ពត៌មានថ្មីៗ

នេះ​ជា​សារ​លើក​ទឹកចិត្ត​របស់​ សួន​ ចាន់ណារ៉ូ​ ដល់​​ក្រុម​ក្រោយ​ធ្វើ​មិន​បាន​ល្អ​នៅ​វៀតណាម​

កីឡាករ​ឆ្នើម​ និង​ជា​ដៃប៉ះសេ​លេខ ១​នៅ​កម្ពុជា​ សួន​ ចាន់ណារ៉ូ​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសបុករបស់​ខ្លួន​​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​តទៅ​ទៀត​កីឡា​គឺ​បែប​នេះ​ហើយ​ មានឈ្នះ​ មាន​ចាញ់​ ដូច្នេះ​សូម​កុំ​ចុះចាញ់​ឲ្យ​សោះ។​ កីឡាករ សួន ចាន់ណារ៉ូ បានបង្ហោះសារលើហ្វេសបុករបស់ខ្លួនកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ក្នុងអត្ថន័យថា «កីឡាមានឈ្នះ មានចាញ់ អីចឹងហើយកុំចុះចាញ់វា ប៉ុន្តែត្រូវហ្វឹកហាត់ និងរកបច្ចេកទេសល្អៗដើម្បីអភិវឌ្ឍន៍ខ្លួនឯង ពេលដែលយើងបរាជ័យមិនត្រូវបោះបង់វានោះឡើយបន្តដំណើរទៅមុខទៀត»។ «ខ្ញុំមិនដែលខ្លាចពាក្យរិះគន់របស់បងប្អូនមកលើក្រុមខ្ញុំនោះទេ។ ខ្ញុំតែងប្រាប់កូនក្រុមខ្ញុំជារឿយៗនៅប្រទេសណាក៏មានរឿងរិះគន់នេះដែរ»។ សារ​លើ​កទឹកចិត្ត​របស់​ ណារ៉ូ​ ពិត​ជា​ស័ក្តិសម​ជា​រៀមច្បង​ដែល​មាន​បទ​ពិសោធ​ចាស់​វស្សា​ក្នុង​វិស័យ​កីឡា​បាល់ទះ​នេះ​មែន។​ នេះ​ជា​ការ​លើក​ទឹកចិត្ត​ដល់​ក្រុម​ទាំង​មូល​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​ក្នុង​ពេល​ដែល​ទទួល​បាន​លទ្ធផល​មិន​ល្អ​ដូច​ពេល​នេះ។​ បង្វែរ​ពី​ការ​អស់​សង្ឃឹម​បាក់​ទឹកចិត្ត​ទៅជា​ការ​ពង្រឹង​សមត្ថភាព​តាម​រយៈ​បទ​ពិសោធ​បរាជ័យ​មួយ​នេះ​ដើម្បីឈាន​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​នៅ​ថ្ងៃ​ខាង​មុខ​វិញ។​ បញ្ជាក់​ដែរ​ថា​ ក្រុមបាល់ទះ​វិសាខា​របស់​កម្ពុជា​ភ្លាត់​ធ្វើ​មិន​បាន​ល្អ​នោះ​ឡើយ​នៅ ​២ប្រកួតចុងក្រោយ​ នៃ​ពាន​រង្វាន់​ International Police Cup ដោយ​ចាញ់​ក្រុម​វៀតណាម​ Ho Chi Minh City Police 3-2 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​លេខ៣​ លើ​ក្រុម​ The Cong Tan Cang លទ្ធផល​ 3-1៕​ ប្រភព៖ KAMPUCHEATHMEY

នេះ​ជា​សារ​លើក​ទឹកចិត្ត​របស់​ សួន​ ចាន់ណារ៉ូ​ ដល់​​ក្រុម​ក្រោយ​ធ្វើ​មិន​បាន​ល្អ​នៅ​វៀតណាម​ Read More »

