August 25, 2025

ប្រធានក្លិប ISI៖ ទោះមិនមែនក្រុមធំ ឬចំណាយច្រើន តែក្លិបមានឆន្ទៈអភិវឌ្ឍន៍យូរអង្វែង

លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានលើកឡើងថា ទោះបីក្លិបរបស់ខ្លួន មិនមែនជាក្រុមធំ ឬចំណាយច្រើន តែក្លិបមានឆន្ទៈអភិវឌ្ឍន៍យូរអង្វែង ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងកសាងធនធានមនុស្ស ទាំងគ្រូបង្វឹក និងកីឡាករជាដើម។ ការលើកឡើងនេះ បន្ទាប់ពីក្លិបបានចុះអនុស្សារណៈយោគយល់ លើការសហការឧបត្ថម្ភជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលប្រធានក្លិបខាងលើ បានចាត់ទុកនេះគឺជាការចាប់ផ្ដើមដ៏ល្អ សម្រាប់រដូវកាលថ្មី ដោយរំពឹងនឹងទទួលបានកិច្ចសហការជាបន្ដបន្ទាប់ទៀត រាល់ការប្រកួតក្នុងដី ដើម្បីរួមចំណែកពង្រឹងក្លិប និងការប្រកួតប្រជែងកាន់តែល្អប្រសើរ។ លោក កាំង សេន បានសម្ដែងក្ដីរីករាយ ក្នុងការសហការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកដំបូង ដែលទើបចូលរួមក្នុងវិស័យកីឡាបាល់ទាត់ ស្របជាមួយកាលៈទេសៈដ៏ល្អ ដែលក្រុមហ៊ុនត្រូវពបង្រឹងសក្ដានុពលរបស់ខ្លួន ក្នុងនាមក្រុមហ៊ុនក្នុងស្រុក ហើយក៏ជាការចាប់ផ្ដើមដ៏ល្អ ក្នុងការគាំទ្រវិស័យកីឡាជាតិ ក៏ដូចជាការបំផុសស្មារតីលើកស្ទួយការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកីឡាផងដែរ។ លោកបន្ដថា «កិច្ចសហការនេះ ពិតជាល្អមែនទែន ដ្បិតភាគីទាំងពីរ មានគុណតម្លៃប្រហាក់ប្រហែលគ្នា ពោលគឺការផ្ដោតលើគុណភាព និងការអភិវឌ្ឍ ដែលមាននិរន្ដរភាព។ យើងឃើញ ប៊ីវីអឹម ជាក្រុមហ៊ុនស្រុក បង្កើតបានជាង ១៧ឆ្នាំមក ហើយដំណើរការរបស់គាត់មានសភាពយឺតៗ ប៉ុន្ដែនឹងនរ ដូចក្រុមយើងដែរ។ […]

ប្រធានក្លិប ISI៖ ទោះមិនមែនក្រុមធំ ឬចំណាយច្រើន តែក្លិបមានឆន្ទៈអភិវឌ្ឍន៍យូរអង្វែង Read More »

US Open: បុរសស៊ែប៊ី Djokovic ផ្តល់មេរៀនមួយទៅកីឡាករវ័យក្មេង Learner Tien ជាដំណើរស្វែងរកកំណត់ត្រាពានទី២៥

កីឡាករវាយកូនបាល់ Novak Djokovic បានឆ្លងផុតជុំទី១ នៃការប្រកួតដណ្តើមពានរង្វាន់ US Open 2025 ក្រោយពីបានផ្តល់មេរៀនទៅកាន់កីឡាករវ័យ ១៩ឆ្នាំ Learner Tien លទ្អផល ៣សិត ហើយនេះក៏បានក្លាយជាការចាប់ផ្តើមដំណើរស្វែងរកការឈ្នះពានឱ្យបានលើកទី២៥ ក្នុងអាជីពកម្រិត Grand Slam ។ សម្រាប់ការឈានទៅជុំទី២ នេះផងដែរ គឺកីឡាករសញ្ជាតិស៊ែប៊ី Djokovic ត្រូវតទល់នឹងកីឡាករអាមេរិកវ័យ ២២ឆ្នាំ Zachary Svajda ខណៈម្ចាស់លេខរៀងទី៧ ពិភពលោក វ័យ ៣៨ឆ្នាំ (Djokovic) ធ្លាប់គ្រងពានឯកត្តជននេះបានចំនួន ៤លើករួចមកហើយ នឹងចុងក្រោយកាលឆ្នាំ២០២៣ ។ ជ័យជម្នះនេះក៏មានន័យថា Djokovic បានក្លាយជាកីឡាករដំបូងគេគិតចាប់តាំងពីព្រឹត្តិការណ៍នេះបានប្រែក្លាយជាកម្មវិធីប្រកួតលក្ខខណៈអាជីពតាំងពីឆ្នាំ១៩៦៨ ដែលអាចវាយឈ្នះការប្រកួតបើកឆាកចំនួន ៧៥ដងជាប់គ្នាក្នុងកម្រិត Grand Slams ៕ ប្រភព៖ FRESH NEWS

