Admin

លោក Southgate, Zidane និង Xavi ជាបេក្ខភាព ជំនួសតំណែង Amorim នៅ Man Utd

កៅអីអ្នកចាត់ការរបស់លោក Ruben Amorim នៅក្លិប Manchester United កំពុងកើនឡើងកម្តៅ ស្របពេលលេចឮដំណឹងជាច្រើនថាថ្នាក់ដឹកនាំក្លិប កំពុងតែសម្លឹងមើលអ្នកចាត់ការថ្មី ដើម្បីជួយសង្គ្រោះស្ថានភាពក្លិបកំពុងជួបប្រទះ។ លោក Gareth Southgate, Zinedine Zidane និងលោក Xavi Hernandez ព្រមទាំងគ្រូបង្វឹកកំពុងលេខធ្លោរសមត្ថភាពនៅក្លិបមួយចំនួននៅ Premier League ជាបេក្ខភាពក្នុងការជំនួសលោក Amorim។ ការត្រួតពិនិត្យឡើងវិញផ្នែកគ្រប់គ្រងក្រុមបិសាចក្រហម នៅកីឡដ្ឋាន Old Trafford ផ្តើមកើតរឿងរ៉ាវស្មុកស្មាញជាថ្មី ស្របពេល លោក ​Amorim អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ប្រឈមមុខនឹងសម្ពាធខ្លាំងជាថ្មី​ក្រោយក្រុមប្រកួតចាញ់ Brentford លទ្ធផល ៣-១ ក្នុងជំនួប Premier League កាលពីសប្តាហ៍មុន។​ ទោះចាញ់តែប្រព័ន្ធចុះផ្សាយអង់គ្លេសមួយចំនួននៅតែនិយាយថា សហម្ចាស់ក្លិបបិសាចក្រហមលោក Sir Jim Ratcliff នៅតែផ្តល់ការទុកចិត្តដល់បុរសវ័យ ៤០ឆ្នាំ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយដទៃ រាយការណ៍ថាថ្នាក់ដឹកនាំក្រុមកំពុងតែចំរាញ់រកអនាគតអ្នកចាត់ការក្រុមថ្មី ដើម្បីជំនួសតំណែងលោក Amorim បើការដឹកនាំនៅប៉ុន្មានប្រកួតខាងមុខ នៅតែទទួលបានលទ្ធផលមិនសមប្រកប។ ចំណោមបញ្ជីបេក្ខភាពថ្នាក់ដឹកនាំក្លិប Man […]

លោក Southgate, Zidane និង Xavi ជាបេក្ខភាព ជំនួសតំណែង Amorim នៅ Man Utd Read More »

កម្ពុជា រៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូង បើកឱ្យកុមារអាយុ ១ ឆ្នាំចូលប្រកួត

នាព្រឹកថ្ងៃ អង្គារ៍ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើសន្និសីទសារព័ត៌មាន ស្តីពី​ការរៀបចំព្រឹត្តិការណ៍​ប្រកួត​កីឡាកុមារអូឡាំពិកជាលើកដំបូង ដែល​គ្រោង​ធ្វើ​នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៦។ នៅក្នុងសន្និសីទសារព័ត៌មាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះឡើង គឺស្របទៅតាមគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីជម្រុញឱ្យយល់ដឹងពីគុណតម្លៃអូឡាំពិក ក៏ដូចជាអត្ថប្រយោជន៍ពីការលេងកីឡាទៅដល់កុមារ។ លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ពីគោលបំណងធំ ៤ អំពីការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះឡើង ដោយទី ១ ដើម្បីបណ្តុះពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិកដល់កុមារ ពោលគឺចាប់ពីកុមារភាពតទៅ ដើម្បីឱ្យពួកគេបានស្វែងយល់ពីកីឡា និងចាប់ក្តីស្រមៃចំពោះកីឡាដែលពួកគេស្រឡាញ់ ហើយអាចក្លាយជាកីឡាករតំណាងជាតិនាពេលអនាគត។ គោលបំណងទី ២ ជំរុញឱ្យកុមារស្គាល់ពីការប្រកួតប្រជែង។ គោលបំណងទី ៣ គឺប្រមែប្រមូល និងផ្តល់ឱកាសឱ្យកុមារចន្លោះពីអាយុ ១ ឆ្នាំដល់ ៧ ឆ្នាំ បានចូលរួមលេងកីឡា

