August 6, 2025

អាជ្ញាកណ្តាល Serie A នឹងអាចប្រកាសការសម្រេចចិត្តផ្ទាល់លើទីលាន ក្រោយឆែក VAR

(អ៉ីតាលី)៖ អាជ្ញាកណ្តាលនៅលីគ Serie A នឹងប្រកាសការសម្រេចដោយផ្ទាល់ បន្ទាប់ពីការឆែកតាមប្រព័ន្ធវីឌេអូជំនួយការអាជ្ញាកណ្តាល VAR ផ្ទាល់នៅក្នុងកីឡដ្ឋានចាប់ពីរដូវកាលក្រោយតទៅ។ នេះបើតាមអ្នកចាត់តាំងអាជ្ញាកណ្តាល Gianluca Rocchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីកាលពីថ្ងៃអង្គារ ។ ក្នុងន័យនេះ លោក Rocchi បានបញ្ជាក់ថា នេះជាការផ្លាស់ប្តូរនៅជំហានមួយ ដើម្បីឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនការទំនាក់ទំនងរវាងអាជ្ញាកណ្តាល និងឆ្លើយតបទៅកាន់សាធារណៈជន ក្នុងគោលបំណងដើម្បីធ្វើឱ្យការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាលកាន់តែលឿន និងសុក្រឹតភាពច្បាស់ជាងមុន។ នេះជាគោលការណ៍ចំបងមួយស្តែងចេញពីអាជ្ញាកណ្តាល ដើម្បីពន្យល់ពីការសម្រេចចិត្តដល់ក្រុមអ្នកគាំទ្រ ជាមួយគ្នានេះរដូវកាលលីគ Serie A 2025-26 នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែសីហានេះតទៅ ៕ ប្រភព៖ FRESHMEWS

អាជ្ញាកណ្តាល Serie A នឹងអាចប្រកាសការសម្រេចចិត្តផ្ទាល់លើទីលាន ក្រោយឆែក VAR Read More »

សមាជិកជួយ Porto លើកពាន UCL លោក Costa ទទួលមរណភាពក្នុងអាយុ ៥៣ឆ្នាំ

(បរទេស)៖ អតីតប្រធានក្រុមក្លិប FC Porto លោក Jorge Costa បានទទួលមរណភាពក្នុងអាយុ ៥៣ឆ្នាំ បន្ទាប់ពីមានបញ្ហាគាំងបេះដូង នៅមជ្ឈមណ្ឌលហ្វឹកហាត់របស់ក្លិប ដែលជាអតីតខ្សែការពារម្នាក់បានរួមចំណែកជួយក្លិបលើកពាន UEFA Champions League 2003-04 ។ លោកជាខ្សែការពារឆ្នើមដែលស្ថិតក្រោមការដឹកនាំដោយលោក Jose Mourinho ដែលដឹកនាំក្រុមលើកពាន UCL ជាប្រវត្តិសាស្ត្ររបស់ក្លិប នឹងជាអតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់លេងបាន ៥០ប្រកួតផងដែរ ។ Costa ក៏ធ្លាប់បានចំណាយពេលមួយរដូវកាលលេងខ្ចីជើងនៅក្លិប Charlton ក្នុងលីគ Premier League ក្នុងរដូវកាល២០០១-០២ ។ សូមជម្រាបផងថា លោកក៏សម្រេចបានចូលនិវត្តន៍ពីការលេងបាល់ទាត់នៅឆ្នាំ២០០៦ បន្តអាជីពជាគ្រូបង្វឹកនៅក្លិបជាច្រើនប្រមាណ ១៦ក្លិប ក្នុងនាមជាអតីតខ្សែការពារកណ្តាលមួយរូប មុនពេលចូលកាន់តួនាទីជានាយកផ្នែកបាល់ទាត់អាជីពរបស់ក្លិប FC Porto កាលពីរដូវកាលមុន ៕ ប្រភព៖ FRESHNEWS

សមាជិកជួយ Porto លើកពាន UCL លោក Costa ទទួលមរណភាពក្នុងអាយុ ៥៣ឆ្នាំ Read More »

ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត សប្តាហ៍ទី៣ បញ្ចប់​២គូ ខណៈធ្លាយគ្រាប់បាល់សរុបដល់ ១៣ គ្រាប់

ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ (ថ្នាក់ខេត្ត) សម្រាប់សប្តាហ៍ទី ៣ បានបញ្ចប់ចំនួន ២ គូនៅថ្ងៃ ពុធ ទី ០៦ ខែ សីហា ឆ្នាំ ២០២៥ នេះ។ ក្នុងនោះក្រុម​បាល់ទាត់ខេត្តត្បូងឃ្មុំ ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ ដោយបានយកឈ្នះលើក្រុមមន្ទីរ អយក ខេត្តស្វាយរៀង ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦ ទល់នឹង ០។ ចំណែកមួយគូទៀត ក្រុមមន្ទីរអយក ខេត្តកំពង់ចាម ពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះលើ ក្រុមមន្ទីរ អយក ខេត្តព្រៃវែង ក្នុងលទ្ធផល ៦ ទល់នឹង ១។ លទ្ធផល សប្តាហ៍ទី៣ ក្រុម​បាល់ទាត់ខេត្តត្បូងឃ្មុំ ៦-០ មន្ទីរ អយក ខេត្តស្វាយរៀង ក្រុមមន្ទីរអយក ខេត្តកំពង់ចាម ៦-១ មន្ទីរ អយក

ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត សប្តាហ៍ទី៣ បញ្ចប់​២គូ ខណៈធ្លាយគ្រាប់បាល់សរុបដល់ ១៣ គ្រាប់ Read More »

Partey អតីតខ្សែការពារ Arsenal ត្រូវបានធានានៅក្រៅឃុំ ក្រោយចូលបំភ្លឺនៅតុលាការ ករណីរំលោភ

(បរទេស)៖ កីឡាករ Thomas Partey ដែលធ្លាប់លេងឱ្យក្លិបកាំភ្លើងធំ Arsenal ផងនោះ ត្រូវបានធានានៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយចូលបំភ្លឺនៅតុលាការកាលពីថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ ពីបទចោទប្រកាន់មានដល់ទៅ ៥ករណីរំលោភសេពសន្ថវៈ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ខ្សែការពារអន្តរជាតិហ្គាណា វ័យ ៣២ឆ្នាំរូបនេះ បានពាក់ខ្សែក និងខោខ្មៅ អមដោយអាវធំពីក្រៅ នៅឯតុលាការ Westminster Magistrates’ Court ដើម្បីឆ្លើយបំភ្លីជុំវិញការចោទប្រកាន់ ៥ករណីពីសំណាក់ស្រ្តី ៣នាក់ផ្សេងគ្នា ដែលបានកើតឡើងនាអំឡុងឆ្នាំ២០២១-២០២២ នៅពេល Partey បានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបស្ថិតនៅភាគខាងជើងទីក្រុង London។ Partey បានរងនូវបទចោទប្រកាន់ខាងលើតែម្តង ពោលគឺមានរយៈពេលត្រឹម ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចប់កិច្ចសន្យាជាមួយ Arsenal នាអំឡុងខែមិថុនា មុនពេលបង្ហាញខ្លួនជាលើកទី២ នៅតុលាការនាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈលោក Jenny Wiltshire មេធាវីរបស់ Partey កន្លងមកធ្លាប់បាននិយាយថា «Partey តែងតែបដិសេធជានិច្ចរាល់ការចោទប្រកាន់ទាំងនោះ និងស្វាគមន៍ជានិច្ចរាល់ការកោះហៅ ដើម្បីសំអាតកេរ្តិ៍ឈ្មោះរបស់លោកឡើងវិញដែរ»។ ខ្សែការពាររូបនេះ

Partey អតីតខ្សែការពារ Arsenal ត្រូវបានធានានៅក្រៅឃុំ ក្រោយចូលបំភ្លឺនៅតុលាការ ករណីរំលោភ Read More »

Lyon ទិញខ្សែបម្រើ Morton ពីក្លិប Liverpool ក្រោយរួមចំណែកជួយ U21 អង់គ្លេសដណ្តើមបានជើងឯកអឺរ៉ុប