US Open: បុរសស៊ែប៊ី Djokovic ផ្តល់មេរៀនមួយទៅកីឡាករវ័យក្មេង Learner Tien ជាដំណើរស្វែងរកកំណត់ត្រាពានទី២៥ Read More »

រកឃើញ​​២​ក្រុមស្រេចត្រូវរួមពូលនឹង ព្រះខ័នរាជស្វាយរៀង & ភ្នំពេញក្រោន ក្នុងពាន ACGL

ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានរកឃើញ ២ ក្រុមត្រូវរួមពូលជាមួយពួកគេក្នុងពាន AFC Challenge League ទោះការចាប់ឆ្នោតបែងចែកពូលមិនទាន់បានធ្វើឡើងក៏ដោយ។ មុនការចាប់ឆ្នោតបែងចែកពូលធ្វើឡើងនៅថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ សីហា ឆ្នាំ ២០២៥ សហព័ន្ធបាល់ទាត់ទ្វីប អាស៊ី (AFC) បានបែងចែកក្រឡ (pot) ដាក់ក្រុមនីមួយៗជាផ្លូវការ ដោយផ្អែកទៅតាមចំណាត់ថ្នាក់របស់ពួកគេ។ សម្រាប់តំបន់ខាងកើត ក្រឡទី ១ មាន Manila Digger FC និង Dewa United, ក្រឡទី ២ មាន ព្រះខ័នរាជស្វាយរៀង និង Shan United, ក្រឡទី ៣ មាន Tainan City FC និង SP Falcons និងចុងក្រោយក្រឡទី ៤ មាន

រកឃើញ​​២​ក្រុមស្រេចត្រូវរួមពូលនឹង ព្រះខ័នរាជស្វាយរៀង & ភ្នំពេញក្រោន ក្នុងពាន ACGL Read More »

ក្រុម​ល្បុក្កតោ​ ជា​ច្រើន​នាក់​រួម​គ្នា​សម្ដែង​នៅ​មហាវិថី​ថ្មើរជើង​ប្រមូល​ថវិកា​ជួយ​ជន​ភៀសសឹក​

កីឡាករ​ កីឡា​ការិនី​គុន​ល្បុក្កតោ​ ជា​ច្រើន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ទៅ​សម្ដែង​ជូន​មហាជន​ទស្សនា​កម្សាន្តនៅ​ឯ​មហាវិថី​ថ្មើរជើង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​ជន​ភៀសសឹក​នៅ​តាម​បណ្ដោយ​ព្រំដែន​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ ចាន់​ ឬទ្ធីស័ក្តិ​ លើក​ឡើង​ថា​ ការ​រៀបចំ​សម្ដែង​នេះ​គឺ​ដឹកនាំ​ដោយ​លោក​ ហែម ចិត្រ្ដា ដែល​ជាគ្រូបង្គោលនៅសាលាគុនល្បុក្កតោព្រះខ័នជ័យ​ ជា​មួយសាលាគុនល្បុក្កតោសាកលវិទ្យាល័យជាតិគ្រប់គ្រង សាលាគុនបុរាណខ្មែរ ល័ក្ខរៃយ៉ុង ល្បុក្កតោ។​ សរុប​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​មាន​ចំនួន​ ២៥​នាក់។​ ក្រុម​ល្បុក្កតោ​ខាង​លើ​គឺបាន​សម្ដែងបាន ២សប្ដាហ៍រួចមកកាល​ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥​ កន្លងមក​នេះ​។ ការសម្ដែងគុន​ល្បុក្កតោ​ជូន​មហាជន​បាន​ទស្សនា​កម្សាន្ត​អារម្មណ៍​ដើម្បី​កៀរគរ​ប្រមូឡ​ថវិកា​ជួយ​ជន​ភៀសសឹកនេះ​នឹង​ធ្វើចំនួន​ ២ថ្ងៃបន្ដទៀតគឺថ្ងៃទី៣០ និង ៣១ ខែសីហា ឆ្នាំ​២០២៥​ ។​ បន្ទាប់​ពី​សម្ដែង​រួចរាល់​ហើយ​នោះ​ក្រុម​ការងារ​នឹង​យក​ថវិកាដែល​ប្រមូល​បាន​ទាំងនេះ​ទៅ​ទិញ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​រួម​ទាំង​គ្រឿង​ឧបភោគបរិភោគ​ដើម្បី​យក​ទៅ​ឧបត្ថម្ភ​ដល់​ជន​ភៀសសឹក​នៅ​តាម​បណ្ដោយ​ព្រំដែន។​ បញ្ជាក់​ដែរ​ថា​ ការ​សម្ដែង​គុន​ល្បុក្កតោ​នេះ​នៅ​សល់ ​២ថ្ងៃ​​ទៀត​ ដូច្នេះ​បើ​មហាជន​ចង់​ទស្សនា​ ឬ​ចង់​ចូលរួម​ឧបត្ថម្ភ​អាច​អញ្ជើញ​ទៅ​មហាវិថី​ថ្មើរជើង​នៅ​ថ្ងៃ​ទី៣០​ ដល់​ ៣១​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ៕​ ប្រភព៖ KAMPUCHEATHMEY

