September 4, 2025

Yamal ទំនងបែកពីមិត្តស្រីថ្មី Nicki Nicole ក្រោយទាក់ទងគ្នា ១សប្តាហ៍

Lamine Yamal ខ្សែបម្រើឆ្នើម Barcelona លុបរូបភាពទាំងអស់របស់មិត្តស្រីជាតារាចម្រៀងរ៉េប Nicki Nicole ក្រោយអ្នកទាំងពីរ ទាក់ទងគ្នាមួយសប្តាហ៍ជាសាធារណៈ។ ករណីនេះកំពុងផ្ទុះការចាប់អារម្មណ៍ជាថ្មី អំពីការបែកបាក់ស្នេហាម្តងទៀត របស់កីឡាករ វ័យ១៨ឆ្នាំ។ កាលពីថ្ងៃទី២៥ សីហា Yamal បង្ហោះរូបលើបណ្តាញសង្គម កៀកកើយជាមួយនឹងតារាចម្រៀងរ៉េបអាហ្សង់ទីន វ័យ ២៥ឆ្នាំ អំឡុងពិធីខួបកំណើតរបស់នាង។ យុវជនវ័យ ១៨ឆ្នាំ បានបង្ហោះរូបនោះលើបណ្តាញសង្គម ហើយក៏ជាពេលនៃទំនាក់ទំនងអ្នកទាំងពីរ ចាប់ផ្តើម។  Nicki Nicole ក្រោយមកក៏បានទៅទស្សនាការប្រកួតរបស់ក្លិប Barcelona ហើយបានពាក់អាវលេខ ១០ តំណាងឱ្យមិត្តប្រុសវ័យក្មេងរបស់នាង អំឡុងពេលទៅគាំទ្រនោះ។ យ៉ាងណាមិញ កាលពីថ្ងៃទី១ កញ្ញា រាល់រូបថតរបស់ Nicki Nicole ត្រូវបាន Yamal លុបបាត់ចេញពីបណ្តាញសង្គមរបស់ខ្លួន។ លើគណនីរបស់ Nicole ក៏គ្មានការចុចតាមដានពីសំណាក់ Yamal ផងដែរ។ ទង្វើកីឡាករម្ចាស់ពាន Euro 2024 ធ្វើឱ្យផ្ទុះចចាមអារ៉ាមជាច្រើន លើការបែកបាក់ស្នេហាម្តងទៀត យ៉ាងលឿនរហ័ស ស្របពេលអ្នកគាំទ្រខ្លះទៀតជឿថា […]

Yamal ទំនងបែកពីមិត្តស្រីថ្មី Nicki Nicole ក្រោយទាក់ទងគ្នា ១សប្តាហ៍ Read More »

Spence សង្ឃឹមទទួលបានការលើកទឹកចិត្ត ក្នុងនាមកីឡាករម៉ូស្លីមដំបូងគេ ចូលរួមជាមួយអង់គ្លេស