(លីយ៉ុង)៖ ក្លិបបារាំង Lyon បានចុះកិច្ចសន្យាទិញកីឡាករ Tyler Morton ពីហង្សក្រហម Liverpool ក្នុងតម្លៃ ១៥លានផោន បន្ទាប់ពីរូបគេទើបរួមចំណែកជួយក្រុមយុវជនឈុត U21 អង់គ្លេសឈ្នះជើងឯកអឺរ៉ុបផងដែរកាលពីដើមរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Morton ដែលកើតនៅ Wirral បានចូលរួមជាមួយ Liverpool តាំងពីគេមានអាយុទើប ៧ឆ្នាំមកម្ល៉េះ មុនពេលត្រូវបានកោះហៅមកលេងក្នុងឈុតធំកាលឆ្នាំ២០២១ នៃជំនួបដែលហង្សក្រហម ប្រកួតទល់នឹងចាបក្រុង Norwich City ក្នុងពានរង្វាន់ League Cup។ មែនទែនទៅ ខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះមានការលំបាកជាខ្លាំង ដើម្បីស្វែងរកជម្រើសលេង ១១នាក់ដំបូងជាប់លាប់ និងទើបតែបង្ហាញខ្លួនសរុបបាន ១៤លើកប៉ុណ្ណោះគ្រប់កម្មវិធី និងត្រូវបានបញ្ជូនតាមរយៈលេងខ្ចីជើងនៅក្លិប Hull City និង Blackburn Rovers នៅក្របខណ្ឌទី២ Championship ទៀតផង។ Lyon ដែលទើបឈ្នះក្តីពីការប្តឹងជំទាស់ ក្នុងការកាត់ទៅលេងក្នុងក្របខណ្ឌទី២ បារាំងដោយសារវិបត្តិហិរញ្ញវត្ថុនោះ បានបន្តពង្រឹងខ្លួនឡើងវិញសម្រាប់រដូវកាលថ្មីឆ្នាំ២០២៥-២៦ ដើម្បីប្រជែងជើងឯកនៅ Ligue 1 និងកម្មវិធីអឺរ៉ុប UEFA

Lyon ទិញខ្សែបម្រើ Morton ពីក្លិប Liverpool ក្រោយរួមចំណែកជួយ U21 អង់គ្លេសដណ្តើមបានជើងឯកអឺរ៉ុប Read More »

បឹងកេត ជាក្លិបកម្ពុជាទី ៣ ផ្តាច់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ ថៃ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ បឹងកេត បានក្លាយជាក្លិបទី ៣ និងជាក្លិបចុងក្រោយរបស់ប្រទេស កម្ពុជា ដែលបានប្រកាសផ្តាច់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ ថៃ។ ក្លិបបាល់ទាត់ ណាហ្គាវើលដ៍ ជាក្លិបដំបូងគេ ដែលបានប្រកាសផ្តាច់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កីឡា FBT របស់ ថៃ។ ក្លិបដែលមានមូលដ្ឋាននៅខេត្ត កំពង់ស្ពឺ បានប្រើប្រាស់សម្លៀកបំពាក់ស្លាកយីហោ FBT តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែនៅរដូវកាល ២០២៥-២០២៦ ក្លិប និងក្រុមហ៊ុន បានព្រមព្រៀងគ្នាផ្តាច់កិច្ចសន្យាជាផ្លូវការ ដោយសារបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ នៅតែបន្តឡើងកម្តៅខ្លាំង។ ក្រោមហេតុផលនេះដូចគ្នា ភ្នំពេញក្រោន បានក្លាយជាក្លិបទី ២ ដែលបានផ្តាច់ដៃគូសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កីឡាថៃ Warrix ដោយភាគីទាំង ២ បានព្រមព្រៀងគ្នាដោយសន្តិវិធី។ ចំណែក បឹងកេត ជាក្លិបទី ៣ ដែលបានផ្តាច់ដៃគូសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀងបំពាក់ Ego Sport របស់ថៃ។ តាមរយៈការប្រកាសរបស់ក្លិប គឺភាគីទាំង ២ បានព្រមព្រៀងគ្នា ក្នុងការផ្តាច់កិច្ចសន្យាដោយសន្តិវិធី បន្ទាប់ពីចាប់ដៃគូគ្នាអស់រយៈពេល ៦

