កីឡាករជឺជិតស៊ូ គង់ម៉ូណា មិថុរ៉ា ដាក់គោលដៅអភិវឌ្ឍខ្លួន ឆ្ពោះទៅប្រជែងកម្រិតពិភពលោក
បន្ទាប់ពីចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ (12th World Games) នៅទីក្រុង Chengdu ប្រទេសចិន កីឡាករជឺជិតស៊ូកម្ពុជា គង់ម៉ូណា មិថុរ៉ា យល់ថាសមត្ថភាពខ្លួននៅមានកម្រិតទាប ហើយត្រូវការពង្រឹង និងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំង ដើម្បីអាចមានសមត្ថភាពប្រកួតប្រជែងក្នុងព្រឹត្តការណ៍កម្រិតពិភពលោក។ កីឡាករ គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា គឺជាកីឡាករជឺជិតស៊ូកម្ពុជា ២រូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ នៅប្រទេសចិន។ កីឡាករកម្ពុជាទាំង២រូបនេះ បានបរាជ័យក្នុងព្រឹត្តិការណ៍នេះ ដោយបានចំណាត់ថ្នាក់លេខ៧ ក្នុងវិញ្ញាសាសម្ដែងគូបុរស កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២៥។ បន្ទាប់ពីឆ្លងកាត់ការប្រកួតកម្រិតពិភពលោកនេះ កីឡាករ គង់ម៉ូណា មិថុរ៉ា យល់ថាកម្រិត និងសមត្ថភាពខ្លួននៅទាប ហើយត្រូវការពង្រឹងបន្ថែមទៀត។ ចំពោះការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ កីឡាករកម្ពុជាទាំង២ រូបនេះ ធ្វើបានល្អ ដោយធ្លាប់ជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានតាំងចិត្តពង្រឹងសមត្ថភាពបន្ថែម ដោយចង់បានមេដាយកម្រិតពិភពលោកបន្ថែមទៀត។ គង់ម៉ូណា មិថុរ៉ា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «ចំណុចសំខាន់ […]
កីឡាករជឺជិតស៊ូ គង់ម៉ូណា មិថុរ៉ា ដាក់គោលដៅអភិវឌ្ឍខ្លួន ឆ្ពោះទៅប្រជែងកម្រិតពិភពលោក Read More »