ក្រោយឈ្នះយប់មិញ ភ្នំពេញក្រោន តាមជិតទាន់ ព្រះខ័នរាជស្វាយរៀង ក្នុងតារាងលីគ
ក្រុមបាល់ទាត់ ភ្នំពេញក្រោន បានឡើងកាន់ចំណាត់ថ្នាក់លេខ ២ នៃតារាងពិន្ទុ លីគបាល់ទាត់កំពូលកម្ពុជា បន្ទាប់ពីពួកគេបានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-២ សម្រាប់ការប្រកួតសប្តាហ៍ទី៦ យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៥។ គិតត្រឹមសប្តាហ៍ទី៦ ភ្នំពេញក្រោន រកបាន១១ ពិន្ទុហើយ ដើម្បីឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីឈ្នះ ៣ និង ស្មើ ២ ដោយមិនទាន់ស្គាល់បរាជ័យឡើយ។ ពួកគេទើបតែឆ្លងកាត់ ៥ ប្រកួតប៉ុណ្ណោះដោយមានគម្លាត ៤ ពិន្ទុប៉ុណ្ណោះពីក្រោយ ព្រះខ័នរាជស្វាយរៀង ដែលបានឆ្លងកាត់ ៦ ប្រកួត។ ព្រះខ័នរាជស្វាយរៀង មាន ១៥ពិន្ទុ បន្តឈរលើកំពូលតារាង ដោយឈ្នះ ៥ និងចាញ់ ១។ រហូតដល់ពេលនេះ ភ្នំពេញក្រោន នៅតែមិនទាន់ស្គាល់បរាជ័យ។ ដូចគ្នានេះដែរ ក្រុមកងយោធពលខេមរភូមិន្ទ ក៏មិនទាន់ចាញ់ដែរ បន្ទាប់ពីពួកគេបានយកឈ្នះ ឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ១-០ ដូច្នេះពួកគេមាន ៩ […]
ក្រោយឈ្នះយប់មិញ ភ្នំពេញក្រោន តាមជិតទាន់ ព្រះខ័នរាជស្វាយរៀង ក្នុងតារាងលីគ Read More »










