August 29, 2025

វិសាខា អស់​ឱកាស​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយ​ចាញ់​ Ho Chi Minh City ២-៣ ពាន​ប៉ូលិសអន្តរជាតិ នៅ​វៀតណាម

ក្រុម​បាល់ទះ វិសាខា អស់​ឱកាស​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​ប៉ូលិស​អន្តរជាតិ នៅ​ប្រទេស​វៀតណាម បន្ទាប់​ពីចាញ់​​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម Ho Chi Minh City Police នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​លទ្ធផល ២-៣ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ ២០២៥។ វិសាខា បាន​នាំ​មុខពីរ​សិត​ដំបូង គឺ​សិត​ទី១ ក្រុម​វិសាខា បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ២៥-១៥, សិត​ទី២​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ២៥-២០ ប៉ុន្តែ​ចាញ់ ៣​សិត​ចុង​ក្រោយ គឺ​សិត​​ទី​៣ ចាញ់ ២១-២៥, សិត​ទី​៤ ចាញ់ ២៣-២៥ និង​សិត​ទី​៥ ចាញ់ ១២-១៥។ ២​សិត​ដំបូង វិសាខា ធ្វើ​បាន​យ៉ាង​ល្អ ប៉ុន្តែ​ចាប់​ពី​សិត​ទី​៣ទៅ អ្នក​ប៉ះសេ សួន ចាន់ណារ៉ូ មាន​បញ្ហា​របួស​ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​មិន​ល្អ​សម្រាប់​៣​សិត​ចុង​ក្រោយ៕ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ ២០២៥ វិសាខា នឹង​ត្រូវ​ជួប​ក្រុមឥណ្ឌូណេស៊ី​ Jakarta Bhayangkara ឬ […]

វិសាខា អស់​ឱកាស​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយ​ចាញ់​ Ho Chi Minh City ២-៣ ពាន​ប៉ូលិសអន្តរជាតិ នៅ​វៀតណាម Read More »

សហព័ន្ធកីឡាម៉ូតូទឹក រកដំណោះស្រាយនាំក្រុមជម្រើសជាតិកម្ពុជា ពីថៃ មកហ្វឹកហាត់នៅកម្ពុជាវិញ

សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា កំពុងរកដំណោះស្រាយនាំយកសម្ភារ ឧបករណ៍ហ្វឹកហាត់ ព្រមទាំងក្រុមជម្រើសជាតិចំនួន ៧នាក់ ពីប្រទេសថៃ មកហ្វឹកហាត់នៅប្រទេសកម្ពុជាវិញ។ តាមការបញ្ជាក់របស់ សាលី អ៊ូមើត អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា​  ទីលានហ្វឹកហាត់ម៉ូតូទឹក​របស់កម្ពុជា នឹងបើកឲ្យប្រើប្រាស់សម្រាប់ការហ្វឹកហាត់ នៅអំឡុងខែមករា ឆ្នាំ២០២៦។ កីឡាម៉ូតូទឹក គឺជាកីឡាសក្ដានុពលមួយប្រភេទរបស់កម្ពុជា ដែលអត្ដពលិកជម្រើសជាតិ ធ្លាប់ឈ្នះមេដាយ និងពានរង្វាន់គ្រប់កម្រិតអន្ដរជាតិ ក្នុងនោះមានជើងឯកពិភពលោក មេដាយមាសស៊ីហ្គេម និងមេដាយមាសកីឡាអាស៊ី។ ដោយឡែក អត្ដពលិកកម្ពុជាមួយចំនួន ហ្វឹកហាត់ និងបណ្ដុះបណ្ដាលនៅប្រទេសថៃ។ ម្ចាស់មេដាយមាសស៊ីហ្គេម សាលី អ៊ូមើត ព្រមទាំងសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា មានបំណងចង់នាំកីឡាករកម្ពុជាទាំងនោះ មកហ្វឹកហាត់នៅប្រទេសខ្លួនវិញ ជាយូរណាស់មកហើយ ពោលគឺតាំងពី៣ឆ្នាំមុន។ នៅអំឡុងឆ្នាំ ២០២៣ ប្រធានរងសហព័នរូបនេះ បានផ្ដួចផ្ដើមសាងសងទីលានហ្វឹកហាត់​នៅភូមិក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ លើផ្ទៃដីជាង ១០ហិតា។ មកទល់ពេលនេះ ទីលានហ្វឹកហាត់ ត្រូវសាងសងស្ទើររួចរាល់ទាំងស្រុងហើយ។ តាមការបញ្ជាក់ពី លោក សាលី អ៊ូមើត សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា គ្រោងបញ្ចប់ការសាងសងនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ហើយចាប់ដំណើរការហ្វឹកហាត់នៅខែមករា ឆ្នាំ២០២៦។ 