(ឡុងដ៍)៖ ខ្សែការពារ Djed Spence មានក្តីរំពឹងចំពោះអនាគតបាល់ទាត់របស់គេ ក្រោយពេលត្រូវបានកោះហៅចូលជម្រើសជាតិតោកំណាចអង់គ្លេសលើកដំបូង ក្នុងនាមកីឡាករកាន់សាសនាអ៊ីស្លាម។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Spence ដែលបានផ្តើមអាជីពបាល់ទាត់ក្នុងក្លឹប Middlesbrough មុនពេលចូលរួមជាមួយ Tottenham Hotspur នាឆ្នាំ២០២២ នោះ ត្រូវបានជ្រើសរើសចូលរួមក្រុមធំអង់គ្លេសជាលើកដំបូង ដើម្បីលេងជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបទល់នឹងអង់ដូរ៉ា និងស៊ែប៊ី។ ខ្សែការពារដែលធ្លាប់លេងបាន ៦ប្រកួតក្នុងក្រុមឈុតជម្រើសជាតិ U-21 អង់គ្លេស Spence បានថ្លែងថា «វាពិតជាមហាកិត្តិយសខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំពិតជារកពាក្យអ្វីថ្លែងមិនចេញទេ ដែលបានចូលរួមជាមួយក្រុមធំអង់គ្លេសពេលនេះ។ អរគុណព្រះជាម្ចាស់»។ គួរបញ្ជាក់ផងថា តោកំណាចអង់គ្លេស ត្រូវប៉ះក្រុមជម្រើសជាតិអង់ដូរ៉ា នៅកីឡដ្ឋាន Villa Park របស់ក្លឹប Aston Villa នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុនពេលធ្វើដំណើរទៅជួបម្ចាស់ផ្ទះស៊ែប៊ី នៅទីក្រុង Belgrade ៣ថ្ងៃបន្ទាប់ ក្នុងនាមជាក្រុមដែលកំពុងឈរទីកំពូលតារាងបណ្តោះអាសន្ននៃពូល K ក្រោយលេងបាន ៣ប្រកួតមិនចាញ់៕ ប្រភព៖ FRESHNEWS

Spence សង្ឃឹមទទួលបានការលើកទឹកចិត្ត ក្នុងនាមកីឡាករម៉ូស្លីមដំបូងគេ ចូលរួមជាមួយអង់គ្លេស Read More »

ជឿខ្ញុំទៅ ម៉ារ៉ាតុង មិនមែនជា Fun Run នោះឡើយ!

សៀមរាប៖ សាក្សីរស់នៅទីនេះ! ចម្ងាយ​ដល់ទៅជាង៤២.១៩៥គីឡូម៉ែត្រ ជាការរត់កម្សាន្ត (Fun Run) គឺមិនពិតនោះឡើយ។ តាមពិតទៅ អ្នកណាក៏ដឹងដែរ ប៉ុន្តែ​ឆ្លងតាមបទពិសោធន៍ផ្ទាល់​ពីការ​រត់ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ (Angkor Empire Marathon) លើកទី​១០ នៅបរិវេណរមណីយដ្ឋានអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី​៣១ ខែសីហា ខ្ញុំ​លើកយក​ទឡ្ហីករណ៍ជាក់ស្តែងនេះ មកបញ្ជាក់​បន្ថែម។ គេងពីព្រលប់ ព្រោះត្រូវប្រញាប់​ក្រោក ប៉ុន្តែ​ជឿទៅ ទាំងខ្ញុំ ទាំងគេ ច្បាស់ជាមិនសូវលក់ស្កប់ស្កល់នោះ​ឡើយ ជាពិសេស​អ្នកដែល​ទើប​ចូលរួម​លើក​ដំបូង (មាន់ថ្មី) ដោយសារ​​តែការរំភើប ក្តីបារម្ភ និងអារម្មណ៍​ច្របូក​ច្របល់​ផ្សេងៗ ហើយ​​​បើទោះបីជាកំណត់ម៉ោងរោទិ៍ហើយក៏ដោយ ក៏មិន​សូវ​ជឿជាក់លើនាឡិកា​នោះដែរ។ ចេញដំណើរពីម៉ោង​៣យប់ ដើម្បីឆ្ពោះទៅកាន់​បរិវេណប្រាសាទអង្គរវត្តឱ្យបានមុន​ម៉ោង​៤កន្លះ​។ នេះជា​វិញ្ញាសាដ៏លំបាក​មួយ​ទៅ​ហើយសម្រាប់អ្នក​រត់ដែលមិនមែនជាក្រុមលំដាប់ខ្ពស់ (Elites) ឬអ្នក​ធ្លាប់មាន​បទពិសោធន៍ពីមុន​។ ដំណើរ​ចេញពីម៉ោង​៤ និង៣០នាទីយប់ ការប្រកួត​បាន​ចាប់ផ្តើម​តាម​ពេល​វេលាដែលបាន​កំណត់ គឺម៉ោង​៤ និង​៣០នាទី ក្រោយ​ការ​ថ្លែង​សុន្ទរកថា​របស់​លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា។ ជំហាន​របស់​អ្នក​រត់គ្រប់រូប មិនមែនតែ​ដើម្បីសុខ​ភាព និងការផ្សព្វផ្សាយ​តំបន់ទេសចរណ៍នោះទេ ប៉ុន្តែ​វាជាជំហាន​ដើម្បី​បង្ហាញសារ «សន្តិភាព» បង្ហាញជំហរ​ការពារសម្បត្តិ​បេតិកភណ្ឌមនុស្សជាតិ លើកទឹក​ចិត្តវីរកងទ័ពជួរមុខ​នៅ​តាម​បណ្តោយ​ព្រំដែន និង​នឹក​រលឹក​ដល់​ការ​លំបាករបស់ជន​ភៀសសឹក