កម្ពុជា រៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូង បើកឱ្យកុមារអាយុ ១ ឆ្នាំចូលប្រកួត Read More »

ហ្វីលីពីន បំបែក​កំណត់​ត្រា​​ថ្មី​អ្នក​​​មើល​​​ច្រើន​បំផុត​វគ្គ​ផ្តាច់​ព្រ័ត្រ ជើង​ឯក​បាល់ទះពិភព​លោក

ប្រទេស​ហ្វីលីពីន ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទះ​ជើង​ឯក​ពិភព​លោក ឆ្នាំ ២០២៥ ដោយ​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​បំផុត​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ​​ដែល​ម្ចាស់​ផ្ទះ​នៅ​ក្នុង​​សតវត្សរ៍ទី​២១។ បើ​ទោះ​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​​មិន​មែន​ជាក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ក៏​អ្នក​គាំទ្រ​ហ្វីលីពីន​បាន​ចូល​ទស្សនា​ផ្ទាល់​រហូត​ដល់ ១៦ ៤២៩​នាក់ សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ រវាង ក្រុម​ជម្រើស​ជាតិ​ អ៉ីតាលី និង ប៊ុលហ្គារី កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កញ្ញា ឆ្នាំ ២០២៥។ ការ​ប្រកួត​មួយ​ព្រឹត្តិការណ៍​ទាំង​មូល​ចំនួន ៦៤ ប្រកួត ដោយ​មាន​អ្នក​ទស្សនា​ផ្ទាល់​សរុប ២១៦ ៩៣០​នាក់។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ មាន​ចំនួន ១៦ ៤២៩​នាក់ ហើយ​ជា​មធ្យមភាគ​គឺ​មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន  ៣៣៩០​នាក់។ ស្ថិតិ​អ្នក​ទស្សនា​វគ្គ​ផ្តាច់​ព្រ័ត្រ ឆ្នាំ ២០២៥ ម្ចាស់​ផ្ទះ ហ្វីលីពីន មាន​ទស្សនា​ផ្ទាល់ ចំនួន ១៦ ៤២៩​នាក់ ឆ្នាំ ២០១៤ ម្ចាស់​ផ្ទះ ប៉ូឡូញ មាន​អ្នក​ទស្សនា​ផ្ទាល់​ ចំនួន ១២ ៥២៨​នាក់ ឆ្នាំ ២០១០ ម្ចាស់​ផ្ទះ អ៉ីតាលី មាន​អ្នក​ទស្សនា​ផ្ទាល់

ហ្វីលីពីន បំបែក​កំណត់​ត្រា​​ថ្មី​អ្នក​​​មើល​​​ច្រើន​បំផុត​វគ្គ​ផ្តាច់​ព្រ័ត្រ ជើង​ឯក​បាល់ទះពិភព​លោក Read More »

កម្មវិធី​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ លើក​ទី​១៩ ថ្នាក់​ខេត្ត​ សប្តាហ៍​ទី​១០

ការ​ប្រកួត​បាល់ទាត់ ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩ ​ថ្នាក់​ខេត្ត​ឈាន​ដល់​សប្តាហ៍​ទី​១០ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ៣:៣០នាទីរសៀលដូចគ្នា ក្រុមខេត្តកំពង់ឆ្នាំង ទទួលក្រុមខេត្ត បាត់ដំបង ខណៈ ក្រុមខេត្តពោធិ៍សាត់ ទទួល ក្រុមខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ៣:៣០នាទីដូចគ្នា ក្រុមខេត្តឧត្តរមានជ័យ ទទួលក្រុម ខេត្តសៀមរាប់ ហើយក្រុមខេត្តកំពង់ធំ ទទួល ក្រុមខេត្តព្រះវិហារ។ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥ ម៉ោង ៣:៣០នាទី រសៀល ខេត្តកំពង់ឆ្នាំង vs ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ vs ខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ ២០២៥ ម៉ោង ៣:៣០​នាទី រសៀល ខេត្ត​ឧត្តរមាន​ជ័យ vs ខេត្ត​សៀមរាប

