Admin

បើកឆាករដូវកាលថ្មី វឿន វាសនា ជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតលីគ​តៃវ៉ាន់​រដូវ​កាល​ថ្មី

ស្មាត់ស្តាំរបស់ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា កីឡាករ វឿន វាសនា បានបង្ហាញសមត្ថភាពរបស់ខ្លួនយ៉ាងលេចធ្លោជាមួយក្រុមបាល់ទះ Win Streak សម្រាប់ការលេងប្រកួតដំបូងក្នុងលីគបាល់ទះ តៃវ៉ាន់ (TVL) សម្រាប់រដូវកាល ២០២៥-២០២៦។ ការប្រកួតលីគបាល់ទះ តៃវ៉ាន់ (TVL) រដូវកាលថ្មី ២០២៥-២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ ខណៈការប្រកួតសប្តាហ៍ដំបូងរបស់ក្រុម Win Streak កាលពីថ្ងៃ សៅរិ៍ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥ កន្លងទៅ គឺពួកគេធ្វើបានល្អខ្លាំងមែនទែន ដោយបានយកឈ្នះលើក្រុម East Power ក្នុងលទ្ធផល ៣ សិតទល់នឹង ០។ ចំពោះជ័យជម្នះដ៏ធំធេងរបស់ក្រុមការពារតំណែងជើងឯកលីគ តៃវ៉ាន់ មួយនេះ គឺមានការចូលរួមចំណែកយ៉ាងសំខាន់របស់ស្មាត់ កម្ពុជា វឿន វាសនា រហូតត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត បន្ទាប់ពីរូបគេរកបានពិន្ទុច្រើនជាងគេជូនក្រុម។ ក្នុងការប្រកួតនេះ វាសនា រកបានពិន្ទុសរុបបានចំនួន ១៩ ពិន្ទុ ដោយឈរនៅលើមិត្តរួមក្រុម ២ […]

បើកឆាករដូវកាលថ្មី វឿន វាសនា ជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតលីគ​តៃវ៉ាន់​រដូវ​កាល​ថ្មី Read More »

ចាញ់ ភ្នំពេញក្រោន យប់​មិញ លោក McConkey ថា ក្រុម​របស់​លោក​មានកំហុស​ក្នុងជួរ​ការពារ

លោក Matthew McConkey គ្រូបង្គោលរបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានទទួលស្គាល់អំពីការបរាជ័យទល់នឹងក្រុម ភ្នំពេញក្រោន និងចាត់ទុកការបរាជ័យនេះ «មិនមានលេសអ្វីឡើយ» ដ្បិតក្រុមលោកនៅក្នុងសប្តាហ៍នេះមានភារិកិច្ចប្រកួតញឹក ដោយរយៈពេលត្រឹម ៤ ថ្ងៃត្រូវប្រកួតជាមួយក្រុមខ្លាំងដល់ទៅ ២ ប្រកួតក៏ដោយ។ កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ក្រុម ព្រះខ័នរាជស្វាយរៀង បានប្រកួតជាមួយក្រុម Nam Dinh FC នៅទឹកដី វៀតណាម ក្នុងពាន ASEAN Club Championship Shopee Cup ខណៈការប្រកួតនោះ ពួកគេបានបរាជ័យក្នុងលទ្ធផល ២-១។ ដោយឡែកកាលពីយប់មិញនេះ ថ្ងៃ អាទិត្យ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥ ពួកគេបានបន្តធ្វើការងារធ្ងន់ទៀត ដោយបានជួប ភ្នំពេញក្រោន ក្នុងក្របខណ្ឌលីគ កម្ពុជា

ចាញ់ ភ្នំពេញក្រោន យប់​មិញ លោក McConkey ថា ក្រុម​របស់​លោក​មានកំហុស​ក្នុងជួរ​ការពារ Read More »

