជាកីឡាករអង់គ្លេសចុងក្រោយគេ ដែលបានជ្រុះចេញពីវិញ្ញាសាវាយទោលនៃកម្មវិធី US Open 2025 ដោយបានបរាជ័យជាលើកទី៧ ក្រោមស្នាដៃរបស់ Novak Djokovic ក្នុងជុំទី៣ នារាត្រីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ៣០ឆ្នាំ ពុំទាន់ឈ្នះរាមច្បង វ័យ ៣៨ឆ្នាំរបស់ស៊ែប៊ី Novak ម្តងណាឡើយ ពីប្រវត្តិជួបគ្នា ៧លើកមកនេះ ដែលបន្តចាញ់ ៣-១ ថែមទៀត ក្រោមលទ្ធផលពិន្ទុ ៦-៤ ៦-៧ (៣-៧) ៦-២ និង ៦-៣ នៅទីក្រុង New York សហរដ្ឋអាមេរិក។ Novak អតីតជើងឯកក្នុងក្របខណ្ឌ Grand Slam ២៤សម័យ បានឆ្លងចូលជុំទី៤ ទាំងដែលខ្លួនកំពុងមានរបួសខ្នង និងបានស្នើ ដើម្បីព្យាយាលផងដែរនៅដើមសិតទី២។ វាជាការបង្ហាញខ្លួនលើកដំបូងរបស់អតីតម្ចាស់ជើងឯក US Open ៤សម័យកាល គិតចាប់តាំងពីចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Wimbledon នាអំឡុងខែកក្កដា

Norrie នៅតែលេងមិនឈ្នះ Novak ពីប្រវត្តិជួបគ្នា ៧លើក ដែលទើបជ្រុះចេញ US Open ទៀត Read More »

Chelsea យល់ព្រមឱ្យ Bayern ខ្ចីជើងកីឡាករ Nicolas ក្នុងតម្លៃកំណត់ត្រាពិភពលោក

ខ្សែ​ប្រយុទ្ធ Nicolas Jackson របស់ Chelsea នឹង​ទៅ​ចូល​រួម Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយរដូវកាលពេញជាមួយ​នឹង​ជម្រើស​ក្នុង​ការ​ទិញយកជាកីឡាករអចិន្ត្រៃយ៍។ ក្រុមតោខៀវនឹងទទួលបានថ្លៃខ្ចីជើងដំបូង ១៣ លានផោន (១៥ លានអឺរ៉ូ)ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន ខណៈដែលម្ចាស់ជើងឯកអាល្លឺម៉ង់មានជម្រើសទិញយកក្នុងតម្លៃខ្លួន ៥៦.២ លានផោន (៦៥ លានអឺរ៉ូ) សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់នេះ។ Jackson ដែលមានអាយុ 24 ឆ្នាំបានយល់ព្រមលើកិច្ចសន្យាមុនជាមួយ Bayern ហើយត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីបញ្ចប់ការផ្ទេរក្លឹប។ខ្សែប្រយុទ្ធJackson ដែលបានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ 2023 បានឃើញឱកាសលេងរបស់គាត់មានកំណត់ដោយការមកដល់នៃខ្សែប្រយុទ្ធប្រេស៉ីល Joao Pedro និងកីឡាករអង់គ្លេស Liam Delap ។ គាត់មិនបានលេងឱ្យក្លឹបចាប់តាំងពីការបង្ហាញខ្លួនជាកីឡាករបម្រុងក្នុងជ័យជម្នះពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេលើក្រុម Fluminense ក្នុងការប្រកួត Club World Cup កាលពីខែកក្កដា។ អតីតខ្សែប្រយុទ្ធ Villarreal នេះមានកំណត់ត្រាស៊ុតបញ្ចូលទីដ៏ល្អចំនួន 24 គ្រាប់ពីការបង្ហាញខ្លួន 65 ប្រកួតនៅ Premier League ។ ប្រភព៖

Chelsea យល់ព្រមឱ្យ Bayern ខ្ចីជើងកីឡាករ Nicolas ក្នុងតម្លៃកំណត់ត្រាពិភពលោក Read More »

