ពត៌មានថ្មីៗ

លោក ខូវ ឆាយ បញ្ជាក់​ពី​ការ​ព្រមាន​អប់រំ​អាជ្ញា​កណ្តាល ឃឹម សុជាតិ បាន​បញ្ចប់

លោក ឃឹន សុជាតិ អាជ្ញា​កណ្តាល​ប្រដាល់​គុន​ខ្មែរ​បាន​យក​ដៃ​ទៅ​ទះ​កីឡាករ​ចិន ឃ្វីន ជីន បន្ទាប់​ពី​កីឡាករ​ចិន​រូប​នេះ​បាន​ទះ​លើ​​ផ្នែក​ខាង​ក្រោយ​របស់​លោក សម្រាប់​ការ​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា ឈុត សេរីវ៉ាន់ថង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ ២០២៥ នៅ​សង្វៀន​ប្រដាល់​ថោន។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ផ្ទះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន ដោយ​មាន​អ្នក​ខ្លះ​គាំទ្រ​សកម្មភាព​របស់​លោក ឃឹម សុជាតិ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​មិន​គាំទ្រ។ ករណី​នេះ លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ប្រាប់សារព័ត៌មាន​«កម្ពុជា​ថ្មី​»​ថា លោក ឃឹម សុជាតិ បាន​ប្រព្រឹត្ត​ខុស​នឹង​គោល​ការ​អាជ្ញា​កណ្តាលពិត​មែន ដូច្នេះ​សហព័ន្ធ​បាន​អញ្ជើញ​លោក​ទៅ​ណែនាំ អប់រំ និង​ព្រមាន​ផ្ទាល់​មាត់​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ ២០២៥។ លោក ខូវ ឆាយ បាន​លើក​ឡើង​ថា ៖«ទាក់​ទង​ករណី​លោក​គ្រូ ឃឹម សុជាតិ ខាង​គណៈកម្មការ​បច្ចេកទេស និង​គណៈកម្មការ​វិន័យ បាន​អញ្ជើញ​លោក​កាល​ពី​ម្សិល​មិញ (ទី១ ខែ​កញ្ញា) ​ដើម្បី​ធ្វើ​ការ​អប់រំ ណែនាំ និង​ពិន័យ​ផ្ទាល់​មាត់​ ចំពោះ​គាត់ ដោយសារ​គាត់​បាន​ប្រព្រឹត្តកំហុស ផ្ទុយ​ពី​បទ​បញ្ជា បច្ចេកទេស​នៃ​ការ​ប្រកួត […]

លោក ខូវ ឆាយ បញ្ជាក់​ពី​ការ​ព្រមាន​អប់រំ​អាជ្ញា​កណ្តាល ឃឹម សុជាតិ បាន​បញ្ចប់ Read More »

Kwame Peprah ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​សីហា ក្នុង​លីគ​កំពូលកម្ពុជា

ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង Kwame Peprah បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​សីហា ដែល​ជា​ខែ​ដំបូង​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥-២៦។ ការ​ប្រកូត​ក្នុង​ខែ​សីហា មាន​ចំនួន ៣ ប្រកួត ព្រះខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ ណាហ្គាវើលដ៍ ៣-០, ឈ្នះ អង្គរថាយហ្គឺរ ៣-០ និង​ឈ្នះ បឹងកេត ៣-០ រក​បាន ៩ពិន្ទុ​ពេញ ឈរ​លើ​កំពូលតារាង ជា​មួយ​​គ្រាប់​បាល់​ស៊ុត​ចូល​ដៃ​គូ ៩ គ្រាប់ និង​គ្មាន​ដៃ​គូ​ណា​ស៊ុត​ចូល​ពួក​គេ​ឡើយ។ ក្នុង​ចំណោម​ជ័យជម្នះ​ទាំង​ ៣ លើក​ខាង​លើ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាណា Kwame Peprah រក​បាន​ ៣ គ្រាប់ ​គឺ ២​ គ្រាប់​នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ បឹងកេត ៣-០ ក្នុង​សប្តាហ៍​ទី​៣ ថ្ងៃ​ទី២៤ ខែ​សីហា ជា​ពេល​ដែល​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​។ ១​គ្រាប់​ទៀត​នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរផង ឈ្នះ​ អង្គរថាយហ្គឺរ ដោយ​លទ្ធផល ៣-០ ក្នុង​សប្តាហ៍​ទី២