ក្រុម​ល្បុក្កតោ​ ជា​ច្រើន​នាក់​រួម​គ្នា​សម្ដែង​នៅ​មហាវិថី​ថ្មើរជើង​ប្រមូល​ថវិកា​ជួយ​ជន​ភៀសសឹក​ Read More »

តើមូលហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីត ដាក់លក់ក្លឹបយក្សទាំងបួនរួមទាំង Al Nassr របស់ Ronaldo?

នៅក្នុងការផ្លាស់ប្តូរមួយដើម្បីរឹតបន្តឹងការចំណាយ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព អារ៉ាប៊ីសាអូឌីតបានប្រកាសលក់ ក្លឹបបាល់ទាត់ Al Nassr និងក្លឹបធំៗចំនួនបីផ្សេងទៀត ត្រឹមតែប៉ុន្មានខែបន្ទាប់ពី Cristiano Ronaldo បន្តកុងត្រាថ្មី។ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) កំពុងស្វែងរកអ្នកវិនិយោគយ៉ាងសកម្មដើម្បីផ្ទេរកម្មសិទ្ធិនៃក្លឹបធំៗចំនួនបួននៅក្នុងប្រទេសគឺ Al Nassr, Al Hilal, Al Ittihad និង Al Ahli ។ ចាប់តាំងពីឆ្នាំ 2023 PIF បានកាន់កាប់ 75% នៃម្ចាស់ក្លឹបទាំងនេះ ដោយភាគហ៊ុនដែលនៅសល់ត្រូវបានគ្រប់គ្រងដោយក្រសួងកីឡារបស់ប្រទេស។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងវិធីសាស្រ្តរបស់ប្រទេសចំពោះការគ្រប់គ្រងបាល់ទាត់។ បន្ទាប់ពីការកាន់កាប់របស់ PIF នោះ Saudi Pro League បានចាប់ផ្តើមដើរទិញកីឡាករថ្លៃៗដែលមិនធ្លាប់មានពីមុនមក ដោយទាក់ទាញតារាបាល់ទាត់ដូចជា Cristiano Ronaldo, Neymar និង Karim Benzema ។ គ្រាន់តែក្នុងឆ្នាំ 2023 ក្លឹបបានចំណាយប្រាក់ជិត 1 ពាន់លានដុល្លារក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយបង្ហាញពីមហិច្ឆតារបស់ប្រទេសក្នុងការលើកកម្ពស់លីគបាល់ទាត់ជាតិរបស់ពួកគេ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រឆ្នាំ

តើមូលហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីត ដាក់លក់ក្លឹបយក្សទាំងបួនរួមទាំង Al Nassr របស់ Ronaldo? Read More »