សហព័ន្ធកីឡាម៉ូតូទឹក រកដំណោះស្រាយនាំក្រុមជម្រើសជាតិកម្ពុជា ពីថៃ មកហ្វឹកហាត់នៅកម្ពុជាវិញ Read More »

លោក Jose ត្រូវបានក្លិបតួកគី Fenerbahce ដកចេញពីតំណែង ដ្បិតមិនមានកៅអីលេងពានអឺរ៉ុប

(អ៉ីស្តង់ប៊ូល)៖ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ត្រូវបានក្លិប Fenerbahce ដកចេញពីតំណែងហើយ នាថ្ងៃសុក្រ ព្រោះពួកគេធ្លាក់ក្នុងវគ្គជម្រុះពានអឺរ៉ុប UEFA Champions League 2025-26 ក្រោមថ្វីជើងរបស់ Benfica។ នេះបើយោងតាមការចេញផ្សាយពី yahoo sports​។ ក្លិបលេងនៅលីគកំពូលតួកគី Super Lig នឹងប្រកាសពីការតែងតាំងអតីតគ្រូជំនួយ ដើម្បីដឹកនាំបន្តរហូតដល់រកគ្រូពេញសិទ្ធិថ្មីមកជំនួសបាន។ នៅចាំបានថា បុរសវ័យ ៦២ឆ្នាំរូបនេះត្រូវបាន Fenerbahce ប្រកាសតែងតាំងជាគ្រូបង្វឹករបស់ពួកគេកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានរយៈជាង ១ឆ្នាំប៉ុណ្ណោះ មុនឈានដល់ផ្លូវបំបែកនាពេលនេះ៕ ប្រភព៖ KAMPUCHEATHMEY

លោក Jose ត្រូវបានក្លិបតួកគី Fenerbahce ដកចេញពីតំណែង ដ្បិតមិនមានកៅអីលេងពានអឺរ៉ុប Read More »

អ្នកប៉ះសេឆ្នើម ៥ រូប នឹងបង្ហាញខ្លួនក្នុងការប្រកួតបាល់ទះជើងឯកពិភពលោក

អ្នកលើកបាល់ឆ្នើមបំផុត ៥ រូប ត្រូវបានគេរំពឹង នឹងបង្ហាញវត្តមានតំណាងឱ្យជម្រើសជាតិពួកគេរៀងៗខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship នៅប្រទេស ហ្វីលីពីន ក្នុងឆ្នាំ ២០២៥។ សារព័ត៌មាន «កម្ពុជាថ្មី» សូមបង្ហាញឈ្មោះអ្នកលើកបាល់ឆ្នើម ៥ រូបគួរឱ្យចាប់អារម្មណ៍បំផុត ដែលនឹងបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោកឆ្នាំ ២០២៥ នេះ៖ ១៖ អ្នកលើកបាល់សញ្ជាតិ អ៉ីតាលី Simone Giannelli៖ អ្នកលើកបាល់វ័យ ២៩ ឆ្នាំកម្ពស់ ២.០០ ម៉ែត្រ​រូបនេះ ត្រូវបានគេទទួលស្គាល់ជាអ្នកនាំលេងដ៏សំខាន់ម្នាក់របស់ក្រុមជម្រើសជាតិ អ៉ីតាលី។ បច្ចុប្បន្នរូបគេ ត្រូវបានគេចាត់ទុក ជាអ្នកលើកបាល់លំដាប់លេខ ១ ក្នុងពិភពលោក។ បកក្រោយបន្តិចទៅកាន់ព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ២០២២ រូបគេបានជួយឱ្យ អ៉ីតាលី ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍នេះ ហើយរូបគេបានឈ្នះពានឯកត្តជន ២ ម្នាក់ឯង រួមមានពាន អ្នកលើកបាល់ល្អបំផុត និងពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍។ ចំណែកនៅឆ្នាំ ២០២៥ នេះ រូបគេនៅតែបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ដោយកាលពីព្រឹត្តិការណ៍ VLN