Kwame Peprah ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​សីហា ក្នុង​លីគ​កំពូលកម្ពុជា Read More »

នារី​អាហ្វ្រិក​ខាង​ត្បូង Kim Roberts មាន​មោទនភាពចំពោះ​កម្ពុជា​ ចេះ​រួប​រួមជួយ​គ្នា

នារី​ដ៏​ស្រស់​ស្អាត Kim Roberts ដែល​មក​ពី​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មាន​មោទនភាព​ចំពោះ​ប្រទេស​កម្ពុជា​ ដែល​ប្រជា​ជន​រួប​រួម​ និង​ចេះ​​ជួយ​ទុក្ខ​លំបាក​គ្នា​យ៉ាង​សកម្ម។ កញ្ញា Kim Roberts ​ជា​មួយ​អ្នក​ម្តាយ​ដែល​​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិចក្រភព​អង្គរ លើក​ទី​១០ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​​ខេត្ត​សៀមរាប បាន​ប្រាប់​ថា កញ្ញា និង​ក្រុម​គ្រួសារ​បាន​រស់​នៅ​ប្រទេស​កម្ពុជា​​រយៈ​ពេល​​ជិត ១០ ឆ្នាំ។ កាល​ពី​មុន ​លោក​​យាយ លោក​តា​របស់​កញ្ញា​ក៏​រស់​នៅ​កម្ពុជា​ដែរ​គឺ​រយៈ​ពេល ១២ ឆ្នាំ។ នារី​អាហ្វ្រិក​ខាង​ត្បូង​បាន​ប្រាប់​ថា កញ្ញា​ពិត​ជា​សប្បាយ​រីក​រាយ និង​​​មាន​មោទនភាព​​ចំពោះ​ប្រទេស​កម្ពុជា ហើយ​សង្ឃឹម​ថា ព្រឹត្តិការណ៍​រត់​​​ដើម្បី​សន្តិភាព​នេះ​​​នឹង​ជំរុញ​ឲ្យ​អ្នក​រាល់​គ្នា​​ឲ្យ​មាន​សន្តិភាព​សម្រាប់​កម្ពុជា។ កញ្ញា​លើក​និយាយ​ថា ៖«​នេះ​ជា​កាលៈ​ទេសៈ​ដ៏​លំបាក​សម្រាប់​កម្ពុជា និង​ប្រជា​ជន ជា​ពិសេស​​អ្នក​រស់​នៅ​តំបន់​ព្រំដែន ប៉ុន្តែ​ខ្ញុំ​ដឹង​ថា វា​ពិត​ជា​ស្រស់​ស្អាត​ណាស់​ដែល​បាន​ឃើញ​ប្រជា​ជន​កម្ពុជាចេះ​​រួប​រួម​គ្នា ចេះ​ជួយ​គ្នា​​ យក​​​គ្រឿង​ឧបភោគ​ បរិភោគ​​ជួយ​កម្លាំង​ទ័ព​ជួរ​មុខ​ និង​ជួយ​ប្រជា​ពល​រដ្ឋ​ដែល​បាត់​បង់​ផ្ទះ​សម្បែង​។ ដូច្នេះ​ខ្ញុំ​ពិត​ជា​រីក​រាយ​​អំពី​រឿង​ទាំង​នេះ​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព»។ អតីត​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​រូប​នេះ​បាន​​លើក​ឡើង​ថា ៖«​សម្រាប់​​កម្ពុជា យើង​ត្រូវ​​ចាំ​ថា បើ​យើង​ត្រូវ​ការ​សន្តិភាព ដូច្នេះ​យើង​​​ត្រូវ​បង្ហាញ​សារ​ពី​សន្តិភាព​ មិន​ថា​ជា​ជន​​ថៃ ​ចិន ឬ​ពួក​គាត់​មក​ពី​ណា​ទេ យើង​ត្រូវ​តែ​បង្ហាញ​ថា យើង​ត្រូវ​ការ​សន្តិភាព។ ចូរ​ចងចាំ​ថា បើ​យើង​​ត្រូវ​ការ​សន្តិភាព យើង​មិន​ត្រូវរើស​អើងចំពោះ​បុគ្គល​ណា​ម្នាក់​។

