លោកTen Hagត្រូវបាន Leverkusen បណ្តេញចេញក្រោយដឹកនាំបានពីរប្រកួត
អតីតគ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag និយាយថាការសម្រេចចិត្តរបស់ Bayer Leverkusen ក្នុងការបណ្តេញគាត់ចេញបន្ទាប់ពីការប្រកួតក្នុងលីគបាបតែចំនួនពីរដងគឺជាការភ្ញាក់ផ្អើលបំផុត ។ ក្រោយត្រូវបានបណ្តេញចេញដោយ Manchester United កាលពីខែតុលាឆ្នាំមុន លោក Ten Hag បានចុះកិច្ចសន្យាជាមួយ Leverkusen រហូតដល់ឆ្នាំ 2027 ក្នុងខែឧសភា ជាអ្នកស្នងតំណែងរបស់ Xabi Alonso ដែលបានផ្លាស់ទៅ Real Madrid ។ ប៉ុន្តែអ្នកចាត់ការសញ្ជាតិហូឡង់នេះត្រូវប្រឈមជាមួយការលក់តារារបស់ Leverkusen ជាច្រើនរូបដែលបានឈ្នះជើងឯក Bundesliga ក្នុងឆ្នាំ 2024 ហើយក្រុមថ្មីរបស់គាត់បានជួបការលំបាកពេលបើករដូវកាលថ្មី។ Ten Hag ពិបាកទទួលជោគជ័យដូច Alonso ដោយការចាកចេញរបស់កីឡាករល្អៗដូចជា Florian Wirtz, Jeremie Frimpong, Amine Adli, Jonathan Tah និង Granit Xhaka ក្នុងចំណោមអ្នកផ្សេងទៀត។ […]
លោកTen Hagត្រូវបាន Leverkusen បណ្តេញចេញក្រោយដឹកនាំបានពីរប្រកួត Read More »