បច្ចេកទេស​អូស​​បាល់​ជ្រែក​របស់ មិន រតនៈ មាន​គុណភាពពិត​ៗ

ខ្សែ​បម្រើ​ប្រយុទ្ធ មិន រតនៈ របស់​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ កំពុង​បង្ហាញ​សមត្ថភាព​លេច​ធ្លោ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ដើម​រដូវ​កាល​នេះ។ ជ័យជម្នះ​​ ៥ លើក​ផ្លូវ​ការ​ដំបូង របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ពិត​ជា​រួម​ចំណែក​ដ៏​សំខាន់​ពី​កីឡាករ​ មិន រតនៈ។ រូប​គេ​បាន​រួម​ចំណែក​ជួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ភ្នំពេញ​ក្រោន ក្នុង​ពាន​ខេមបូឌាន​ស៊ុប​ភើ​ខាប់ ដោយ​ទាត់​១១​ម៉ែត្រ កាត់​សេចក្តី ៥-៣ បន្ទាប់​ពី ស្មើ​គ្នា ២-២។ បន្ទាប់​មក រូប​គេ​ស៊ុត​បានស៊ុត​ចូល ១ គ្រាប់ នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ ៣-០ ក្នុង​លីគ​សប្តាហ៍​ទី១, ស៊ុត​ចូល ១​គ្រាប់ នៅ​ពេល ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​លីគ​សប្តាហ៍​ទី​២​ និង ស៊ុត​ ១​គ្រាប់​​ នៅ ឈ្នះ Shan United ៣-០ ក្នុង​ពាន ASEAN Club  Championship នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ការ​ប្រកួត​លីគ​​សប្តាហ៍​ទី​៣

បច្ចេកទេស​អូស​​បាល់​ជ្រែក​របស់ មិន រតនៈ មាន​គុណភាពពិត​ៗ Read More »

ផុល​ រតនៈ​ ក្រុម​ទាំង​មូល​កំពុង​ពុះកញ្ជ្រោល​​រង់ចាំ​ការ​ប្រកួត​ស្អែក​នេះ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម​

កីឡាករ​ ផុល​ រតនៈ​ ថា​ក្រុម​ទាំង​មូល​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ និង​រង់ចាំ​យ៉ាង​ពុះកញ្ជ្រោល​ចំពោះ​ការ​ប្រកួត​ស្អែក​នេះ​ជា​មួយ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ នៃ​ពានរ​ង្វាន់​ International Police Volleyball Tournament 2025។​ ផុល រតនៈ បានឲ្យដឹងថា ការស្នាក់នៅហូបចុកនៅឯវៀតណាមនេះគឺល្អ និងមិនមានចោទជាបញ្ហាអ្វីនោះទេ ស្របពេលក្រុមទាំងមូលបានហ្វឹកហាត់មួយពេលមកហើយ។ និយាយពីការហ្វឹកហាត់គឺក្រុមទាំងមូលបានហ្វឹកហាត់ខ្លាំង លំបាក ជាយូរហើយមក ដូច្នេះមិនមានអ្វីប្លែក ឬជាការត្រៀមខ្លួនឲ្យហួសនេះនោះទេ។ ដោយសារលទ្ធផលមិនល្អរបស់ក្រុមជម្រើសជាតិកម្ពុជានៅ SEA V League កន្លងទៅនេះបានធ្វើឲ្យក្រុមមានចិត្តចង់ស្ដារមុខមាត់ឡើងវិញ។ ដូច្នេះម្នាក់ៗកំពុងពុះកញ្ជ្រោលចង់ឲ្យឆាប់ដល់ការប្រកួតនៅថ្ងៃស្អែកនេះណាស់។ អ្នកលេងបាល់ដេញរបស់ក្រុមវិសាខារូបនេះបន្ថែមទៀតថា ចំពោះសមត្ថភាពក៏ក្រុមវៀតណាមស្អែកនេះមិនទាន់ដឹងច្បាស់ថាល្អដល់កម្រិតណាដែរ។ ប៉ុន្តែបានត្រឹមដឹងថាមានកីឡាករមួយរូបជាអតីតជម្រើសជាតិ។ លទ្ធផលនៅថ្ងៃស្អែកយ៉ាងណានោះ រតនៈ មិនទាន់ហ៊ានអះអាងនោះឡើយទេបានត្រឹមដឹងថាក្រុមទាំងមូលបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតពានរង្វាន់ International Police Volleyball Tournament នេះហើយ និងចង់ឈ្នះជូនអ្នកគាំទ្រកម្ពុជាឡើងវិញ។ បញ្ជាក់ដែរថា ក្រុមវិសាខារបស់កម្ពុជា នឹងធ្វើការប្រកួតដំបូងជាមួយក្រុមវៀតណាម The Cong Tan Cang នៅថ្ងៃទី២៦ ខែសីហា ស្របពេលប្រកួតទី២ នឹងប៉ះក្រុមឡាវ Lao Ministry Of Public