នារី​អាហ្វ្រិក​ខាង​ត្បូង Kim Roberts មាន​មោទនភាពចំពោះ​កម្ពុជា​ ចេះ​រួប​រួមជួយ​គ្នា Read More »

ជំនួបរវាង Pacquiao និង Romero ដណ្តើមខ្សែក្រវាត់ WBA ចុងឆ្នាំនេះ ទំនងជាមិនកើតឡើងនោះទេ

(បរទេស)៖ ១ប្រកួតបន្ទាប់របស់កីឡាករប្រដាល់សកលហ្វីលីពីន Manny Pacquiao ដែលត្រូវបានគិតថា អាចប៉ះ Rolando Romero ម្ចាស់ខ្សែក្រវាត់ WBA welterweight ទំនងជាមិនអាចកើតឡើងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ essentially sports។ មិនអាចកើតឡើងនោះត្រង់ថា Romero វ័យ ៣០ឆ្នាំសញ្ជាតិអាមេរិក បានបដិសេធរួចទៅហើយ ក្នុងការប្រកួតទល់នឹងអតីតជើងឯកពិភពលោក ៨ប្រភេទទម្ងន់ PacMan។ ថ្មីៗនេះរូបគេបាន Live នៅលើ Instagram ដោយលោកបានឆ្លើយនឹងសំណួររបស់គាំទ្រម្នាក់ថា «តើលោកនឹងវ៉ៃជាមួយ Charlo 154 ទេ? លោកបានឆ្លើយថា Nah, ខ្ញុំមិនវ៉ៃជាមួយ Charlo ទេ។ ពេលនេះ ខ្ញុំមិនខ្វល់ប្រកួតជាមួយនរណាទៀតទេ»។ នេះមានន័យថា ជំនួបទល់នឹងខ្លាកំណាចអាស៊ី វ័យ ៤៦ឆ្នាំ Pacquiao នឹងមិនអាចកើតឡើងឆាប់ៗនេះនោះទេ ដ្បិតនៅសល់ត្រឹម ៣ខែទៀតដាច់ឆ្នាំ២០២៥ នេះហើយ ប៉ុន្តែបើកើតមាន អាចនៅឆ្នាំក្រោយឯណោះ។ ទោះជាយ៉ាងណា Romero មិនទាន់មានគូប្រកួតណាមួយនៅឡើយទេ គិតចាប់តាំងពីផ្តួល Ryan Garcia តាំងពីខែឧសភា

ជំនួបរវាង Pacquiao និង Romero ដណ្តើមខ្សែក្រវាត់ WBA ចុងឆ្នាំនេះ ទំនងជាមិនកើតឡើងនោះទេ Read More »