យ៉ុន យ៉ើន យល់​ឃើញ កម្រិត​លីគនារី​​សិង្ហបុរី ប្រហាក់ប្រហែល​​លីគ​នារីកម្ពុជា

កីឡាការិនី​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា យ៉ុន យ៉ើន បាន​​ទៅ​លេង​​បាល់ទាត់​នៅ​​ក្រុម Still Aerion Women’s ក្នុង​លីគ​បាល់ទាត់​ប្រទេស​សិង្ហបុរី។ កីឡាការិនី យ៉ុន យ៉ើន បាន​ប្រាប់​ថា ៖«​ប៉ុន្មាន​ប្រកួត​កន្លង​ទៅ​នេះ ប៉ះ​ក្រុម​មធ្យម​ៗ ដូច្នេះ​ខ្ញុំ​អាច​រក​បាន​គ្រាប់​បាល់ តែ​មិន​ទាន់​ប៉ះ​ក្រុម​ខ្លាំង​ៗ​ទេ។ ការ​ប្រកួត​ប្រជែង​នៅ​សិង្ហបុរី​មិន​សូវ​លើស​កម្ពុជា​ទេ គឺ​ប្រហាក់​ប្រហែល​គ្នា មិន​ដូច​កាល​ខ្ញុំ​ទៅ​លេង​នៅ​លីគ​ថៃ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង»។ «សម្រាប់​មិត្ត​រួម​ក្រុម​វិញ ពួក​គាត់​ស្រឡាញ់​ចូល​ចិត្ត​រាប់​អាន​គ្នា​បាន​ល្អ។ ខ្ញុំ​ស្នាក់​នៅ​បន្ទប់​ជា​មួយ​កីឡាការិនី​ជា​ជន​ជាតិ​ថៃ ហើយ​យើង​មាន​ការ​ទំនាក់​ទំនង​គ្នា​ល្អ អត់​មាន​បញ្ហា​អ្វី​ទេ»។​ កីឡាការិនី​កម្ពុជា​បាន​បញ្ជាក់។ យ៉ុន យ៉ើន ត្រូវ​លេង​​ឲ្យ​ក្លិប Still Aerion Women’s រយៈ​ពេល​២​ខែ​​តាម​រយៈ​កិច្ច​​សហការ​គ្នា​រវាង​ក្លិប​ណាហ្គាវើលដ៍ និង​ក្លិប​របស់​​នៅ​សិង្ហបុរី។ នេះ​ជា​ប្រទេស​ទី​៣ ដែល​កីឡាការិនី​កម្ពុជា​រូប​នេះ​បាន​លេង​ បន្ទាប់​ពី​ចូល​រួម​ជា​មួយក្រុម Young Elephants របស់​ប្រទេស​ឡាវ និង​ក្រុម Bangkok W.F.C. របស់​ប្រទេស​ថៃ។ សូមបញ្ជាក់​ថា យ៉ុន យ៉ើន ជា​កីឡាការិនី​កម្ពុជា​ដំបូង​គេ​តែ​ម្នាក់​គត់​ដែល​បាន​លេង​នៅ​ក្រៅ​ប្រទេស​​៣​ផ្សេង​គ្នា និង​ពាន​រង្វាន់​នារី​កំពូល​អាស៊ី AFC Women’s Champions League កាល​ពី​ឆ្នាំ ២០២៤ ដោយ​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្លិប

យ៉ុន យ៉ើន យល់​ឃើញ កម្រិត​លីគនារី​​សិង្ហបុរី ប្រហាក់ប្រហែល​​លីគ​នារីកម្ពុជា Read More »

អាជ្ញាធរខេត្តព្រះវិហារ រៀបចំការប្រកួតកីឡាបាល់ទះ នៅមណ្ឌលភៀសសឹក ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព»

អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ បុរស នារី ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» ដែលមានគោលបំណងដើម្បីលើកកម្ពស់សុខភាព និងបង្កើតទំនាក់ទំនងល្អក្នុងចំណោមជនភៀសខ្លួន។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងសម្រាប់ជនភៀសខ្លួន និងក្រុមការងារដែលកំពុងស្នាក់នៅ និងបំពេញការងារក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ អាជ្ញាធរខេត្តព្រះវិហារបានឲ្យដឹងថា ការប្រកួតនេះធ្វើឡើងក្នុងបរិវេណមណ្ឌលសុវត្ថិភាព ដែលមានក្រុមចូលរួមសរុបចំនួន ១៤ក្រុម ក្នុងនោះមានបាល់ទះបុរស ១០ក្រុម និងបាល់ទះនារី ៤ក្រុម និងចែកជា ២ដំណាក់កាល ដំណាក់កាលទី ១ (វគ្គជម្រុះ): ធ្វើនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្វែងរកក្រុមបុរស ដែលឈ្នះចំនួន៤ក្រុម និងនារីចំនួន ៤ក្រុម ដែលមានសមត្ថភាពអាចបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ដំណាក់កាលទី ២ (វគ្គផ្តាច់ព្រ័ត្រ): ធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៥ ដោយមានការចូលរួមទាំងបាល់ទះបុរស និងបាល់ទះនារី ដែលបានជាប់នៅក្នុងវគ្គជម្រុះ។ វគ្គនេះធ្វើឡើងដើម្បីប្រកួតយក ជ័យលាភីលេខ១ ដល់លេខ៣ (ទាំងបាល់ទះបុរស និងបាលទះនារី សរុប ៦ក្រុម)។ បន្ទាប់ពីមានការលេងកីឡាដើម្បីសន្តិភាព អាជ្ញាធរក៏បានបង្កើតកម្មវិធីសិល្បៈកម្សាន្ត ដែលសម្តែងពីការចង់បានសន្តិភាពរបស់ជនភៀសសឹកនៅខេត្តព្រះវិហារផងដែរ៕

អាជ្ញាធរខេត្តព្រះវិហារ រៀបចំការប្រកួតកីឡាបាល់ទះ នៅមណ្ឌលភៀសសឹក ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» Read More »

Haaland រកបាន ៣គ្រាប់នាំមុខគេនៅ Premier League គ្រាដែល Liverpool ឈរកំពូលតារាង

(ឡុងដ៍)៖ ខ្សែប្រយុទ្ធជួរមុខ Erlind Haaland ស៊ុតបាន ៣គ្រាប់ច្រើនជាងគេបណ្តោះអាសន្ន ក្រោយឆ្លងកាត់បាន ៣ប្រកួតនៅលីគ Premier League 2025-26 ខណ: Liverpool ម្ចាស់ការពារតំណែងជើងឯក ឈរទីកំពូលតារាង។ ៣គ្រាប់របស់កីឡាករន័រវេសរូបនេះរកបាន ក្នុងប្រកួត Man City បំបាក់ម្ចាស់ផ្ទះ Wolves ៤-០ នៅថ្ងៃបើកឆាក ដោយ Haaland ស៊ុតបាន ២គ្រាប់ និង ១គ្រាប់ទៀតពេលក្រុមរបស់ Pep Guardiola ចាញ់ Brighton ២-១។ ទន្ទឹមគ្នានោះដែរ ហង្សក្រហម Liverpool ម្ចាស់ការពារតំណែងជើងឯក រកបាន ៩ពិន្ទុពេញ និងឈរកំពូលតារាងទៀតផង ក្រោយឆ្លងកាត់ឈ្នះទាំង ៣ប្រកួតតែម្តង។ ក្រុមរបស់លោក Arne Slot បានលេងឈ្នះ Bournemouth ៤-២ ឈ្នះ Newcastle ៣-២ និងចុងក្រោយយប់មិញឈ្នះ Arsenal ១ទល់០៕ ប្រភព៖

Haaland រកបាន ៣គ្រាប់នាំមុខគេនៅ Premier League គ្រាដែល Liverpool ឈរកំពូលតារាង Read More »

ទីបំផុត! Liverpool ព្រមព្រៀងផ្ទេរយក Isak ហើយ ក្នុងតម្លៃកំណត់ត្រាថ្លៃបំផុតនៅអង់​គ្លេស