អ្នកប៉ះសេឆ្នើម ៥ រូប នឹងបង្ហាញខ្លួនក្នុងការប្រកួតបាល់ទះជើងឯកពិភពលោក Read More »

ខ្សែ​ប្រយុទ្ធ ៧ រូប​របស់​ កម្ពុជា ត្រៀម​ប្រកួត​ពាន AFC U23 Asian Cup សប្តាហ៍​ក្រោយ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​២៣​ឆ្នាំ ដាក់​គោល​ដៅ​បង្កើត​កំណត់​ត្រា​ជា​លើក​ដំបូង​ក្នុង​ការ​ឡើង​ទៅ​ជុំ​ចុង​ក្រោយ ពាន​រង្វាន់​អាស៊ី​អាយុ​២៣​ឆ្នាំ AFC U23 Asian Cup ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ពូល G ចាប់​ពី​ថ្ងៃ​ទី​ ៣ ដល់ ទី​​៩ ខែកញ្ញា ឆ្នាំ ២០២៥។ លោក Koji Gyotoku គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ បាន​ដឹក​នាំ​ក្រុម U18 កម្ពុជា បាន​ឡើង​ជុំ​ចុង​ក្រោយ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ក្នុង​ពាន​រង្វាន់ AFF U-18 Youth Championship នៅ​ប្រទេស​អ៊ូបេគីស្ថាន ឆ្នាំ ២០២០ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ-១៩ ម្ចាស់​ផ្ទះ​បាន​លុប​ចោល​ការ​ប្រកួត។ ពេល​នេះ គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​ដាក់​គោល​ដៅ​​​ធំ​ទៀត​តាម​រយៈ​ការ​សម្រិត​សម្រាំង​កីឡាករ​ល្អ​ៗ​តាម​អ្វី​ដែល​លោក​ចង់​បាន។ លោក​បាន​បញ្ជាក់​ហើយ​ថា ការ​ជ្រើស​រើស​កីឡាករ​លើក​នេះ​គឺល្អ​ៗ និង​ពេញ​ចិត្ត​តាម​អ្វី​ដែល​លោក​ចង់​បាន​ច្រើន។ លោក​បាន​ជ្រើស​រើស​ខ្សែ​បម្រើ​សុទ្ធ​តែ​ល្អ​​ៗ​មាន​ដូច​ជា ជូ ស៊ីនទិ, ស៊ីន សុវណ្ណមករា, បុង សាំអូអែល និង ឈឿន ដាវីន​ជា​ដើម ប៉ុន្តែ​បើ​មើល​តំបន់​ប្រយុទ្ធ​វិញ​​ហាក់​ដូច​ជា​នៅ​មាន​កម្រិត​។ ក្លិប​ទាំង​អស់​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​​​ បាន​ប្រើ​ប្រាស់​ខ្សែ​ប្រយុទ្ធ​បរទេស​ស្ទើរ​តែ​ទាំង​អស់។ ​បើ​​ខ្សែ​ប្រយុទ្ធ​ជា​កីឡាករ​កម្ពុជា​វិញ​ក៏​សុទ្ធ​តែ​លើស​អាយុ​២៣​ឆ្នាំ​។ ដូច្នេះ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ល្អ​បំផុត​សម្រាប់​លោក Koji Gyotoku