ជឿខ្ញុំទៅ ម៉ារ៉ាតុង មិនមែនជា Fun Run នោះឡើយ! Read More »

Jannik ឡើងទៅជួបបុរសកាណាដា វគ្គ ៤នាក់ពាន US Open 2025 ក្រោយទម្លាក់មិត្តរួមជាតិពីវគ្គ ៨នាក់

(អាមេរិក)៖ ម្ចាស់ការពារតំណែងជើងឯក US Open ឆ្នាំមុន កីឡាករ Jannik Sinner ពេលនេះបានឈានមកដល់វគ្គ ៤នាក់ចុងក្រោយក្នុងឆ្នាំ២០២៥ នេះ បន្ទាប់ពីយកឈ្នះមិត្តរួមជាតិ Lorenzo Musetti ដាច់ពិន្ទុ ៣សិត ក៏នឹងត្រូវឡើងទៅប៉ះជាមួយបុរសកាណាដា Felix Auger Aliassime ដែលកំពុងតំណែងលេខ២៥ កម្រិតពិភពលោក ។ ដូច្នេះតាមរយៈ ជ័យជម្នះឈានដល់វគ្គ ៤នាក់ចុងក្រោយនេះ បានធ្វើឱ្យកីឡាករឈរលេខ១ កម្រិតពិភពលោក សញ្ជាតិអ៉ីតាលី Jannik Sinner បន្តដំណើរស្វែងរកកៅអីវគ្គផ្តាច់ព្រ័ត្រ US Open ជាថ្មីទៀត ក្នុងឆ្នាំ២០២៥ នេះ បន្ទាប់ពីជាជើងឯកពានវាយកូនបាល់នៅកម្មវិធី Australian Open 2025 និងពាន Wimbledon 2025 រួចមក ។ សម្រាប់ការប្រកួតវគ្គ ៤នាក់ US Open 2025 នៅទឹកដីទីក្រុង New York នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញានេះ

Jannik ឡើងទៅជួបបុរសកាណាដា វគ្គ ៤នាក់ពាន US Open 2025 ក្រោយទម្លាក់មិត្តរួមជាតិពីវគ្គ ៨នាក់ Read More »

សហព័ន្ធ​កីឡា​កាយវប្បកម្ម៖ សិក្ខាកាម​ទទួល​បាន​ចំណេះដឹង​កាន់​តែ​ច្បាស់​លើ​ការ​ដាក់​ពិន្ទុ​ការ​ប្រកួត