ក្លិបហង្សក្រហម Liverpool បានព្រមព្រៀងចុះកិច្ចសន្យាយកខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត Alexander Isak ពី Newcastle United នៅរដូវក្តៅនេះហើយ។ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Liverpool បានព្រមព្រៀងលើការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអ៊ែត វ័យ ២៥ ឆ្នាំពី Newcastle United ក្នុងតម្លៃ ១៧៥.៦៧ លានដុល្លារអាមេរិក។ ប្រភពដដែលបានបញ្ជាក់ ថា កិច្ចព្រមព្រៀងគ្រប់យ៉ាង គឺបានបញ្ចប់រួចរាល់អស់ហើយ ខណៈការពិនិត្យសុខភាព និងការចុះកិច្ចសន្យាជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅថ្ងៃនេះ។ គួរឱ្យដឹងថា តម្លៃផ្ទេររបស់ Isak ទៅ Liverpool គឺជាតម្លៃផ្ទេរបំបែកកំណត់ត្រាថ្លៃបំផុតប្រចាំក្របខណ្ឌលីគកំពូល Premier League ខណៈកំណត់ត្រានេះ ដើមឡើយគឺកាន់កាប់ដោយ Jack Grealish ដែលកាលពីឆ្នាំ ២០២១ រូបគេបានចាកចេញពី Aston Villa ផ្លាស់ទៅ Manchester City ក្នុងតម្លៃ

ទីបំផុត! Liverpool ព្រមព្រៀងផ្ទេរយក Isak ហើយ ក្នុងតម្លៃកំណត់ត្រាថ្លៃបំផុតនៅអង់​គ្លេស Read More »

គ្រូបង្វឹកក្រុម Liverpoolសរសើរស្មារតីក្រុម បន្ទាប់ពីទទួលជ័យជម្នះលើកArsenal

គ្រូបង្វឹក Arne Slotរបស់ក្រុមហង្សក្រហមLiverpool បានសរសើរដល់ស្មារតីក្រុមខ្លួនដែលបានប្រឹងប្រែងទទួល ជ័យជម្នះយ៉ាងលំបាក 1-0 លើ  Arsenal ដែលជាគូប្រជែងដណ្តើមជើងឯក Premier League កាលពីថ្ងៃអាទិត្យ។ ក្រុមកាំភ្លើងធំ Arsenal បានរងបរាជ័យជាលើកទីមួយរបស់ពួកគេដោយសារតែការស៊ុតបាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ កីឡាករDominik Szoboszlai នៅនាទីទី 83 ។ ហង្សក្រហមបានបញ្ចប់ការប្រកួតដ៏ល្អទាំងបីប្រកួតមុនសម្រាកអន្តរជាតិជាមួយនឹងកំណត់ត្រាឈ្នះ Bournemouth, Newcastle United ហើយឥឡូវនេះ Arsenalទៀត ធ្វើឱ្យពួកគេមាន៩ពិន្ទុឈរលើកំពូលតារាងអង់គ្លេសPremier League ដើម្បីការពារតំណែងជើងឯក។ ចំណែកបរាជ័យរបស់ក្រុមកភ្លើងធំជាសម្ពាធខ្លាំងលើ លោក Arteta ដែលត្រូវមានភារកិច្ចបញ្ចប់យុគសម័យដ៏លំបាករយៈពេល 5 ឆ្នាំដោយគ្មានពានរង្វាន់ធំនៃ Premier League ឬ Champions League ។ Arsenal បានចាលុយជិត351លានដុល្លារដើម្បីទិញកីឡាករមកពង្រឹងក្រុមដូចជាខ្សែប្រយុទ្ធ Viktor Gyokeres ដែលបានចុះហត្ថលេខាពីក្លឹបយក្សព័រទុយហ្គាល់ Sporting ក្នុងតម្លៃ 64 លានផោន បន្ទាប់មក ដណ្តើមយក Eberechi Eze ចេញពី

គ្រូបង្វឹកក្រុម Liverpoolសរសើរស្មារតីក្រុម បន្ទាប់ពីទទួលជ័យជម្នះលើកArsenal Read More »

ការមកដល់របស់ ខ្សែប្រយុទ្ធ Woltemadeពី Stuttgart អាចបើកផ្លូវឱ្យ Isak ទៅកាន់Liverpool