ខ្សែ​ប្រយុទ្ធ ៧ រូប​របស់​ កម្ពុជា ត្រៀម​ប្រកួត​ពាន AFC U23 Asian Cup សប្តាហ៍​ក្រោយ Read More »

Crystal ឆ្លងផុតវគ្គជម្រុះ Conference League ទោះស្មើក្នុងផ្ទះ Fredrikstad ក៏ដោយ

(បរទេស)៖ ក្រុមឥន្រ្ទី Crystal Palace របស់អង់គ្លេស បានឆ្លងចូលវគ្គ League Phase ដែលនឹងត្រូវចាប់ឆ្នោតរាត្រីថ្ងៃសុក្រនេះ សម្រាប់ពានរង្វាន់លំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League បើទោះបីជាបញ្ចប់ក្នុងលទ្ធផល ០-០ នៃជើងទី២ វគ្គជម្រុះទល់នឹង Fredrikstad យប់មិញក៏ដោយ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អតីតម្ចាស់ជើងឯកពាន FA Cup រដូវកាលមុនមួយនេះ បានយកឈ្នះ Fedrikstad របស់ន័រវេស ១-០ កាលជើងទី១ មុនពេលបញ្ចប់ជើងទី២ ដោយគ្មានគ្រាប់បាល់នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ក្នុងប្រទេសន័រវេស។ កីឡាករ Jean-Philippe Mateta គឺជាអ្នករកបានតែ ១គ្រាប់ពីជើងទី១ ក្នុងកីឡដ្ឋាន Selhurst Park សម្រាប់ក្រុមសមាជិកលេងនៅ Premier League ដែលត្រូវបង្ខំចិត្តលេងវគ្គជម្រុះពាន ECL នេះ ក៏ព្រោះតែក្លិប Lyon មានកៅអីលេងពានលំដាប់ទី២

Crystal ឆ្លងផុតវគ្គជម្រុះ Conference League ទោះស្មើក្នុងផ្ទះ Fredrikstad ក៏ដោយ Read More »

ពេជ្រ​ អាទិទេព​ ដាក់​ក្ដី​សង្ឃឹម​ ៦០%​ ក្រសោប​ប្រាក់​លាន​នៅ​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​ស្អែក​នេះ​

កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ គឺ​កីឡាករ​ ពេជ្រ​ អាទិទេព​ ដាក់​ក្ដីសង្ឃឹម​រហូត​ ៦០%​ ក្រសោបយក​ប្រាក់​លាន​ពី​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​ស្អែក​នេះ​នៅ​សង្វៀន​បាយ័ន​ ខណៈ​បេក្ខភាព​ ៣នាក់​ទៀត​មាន​ខ្មែរ ១ បរទេស ២ ។​ លើកឡើងក្នុងកិច្ចសម្ភាស ពេជ្រ អាទិទេព ថាខ្លួនជឿជាក់លើសមត្ថភាព និងការហ្វឹកហាត់របស់ខ្លួនឯងនាពេលកន្លងទៅនេះ។ ដូច្នេះសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះរូបគេមានជំនឿចិត្តរហូតដល់ ៦០% នឹងដណ្ដើមប្រាក់លានបាន។ អាទិទេព លើកឡើងទៀតថា បេក្ខភាពបរទេស ២រូបទៀតនោះគឺមិនដែលធ្លាប់ជួបប្រកួតពីមុននោះទេ។ ប៉ុន្តែបើកីឡាករកម្ពុជា ផៃ លីហេង គឺធ្លាប់ជួបគ្នា ១ដងរួចហើយ។ កូនសិស្សគ្រូឆ្នើមរូបនេះបន្ថែមទៀតបើខ្លួនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និង ផៃ លីហេង បានឡើងទៅដែរគឺដឹងតែល្អមើល ព្រោះជាឱកាសដែលដៃគូចាស់អាចសងសឹកមកលើខ្លួនបន្ទាប់ពីធ្លាប់ចាញ់ពីមុនមក។ បញ្ជាក់​ដែរ​ថា​ កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​របស់​សង្វៀន​បាយ័ន​ស្អែក​នេះ​នឹង​មាន​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​ក្នុង​នោះ​មាន​បេក្ខភាព​កម្ពុជា ​២រូប​ និង​បរទេស ​២រូប។​ កម្ពុជា​គឺ​មាន​កីឡាករ​ ពេជ្រ​ អាទិទេព​ និង​កីឡាករ​ ផៃ​ លីហេង​ ចំណែក​បរទេស​មាន​កីឡាករ Leando Douglas និង​កីឡាករ​ Petchnongua Nagagym។​