ក្លិបអេស្ប៉ាញ Alaves នឹងដាក់ពាក្យប្តឹង FIFA ដែលហាមកីឡាករសញ្ជាតិម៉ាឡេស៊ី ក្នុងរឿងអាស្រូវបន្លំឯកសាប្តូរសញ្ជាតិ

ក្លិប Alaves នៃលីគកំពូល La Liga របស់អេស្ប៉ាញ បានដាក់ពាក្យបណ្តឹងបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានព្យួរកីឡាករ Facundo Garces ដែលជាខ្សែការពារសំខាន់រយៈពេលមួយឆ្នាំ ជុំវិញការចោទប្រកាន់ថាបានក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី និងបង្ហាញខ្លួនឱ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី។ FIFA បានដាក់ពិន័យ​សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ជាង៤០ម៉ឺនដុល្លារ  និងកីឡាករ ៧រូបមិនឱ្យជាប់ពាក់ព័ន្ធវិស័យបាល់ទាត់ ១២ខែ។ ការដាក់ពិន័យនេះ ក្រោយ FIFA រកឃើញថា FAM បានក្លែងបន្លំឯកសារចូលសញ្ជាតិរបស់កីឡាករបរទេស៧នាក់ អំឡុងការប្រកួតវគ្គជម្រុះជុំចុងក្រោយ​ Asian Cup ឆ្នាំ ២០២៧ ដោយយកឈ្នះវៀតណាម ដល់ទៅ ៤-០។ បើតាមគណៈកម្មាធិការវិន័យរបស់ FIFA កីឡាករបរទេសទាំង៧នាក់ ដែលបញ្ជូលក្រុមម៉ាឡេស៊ី ត្រូវបានរកឃើញថាប្រព្រឹត្តិខុសឯកសារ ដែលក្នុងនោះមានកីឡាករ Gabriel Palmero និង Jon Irazabal សញ្ជាតិដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca

ក្លិបអេស្ប៉ាញ Alaves នឹងដាក់ពាក្យប្តឹង FIFA ដែលហាមកីឡាករសញ្ជាតិម៉ាឡេស៊ី ក្នុងរឿងអាស្រូវបន្លំឯកសាប្តូរសញ្ជាតិ Read More »

ខាន​​ចាញ់​យូរ​ ធឿន​ ធារ៉ា​ និង​ អេ អាំម៉ារីន ចាប់ដៃ​គ្នាចាញ់​​ក្នុង​កម្មវិធី​តែ​មួយ​