បឹងកេត ជាក្លិបកម្ពុជាទី ៣ ផ្តាច់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ ថៃ Read More »

សូមស្វាគមន៍មកកាន់ Chelsea! កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីល Estevao ទើបមកដល់ក្រុមតោខៀវ ក្រោយចុះកុងត្រាបានមួយឆ្នាំ

(បរទេស)៖ Chelsea ទើបតែបានប្រកាសពីការមកដល់ដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់កីឡាករប្រេស៊ីល Estevao Willian មួយឆ្នាំបន្ទាប់ពីការចុះហត្ថលេខាទិញអតីតតារាបាល់ទាត់វ័យក្មេងរបស់ក្លឹប Palmeiras ។ នេះក៏ជាការរីកចម្រើនមួយទៀតសម្រាប់ក្រុមតោខៀវក្នុងទីផ្សារដោះដូរកីឡាករ ជាមួយនឹងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Joao Pedro និង Liam Delap ដែលបង្ហាញពីការសមត្ថភាពភ្លាមៗក្នុងការឈ្នះ Club World Cup ដ៏ជោគជ័យរបស់ក្រុម។ ចាប់តាំងពីពេលនោះមក ក្រុមរបស់លោកគ្រូបង្វឹក Enzo Maresca បានបន្ថែមកីឡាកររួមទាំង Jamie Gittens របស់ Borussia Dortmund និងខ្សែការពារ Jorrel Hato របស់ Ajax ដែលមានទេពកោសល្យ ទៅកាន់ក្រុមនៅមុនការចាប់ផ្តើមនៃរដូវកាល Premier League ។ Chelsea បានចាប់យកខ្សែបម្រើស្លាបEstevao Willianក្នុងតម្លៃ 28 លានផោនក្នុងខែមិថុនា ឆ្នាំ 2024 ។កិច្ចព្រមព្រៀងរបស់ Estevao ដែលគាត់បានបន្តរដូវកាល 2024-25 ជាមួយក្រុមប្រេស៊ីលរបស់គាត់ចាំចូលរួមជាមួយ Chelsea រហូតដល់គាត់មានអាយុ 18

សូមស្វាគមន៍មកកាន់ Chelsea! កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីល Estevao ទើបមកដល់ក្រុមតោខៀវ ក្រោយចុះកុងត្រាបានមួយឆ្នាំ Read More »

បឺត​ សង្ឃឹម​ ចាក់​សាក​រូប​ទាហាន​អោប​ផែនទីប្រទេស​កម្ពុជា​បញ្ជាក់​ការ​ចងចាំ​វីរះកងទ័ព​