Antony តម្លៃខ្លួនជាង ១០០លាន ត្រូវបាន Man Utd លក់ទៅឱ្យ Real Betis ហើយ

(មេនឆេស្ទើ)៖ ខ្សែបម្រើអន្តរជាតិប្រេស៊ីល Antony ដែលក្រុម Manchester United ទិញពី Ajax តម្លៃ ១១០លានដុល្លារកាលឆ្នាំ២០២២ ត្រូវបានលក់ចេញទៅឱ្យ Real Betis ហើយថ្ងៃនេះក្នុងតម្លៃតែ ២៩លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ការលេង ៣ឆ្នាំនៅកីឡដ្ឋាន Old Trafford ខ្សែបម្រើវ័យ ២៥ឆ្នាំរូបនេះបង្ហាញខ្លួនបានតែ ៦២ប្រកួតនៅ Premier League ដោយស៊ុតបាន ៥គ្រាប់ និងបោះឱ្យគេស៊ុតបាន ៣លើកប៉ុណ្ណោះ មុនពេលត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅ ក្លឹបអេស្ប៉ាញខាងលើនាអំឡុងខែមករា ឆ្នាំ២០២៥ ដោយស៊ុតបាន ៩គ្រាប់ពីការបង្ហាញខ្លួនសរុប ២៦ប្រកួតនៅ La Liga។ ការផ្ទេរចេញពីទឹកដីអង់គ្លេសទៅកាន់អេស្ប៉ាញ នឹងត្រូវប្រកាសជាផ្លូវការនាថ្ងៃចន្ទ ទី០១ ខែកញ្ញានេះ ចំថ្ងៃបិទទីផ្សារទិញ-ដូរកីឡាករនាម៉ោង ១២យប់នេះតែម្តង។ ជាមួយគ្នានោះដែរ មិត្តរួមក្រុមនៅបិសាចក្រហម Kobbie Mainoo ត្រូវបានគេជឿជាក់ថា នឹងបន្តលេងនៅ United ទៀត បើទោះបីជាខ្សែបម្រើអង់គ្លេស វ័យ ២០ឆ្នាំរូបនេះចង់ចាកចេញ ដើម្បីមានជម្រើសលេងក៏ដោយ៕

Antony តម្លៃខ្លួនជាង ១០០លាន ត្រូវបាន Man Utd លក់ទៅឱ្យ Real Betis ហើយ Read More »

លោកTen Hagត្រូវបាន Leverkusen បណ្តេញចេញក្រោយដឹកនាំបានពីរប្រកួត

អតីតគ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag និយាយថាការសម្រេចចិត្តរបស់ Bayer Leverkusen ក្នុងការបណ្តេញគាត់ចេញបន្ទាប់ពីការប្រកួតក្នុងលីគបាបតែចំនួនពីរដងគឺជាការភ្ញាក់ផ្អើលបំផុត ។ ក្រោយត្រូវបានបណ្តេញចេញដោយ Manchester United កាលពីខែតុលាឆ្នាំមុន លោក Ten Hag បានចុះកិច្ចសន្យាជាមួយ Leverkusen រហូតដល់ឆ្នាំ 2027 ក្នុងខែឧសភា ជាអ្នកស្នងតំណែងរបស់ Xabi Alonso ដែលបានផ្លាស់ទៅ Real Madrid ។ ប៉ុន្តែអ្នកចាត់ការសញ្ជាតិហូឡង់នេះត្រូវប្រឈមជាមួយការលក់តារារបស់ Leverkusen ជាច្រើនរូបដែលបានឈ្នះជើងឯក Bundesliga ក្នុងឆ្នាំ 2024 ហើយក្រុមថ្មីរបស់គាត់បានជួបការលំបាកពេលបើករដូវកាលថ្មី។ Ten Hag ពិបាកទទួលជោគជ័យដូច Alonso ដោយការចាកចេញរបស់កីឡាករល្អៗដូចជា Florian Wirtz, Jeremie Frimpong, Amine Adli, Jonathan Tah និង Granit Xhaka ក្នុងចំណោមអ្នកផ្សេងទៀត។

លោកTen Hagត្រូវបាន Leverkusen បណ្តេញចេញក្រោយដឹកនាំបានពីរប្រកួត Read More »

បើកឆាករដូវកាលថ្មីទើបបាន ៣ប្រកួត ខ្សែបម្រើតម្លៃជាង ៣០លាន Cherki ត្រូវអវត្តមានពី Man City ២ខែ