វិសាខា និងដៃគូថ្មី គ្រោងបង្កើតពានកម្រិតយុវជន ដើម្បីជំរុញការអភិវឌ្ឍធនធានបន្ដវេន

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ វិសាខា គ្រោងសហការជាមួយដៃគូថ្មីរបស់ខ្លួន ក្នុងការរៀបចំពានកម្រិតយុវជននាពេលខាងមុខ ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍធនធានថ្នាលបន្ដវេនប្រកបដោយសក្ដានុពល សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា នាថ្ងៃអនាគត។ នេះបើតាមការលើកឡើងរបស់កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបវិសាខា ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការរយៈពេល ១ឆ្នាំ (២០២៥-២០២៦) ជាមួយក្រុមហ៊ុនភេសជ្ជៈ Yeo’s កាលពីល្ងាចថ្ងៃទី២៩ ខែសីហាកន្លងទៅ នៅកីឡដ្ឋានព្រីនស៍។ អគ្គនាយិកាក្លិបខាងលើ បានបញ្ជាក់ថា ដោយសារឈរលើចក្ខុវិស័យដូចគ្នា កិច្ចសហការនេះ អាចនឹងបន្ដលើសពី ១ឆ្នាំ ជាមួយផែនការជាច្រើន ដែលភាគីទាំងពីរ នឹងពិភាក្សាគ្នារៀបចំនូវកម្មវិធីផ្សេងៗ ដែលលើសពីបាល់ទាត់ គួបផ្សំជាមួយការត្រៀមនាំមកនូវអ្វីដែលថ្មីសម្រាប់ផ្ដល់ភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្នុងនោះក៏មានផែនការឈានទៅរកការបង្កើតពានកម្រិតយុវជនផងដែរ។ កញ្ញាបន្ដថា ពីមុនវិសាខាមានតែយុវជន U16 និង U18 តែឥលូវក្លិបងាកមកមើលកុមារ និងក្មេងៗជំទង់ ជាក់ស្ដែងក្លិបបានបង្កើតសាលាបាល់ទាត់ ដើម្បីផ្ដល់ឱកាសដល់ពួកគេ ។ ទន្ទឹមជាមួយនឹងកិច្ចសហការជាមួយដៃគូថ្មីខាងលើ ភាគីទាំងពីរ មានទិសដៅស្របគ្នា ដូច្នេះភាគរយខ្ពស់ ដែលក្លិប និងដៃគូអាចរៀបចំពានរង្វាន់កម្រិតយុវជននាថ្ងៃអនាគត ដើម្បីផ្ដល់ឱកាសដល់កុមារ និងក្មេងៗ ដែលស្រលាញ់វិស័យកីឡានេះ បានចូលរួម និងបង្ហាញសមត្ថភាពរបស់ខ្លួន ។ ទន្ទឹមជាមួយគ្នា

វិសាខា និងដៃគូថ្មី គ្រោងបង្កើតពានកម្រិតយុវជន ដើម្បីជំរុញការអភិវឌ្ឍធនធានបន្ដវេន Read More »

Thurman ដែលធ្លាប់ចាញ់ Pacquiao នឹងឡើងវ៉ៃដណ្តើមខ្សែក្រវាត់ WBC ក្រោយបាត់មុខ ៣ឆ្នាំ

(ឡាស់វេហ្គាស់)៖ កីឡាករប្រដាល់សកល Keith Thurman អតីតគូប្រជែងរបស់ Manny Pacquiao និង Naoya Inoue បានប្រកាសផ្លូវការ ពីការវិលចូលសង្វៀនប្រដាល់វិញ បន្ទាប់ពីអវត្តមានអស់រយៈពេល ៣ឆ្នាំមកនេះ។ ពីគេហទំព័រកីឡា Opera News បានចេញផ្សាយថា ការប្រកាសវិលត្រឡប់មកកាន់សង្វៀនជាថ្មីនេះដែរ កីឡាករអាមេរិក Thurman នឹងប្រកួតដណ្តើមខ្សែក្រវាត់ WBC super welterweight របស់ជើងខ្លាំង Sebastian Fundora នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅក្នុងទីក្រុង Las Vegas។ នៅចាំបានថា Thurman បានស្គាល់រសជាតិចាញ់លើកដំបូងក្នុងអាជីពប្រដាល់របស់ខ្លួន ក្រោមកណ្តាប់ដៃរបស់ Pacquiao ដោយពិន្ទុឯកច្ឆន្ទ ពីការប្រកួតដណ្តើមខ្សែក្រវាត់ WBA welterweight កាលឆ្នាំ២០១៩ និងបាត់មុខពីសង្វៀនរហូតដល់ឆ្នាំ២០២២។ ចំណែកឯគូប្រជែងរបស់គេវិញគឺ Fundora កំពុងកាន់កាប់ខ្សែក្រវាត់ WBC ជាមួយទម្រង់ប្រយុទ្ធខ្លាំងក្លាជាងមុន ក្រោយចាញ់ Brian Mendoza ក្នុងឆ្នាំ២០២៣។ រូបគេមិនទាន់ចាញ់ឡើយ គិតចាប់តាំងដណ្តើមបានខ្សែក្រវាត់

Thurman ដែលធ្លាប់ចាញ់ Pacquiao នឹងឡើងវ៉ៃដណ្តើមខ្សែក្រវាត់ WBC ក្រោយបាត់មុខ ៣ឆ្នាំ Read More »

ពានសម្ដេច ហ៊ុន សែន៖ បើជម្លោះព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់ ការប្រកួតពូល «ង» នឹងបន្ដអំឡុងខែកញ្ញា

