គឿម សុវណ្ណឃីម មានបងប្អូនសរុប ១១នាក់ចំណែកអ្នកចាប់អាជីពប្រដាល់មាន ៦នាក់
កូនសិស្សលោក ផាត សូដា គឿម សុវណ្ណឃីម មានបងប្អូនរហូត ១១នាក់ និងបានហ្វឹកហាត់ប្រដាល់ចំនួន ៦នាក់ ប៉ុន្តែនៅក្លឹបផ្សេងគ្នានោះទេ ខណៈអ្នកមួយចំនួនក៏បានឈប់ពីវិស័យកីឡាមួយនេះហើយ។ កីឡាករ គឿម សុវណ្ណឃីម បានឲ្យដឹងថា រូបគេមានបងប្អូនបង្កើតទាំងអស់ ១១នាក់ ក្នុងនោះអ្នកដែលហ្វឹកហាត់ចាប់អាជីពប្រដាល់នេះមាន ៦នាក់។ សុវណ្ណឃីម ម្នាក់ឯងប៉ុណ្ណោះដែលហ្វឹកហាត់នៅក្លឹបគុនខ្មែរស៊ុបពើហ្វៃ ជាមួយលោក ផាត សូដា។ ចំណែកបងៗផ្សេងទៀតនោះគឺហ្វឹកហាត់នៅក្លឹបប្រដាល់ឃ្លាំងមឿងកីឡា។ ក្នុងចំណោមបងប្អូនទាំង ៦នាក់ដែលហ្វឹកហាត់គុនខ្មែរកន្លងទៅនេះបានឈប់អស់ ៣នាក់ហើយគឺនៅសល់តែខ្លួន គឿម សុវណ្ណឃីម គឿម សុវណ្ណនឿត និង គឿម សុវណ្ណង៉ា។ វិស័យកីឡាប្រដាល់គុនខ្មែរនេះខ្លួនស្រឡាញ់តាំងពីតូចមកម្ល៉េះ និងមួយទៀតឃើញបងប្រុសឡើងប្រកួតផងនោះទើបជំរុញឲ្យចាប់អាជីពនេះមកដល់សព្វថ្ងៃ។ កូនសិស្សលោក ផាត សូដា រូបនេះបន្ថែមទៀតថា ដោយសារតែខ្លួនរៀនសូត្រមិនសូវចេះផង និងមិនដឹងថាត្រូវប្រកបមុខរបបអ្វីក្រោយរៀនចប់ផងនោះទើបសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី១២ នៅឯខេត្តបាត់ដំបង និងចូលហាត់ប្រដាល់តែម្ដងទៅ។ បញ្ជាក់ដែរថា គឿម សុវណ្ណឃីម ជាអ្នកប្រដាល់មិនសូវចេះនិយាយស្ដីច្រើន ប៉ុន្តែចាត់ចូលជាជើងខ្លាំងនៅកម្ពុជាមួយរូបផងដែរ។ ចូលចាប់អាជីពប្រដាល់ក្នុងឆ្នាំ២០២០ រហូតដល់ពេលនេះរូបគេឈ្នះខ្សែក្រវាត់មិនតិចជាង ៥គ្រឿងនោះទេ និងធ្លាប់ចេញទៅប្រកួតផ្សព្វផ្សាយគុនខ្មែរនៅ អេស្ប៉ាញ […]
គឿម សុវណ្ណឃីម មានបងប្អូនសរុប ១១នាក់ចំណែកអ្នកចាប់អាជីពប្រដាល់មាន ៦នាក់ Read More »