ពេជ្រ​ អាទិទេព​ ដាក់​ក្ដី​សង្ឃឹម​ ៦០%​ ក្រសោប​ប្រាក់​លាន​នៅ​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​ស្អែក​នេះ​ Read More »

Sinner ម្ចាស់ការពារតំណែងជើងឯក ឆ្លងចូលជុំទី៣ US Open 2025 ជាមួយនឹងកំណត់ត្រាឈ្នះ ២៣ដងជាប់គ្នា

(វ៉ាស៊ីនតោន)៖ កីឡាករវាយកូនបាល់ទោលលំដាប់លេខ១ ពិភពលោក Jannik Sinner បានបន្តឆ្លងចូលជុំទី៣ នៃកម្មវិធី US Open 2025 នៅសហរដ្ឋអាមេរិក អមដោយកំណត់ត្រាជ័យជម្នះកើនដល់ ២៣ប្រកួតជាប់ៗគ្នាទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យក្មេងរបស់អ៉ីតាលីរូបនេះ ពុំដែលចាញ់ការប្រកួតណាមួយឡើយ សម្រាប់ ២ប្រកួតបើកឆាកនៃកម្មវិធីស្ថិតក្នុងក្របខណ្ឌ Grand Slam មួយនេះ។ Sinner ដែលបានយកឈ្នះ Vit Kopriva ក្នុងជុំទី១ មកនោះ បានបន្តទម្លាក់គូប្រជែង Alexei Popyrin ឈរនៅចំណាត់ថ្នាក់ទី៣៦ ពិភពលោកដោយស្រួលថែមទៀត តាមរយៈប្រើពេលជាង ២ម៉ោង ដោយពិន្ទុ ៦-៣ ៦-២ និង ៦-២ នៅឯទីលាន Arthur Ashe ស្ថិតក្នុងរដ្ឋ New York។ ទោះជាយ៉ាងណា ម្ចាស់ការពារតំណែងជើងឯក US Open រូបនេះ នៅតែពុំទាន់ពេញចិត្តចំពោះលទ្ធផលទាំងស្រុងនេះទេ និងថា នៅមានចំណុចបន្ថែមទៀតដែលត្រូវអភិវឌ្ឍន៍។ លោកថា «ខ្ញុំមានអារម្មណ៍ថា ពួកយើងលេងមិនទាន់អស្ចារ្យ

Sinner ម្ចាស់ការពារតំណែងជើងឯក ឆ្លងចូលជុំទី៣ US Open 2025 ជាមួយនឹងកំណត់ត្រាឈ្នះ ២៣ដងជាប់គ្នា Read More »

“កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” ប្រកាស​ទទួល​​ចុះឈ្មោះ​អ្នក​ចង់ចូលរួម​ប្រណាំងកង់​នៅ​ខេត្ត​ព្រះសីហនុ​