ក្លឹប Newcastle United បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់ Nick Woltemade ពីក្លឹប Stuttgart ក្នុងកិច្ចព្រមព្រៀងខ្ពស់បំបែកកំណត់ត្រាក្លឹប។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថាកិច្ចព្រមព្រៀងនេះមានតម្លៃ 69 លានផោន (93.21 លានដុល្លារ) ។ កិច្ចព្រមព្រៀងរបស់កីឡាករវ័យ 23 ឆ្នាំរូបនេះលើសពីតម្លៃ 63 លានផោនដែល Newcastle បានចំណាយសម្រាប់ខ្សែប្រយុទ្ធស៊ុយអែត Alexander Isak កាលពីបីឆ្នាំមុននៅពេលដែលគាត់បានក្លាយជាកីឡាករថ្លៃបំផុតរបស់ក្លឹប។ Woltemade បានឆ្លងកាត់សាលា Werder Bremen ហើយបានក្លាយជាកីឡាករវ័យក្មេងបំផុតនៅ Bundesliga ក្នុងឆ្នាំ 2020 នៅអាយុ 17 ឆ្នាំ។ គាត់បានចូលរួមជាមួយ Stuttgart កាលពីឆ្នាំមុន និងស៊ុតបញ្ចូលទីបាន 17 គ្រាប់ក្នុងការបង្ហាញខ្លួន 33 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ ក្រោយចុះកិច្ចសន្យារយៈពេល៦ឆ្នាំ ធ្វើឱ្យក្រុមNewcastle​បញ្ចប់​ការ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ដែល​អូស​បន្លាយជាយូរមកហើយនិងអាចបើកផ្លូវឱ្យកីឡាករAlexander Isakបានផ្លាស់ទៅកាន់ហង្សក្រហម។ ប្រភព៖ NKDNEWS

ការមកដល់របស់ ខ្សែប្រយុទ្ធ Woltemadeពី Stuttgart អាចបើកផ្លូវឱ្យ Isak ទៅកាន់Liverpool Read More »

លីគបាល់ទាត់បុរស-នារីកម្ពុជា សម្រាកដល់ពាក់កណ្ដាលខែកញ្ញា

លីគបាល់ទាត់នារីកម្ពុជា និងលីគបាល់ទាត់ផ្នែកបុរស នឹងចាប់ផ្ដើមការប្រកួតឡើងវិញ នៅថ្ងៃទី១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២៥។ លីគបាល់ទាត់ទាំង២ផ្នែក ត្រូវសម្រាក ដោយសារក្រុមជម្រើសជាតិ ត្រូវត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា (FIFA’s Day) និងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ លីគនារីកម្ពុជា ត្រូវបានសម្រាកចាប់តាំងពីថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃទី១២ កញ្ញា។ នៅថ្ងៃទី១៣ កញ្ញា ការប្រកួតសប្ដាហ៍ទី៥ នៃលីគនារី នឹងចាប់ដំណើរការឡើងវិញ។ ការសម្រាករយៈពេល ២ខែនេះ គឺដោយសារ កីឡាការិនីមកពីបណ្ដាក្លិប ដែលមានឈ្មោះប្រមូលផ្ដុំជាក្រុមជម្រើសជាតិ ត្រូវចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ក្នុងនោះមាន AFC U-20 Women’s Asian Cup 2026 និង ពានរង្វាន់ ASEAN MSIG Serenity Cup។ ចំណែក កីឡាការិនីវ័យក្មេងមួយចំនួនទៀត មានភារកិច្ចត្រូវប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ សីហា ឆ្នាំ២០២៥។ អំឡុងពេលសម្រាក នេះក៏ជាពេលផ្ទេរកីឡាការិនី (Transfer Window) របស់លីគនារី។

លីគបាល់ទាត់បុរស-នារីកម្ពុជា សម្រាកដល់ពាក់កណ្ដាលខែកញ្ញា Read More »