(កីឡាជាតិ)៖ កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​ ៥៧​គីឡូក្រាម​ បឺត​ សង្ឃឹម​ បានបង្ហោះ​វីដេអូ​ដែល​រូប​គេ​ទើប​ចាក់​សាក​រូប​ទាហាន​អោប​ផែនទី​ប្រទេស​កម្ពុជា​ដែល​ជា​រូប​កំពុង​ល្បី​លើ​បណ្ដាញ​សង្គម​ និង​ជា​ការ​បញ្ជាក់​ពី​ការ​ចងចាំ​មិន​ភ្លេច​ពី​វីរះភាព​កងទ័ព​ដែល​ពលី​ការពារ​ទឹកដី។​ នៅ​លើ​ហ្វេសបុក​ផេក​ Bird songkherm – ទូចរ៉ាឆាន់ បាន​បង្ហោះ​វីដេអូ​ពី​ការ​ចាក់សាក​របស់​ បឺត​ សង្ឃឹម​ នៅ​មុននេះ​អម​ដោយ​ចំណងជើង​ «ជាមនុស្សម្នាក់ដែលខ្លាចម្ចុល តែទ្រាំរយៈពេល ៥ម៉ោងជាង ដើម្បី​សាក់រូបនេះឡើងរំលឹកការចងចាំដល់ វីរះកងទ័ពកម្ពុជា »។​ តាម​អត្ថន័យ​គឺ​បញ្ជាក់​ពី​ការ​ចងចាំ​មិន​ភ្លេច​ពី​ការ​ពលី​អាយុជីវិត​របស់​វីរះកង់ទ័ព​កម្ពុជា​ក្នុង​ការ​ការពារ​ទឹកដី​ពី​​ប្រទេស​សៀម​ដែល​បាន​ឈ្លានពាន​កន្លង​ទៅ​ថ្មីៗ​នេះ។​ ថ្មីៗ​នេះ​មិនមែន​តែ​កីឡាករ​ បឺត​ សង្ឃឹម​ នោះ​ទេ​ ពោល​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ សឿន​ ហេង​ ក៏​បាន​ចាក់​សាក​រូប​ទាហាន​អោប​ផែនទី​ប្រទេស​កម្ពុជា​​នេះ​ដែរ។​ មិន​ថា​​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​ ឬ​ក្រៅ​ប្រទេស​នោះ​ឡើយ​ក្នុង​មជ្ឈដ្ឋាន​កីឡា​គេ​មើល​ឃើញ​ថា​​មាន​ការ​ខំងសម្បារ​ និង​ស្អប់​ការ​ឈ្លានពាន​ពី​​ប្រទេស​សៀម​មក​លើ​កម្ពុជា​​ជា​ខ្លាំង​ និងមាន​កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​បាន​​ចេញ​មុខ​កៀរគ​រក​ជំនួយ​ផ្សេងៗ​ជួយ​ដល់​វីរះកងទ័ព​ និង​ជន​ភៀសសឹក​អំឡុង​ពេល​នេះ​ផង​ដែរ។​ បញ្ជាក់​ដែរ​ ប្រទេស​កម្ពុជា​បាន​រង​នូវ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​សៀម​កាល​ពី​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ រហូត​មាន​​ការ​ប្រយុទ្ធតទល់​គ្នា​ដល់​ថ្ងៃ​ទី២៨​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ បន្ទាប់​ពីមាន​​បទ​​ឈប់​បាញ់​ដោយ​ស្របសម្រួល​ពី​ប្រធាន​អាស៊ាន​ ម៉ាឡេស៊ី។​ ទង្វើរ​ឈ្លានពាន​សំណាក់​ភាគី​ថៃ​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​អាយុជីវិត​ទាហាន​ ប្រជាពលរដ្ឋ​ស្លូតត្រង់​ និង​ផ្ទះសម្បែរ​។​ ទន្ទឹង​និង​នេះ​ប្រជាជន​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ក៏​ត្រូវ​បាន​ភៀស​ខ្លួន​មក​រក​កន្លែង​សុវត្ថិភាព​ផង​ដែរ៕​ ប្រភព៖ KAMPUCHEATHMEY

បឺត​ សង្ឃឹម​ ចាក់​សាក​រូប​ទាហាន​អោប​ផែនទីប្រទេស​កម្ពុជា​បញ្ជាក់​ការ​ចងចាំ​វីរះកងទ័ព​ Read More »

Ferdinand ប្រាប់ Rashford គួរយកគំរូតាមអតីត​កីឡាករ Barcelona ម្នាក់ តែ​មិនមែន Messi

អតីតខ្សែការពារជើងចាស់របស់ Manchester United លោក Rio Ferdinand បានណែនាំឱ្យ Marcus Rashford ត្រូវមើលខ្សែប្រយុទ្ធជើងចាស់ Pedro ជាគំរូ ប្រសិនបើគេចង់ជោគជ័យនៅ Barcelona។ នៅរដូវក្តៅនេះ Rashford បានចាកចេញពី Man United ដោយបានផ្លាស់ទៅចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល អមជាមួយជម្រើសទិញផ្តាច់។ យ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំក៏បានបង្ហាញខ្លួនរួចហើយដែរជាមួយក្រុមអ្នកមានបុណ្យ នៅក្នុងការប្រកួតមិត្តភាពទល់នឹងក្រុម Vissel Kobe, FC Seoul និង Daegu។ ក្រោយមើលឃើញពីការលេងប៉ុន្មានប្រកួតរបស់ Rashford ជាមួយ Barcelona កន្លងមកនេះ លោក Ferdinand បានណែនាំបន្ថែមទៅកីឡាកររូបនេះថា៖ «ប្រសិនបើខ្ញុំនៅក្នុងក្រុមរបស់គាត់ឥឡូវ ខ្ញុំនឹងមិនមើល Messi, Henry, Eto’o ឬ Villa ឡើយ ប៉ុន្តែខ្ញុំនឹងមើល Pedro។ ហេតុអ្វីខ្ញុំនឹងមើលគាត់? គាត់មិនមែនជាកីឡាករល្អបំផុតទេ។