អគ្គលេខាធិការ​សហព័ន្ធ​កីឡាកាយវប្បកម្ម​កម្ពុជា​ ថា​សិក្ខាកាម​ចំនួន​ ៧នាក់​ទទួល​បាន​ពិន្ទុ​ខ្ពស់​​ក្នុង​ចំណោម​ ២២នាក់​ ស្រប​ពេល​វគ្គ​បណ្ដុះបណ្ដាល​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​ចូល​រួម​ទាំង​អស់​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ការ​វិនិច្ឆ័យ​លើ​ការ​ប្រកួត។ លោក​ស្រី​ អេមី​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយវប្បកម្ម​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ដែលសហព័ន្ធ​បាន​រៀបចំ​កន្លង​ទៅ​នេះ​គឺ​ពង្រឹង​សមត្ថភាព​សិក្ខាកាមឲ្យ​យល់ដឹងកាន់តែច្បាស់អំពីការវិនិច្ឆ័យលើលក្ខណះបច្ចេកទេសក្នុងការដាក់ពិន្ទុ កីឡាករ កីឡាការិនី កាន់តែមានភាពសុក្រិត យុត្តិធម៌។ បន្ថែម​ពី​នេះ​គឺ​សិក្សាអំពីច្បាប់ និងការទទួលខុសត្រូវរបស់ចៅក្រម និងការវាយតម្លៃក្នុងការដាក់ពិន្ទុ។​ ក្នុង​ចំណោម​សិក្ខាកាម​ទាំង ​២២​នាក់​គឺ​មាន​សិក្ខាកាម​ ៧នាក់​ដែល​ប្រឡង​ទទួល​បាន​ពិន្ទុ​ខ្ពស់​​ជាង​គេ និង​ជាធនធាន​ថ្មី​បន្ថែម​​ទៀត​ក្នុង​ការ​ជួយ​​ដល់​ការ​ប្រកួត​នានា​ដូច​ជា​ជើងឯក​ថ្នាក់​ជាតិ​ជា​ដើម។ បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំហាត់​ប្រាណ​កម្ពុជា​ ថ្មីៗ​នេះ​ទើប​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ ប្រចាំ​ឆ្នាំ​២០២៥​ នៅ​ឯ​ទីតាំង​សហព័ន្ធ​ផ្ទាល់​ឯ​ផ្សារ​សំណង់​១២​ សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ៕​ ប្រភព៖ KAMPUCHEATHMEY

សហព័ន្ធ​កីឡា​កាយវប្បកម្ម៖ សិក្ខាកាម​ទទួល​បាន​ចំណេះដឹង​កាន់​តែ​ច្បាស់​លើ​ការ​ដាក់​ពិន្ទុ​ការ​ប្រកួត Read More »

Messi ទំនងបង្ហាញខ្លួនចុងក្រោយឱ្យអាហ្សង់ទីននៅវគ្គជម្រុះ World Cup 2026 ទល់វ៉េណេស៊ុយអេឡា

កំពូលខ្សែប្រយុទ្ធ Lionel Messi ទំនងបង្ហាញខ្លួនលើកចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) ទល់វ៉េណេស៊ុយអេឡា នៅថ្ងៃទី៥ ខែកញ្ញា។ ម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីនដែលបានកក់កៅអីស្វ័យប្រវត្តិ ​ទៅកាន់ប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក រួចហើយ សល់ពីរប្រកួតចុងក្រោយក្នុងវគ្គជម្រុះ។ ប្រធានក្រុមអាហ្សង់ទីន កីឡាករវ័យ ៣៨ឆ្នាំ មានភារកិច្ចដឹកនាំក្រុម ត្រៀមការប្រកួតទល់នឹងក្រុមវ៉េណេស៊ុយអេឡា ស្ថិតក្នុងកីឡដ្ឋាន Monumental នៅទីក្រុង Buenos Aires មុនបន្តទៅជួបអាក្វាទ័រនៅជំនួបចុងក្រោយ នៅថ្ងៃទី៩ ខែកញ្ញា។  ជំនួបទល់នឹងវ៉េណេស៊ុយអេឡា  កំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រផងដែរ។ ការប្រកួតនោះត្រូវបានគេ ចាត់ទុកថារឿងដ៏ពិសេសមួយសម្រាប់អ្នកគាំទ្រអាហ្សង់ទីន ស្របពេលក្រុមគ្រួសាររបស់ Messi រួមមានឪពុកម្តាយ បងប្អូនប្រពន្ធ និងកូនរបស់គេ នឹងចូលរួមទស្សនាការប្រកួតនោះ។ អតីតខ្សែប្រយុទ្ធក្រុម Barcelona ក៏បានចាត់ទុកការប្រកួតលើទឹកដីអាហ្សង់ទីន វគ្គជម្រុះ World Cup 2026 នឹងជាប្រកួតដ៏ពិសេស និងទំនងជាការបង្ហាញខ្លួនចុងក្រោយរបស់គេសម្រាប់ក្រុមជម្រើសជាតិផង។  «ការប្រកួតទល់នឹងវ៉េណេស៊ុយអេឡានឹងក្លាយជារឿងពិសេសបំផុតសម្រាប់ខ្ញុំ ព្រោះវានឹងក្លាយជាការប្រកួតវគ្គជម្រុះចុងក្រោយរបស់ខ្ញុំ។