(មេនឆេស្ទើ)៖ ខ្សែបម្រើ Ryan Cherki ដែលក្លិប Manchester City ទិញពី Lyon ក្នុងតម្លៃ ៣០.៤លានផោននារដូវក្តៅនេះ ត្រូវបង្ខំចិត្តខកខានប្រកួតដល់ទៅ ២ខែ ដោយសារមានរបួស។ នេះបើយោងតាមការបញ្ជាក់ពីលោក Pep Guardiola ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC។ កីឡាករវ័យ ២២ឆ្នាំរូបនេះ ក៏រកបាន ១គ្រាប់ផងដែរក្នុងជ័យជម្នះ ៤ទល់នឹង០ របស់មេឃខៀវ City ពេលបំបាក់ម្ចាស់ផ្ទះ Wolves នៅថ្ងៃបើកឆាក Premier League 2025-26 មុនមកចាញ់ Spurs ក្នុងប្រកួតទី២។ ខ្សែបម្រើអន្តរជាតិបារាំង Cherki បានអវត្តមានពេល City បរាជ័យជាលើកទី២ ក្នុងលីគអង់គ្លេស Premier League រដូវកាលនេះ នៅក្នុងផ្ទះរបស់ Brighton ដោយលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ ដែលញាំងឱ្យអតីតជើងឯកលីគ ៤សម័យកាលជាប់ៗគ្នាមួយនេះ ធ្លាក់ទៅលេខរៀងទី១៣ បណ្តោះអាសន្នផងដែរ ដ្បិតទើបរកបាន ៣ពិន្ទុ ក្នុងចំណោម

បើកឆាករដូវកាលថ្មីទើបបាន ៣ប្រកួត ខ្សែបម្រើតម្លៃជាង ៣០លាន Cherki ត្រូវអវត្តមានពី Man City ២ខែ Read More »

ទះកំផ្លៀងកីឡាករចិន៖ លោក ឃឹម សុជាតិ ថាជាកាការពារខ្លួន ខណៈសហព័ន្ធគុនខ្មែរកំពុងស៊ើបអង្កេត

លោក ឃឹម សុជាតិ អាជ្ញាកណ្ដាលកីឡាប្រដាល់គុនខ្មែរ បានទះកំផ្លៀងកីឡាករចិន Qin Jin អំឡុងពេលប្រកួតជាមួយកីឡាករកម្ពុជា ឈុត សេរីវ៉ាន់ថង នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២៥។ អាជ្ញាកណ្ដាលរូបនេះ បកស្រាយថា ការទះកំផ្លៀង ក្រោយកីឡាករចិនទះស្មាខ្លួន ជាកាការពារខ្លួន និងក្រើនរំលឹកដល់កីឡាករ ឲ្យស្ដាប់អាជ្ញាកណ្ដាល។ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កំពុងសិក្សាលើករណីនេះ។ កីឡាករប្រដាល់គុនខ្មែររហស្សនាម«រាហូមាស» ឈុត សេរីវ៉ាន់ថង បានប្រកួតឈ្នះកីឡាករចិន Qin Jin យ៉ាងត្រដាបត្រដួស លើប្រភេទទម្ងន់ ៦០គីឡូក្រាម ជាលក្ខណៈហ្គង់ចេញម្រាម កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០២៥ នៅសង្វៀនថោន។ កីឡាករទាំង ២ បានវាយសម្រុកគ្នាចុះឡើង ជាពិសេសការវាយដៃប្ដូរគ្នា។ ហ្គង់ចេញម្រាម គឺមានលក្ខណៈវាយធ្ងន់ជាងហ្គង់ ដែលការពារដៃពេញព្រោះ មិនសូវមានប៉ុងការពារច្រើន។ ការវាយប្ដូរដៃគ្នាចុះឡើង ទាំងកីឡាករចិន និងកីឡាករកម្ពុជារូបនេះ សុទ្ធតែចូលចំផ្ទៃមុខរៀងៗខ្លួន។ ត្រឹមតែទឹកទី១ ឈុត សេរីវ៉ាន់ថង មិនបានស្ទាប់ស្ទង់ដៃគូឡើយ

