FIFA ពិន័យម៉ាឡេស៊ីជាង ៤,៣សែនដុល្លារ ចំពោះការក្លែងបន្លំឯកសារកីឡាករបរទេសចូលសញ្ជាតិ
សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) រងពិន័យធ្ងន់ពីសំណាក់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងកីឡាករ ៧រូបផ្សេងទៀតត្រូវបានហាមឃាត់ពីវិស័យបាល់ទាត់ ១២ខែ ក្រោយរកឃើញថាបានក្លែងបន្លំឯកសារសញ្ជាតូបនីយកម្មកីឡាករបរទេស អំឡុងការប្រកួតវគ្គជម្រុះជុំចុងក្រោយ Asian Cup ឆ្នាំ ២០២៧ យកឈ្នះវៀតណាម លទ្ធផល ៤-០។ បើតាមគណៈកម្មាធិការវិន័យរបស់ FIFA កីឡាករបាល់ទាត់ទាំង ៧នាក់ រកឃើញថាប្រព្រឹត្តិខុសបំពានឯកសារ មានកីឡាករ Gabriel Palmero និង Jon Irazabal សញ្ជាតិដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើមប្រេស៊ីល ហើយនិងកីឡាករ Hector Hevel ដើមកំណើតហូឡង់។ ក្រុមជម្រើសជាតិម៉ាឡេស៊ី បានដាក់កីឡាករទាំងនេះចូលសញ្ជាតិ ក្រោមគោលការណ៍ច្បាប់កីឡាមានជាប់សាច់ឈាមសញ្ជាតិដើមផ្អែកលើជីដូនជីតារបស់ពួកគេ ហើយត្រូវបានចុះឈ្មោះផ្តល់ព័ត៌មានរបស់ពួកគេជាមួយនឹងសហព័ន្ធ FIFA។ កីឡាករទាំង ៧រូបនោះ ត្រូវបានដាក់ឱ្យចូលលេងទាំងអស់គ្នា អំឡុងការប្រកួតយកឈ្នះក្រុមជម្រើសជាតិវៀតណាម លទ្ធផល […]
FIFA ពិន័យម៉ាឡេស៊ីជាង ៤,៣សែនដុល្លារ ចំពោះការក្លែងបន្លំឯកសារកីឡាករបរទេសចូលសញ្ជាតិ Read More »