កម្មវិធី​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ លើក​ទី​១៩ ថ្នាក់​ខេត្ត​ សប្តាហ៍​ទី​១០ Read More »

ស្ថិតិ​របស់ Kwame Peprah ស៊ុតបាន ៦ គ្រាប់ បញ្ជូន​បាល់ ៣ លើក ឈរ​លើគេ

កីឡាករ Kwame Peprah រក​បាន ៦ គ្រាប់ ស្មើ​នឹង​​មិត្ត​រួមក្រុម Patrick De Souza ដែល​រក​បាន​ ៦​ គ្រាប់​ដែរ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធសញ្ជាតិ​ហ្គាណាបាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​។ ដូច្នេះ​កីឡាករ​លំដាប់​លេខ ១ និង​ លេខ ២ សុទ្ធ​តែ​ជា​ខ្សែ​ប្រយុទ្ធ​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ចំណែកឈរ​លេខ ៣ និង​លេខ ៤ កីឡាករ Junior Eduardo (៥​គ្រាប់) និង Kurita Mark Adjei (៤​គ្រាប់​) របស់ អង្គរថាយហ្គឺរ ហើយ​កីឡាករ Maksym Friadun របស់​ភ្នំពេញ​ក្រោន រក​បាន ៤​ គ្រាប់ និង Minagawa Yusuke របស់ ណាហ្គាវើលដ៍ រក​បាន ៤​គ្រាប់។ ក្រៅ​ពី​នេះ ក៏​មាន​កីឡាករ ៤ នាក់​ទៀត​ដែល​រក​បាន ៣

ស្ថិតិ​របស់ Kwame Peprah ស៊ុតបាន ៦ គ្រាប់ បញ្ជូន​បាល់ ៣ លើក ឈរ​លើគេ Read More »

ឡៅ សៃណេត នៅតែមិនអាចឈ្នះ មហាម៉ាត់ ខណៈអ្នកគាំទ្រមួយចំនួនមិនអស់ចិត្តរឿង ៥-០

ជំនួប​ដ៏​កក្រើក​តាំង​ពី​ទឹក​ទី១​ ដល់​ទឹកទី៥​ លទ្ធផល​ចុងក្រោយ​កីឡាករ​ ឡៅ​ សៃណេត​ នៅតែ​មិន​អាច​យក​ឈ្នះ​លើ​ដៃគូ​ចាស់​ មហាម៉ាត់​ ក្នុង​ជំនួប​ដណ្ដើម​ខ្សែក្រវាត់​ XTREME CAMBODIA KUN KHMER កាល​ពី​ថ្ងៃ​ទី២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​ហង្សមាស។​ គូសងសឹក និងដណ្ដើមខ្សែក្រវាត់ខាងលើនេះគឺមិនបណ្ដោយឲ្យនាទីដើរដោយអត់ប្រយោជន៍នោះឡើយ ពោលតាំងពីទឹកទី១ មកគឺបើកការប្រយុទ្ធគ្នារហូតតែម្ដង។ ម្នាក់ៗចេញអស់ក្បាច់ស្នៀតដែលខ្លួនមានហើយ ព្រោះចង់ឈ្នះខ្សែក្រវាត់ផង និងដណ្ដើមកេរ្តិ៍ឈ្មោះពីគ្នាជាថ្មីទៀត។ យ៉ាងណាក្រោយបញ្ចប់ការប្រកួតទាំង ៥ទឹក ចៅក្រមដាក់ពិន្ទុមើលឃើញថាជ័យជម្នះបានទៅកីឡាករអាហ្វនីស្ថាន មហាម៉ាត់ ដដែល។ ដូច្នេះការខំប្រឹងទាំងការហ្វឹកហាត់ និងការប្រកួតរបស់ ឡៅ សៃណេត នៅតែមិនទាន់ឈ្នះសងសឹងលើ មហាម៉ាត់ វិញបាន។ ក្រោយ​បញ្ចប់​ការ​ប្រកួត​គេ​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​មាន​ការ​ជជែក​វែកញែក​គ្នា​ច្រើន​អំពី​លទ្ធផល​ចៅក្រុម​សម្រេច​ឲ្យ​ មហាម៉ាត់​ ឈ្នះ​ដោយ​លទ្ធផល​ ៥-០ អំឡុង​ពេល​នោះ។​ អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​យល់​ត្រង់​ចំណុច​ នៃ​ចៅក្រម​សម្រេចឲ្យ​​ចាញ់​ដោយ​ឯកច្ឆន្ទ​ទើប​មាន​ការ​ជជែក​វែកញែក​អំពី​លទ្ធផល​របស់​ សៃណេត។​ ជាមួយ​គ្នា​នោះ​លោក​ ឡៅ​ ស៊ីណាត​ ដែល​ជា​ពូ​បង្កើត​របស់​ ឡៅ​ សៃណេត​ បាន​ស៊ែ​រូបភាព​ នៃ​ការ​ប្រកួត​របស់​ក្មួយអម​ដោយ​សំណេរ​ថា​ «កីឡា​មាន​តែ​ប៉ុណ្ណឹង​ បើ​មិន​ឈ្នះ​ គឺ​ចាញ់»។​ លោក​ក៏បាន​បក​ស្រាយ​ខ្លះ​ដែរ​អំពីលទ្ធផល​ចៅក្រុម​​ឲ្យចាញ់​​