អ្នក​ប្រដាល់​ល្បីឈ្មោះ​កម្រ​ចាញ់​ និង​ជា​សិស្ស​គុន​របស់​លោក​ អេ​ ភូថង​ គឺ​កីឡាករ​ ធឿន​ ធារ៉ា​ និងកូន​ប្រុសរបស់​លោក​​ អេ អាំម៉ារីន​ ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​ពីរ​ចាញ់​ដូច​គ្នា​ក្នុងកម្មវិធី​ប្រដាល់​តែ​មួយ​កាល​ពី​ថ្ងៃទី២៦ ខែ​កញ្ញា​ ឆ្នាំ​២០២៥ លើ​សង្វៀន​ថោន។​ ការចាញ់របស់ ធឿន ធារ៉ា ហាក់ធ្វើឲ្យអ្នកគាំទ្រគុនខ្មែរមានការភ្ញាក់ផ្អើលខ្លាំង ព្រោះកម្រឃើញកីឡាកររូបនេះចាញ់សន្លប់ណាស់ពិសេសរាល់ការប្រកួតរបស់គេនៅសង្វៀនថោនតែងតែធ្វើបានល្អ។ ការចាញ់នេះហាក់លឿនខ្លាំងពេកត្រឹមទឹកទី១ ខណៈម្នាក់ៗមិនទាន់ចេញស្នៀតអស់នៅឡើយទេ។ ការប្រកួតបែបរុំអំបោះឆៅនេះគឺប្រឈមនិងគ្រោះថ្នាក់ខ្លាំង ដូច្នេះទាល់តែមានការប្រុងប្រយ័ត្នគ្រប់ពេលទើបបាន។ ទឹកទី១ កីឡាករ RUSLAN NAGIYEV រូបនេះគឺទម្រង់វាយល្អចេញចូលលឿន និងឆក់ដៃបានច្រើន ប៉ុន្តែមិនសូវត្រូវ។ ការសន្លប់របស់ ធារ៉ា នេះដោយសារតែរូបគេឆក់វាយឆ្វេងទៅលើពោះរបស់ RUSLAN NAGIYEV ក៏ភ្លាត់ត្រូវដៃឆ្វេងរបស់ដៃគូវិញត្រង់ភ្នែកស្ដាំធ្វើឲ្យឈឺរហូតបោះបង់ការប្រកួតនៅពេលនោះតែម្ដងទៅ។   ចំណែក​ អេ អាំម៉ារីន​ វិញ​មិន​ចាញ់​សន្លប់​ដូច​ ធារ៉ា​ ឡើយ​ ប៉ុន្តែ​អស់​ស៊ុហ្វ​រលីង​ដោយ​សារ​ប្ដូរ​គ្នា​ផង​ និង​ដៃគូ​វាយ​ត្រូវ​ច្រើន​ផង។​ កូន​ប្រុស​លោក​ អេ ភូថង​ រូបនេះ​ក៏​កម្រ​ចាញ់​ការប្រកួត​ផង​ដែរ​ ពោល​តាម​រយៈ​កាយ​សម្បទា​ខ្ពស់​ វែង​ល្អ​ និង​ចង្វាក់​វាយ​កាច​ រួម​ផ្សំ​ការ​បោះជង្គង់​ល្អ​ផង​នោះ​ទើប​រូប​គេ​កម្រ​ចាញ់​ការ​ប្រកួត​ណាស់។​ អាច​ថា​ជាការ​ចៃដន្យ​ខ្លាំង​ណាស់កូន​សិស្ស​ និង​កូន​បង្កើត​របស់លោក​

ខាន​​ចាញ់​យូរ​ ធឿន​ ធារ៉ា​ និង​ អេ អាំម៉ារីន ចាប់ដៃ​គ្នាចាញ់​​ក្នុង​កម្មវិធី​តែ​មួយ​ Read More »

ក្រុម​ក្តីស្រមៃ​ ​ប្រចាំ​ព្រឹត្តិការណ៍​ជើង​ឯក​បាល់ទះ​ពិភព​លោក ឆ្នាំ ២០២៥

ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទះ ជើង​ឯក​ពិភព​លោក ឆ្នាំ ២០២៥ បាន​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ប្រទេស​ហ្វីលីពីន ដោយ​ជើង​ឯក​បាន​ទៅ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​អ៉ីតាលី ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​ក្រុម​ប៊ុលហ្គារី និង​លេខ ៣ ​បាន​ទៅ​ក្រុម​ប៉ូឡូញ។ នេះ​ជា​ការការពារ​ជើង​ឯក​ឆ្នាំ​ចាស់​របស់​ខ្លួន​បាន​ជោគជ័យ​របស់ អ៉ីតាលី បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ជើង​ឯក​កាល​ពី​ឆ្នាំ ២០២២។ អ៉ីតាលី បាន​​គ្រង​ជើង​ឯក​ចំនួន ៥ លើក​ហើយ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដោយ​តាម​ពី​ក្រោយ​អតីត​សហភាព​ស៊ូវៀត ធ្លាប់​ឈ្នះ​ជើង​ឯ​ក​ចំនួន ៦ លើក ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១។ ងាក​មក​ចាប់​អារម្មណ៍​ពាន​ឯកត្តជន​​ចំនួន ៨ ពាន​វិញ គឺ​មាន​កីឡាករ​អ៉ីតាលី ចំនួន ៥​នាក់ ​កីឡាករប៊ុលហ្គារី ២​នាក់ និង​កីឡាករ​ប៉ូឡូញ ១ នាក់។ ស្មាត់​ស្តាំ​របស់​អ៉ីតាលី គឺកីឡាករ Alessandro Michieletto​ បាន​ឈ្នះ​ពាន​ឯកត្តជន ២ ម្នាក់​ឯង​គឺ ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ និង​ពានស្មាត់​ស្តាំ​ល្អ​បំផុត។ ពាន​រង្វាន់​ឯកត្តជន កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍៖ កីឡាករ Alessandro Michieletto