Messi ទំនងបង្ហាញខ្លួនចុងក្រោយឱ្យអាហ្សង់ទីននៅវគ្គជម្រុះ World Cup 2026 ទល់វ៉េណេស៊ុយអេឡា Read More »

Jadon Sancho ទម្លាយភាពហេតុផលមកចូលរួមជាមួយ Aston Villa ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាល

កីឡាករអង់គ្លេស Jadon Sancho បានចេញមុខមកនិយាយជាលើកដំបូងចាប់តាំងពីបញ្ចប់ភាពលំបាករបស់គាត់ក្នុងនាមជាក្រុម Man United ដោយបានចូលរួមជាមួយក្លឹប Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែបម្រើស្លាបរូបនេះបានស្ថិតក្នុងចចំណោមក្រុមរបស់កីឡាករដែលហ្វឹកហាត់ដោយឡែកពីគ្នានៅទឹកដី Old Trafford បន្ទាប់ពីត្រូវបានគេចាត់ទុកថាលើសពីតម្រូវការក្រោមការដឹកនាំ លោក Ruben Amorim។ គាត់ត្រូវបានChelseaខ្ចីជើងពេញមួយរដូវកាលមុនតែក្រុមតោខៀវសម្រេចមិនទិញយកជាកីឡាករអចិន្ត្រៃយ៍ហើយសុខចិត្តបង់5 លានផោនមកឱ្យបិសាចក្រហម។ ឥឡូវនេះ Sancho នឹងសង្ឃឹមថានឹងរស់ឡើងវិញនូវអាជីពល្អប្រសើររបស់គាត់ក្រោមការបង្ហាត់បង្រៀនរបស់លោក Unai Emery ថោយបាននិយាយអំពីឥទ្ធិពលរបស់អ្នកចាត់ការទូទៅនេះហើយទើបអាចបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមជាមួយAston Villa។ នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់នៅក្នុងក្លឹប Sancho បាននិយាយថា “ជាដំបូង នៅពេលដែលខ្ញុំនិយាយទៅកាន់អ្នកគ្រប់គ្រង គាត់បានផ្តល់ទំនុកចិត្ត យ៉ាងខ្លាំងដល់ខ្ញុំ ហើយគាត់បានបង្ហាញខ្ញុំពីផែនការដែលគាត់សម្រេចបានក្នុងឆ្នាំនេះ ជំរុញទឹកចិត្តខ្ញុំ។ គាត់ពិតជាបានបញ្ចុះបញ្ចូលខ្ញុំ ហើយខ្ញុំពិតជាអន្ទះសាចង់លេងក្រោមការដឹកនាំគាត់។” Sancho ស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុង 83 ប្រកួតចាប់តាំងពីចូលរួមជាមួយ Man United ក្រោយចេញពី Borussia Dortmund ក្នុងតម្លៃ 73 លានផោនក្នុងខែកក្កដា ឆ្នាំ 2021 ។ ប្រភព៖

Jadon Sancho ទម្លាយភាពហេតុផលមកចូលរួមជាមួយ Aston Villa ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាល Read More »