ឡៅ សៃណេត នៅតែមិនអាចឈ្នះ មហាម៉ាត់ ខណៈអ្នកគាំទ្រមួយចំនួនមិនអស់ចិត្តរឿង ៥-០ Read More »

នៅតែខ្លាំង! Leon ស្ថិតនៅលំដាប់កំពូលទាំង ៥ ជាស្មាត់ល្អបំផុតប្រចាំ​ព្រឹត្តិការណ៍​បាល់ទះពិភព​លោក

ស្មាត់ធំរបស់ក្រុមបាល់ទះជម្រើសជាតិ ប៉ូឡូញ កីឡាករ Wilfredo Leon ​នៅ​តែ​រក្សា​ភាព​ខ្លាំងរបស់ខ្លួនក្នុង​ការ​ប្រកួត​កីឡា​បាល់់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ​ ២០២៥ បើ​ទោះ​បី​ជា​មាន​អាយុ​ច្រើន​​ជាង​គេ​ក្នុង​ចំណោម​ស្មាត់កំពូលទាំង ៥ ​ប្រចាំ​ព្រឹត្តិការណ៍។ ការប្រកួតពានបាល់ទះជើងឯកពិភពលោក ២០២៥ បានបញ្ចប់ជាស្ថាពរហើយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ប្រទេស​ហ្វីលីពីន ក្នុងនោះក្រុម​ជើង​ឯក​បាន​ទៅលើ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​អ៉ីតាលី ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​ក្រុម​ប៊ុលហ្គារី និង​លេខ ៣ ​បាន​ទៅ​ក្រុម​ប៉ូឡូញ។ ក្រឡេកមកមើលការប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺមានកីឡាករឆ្នើមៗលេចធ្លោជាច្រើន ហើយបើមើលទៅលើកីឡាករលេងក្នុងតួនាទីស្មាត់វិញ គួរឱ្យចាប់អារម្មណ៍ច្រើនទាំង​ក្មេង និង​ចាស់វស្សា។ ស្មាត់ចំនួន ៧ រូប បានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ជាអ្នករកបានពិន្ទុច្រើនជាងគេបំផុតប្រចាំព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ឆ្នាំ ២០២៥។ ស្មាត់របស់ ប៊ុលហ្គារី Aleksandar Nikolov អាយុ​២១​ឆ្នាំ​ ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដោយរកបានពិន្ទុច្រើនជាងគេ រហូតដល់ទៅ ១៧៣

នៅតែខ្លាំង! Leon ស្ថិតនៅលំដាប់កំពូលទាំង ៥ ជាស្មាត់ល្អបំផុតប្រចាំ​ព្រឹត្តិការណ៍​បាល់ទះពិភព​លោក Read More »