ផុល​ រតនៈ​ ក្រុម​ទាំង​មូល​កំពុង​ពុះកញ្ជ្រោល​​រង់ចាំ​ការ​ប្រកួត​ស្អែក​នេះ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម​ Read More »

ឈ្នះ ៣-០ បួន​ប្រកួត​ជាប់គ្នា លោក McConkey នៅតែទទូចកូនក្រុមបញ្ចប់ទីឱ្យបានច្បាស់បន្ថែមទៀត

គ្រូបង្វឹករបស់ ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey នៅតែទទូចឱ្យខ្សែប្រយុទ្ធរបស់ក្រុមលោកបញ្ចប់ទីឱ្យបានច្បាស់ជាងហ្នឹងបន្ថែមទៀត ទោះជាការប្រកួតទល់នឹង បឹងកេត ក្រុមរបស់លោកបានយកឈ្នះក្នុងលទ្ធផលយ៉ាងធំធេងក៏ដោយ។ ក្រុម ព្រះខ័នរាជស្វាយរៀង នៅតែបន្តធ្វើបានល្អសម្រាប់ការប្រកួតក្នុងលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ នេះ ខណៈការប្រកួតសប្តាហ៍ទី ៣ នៃក្របខណ្ឌលីគកំពូល កម្ពុជា កាលពីល្ងាច អាទិត្យ ទី ២៤ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បានយកឈ្នះលើក្រុមនាគខៀវ បឹងកេត ក្នុងលទ្ធផល ៣-០។ ក្រោយការប្រកួតលោក McConkey ត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកគ្រូយល់ឃើញបែបណា ចំពោះការខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់របស់ក្រុមនៅនាទីចុងក្រោយ បន្ទាប់ពីនាំមុខ បឹងកេត ៣-០? បុរសសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំបានឆ្លើយតបថា៖ «សម្រាប់យើងក៏បានលើកឡើងពីមុនមកដែរ ពាក់ព័ន្ធឱកាសនៅតំបន់ប្រយុទ្ធយើងគួរតែបញ្ចប់ទីឱ្យបានច្បាស់ជាងហ្នឹងទៀត គឺមិនអាស្រ័យលើពេលយើងឈ្នះ ៣-០ ហើយ យើងលេងរៀងលក្ខណៈធម្មតាៗនោះទេ។ អ្វីដែលយើងចង់បាន

ឈ្នះ ៣-០ បួន​ប្រកួត​ជាប់គ្នា លោក McConkey នៅតែទទូចកូនក្រុមបញ្ចប់ទីឱ្យបានច្បាស់បន្ថែមទៀត Read More »

មិនស្គាល់​ ឬ​យ៉ាងណា​ហ៊ាន​ចំហ​មុខ​ឲ្យ​ ពេជ្រ​ សម្បត្តិ​ វាយ​លទ្ធផល​ចុង​ក្រោយ​សន្លប់