លោក Solskjaer ត្រូវបានបញ្ចប់តំណែងពីក្លឹប Besiktas ទាំងអាមាសមុខ

(បរទេស)៖ អតីតអ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer ត្រូវបានក្លឹបលីគទួរគី Besiktas បានសម្រេចបណ្តេញចេញពីតំណែង បន្ទាប់ពីបុរសវ័យ ៥២ឆ្នាំរូបនេះ បន្ទាប់ពីដឹកនាំក្រុមលេងចាញ់ក្រុមលីគស្វីស Lausanne ក្នុងការប្រកួតវគ្គ Play-off របស់ Conference League កាលពីថ្ងៃព្រហស្បតិ៍ ។ សូមជម្រាបផងថា Ole Gunnar Solskjaer បានចូលដឹកនាំក្លឹប Istanbul កាលពីខែមករា ឆ្នាំ២០២៥ នេះ ហើយបានដឹកនាំក្លឹបនេះឱ្យឈានដល់ចំណាត់ថ្នាក់លេខ៤ ក្នុងលីគទួរគី Super Lig កាលពីរដូវកាលមុន ហើយតាមរយៈការចាញ់នេះធ្វើឱ្យពួកគេមិនសល់កៅអីណាមួយអាចលេងពានអឺរ៉ុបក្នុងកាលរដូវកាលនេះទេ ។ លោកនាមដឹកនាំ Besiktas ពីខែមករា ដល់ខែសីហានេះ បានចំនួន ២៩ប្រកួត រកបានលទ្ធផល ១៥ប្រកួតផងដែរ ។ បន្ទាប់ពីកិច្ចប្រជុំនេះ ប្រធានក្លឹបលោក Serdal Adali បានថ្លែងអំណរគុណដល់លោក Solskjaer សម្រាប់ការងាររបស់លោកនាពេលកន្លងមក ខណៈលោក Nuri

លោក Solskjaer ត្រូវបានបញ្ចប់តំណែងពីក្លឹប Besiktas ទាំងអាមាសមុខ Read More »

Villa ចាប់ផ្តើមបើកការចរចារជាមួយ West Ham ក្នុងការផ្ទេរ Paqueta

Aston Villa បានបើកការចរចារក្នុងការខ្ចីជើងជាមួយនឹងជម្រើសទិញផ្ដាច់កីឡាករខ្សែបម្រើកណ្តាល Lucas Paqueta។ប្រភពបានប្រាប់ BBC Sport ថាការពិភាក្សាដំបូងបានផ្តោតលើកិច្ចព្រមព្រៀងកញ្ចប់សរុបប្រមាណ £50លានរួមទាំងថ្លៃខ្ចីជើង មុនពេលកិច្ចសន្យានេះត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយ។ ប្រភពជឿទុកចិត្តបានអះអាងថា West Ham ចង់រក្សាទុក Paqueta ប៉ុន្តែត្រូវរង់ចាំមើលថាតើក្លឹបនៅទីក្រុងឡុងដ៍អនុញ្ញាតឲ្យផ្លាស់ប្តូរឬអត់។ប៉ុន្តែកីឡាករវ័យ 28 ឆ្នាំត្រូវបានគេយល់ថាមានការបើកចិត្តចង់ចូលរួមជាមួយ Villa មុនពេលផុតកំណត់នៃការផ្ទេរនៅថ្ងៃច័ន្ទ។ កីឡាករខ្សែបម្រើប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះ បានហ្វឹកហាត់ជាមួយក្រុម West Ham ជាធម្មតា នៅថ្ងៃសៅរ៍ មុនពេលធ្វើដំណើរទៅ Nottingham Forest ក្នុងថ្ងៃអាទិត្យ។គេរំពឹងថា គាត់នឹងធ្វើដំណើរទៅចូលរួមការប្រកួតនៅ City Ground ប៉ុន្តិរឿងអនាគតរបស់គាត់នៅ London Stadium កំពុងមានសំណួរ។ Tottenham និង Everton ក៏មានចំណាប់អារម្មណ៍លើ Paqueta ផងដែរ។ ប្រភព៖ BBCប្រែបសម្រួលដោយ៖855STAR 

Villa ចាប់ផ្តើមបើកការចរចារជាមួយ West Ham ក្នុងការផ្ទេរ Paqueta Read More »

Scroll to Top