លោក​ អេ​ ភូថង​៖​ របួស​ភ្នែក​ ធឿន​ ធារ៉ា​ មិន​អីទេ​ធូរស្រាល​ហើយ​

លោក​ អេ​ ភូថង​ ថា​របួស​ភ្នែក​របស់​ ធឿន​ ធារ៉ា​ គឺ​មិន​អីទេ​ធូរស្រាល​ហើយ​ និង​កំពុង​ញុំ​ថ្នាំ​តាមដាន​តាម​​គ្រូ​ពេទ្យ​ប្រាប់​បន្ត​ទៀត ខណៈ​ការ​ហ្វឹកហាត់​មិន​ទាន់​អាច​ចូល​វិញ​នៅ​ឡើយ​ទេ។​ គ្រូប្រដាល់ជើងចាស់លោក អេ ភូថង ថាចំពោះស្ថានភាពរបួសភ្នែករបស់កូនសិស្សខ្លួននៅពេលនេះមានសភាពធូរស្រាលឡើងវិញហើយ ពោលពេលត្រូវអំឡុងពេលប្រកួតនោះគឺចុកភ្លាមៗតែម្ដង។ យ៉ាងណា ធារ៉ា ត្រូវបន្តតាមដានរបួសភ្នែកតាមដែលគ្រូពេទ្យបានប្រាប់ និងត្រូវទៅជួបពេទ្យតាមការណាត់ជាដើម។ បច្ចុប្បន្ននេះគឺកូនសិស្សរបស់ខ្លួនខាងលើគឺនៅមិនទាន់អាចចូលហ្វឹកហាត់វិញនោះបានទេ។ បញ្ជាក់​ដែរ​ថា​ កីឡាករ​ ធឿន​ ធារ៉ា​ បាន​រងរបួស​ឈឺ​ភ្នែក​ខាង​ស្ដាំ​បន្ទាប់​ពី​ចូល​កណ្ដាប់​ដៃ​ឆ្វេង​របស់​កីឡាករ​បរទេស​ RUSLAN NAGIYEV អំឡុង​ទឹក​ទី១​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​ថោន​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​។ រូប​គេ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី១​ នោះ​តែ​ម្ដង ខណៈ​ការ​ចាញ់​ដ៏​លឿន​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង៕​ ប្រភព៖ KAMPUCHEATHMEY

លោក​ អេ​ ភូថង​៖​ របួស​ភ្នែក​ ធឿន​ ធារ៉ា​ មិន​អីទេ​ធូរស្រាល​ហើយ​ Read More »

កីឡាជឺជីតស៊ូ​កម្ពុជា​ ឈ្នះ​មេដាយ​មាស ២ ប្រាក់​ ១ ពី​ការ​ប្រកួត Grand Slam កម្រិត​ពិភព​លោក​នៅ​ចិន

ក្រុម​កីឡាករជឺជីតស៊ូ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ ២០២៥ ទទួល​បាន​មេដាយ​ចំនួន ៣ គ្រឿង​ពី​ការ​ប្រកួត​កីឡា​ជឺជីតស៊ូ​​អាជីព​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក Abu Dhabi Grand Slam Jiu-Jitsu World Tour 2025–2026 នៅ​ប្រទេស​ចិន។ លោក Jasper Paas អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានផ្តល់រូបភាព និងព័ត៌មានខ្លះៗមកកាន់«កម្ពុជាថ្មី»ថា កីឡាករជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា ធ្វើបានយ៉ាងល្អឥតខ្ចោះដោយគិតចាប់ពីការប្រកួតដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ រូបគេបានឃ្លេដៃគូឲ្យចុះចាញ់ទាំងអស់ដើម្បីទទួលបានមេដាយមាស។ ជាមួយគ្នានេះ កីឡាករបរទេសហ្វឹកហាត់កម្ពុជាប្រកួតតំណាងឲ្យក្លិបកម្ពុជា CamEd Jiu Jitsu Club ក៏ទទួលបានមេដាយមាសដែរ។ អនុប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជារូប​នេះ​បាន​សង្កត់​ធ្ងន់​ថា អ្វី​ដែល​ថ្នាក់​ដឹក​នាំ និង​លោក​ផ្ទាល់​មាន​មោទនភាព​បំផុត​គឺ​ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ប្រសើរ។ កីឡាករ​អាយុ​១៥​ឆ្នាំ មឿនលីម សុវិរៈ ដែល​ជា​ថ្នាល​យុវជន​របស់​សហព័ន្ធ​ បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។ កីឡាករថ្នាលវ័យ ១៥ឆ្នាំ មឿនលីម​ សុវិរៈ បានបោះជំហ៊ានទៅវគ្គផ្តាច់ព្រ័ត្រ និង​ទទួល​បាន​មេដាយ​ប្រាក់ បន្ទាប់​ពី​ចាញ់​យុវជន​ប្រេស៊ីល​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ទោះ​ជា​មិន​បាន​មេដាយ​មាស ប៉ុន្តែ​នេះ​ជា​ផ្លែផ្កា​​ដ៏​សំខាន់​នៃ​ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន ហើយ​ឈាន​ដល់​ការ​ប្រកួត​កម្រិត​ពិភព​លោក ដូច្នេះ​រូប​គេ​ជា​ទំពាំង​ដ៏​ល្អ​សម្រាប់​អនាគត​ជម្រើស​ជាតិ​។