សហព័ន្ធកីឡាទោចក្រយាន​កម្ពុជា​ ប្រកាស​ទទួល​ចុះឈ្មោះ​ចាប់​ពី​ពេល​នេះ​តទៅ​សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​ការ​ប្រកួត​ប្រណាំង​កង់​ភ្នំ (Men Mountain Bike Open) ចម្ងាយ​ ៣០​Km​ ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ខាង​មុខ​នេះ។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​លើ​ផេក​ផ្លូវ​ការ​របស់​សហព័ន្ធ​កីឡាទោចក្រយាន​ នៅ​ថ្ងៃ​នេះ​បាន​បញ្ជាក់​ថា​ ដោយទទួលបានការអនុញ្ញាត និងសហការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលមានក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ គណៈកម្មាធិការជាតិអូឡាំពិកកម្ពជា សហព័ន្ធកីឡាទោចក្រយានកម្ពុជា សូមជម្រាបជូនដល់អ្នកស្នេហាកីឡាទោចក្រយានទាំងអស់មេត្តាជ្រាបថា សហព័ន្ធនឹងរៀបចំកីឡាប្រណាំងទោចក្រយាន លើវិញ្ញាសាកង់ភ្នំបុរសទូទៅ (Men Mountain Bike Open) ចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ ទីតាំងជួបជុំកីឡាករនៅទីលានឆ្នេរតេជោ ខេត្តព្រះសីហនុ នាវេលាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ ការទទួលចុះឈ្មោះចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០ល្ងាច។ បញ្ជាក់:ការចុះឈ្មោះចូលរួម​ប្រកួត​នេះ​គឺ​កីឡាករមិនមានការបង់ប្រាក់នោះទេ។​ លក្ខខណ្ឌចូលរួម៖ -កីឡាករជាតិ និងអន្តរជាតិ -កីឡាករត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ -កីឡាករត្រូវមានកង់ភ្នំ មានប៊ូមខាងមុខ, មានសំបក់កង់ចាប់ពី 1.90 ឡើងទៅ និងមានថាសខាងមុខមិនលើសពី

“កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” ប្រកាស​ទទួល​​ចុះឈ្មោះ​អ្នក​ចង់ចូលរួម​ប្រណាំងកង់​នៅ​ខេត្ត​ព្រះសីហនុ​ Read More »

Bruno កំពុងគិតចាក​ចេញពី Man United ខណៈក្លិបអ្នកមានមួយហ៊ានទិញផ្តាច់តម្លៃ ១៣៥ លានដុល្លារ

ខ្សែបម្រើប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ កីឡាករ Bruno Fernandes កំពុងគិតគូចង់ចាកចេញពីក្លិបបិសាចក្រហម Manchester United នៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦ បន្ទាប់ពីស្នាក់នៅទីនេះអស់រយៈពេល ៥ ឆ្នាំ។ អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ នាខែ មិថុនា កន្លងទៅ Bruno ត្រូវបានក្លិប Al-Hilal នៃលីគ អារ៉ាប៊ីសាអ៊ូឌីត ដាក់សំណើចង់ទិញផ្តាច់យកគេពី Man United ក្នុងតម្លៃ ១៣៥ លានដុល្លារអាមេរិក និងឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពករហូតដល់ទៅ ៩៤.៥ ម៉ឺន​ដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។ ប៉ុន្តែបន្ទាប់ពីធ្វើការពិចារណាយ៉ាងហ្មត់ចត់ ខ្សែបម្រើសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣០ ឆ្នាំបានសម្រេចចិត្តបដិសេធនូវសំណើនេះ ហើយបានយល់ព្រមស្នាក់នៅជាមួយក្រុមបិសាចក្រហមបន្តទៀត។ ទោះបីជាយ៉ាងណា សារព័ត៌មាន Mail បានចុះផ្សាយថ្មីៗនេះថា Bruno នឹងបើកចិត្តទទួលយកគម្រោងថ្មីនៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦ ហើយគាត់អាចនឹងពិចារណាផ្លាស់ទៅកាន់ក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត, លីគ MLS របស់សហរដ្ឋអាមេរិក ឬក្រុមលំដាប់កំពូលណាមួយក្នុងតំបន់ អឺរ៉ុប។ គួរឱ្យដឹងថា Bruno

Bruno កំពុងគិតចាក​ចេញពី Man United ខណៈក្លិបអ្នកមានមួយហ៊ានទិញផ្តាច់តម្លៃ ១៣៥ លានដុល្លារ Read More »

Scroll to Top