ក្រុម​ក្តីស្រមៃ​ ​ប្រចាំ​ព្រឹត្តិការណ៍​ជើង​ឯក​បាល់ទះ​ពិភព​លោក ឆ្នាំ ២០២៥ Read More »

ពេជ្រ​ អាទិទេព​ សរសើរ​ដៃគូ​យប់មិញ​ល្អ​ដៃ​ខ្លាំង​វាយ​ត្រង់​បាន​ល្អ​ហើយ​ធ្ងន់

កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ គឺ​កីឡាករ​ ពេជ្រ​ អាទិទេព​ ក្រោយ​បញ្ចប់​ការ​ប្រកួត​សរសើរ​ដៃគូ​យប់​មិញ​ថា​ល្អ​ដៃ​ខ្លាំង​ការ​វាយ​ត្រង់​របស់​គេ​លឿន​ ច្បាស់​ និង​ធ្ងន់​ថែម​ទៀត​ផង។​ ក្រោយបញ្ចប់ការប្រកួត ពេជ្រ អាទិទេព បានលើកឡើងថា ដៃគូដែលប្រកួតយប់មិញនៅសង្វៀនទទក កីឡាករ BENATIE YAMILE គឺវាយច្បាស់ល្អ និងធ្ងន់ថែមទៀត។ ចូលកណ្ដាប់ដៃរបស់កីឡាករអាហ្វ្រិកខាងត្បូងរូបនេះម្ដងៗគឺសឺខ្លះដែរ។ កូនសិស្សគ្រូឆ្នើមរូបនេះបន្តទៀតថា ការប្រកួតមួយនេះគឺពិបាកបន្តិចដោយសារតែភ្នែករបស់ខ្លួនត្រូវដៃគូចាក់តាំងពីដើមទឹកមកម្ល៉េះធ្វើឲ្យស្រវាំងបែកផ្សែងនាំឲ្យពិបាកមើលនៅពេលប្រកួត។ បញ្ជាក់​ដែរ​ថា​ កាល​ពី​យប់​ថ្ងៃ​ទី២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ កីឡាករ​ ពេជ្រ​ អាទិទេព​ យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​អាហ្វ្រិកខាងត្បូង​ BENATIE YAMILE នៅ​សង្វៀន​ទទក។​ ពេជ្រ អាទិទេព​ ជា​កីឡាករ​ល្អ ធន់​ និង​កំពុង​ល្បីឈ្មោះ​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​ រូប​គេ​ជា​សិស្ស​គុន​នៃ​ក្លឹប​ពេជ្រសុផាន់គុនខ្មែរដែល​បង្ហាត់​ដោយ​លោក​ ពេជ្រ​ សុផាន់​៕​ ប្រភព៖ KAMPUCHEATHMEY

ពេជ្រ​ អាទិទេព​ សរសើរ​ដៃគូ​យប់មិញ​ល្អ​ដៃ​ខ្លាំង​វាយ​ត្រង់​បាន​ល្អ​ហើយ​ធ្ងន់ Read More »

ក្រុម U18 ព្រះ​ខ័ន​រាជ​ស្វាយរៀង បានឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ពានស្វាយរៀងខាប់