ក្នុងពូល«ឃ» នៃពានសម្ដេច ហ៊ុន សែន លើកទី១៩ ក្រុមបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ បានយកឈ្នះ មន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំង លទ្ធផល១-០ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែសីហា ខណៈ ក្រុមបាល់ទាត់បាត់ដំបងយូណៃធីត ស្មើ ខេត្តបន្ទាយមានជ័យ លទ្ធផល៣-៣ នៅទីលានសាកលវិទ្យាល័យខេត្តបាត់ដំបង។ ដោយសារតែបញ្ហាព្រំដែនកម្ពុជា-ថៃ ការប្រកួតក្នុងពូល«ង» ដែលជាពូលមានខេត្ត នៃតំបន់ជម្លោះ ត្រូវបន្ដលើកពេល ហើយនឹងត្រូវចាប់ផ្ដើមប្រកួតនៅអំឡុងខែកញ្ញា។ ក្នុងពូល«ឃ» ក្រុមបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ឆ្លងកាត់ ៣ប្រកួត ឈ្នះ២ និងស្មើ១ មាន៧ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១ តាមពីក្រោយ បាត់ដំបង់យូណៃធីត មាន៤ពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខ៣ ខេត្តបន្ទាយមានជ័យ មាន២ពិន្ទុ និងលេខ៤ មន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំង មិនមានពិន្ទុ។  ការប្រកួតនាថ្ងៃទី២៦ សីហា សម្រាប់ពូល«ឃ» ក្រុមឈើតុំខេត្ដពោធិ៍សាត់ បានយកឈ្នះលើ ខេត្តកំពង់ឆ្នាំង ១-០ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង

ពានសម្ដេច ហ៊ុន សែន៖ បើជម្លោះព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់ ការប្រកួតពូល «ង» នឹងបន្ដអំឡុងខែកញ្ញា Read More »

ក្លិបលីគ អង់គ្លេស មួយចង់បានគ្រូ Jose ដឹកនាំ ក្រោយចាកចេញពី Fenerbahce

ក្លិប Nottingham Forest ដែលស្ថិតនៅក្របខណ្ឌ Premier League របស់ អង់គ្លេស កំពុងចាប់អារម្មណ៍ចង់បានគ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Jose Mourinho ទៅដឹកនាំនៅរដូវកាលនេះ។ ក្លិប Fenerbahce បានប្រកាសបញ្ចប់តំណែងលោក Mourinho ជាផ្លូវការហើយ បន្ទាប់ពីលោកមិនអាចជួយឱ្យក្រុមនៃលីគកំពូល តួកគី ឆ្លងផុតវគ្គជម្រុះបឋម (play-off) នៃពានរង្វាន់ UEFA Champions League ក្រោយចាញ់ក្រុម Benfica ក្នុងលទ្ធផល ១ ទល់នឹង ០។ ក្រោយទទួលដំណឹងពីលោក Mourinho ចាកចេញពី Fenerbahce ពេលនេះក្លិប Nottingham Forest បានកំណត់គោលដៅលើបុរសសញ្ជាតិ ព័រទុយហ្គាល់ រហស្សនាម “Special One” ដើម្បីមកជំនួសគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេលោក Nuno Espirito។ លោក Espirito ត្រូវបានគេដឹងថា អាចនឹងត្រូវចាកចេញពី Nottingham Forest ឆាប់ៗ

ក្លិបលីគ អង់គ្លេស មួយចង់បានគ្រូ Jose ដឹកនាំ ក្រោយចាកចេញពី Fenerbahce Read More »

Wilson ផ្តួល Allen ដើម្បីឡើងទៅប៉ះ Xiao ដណ្តើមពាន Wuhan Open 2025 ដែលមានទឹកប្រាក់ ១៤ម៉ឺនផោន

(វូហាន)៖ កីឡាករស្នូកឃ័រ Gary Wilson បានបញ្ចប់កីឡាករអៀរឡង់ខាងជើង Mark Allen ត្រឹមវគ្គ ៤នាក់ចុងក្រោយយប់មិញ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រប៉ះ Xiao Guodong ដែលជាម្ចាស់ការពារតំណែងជើងឯក Wuhan Open កាលឆ្នាំ២០២៤ ជាមួយនឹងកញ្ចប់ទឹកប្រាក់សរុប ១៤០,០០០ផោន។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអង់គ្លេស Wilson ឈរនៅចំណាត់ថ្នាក់លេខ១៨ ពិភពលោក បានវាយបកតាមពីក្រោយ គូប្រជែងលេខ១១ Allen និងបានយកឈ្នះ ៥ហ្វ្រេមជាប់ៗគ្នា ដើម្បីកំណត់ជ័យជម្នះតែម្តង ក្នុងការឡើងទៅប៉ះកីឡាករម្ចាស់ផ្ទះចិន Xiao ឈរលេខ១៤ ពិភពលោក ក្រោយឈ្នះ Mark Williams ៦-៣ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ Xiao ដែលមកពីតំបន់ Chongqing នៅជិតខេត្ត Hubei នៃទីក្រុង Wuhan បានបើកការនាំមុខដោយពិន្ទុ ៧៥ បន្ទាប់ពី ៤សិតដំបូងស្មើគ្នា នៅមុនពេលកីឡាករវ៉េល Williams ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ធ្វើបានលទ្ធផលស្មើ ៣-៣

Wilson ផ្តួល Allen ដើម្បីឡើងទៅប៉ះ Xiao ដណ្តើមពាន Wuhan Open 2025 ដែលមានទឹកប្រាក់ ១៤ម៉ឺនផោន Read More »

Scroll to Top