អ្នក​ប្រដាល់​ជនជាតិ​អ៊ីរ៉ង់​ Daniel Mohamadi មិន​ស្គាល់​ ពេជ្រ​ សម្បត្តិ​ ឬ​យ៉ាងណា​ហ៊ាន​ចំហមុខ​ឲ្យ​វាយ​ និង​វាយ​បែប​មើល​ស្រាល​ចុង​ក្រោយ​សន្លប់​ក្នុង​ទឹក​ទី១​ តែ​ម្ដង​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ លើ​សង្វៀន​បាយ័ន។​ កីឡាករ​ Daniel Mohamadi ដើម​ទឹក​ដំបូង​ល្អ​​វាយ​មួយៗ​មាន​ស្នៀត​ចម្រុះ​ល្អ​គឺ​បោះជង្គង់​ ម៉ាត់​ និង​ទាត់ កែង ទៀត​ផង។​ យ៉ាងណា​ Daniel Mohamadi ហាក់​មើល​ស្រាល ពេជ្រ​ សម្បត្តិ​ បន្តិច​ដោយ​វាយ​មិន​សូវ​ប្រយ័ត្ន​ និង​បិទ​ឲ្យ​បាន​ច្រើន​នោះ​ឡើយ​ ដោយ​អាង​ថា​ខ្លួន​មាន​ផ្លែ​វែង​ជាង​រហូត​ភ្លាតចូល​ ២-៣​ដៃ​នៅ​ចុង​ទឹក​ទី១​ សន្លប់​បោះ​បង់​ការ​ប្រកួត​តែ​ម្ដង។​ កីឡាករ​ ពេជ្រ​ សម្បត្តិ​ នៅ​កម្ពុជា​នេះ​គេ​ស្គាល់​ និង​ដឹង​ហើយ​ថា​ជា​អ្នក​ប្រដាល់​ល្អ​កណ្ដាប់​ដៃ​ដែល​មិន​អាច​ប្រហែស​បាន​ ពោល​ចេញ​ធ្ងន់ហើយ​លឿន​បូក​និង​ភាព​ធន់​តាន់​ល្អ​ទៀតនោះ​គឺ​ជា​ចំណុច​ដែល​ដៃគូ​ភាគ​ច្រើន​ប្រយ័ត្ន​បំផុត។​ បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ ពេជ្រ​ សម្បត្តិ​ និង​ Daniel Mohamadi កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ​ដំណើរ​ការ​បាន​តែ ​១ទឹក​ប៉ុណ្ណោះ​ដោយ​ភ្ញៀវ​ត្រូវ​សន្លប់​នៅ​ចុង​ទឹក​ទី១​ ក្នុង​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​ នៃ​សង្វៀន​បាយ័ន៕​ ប្រភព៖ KAMPUCHEATHMEY

មិនស្គាល់​ ឬ​យ៉ាងណា​ហ៊ាន​ចំហ​មុខ​ឲ្យ​ ពេជ្រ​ សម្បត្តិ​ វាយ​លទ្ធផល​ចុង​ក្រោយ​សន្លប់ Read More »

ក្រុម​នារី ភ្នំពេញ​ក្រោន ប្រកួត​ជា​មួយ ក្រុម​ជើងឯក​លីគ​នារី​ឥណ្ឌា East Bengal យប់​នេះ​​

ក្រុម​ម្ចាស់​ជើង​ឯក​លីគ​នារី​កម្ពុជា ភ្នំពេញ​ក្រោន ត្រូវ​ប្រកួត​ជា​មួយ ក្រុមនារីរបស់​ឥណ្ឌា East Bengal វេលា​ម៉ោង​ ៧​យប់ ថ្ងៃ​ចន្ទ ទី​២៥ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល E ពាន​នារី​អាស៊ី AFC Women’s Champions League ឆ្នាំ ២០២៥។ នេះ​ជា​ការ​ប្រកួត​សន្សំពិន្ទុ​ដ៏​សំខាន់​ ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ឆ្នាំ ២០២៦។ ពូល E មាន​តែ ៣ ក្រុម​ប៉ុណ្ណោះ ដោយ​ត្រូវ​ធ្វើ​ការ​ប្រកួត​​តែ​ ២ លើក​ប៉ុណ្ណោះ​ ដូច្នេះ​បើ​ក្រុម​ណា ឈ្នះ ១ ប្រកួត​ដំបូង គឺ​មាន​សង្ឃឹម​តែ​ម្តង។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​នារី​ភ្នំពេញ​ក្រោន ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែន​ដោយ​ប៉ះ​ក្រុម East Bengal ដែល​ជាក្រុម​ជើង​ឯក​លីគ​កំពូល​នារី​ឥណ្ឌា។ ក្រុម​នារី​ឥណ្ឌា East Bengal ត្រូវ​បាន​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ ២០០១ ដែល​កំពុង​លេង​នៅ​លីគ​បាល់ទាត់នារី​កំពូល​ឥណ្ឌា។ ចាប់​តាំង​ពី​ចូល​រួម​ប្រកួត​លីគ​កំពូល​នៅ​ឆ្នាំ​ ២០០១ ពួក​គេ​ទើប​តែ​ឈ្នះ​

ក្រុម​នារី ភ្នំពេញ​ក្រោន ប្រកួត​ជា​មួយ ក្រុម​ជើងឯក​លីគ​នារី​ឥណ្ឌា East Bengal យប់​នេះ​​ Read More »

Scroll to Top