កីឡាជឺជីតស៊ូ​កម្ពុជា​ ឈ្នះ​មេដាយ​មាស ២ ប្រាក់​ ១ ពី​ការ​ប្រកួត Grand Slam កម្រិត​ពិភព​លោក​នៅ​ចិន Read More »

ក្រុម​ថ្នាល​គុន​ខ្មែរ​ត្រកូល​ រិទ្ធី​ ចេញ​ទៅ​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​​ប្រទេស​ទី៤​

ក្រុម​ថ្នាល​គុន​ខ្មែរ​ ​ចំនួន​ ៧នាក់​នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​គុនខ្មែរ​នៅ​ឯ​ក្រៅ​ប្រទេស​ជា​លើកទី៤​ នៅ​ថ្ងៃ​ទី៧​ ខែ​តុលា​​ ឆ្នាំ​២០២៥​ ប្រទេស​ឡាវ។​ នេះបើតាមបង្ហោះផ្សព្វផ្សាយរបស់លោក សឿ វណ្ណៈ ថាក្រុមថ្នាលគុនខ្មែរចំនួន ៧នាក់រួមមាន៖ រិទ្ធី គីងកុង ទម្ងន់ ២៥ គីឡូក្រាម រិទ្ធី លីហួរ ទម្ងន់ ៣២ គីឡូក្រាម រិទ្ធី បញ្ញា ទម្ងន់ ៣៩ គីឡូក្រាម រិទ្ធី បូរិន ទម្ងន់ ៤០ គីឡូក្រាម រិទ្ធ ប្រយុទ្ធ ទម្ងន់ ៤៣ គីឡូក្រាម រិទ្ធី វីរៈ ទម្ងន់ ៥៧ គីឡូក្រាម រិទ្ធី ម៉ាឡាកាំង ទម្ងន់ ៥៧ គីឡូក្រាម អ្នក​ដឹកនាំ​កីឡាករ​ថ្នាល​ខាង​លើ​បញ្ជាក់​ទៀត​ថា​ការ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឡាវ​នេះ​ជា​ការ​ចេញ​ក្រៅ​ប្រទេស​លើក​ទី៤​ហើយ​ បន្ទាប់​ពី​លើក​មុនៗ​ធ្លាប់​ចេញ​ទៅ​ប្រទេស​សៀម​ ជប៉ុន​ និង​ប្រទេស​ម៉ាឡេស៊ី។​ កុំភ្លេច​ចូលរួម​លើក​ទឺកចិត្ត​កីឡាករ​ថ្នាល​ដែល​ជា​ធនធាន​បន្ត​វេន​ដែល​នឹង​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​នៅ​ឯ​ប្រទេស​ឡាវ​ឆាប់​ៗ​នេះ​ទាំ​ងអស់​គ្នា៕​ ប្រភព៖​ KAMPUCHEATHMEY

ក្រុម​ថ្នាល​គុន​ខ្មែរ​ត្រកូល​ រិទ្ធី​ ចេញ​ទៅ​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​​ប្រទេស​ទី៤​ Read More »

Scroll to Top