Ferdinand ប្រាប់ Rashford គួរយកគំរូតាមអតីត​កីឡាករ Barcelona ម្នាក់ តែ​មិនមែន Messi Read More »

យប់​នេះ ក្រុម​នារី​កម្ពុជា ប៉ះ វៀតណាម លើក​ទី​៥ ក្នុង​ប្រវត្តិ​សាស្ត្រ

(កីឡាជាតិ)៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​នារី​ កម្ពុជា ត្រូវ​ប្រកួត​ជា​មួយ​ ក្រុម​នារីវៀតណាម វេលា​ម៉ោង ៧:៣០​នាទី យប់​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា ឆ្នា ២០២៥ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូលពាន​រង្វាន់​នារី​អាស៊ាន ASEAN Women’s Championship នៅ​ប្រទេស​វៀតណាម។ ក្រុមនារីវៀតណាមជាក្រុមខ្លាំងមួយនៅតំបន់អាស៊ានដែលមានបទពិសោធក្នុងការប្រកួតលើឆាកអន្តរជាតិជាច្រើនឆ្នាំមកហើយ ប្រៀបធៀបនឹងក្រុមនារីកម្ពុជាជាក្រុមក្មេងខ្ចីទើបមានសកម្មភាពផ្លូវលើឆាកអន្តរជាតិកាលពីឆ្នាំ ២០១៨។ នេះជាការជួបគ្នាលើកទី៥ ក្នុងប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់នារីទាំងពីរ។ ៤លើកកន្លងមក ក្រុមនារីកម្ពុជាមិនធ្លាប់យកឈ្នះវៀតណាមឡើយ។ កាលពីឆ្នាំ ២០១៩ ក្រុមនារីកម្ពុជា បានចាញ់ នារី វៀតណាម ០-១០ ក្នុងពាននារីអាស៊ាន, ឆ្នាំ ២០២១ ចាញ់ ១-៦ ក្នុងកីឡាស៊ីហ្គេម, ឆ្នាំ ២០២២ ចាញ់ ០-៣ ក្នុងពាននារីអាស៊ាន និងឆ្នាំ ២០២៣ បានចាញ់ ០-៣ ក្នុងកីឡាស៊ីហ្គេម។ ទោះ​បី​ជាយ៉ាង​ណា សង្កេត​ឃើញ​ថា ក្រុម​នារី​កម្ពុជា​បាន​កាត់​បន្ថយ​ពី​ការ​ចាញ់​ដោយ​គ្រាប់​បាល់​ច្រើន​មក​សល់​តិច​គ្រាប់។ សម្រាប់​ការ​ប្រកួត​លើក​ទី​៥​នេះ ក្រុម​នារី​កម្ពុជា​ក៏​មិន​សង្ឃឹម​ឈ្នះ​ដែរ​ ខណៈ​សមាជិក​ល្អ​ៗ​មួយ​ចំនួន​មិន​បាន​ចូល​រួម​ជា​មួយ​ទេ។ កីឡាការិនី​ខ្លះ​ជាប់​ជួយ​ក្រុម​សម្រាប់​ពាន​រង្វាន់​អាស៊ី និង​កីឡាការិនី​ខ្លះ​នៅ​ប្រទេស​វៀតណាម។

យប់​នេះ ក្រុម​នារី​កម្ពុជា ប៉ះ វៀតណាម លើក​ទី​៥ ក្នុង​ប្រវត្តិ​សាស្ត្រ Read More »

Scroll to Top