ទះកំផ្លៀងកីឡាករចិន៖ លោក ឃឹម សុជាតិ ថាជាកាការពារខ្លួន ខណៈសហព័ន្ធគុនខ្មែរកំពុងស៊ើបអង្កេត Read More »

លេច​មុខ​អ្នក​គាំទ្រយ៉ាង​​សកម្ម​នៅ​ឯ​វៀតណាម លោក​ ណុប​ វ៉ាន់ថេត​ ឲ្យ​តែ​ខ្មែរ​មក​ប្រកួត​ឆ្លៀត​ជា​និច្ច​

លេច​មុខ​អ្នកគាំទ្រ​ក្រុម​កីឡា​កម្ពុជា​យ៉ាង​សកម្ម​នៅ​ឯ​ប្រទេស​វៀតណាម​កន្លង​ទៅ​ថ្មីៗ​នេះ​ពិសេសការ​ប្រកួត​របស់​​ក្រុម​បាល់ទះ​វិសាខា​ក្នុង​ពាន​​រង្វាន់​ International Police Cup ដែល​ទើប​បញ្ចប់​​ ខណៈ​អ្នក​គាំទ្រ​ម្នាក់​នោះ​គឺ​ជា​លោក​ ណុប​ វ៉ាន់ថេត​ ដែល​បាន​ទៅ​សិក្សា​វគ្គ​ជំនាញ​នៅ​ទីនោះ​រយៈពេល​ ៣ខែ។​ អ្នកគាំទ្រដែលទូរទស្សន៍វៀតណាមបានចាប់យករូបភាពជាច្រើនដងនៅពេលក្រុមបាល់ទះវិសាខាប្រកួតពានរង្វាន់ International Police Cup នោះគឺជាក្រុមលោក ណុប វ៉ាន់ថេត ដែលគេស្គាល់ថាជាមន្ត្រីចៅក្រម អាជ្ញាកណ្ដាល នៃសហព័ន្ធប្រដាល់គុនខ្មែរ-សហព័ន្ធប្រដាល់សកល។ លោក ណុប វ៉ាន់ថេត បានឲ្យដឹងថា នៅពេលនេះលោកកំពុងនៅឯប្រទេសវៀតណានៅឡើយទេ។ លោកទៅវៀតណាមនោះគឺរយៈពេល ៣ខែចាប់ពីខែកក្កដាមកម្ល៉េះក្នុងនាមជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តកណ្ដាល ដែលត្រូវសិក្សាជំនាញពិសេសនៅទីនោះ។ ចៃដន្យអំឡុងពេលសិក្សាកន្លងទៅនេះគឺមានក្រុមកីឡាកម្ពុជាទៅប្រកួតនៅទីក្រុមហូជីមិញផងនោះដូចជាក្រុមប្រដាល់គុនខ្មែរមាន គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន ឡុង ឡា ក៏រូបលោកទៅគាំទ្រផ្ទាល់ដល់សង្វៀនដែរ។ ចំណែកការប្រកួតបាល់ទះពានរង្វាន់ប៉ូលិសវៀតណាមដែលមានវិសាខាតំណាងឲ្យកម្ពុជានោះក៏លោក រួមទាំងសិក្ខាកាមកម្ពុជាជិត ១០០នាក់បានទៅទស្សនា និងលើកទឹកចិត្តដល់កន្លែងប្រកួតផងដែរ។ លោក ណុប វ៉ាន់ថេត បន្ថែមទៀតថា បើទោះជាត្រូវជិះឡានមកឆ្ងាយ និងចំណាយថវិកាមួយចំនួនក្ដីក៏មិនខ្ចិល ឬស្ដាយថវិកានោះដែរគឺចង់មកលើកទឹកចិត្តដល់ក្រុមកម្ពុជាឲ្យប្រកួតកាន់តែល្អ និងមានកម្លាំងចិត្តខ្លាំងជាងមុនទៅទៀត។ ក្រុមកីឡាករកម្ពុជាមានចិត្តរីករាយនៅពេលដែលឃើញមានខ្មែរទៅគាំទ្រដល់កន្លែងប្រកួតបែបនេះជាហេតុធ្វើឲ្យលោកក៏មានចិត្តសប្បាយរីករាយដូចគ្នាដែរ។ បញ្ជាក់ដែរថា ការប្រកួតបាល់ទះពានរង្វាន់ International Police Cup