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង អាយុ ១៨ ឆ្នាំ បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ ស្វាយរៀងខាប់​ លើក​ទី​៧ បន្ទាប់​ពី​បាន​យក​ឈ្នះ លើ​ក្រុម​ ​កាំភ្លើង​ធំ ដោយ​លទ្ធផល ៣-២ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​កាល​ពី​រសៀល​​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កញ្ញា​ ឆ្នាំ ២០២៥ នៅ​ទី​លាវិទ្យាល័យ ស្វាយរំពារ។ គ្រាប់​បាល់​​ទាំង​ ៥ កើត​ឡើង​ក្នុង​វគ្គ​ទី១ ក្នុង​នោះ ៣ គ្រាប់​របស់​ក្រុម U18 ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​ដោយ​កីឡាករ​តែ​ម្នាក់​គត់​គឺ​កីឡាករ សុខ ស៊ីណេ នៅ​នាទី​៨ ២០ និង ២២ ខណៈ ២​គ្រាប់​របស់​ ក្រុម​កាំភ្លើង​ធំ រក​បាន​ដោយ​កីឡាករ មី សុធារិទ្ធ នាទី ២៦ និង សុខ គារ៉ា នៅ​ទី​៣០។ ចំពោះ​ការ​ប្រកួត​នៅ​វគ្គ​ទី២​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ។ តាម​រយៈ​ជ័យជម្នះ​នេះ ក្រុម U18 ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ជួប​យុវជន​សាមគ្គី ​​ដែល​​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ

ក្រុម U18 ព្រះ​ខ័ន​រាជ​ស្វាយរៀង បានឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ពានស្វាយរៀងខាប់ Read More »

Arteta រីករាយនឹងក្រុម Arsenal ឆក់យកជ័យជម្នះចុងម៉ោងនៅទឹកដី Newcastle

Arsenal នឹងកាន់តែប្រសើរឡើងសម្រាប់មេរៀនដែលទទួលបានក្នុងជ័យជម្នះ 2-1 នៅPremier League របស់ពួកគេលើក្រុម Newcastle United នៅកីឡដ្ឋាន St James’ Park កាលពីថ្ងៃអាទិត្យ បើយោងតាមគ្រូបង្វឹកលោក Mikel Arteta ដែលបានសរសើរពីស្មារតីប្រយុទ្ធដែលគាត់ជឿថាអាចនាំក្រុមរបស់គាត់ឱ្យឈ្នះពានបាន។ Arsenal បានតាមពីក្រោយរហូតដល់នាទីទី 84 បន្ទាប់ពីខកចិត្តពីដើមទីមក ដែលមើលទៅហាក់ដូចជាពួកគេនឹងចេញទៅផ្ទះវិញដោយគ្មានអ្វីសោះ។ ប៉ុន្តែគ្រាប់បាល់នាំមុខចុងម៉ោងពី Mikel Merino និង Gabriel រកបានបីពិន្ទុដែលជួយ Arsenal ឱ្យឈរនៅលេខរៀងទី 2 ក្នុងតារាង ដោយតាមពីក្រោយ Liverpool 2 ពិន្ទុ និងផ្តល់ការបង្កើនទំនុកចិត្តយ៉ាងខ្លាំងសម្រាប់ក្រុម បើទោះបីជាចាញ់ Liverpool និងបានត្រឹមតែមួយពិន្ទុទល់នឹង Manchester City ក៏ដោយ។ លោក Arteta បានប្រាប់ Sky Sports ថា “យើងសមនឹងទទួលបានជ័យជម្នះនេះ។ យើងពេញចិត្តភាពក្លាហាន ការតាំងចិត្ត និងគុណភាពដែលយើងលេងជាមួយថ្ងៃនេះ”។ ប្រសិនបើ Arteta

Arteta រីករាយនឹងក្រុម Arsenal ឆក់យកជ័យជម្នះចុងម៉ោងនៅទឹកដី Newcastle Read More »

កាតានឹងធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Intercontinental Cup ពីរឆ្នាំជាប់ៗគ្នា

សហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដែលនៅសល់ចំនួនបីការប្រកួតនៃពានរង្វាន់ Intercontinental Cup ក្នុងខែធ្នូដែលឆ្នាំទីពីរជាប់ៗគ្នា។ ប្រទេសមជ្ឈិមបូព៌ាក៏បានធ្វើម្ចាស់ផ្ទះចុងក្រោយនៅពេលដែល Real Madrid បានឈ្នះការប្រកួតកាលពីឆ្នាំមុន។ ក្រុមម្ចាស់ជើងឯក UEFA Champions League ក្លឹបParis St Germain បានឆ្លងផុតវគ្គផ្តាច់ព្រ័ត្រដែលគ្រោងធ្វើនៅថ្ងៃទី 17 ខែធ្នូ មួយសប្តាហ៍បន្ទាប់ពីម្ចាស់ជើងឯក CONCACAF Champions Cup ក្លឹបCruz Azul ត្រូវប្រឈមមុខនឹងម្ចាស់ជើងឯក CONMEBOL Copaក្លឹប Libertadores ដើម្បីឈានទៅវគ្គ Playoff ។ ក្រុម Pyramids របស់អេហ្ស៊ីបបានឈានចូលវគ្គ Playoff ដែលជាវគ្គពាក់កណ្តាលផ្តាច់ព្រ័តហើយ ដោយបានផ្តួលក្រុម Al-Ahli របស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ។ អ្នកឈ្នះក្នុងវគ្គ Playoff នឹងប៉ះ PSG នៅវគ្គផ្តាច់ព្រ័ត្រ។ ពានIntercontinental Cup ជាការប្រកួតប្រចាំឆ្នាំដែលធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ 2024 មានក្រុមជើងឯកនៃសហព័ន្ធ FIFA ចំនួនប្រាំមួយ។ ប្រភព៖ NKDNEWS

កាតានឹងធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Intercontinental Cup ពីរឆ្នាំជាប់ៗគ្នា Read More »

Barcelona ដណ្តើមបានតំណែងកំពូលតារាង La Liga ក្រោយវាយបកឈ្នះ Sociedad

(បាសេឡូណា)៖ ក្រុមការពារតំណែងជើងលីគអេស្ប៉ាញ La Liga គឺ FC Barcelona បានឡើងទៅកាន់ទីកំពូលតារាងវិញ ក្រោយវាយបកឈ្នះ Real Sociedad ២ទល់នឹង១ យប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះមានន័យថា ក្រុមរបស់លោក Hansi Flick នៅតែរក្សាកំណត់ត្រាលេងក្នុងលីគ ៧ប្រកួតមិនចាញ់ដដែល ក្រៅពីឈ្នះ ៦ដង និងស្មើ ១ដង មាន ១៩ពិន្ទុ នាំមុខក្រុមលេខ២ Real Madrid ១ពិន្ទុ ក្រោយពេលពួកគេចាញ់ម្ចាស់ផ្ទះ Atletico Madrid ៥-២ កាលពីរាត្រីថ្ងៃសៅរ៍។ ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ Alvaro Odriozola ជាអ្នករកបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវ Sociedad នៅនាទី៣១ មុនពេលសមាជិកថ្មី Marcus Rashford បានបញ្ជូនបាល់ឱ្យ Kounde បញ្ចប់ទីតាមស្មើ ១-១ នៅខ្វះ ២នាទីដល់ម៉ោងបញ្ចប់នៃវគ្គទី១ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។ ការចាប់ផ្តើមលេងវគ្គទី២ បានដល់នាទី៥៩ ទើបខ្សែប្រយុទ្ធចាស់វស្សា

Barcelona ដណ្តើមបានតំណែងកំពូលតារាង La Liga ក្រោយវាយបកឈ្នះ Sociedad Read More »

Scroll to Top