គ្រូអូម៉ង់ ខកចិត្តនឹងស្នងការប្រកួត ខណៈគ្រូកម្ពុជាថា សមនឹងឈ្នះ នៃជំនួបបើកឆាកវគ្គជម្រុះ U23 អាស៊ី

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានចែកគ្នា ១ពិន្ទុ ជាមួយក្រុមភ្ញៀវ U23 អូម៉ង់ ក្នុងជំនួបដំបូង នៃវគ្គជម្រុះជើងឯកបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំទ្វីបអាស៊ី (AFC U23 Asian Cup) ឆ្នាំ២០២៦ ពូល G ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញនារាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យលោក Badar Al-Maymani គ្រូបង្វឹកក្រុមជម្រើសជាតិ U23 អូម៉ង់ ហាក់មិនសប្បាយចិត្តជាខ្លាំង ពិសេសលោកបានសម្ដែងការខកចិត្ត ចំពោះស្នងការប្រកួតដែលអនុញ្ញាតឲ្យក្រុមទាំងពីរលេងទាំងភ្លៀង និងទីលានដក់ទឹក ស្របពេលគ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា លោក Koji Gyotoku បានសរសើរកូនក្រុម ហើយថា សមនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ បន្ទាប់ពីមានឱកាសជាច្រើន។ សម្រាប់គ្រូ U23 អូម៉ង់ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា «ខ្ញុំសប្បាយចិត្តចំពោះការធ្វើបានរបស់កីឡាករយើង តែយើងមិនសូវសប្បាយចិត្តជាមួយអាកាសធាតុ(ភ្លៀង)នោះទេ ហើយខ្ញុំក៏មិនសប្បាយចិត្តជាមួយស្នងការប្រកួតផងដែរ ដែលឲ្យបន្ដការប្រកួតទាំងភ្លៀង និងទីលានមានទឹកដក់ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការលេងរបស់កូនក្រុម ។ ខ្ញុំគិតថា នៅក្រៅគេមិនឲ្យលេងទេ

គ្រូអូម៉ង់ ខកចិត្តនឹងស្នងការប្រកួត ខណៈគ្រូកម្ពុជាថា សមនឹងឈ្នះ នៃជំនួបបើកឆាកវគ្គជម្រុះ U23 អាស៊ី Read More »

មក​ស្គាល់​មន្ត្រី​សហព័ន្ធ​គុន​ខ្មែរ​មាន​ភារកិច្ច​ចាប់​គូ​ជា​មួយ​បណ្ដា​ស្ថានីយ​ទូរទស្សន៍

បើ​តាម​លិខិត​បង្គាប់ការ​របស់​សហព័ន្ធ​ប្រដាល់គុនខ្មែរ​កាល​ពី​ថ្ងៃ​ទី៨​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ បង្ហាញ​ពី​​គណៈកម្មការ​ទទួល​ខុសត្រូវ​រួម​មាន​ លោក​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ លោក​ ម៉ិល​ កាដូ​ អនុប្រធាន​ លោក​ និន​ ភិរម្យ​ អនុប្រធាន​ លោក​ មាស​ សុខគ្រី​ សមាជិក​ លោក​ ហួត​ សេងទ្រី​ សមាជិក​ លោក​ ទុយ​ ប៊ុនហឿន​ សមាជិក​ លោក​ សៀន​ សុភក្រ្ត សមាជិក​ និង​លោក​ ស្រ៊ុន​ វុទ្ធី សមាជិក។​ ចំពោះភារកិច្ចទទួលលើការចាប់គូប្រកួតប្រចាំស្ថានីយទូរទស្សន៍រួមមាន៖ ទី១ ក្រុមការងារជួយចាប់គូប្រចាំស្ថានីយទូរទស្សន៍ ថោន លោក មាស សុខគ្រី លោក និន វ៉ាន់ដា ទី២​ ក្រុម​ការងារ​ជួយ​ចាប់​គូ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ PNN និង​ CBS លោក​ និន​ ភិរម្យ​ លោក​