លេច​មុខ​អ្នក​គាំទ្រយ៉ាង​​សកម្ម​នៅ​ឯ​វៀតណាម លោក​ ណុប​ វ៉ាន់ថេត​ ឲ្យ​តែ​ខ្មែរ​មក​ប្រកួត​ឆ្លៀត​ជា​និច្ច​ Read More »

លោក ថោង ខុន ថា អត្តពលិក ជឿ​ជាក់ ​គាំទ្រចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើកទី១០ បានប្រព្រឹត្តទៅដោយរលូនកាលពីថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ ២០២៥ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលមានអ្នកចូលរួមជាតិ និងអន្តរជាតិជាង ៤០០០នាក់។ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើកទី១០ បានដំណើការទៅដោយរលូន និងជោគជ័យ ដោយសារប្រទេសជាតិមានសុខសន្តិភាព។ លោក​មាន​ប្រសាសន៍​ថា ៖«​អារម្មណ៍​​​ស្ងប់​​ហើយ​ តែ​​នៅ​មិន​ទាន់​សុខ​ស្រួល​ទេ ដោយសារ​បញ្ហា​ជា​ច្រើន​ត្រូវ​ដោះ​ស្រាយ​បន្ត​ទៀត ប៉ុន្តែ​ប្រជា​ពល​រដ្ឋ បង​ប្អូន​អត្តពលិក​ជឿ​ជាក់​​រដ្ឋាភិបាល។ គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល។ អ្វី​ៗ​​​​កំពុង​ត្រូវ​បាន​​ដោះ​ស្រាយ​ជា​បណ្តើរៗ​ដែល​គោរព​ទៅ​តាម​ច្បាប់​អន្តរជាតិ។ ចំណុច​នេះសំខាន់​ណាស់ ខ្ញុំ​សូម​គោរព​អរគុណចំពោះ​ស្មារតី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​»។ លោក ថោង ខុន បាន​បន្ត​ថា ៖«កម្ពុជា​ទាំង​មូល​មាន​សុខសន្តិភាព ជា​ពិសេស​នៅ​តំបន់​ដែល​យើង​រត់​គឺ​មាន​សុវត្ថិភាព​ពេញ​លេញ ដូច្នេះ​យើង​ឃើញ​ថា អត្តពលិក​ជាតិ​ក៏​កើន អត្តពលិក​អន្តរជាតិ​ក៏​កើន។ អ្វី​ដែល​​មាន​មោទនភាព​ដោយសារ​វិញ្ញាសា​ចម្ងាយ ៤២​គីឡូម៉ែត្រ មាន​អត្តពលិក​ជាង ៥០០​នាក់ ក្នុង​នោះ​មាន​​ខ្មែរ​ ៣៧០​នាក់។ ចម្ងាយ​៤២​គីឡូម៉ែត្រពិបាក​រត់​ណាស់ តែ​យើង​ឃើញ​លទ្ធផល​ហើយ​គឺ​កីឡាករ​ខ្មែរ​​យក​បាន​ទាំង​លេខ​១ លេខ​២ និង​លេខ​៣។ ការ​ចូល​រួម​សកម្មភាព​ក្នុង​វិស័យ​កីឡា​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ។ នេះ​ដោយសារការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល។

លោក ថោង ខុន ថា អត្តពលិក ជឿ​ជាក់ ​គាំទ្រចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា Read More »

Scroll to Top