មក​ស្គាល់​មន្ត្រី​សហព័ន្ធ​គុន​ខ្មែរ​មាន​ភារកិច្ច​ចាប់​គូ​ជា​មួយ​បណ្ដា​ស្ថានីយ​ទូរទស្សន៍ Read More »

អតីត​យុវជន​បឹងកេត មឿនលីម​ សុបញ្ញា ក្លាយ​ជា​កីឡាករ​ជឺជីតស៊ូ​ដ៏​ឆ្នើម

កីឡាករ មឿនលីម សុបញ្ញា មានបំណងក្លាយជាកីឡាករបាល់ទាត់អាជីព ប៉ុន្តែចុងក្រោយបានក្លាយជាកីឡាករជឺជីតស៊ូតជម្រើសជាតិកម្ពុជាដ៏ជោគជ័យលើឆាកអន្តរជាតិ។ ពីក្មេងស្រឡាញ់បាល់ទាត់ ដល់ធំក្លាយជាកីឡាករជឺជីតស៊ូ សុបញ្ញា បានរៀបរាបថា ខ្លួនមានកំណើតនៅរាជធានីភ្នំពេញ ប៉ុន្តែឪពុកម្តាយជាអ្នកខេត្តកំពង់ចាម។ កាលពីតូច រូបគេចូលចិត្តបាល់ទាត់ទាំងមើលតាមទូរទស្សន៍ ទៅមើលផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងលេងបាល់ទាត់។ ចំណង់ចំណូលចិត្តលើបាល់ទាត់បានបើកផ្លូវឲ្យខ្លួនទទួលបានឱកាសហ្វឹកហាត់ត្រឹមត្រូវនៅក្នុងក្រុមយុវជនអាយុ១៥ឆ្នាំរបស់ក្លិបបឹងកេត។ កីឡាករ​បាន​ប្រាប់​ថា ៖«​កាល​ពី​ក្មេង​ ខ្ញុំ​​ហាត់​បាល់ទាត់ រហូត​បាន​ជាប់​ក្រុម​យុវជន​បឹងកេត អាយុ ១៥​ឆ្នាំ។ នៅ​ពេល​នោះ ប៉ា​​របស់​ខ្លួន​មិន​សូវ​ពេញ​ចិត្ត​​កីឡា​​បាល់ទាត់​ទេ ដោយសារ​​​កីឡា​នេះ​ហានិភ័យ​ខ្ពស់ ​គាត់​ឲ្យ​ខ្ញុំ​ឈប់​ពី​បាល់ទាត់។ ខ្ញុំ​ស្រឡាញ់​​បាល់ទាត់​ណាស់។ ខ្ញុំ​ចូល​ចិត្ត​លេង ហើយ​មើល​តាម​ទូរទស្សន៍​រហូត។ ពេល​ខ្ញុំ​បាន​ចូល​ហ្វឹក​ហាត់​នៅ​ក្រុម​យុវជន​បឹងកេត គេ​សរសើរ​ខ្ញុំ​ថា មាន​បច្ចេកទេស​ល្អ​ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​ប្រឹង​ប្រែង តែ​ប៉ា​របស់​ខ្ញុំ​អត់​ចង់​​ឲ្យ​ចាប់​អាជីព​បាល់ទាត់។ គាត់​ឲ្យ​ខ្ញុំ​បោះ​បង់​ចោល​បាល់ទាត់ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត សោក​ស្តាយ​យ៉ាង​ខ្លាំង»។ ទោះ​បី​ជា​ដើរ​ចេញ​ពី​កីឡា​បាល់ទាត់ ក៏​យុវជន​រូប​នេះ​មិន​ឃ្លាត​ទៅ​ណា​ឆ្ងាយ​ពី​កីឡា​ឡើយ។ នៅ​ដើម​ឆ្នាំ ២០២២ មឿនលីម​ សុបញ្ញា ​បាន​ចាប់​អារម្មណ៍​នឹង​កីឡា​ជឺជីតស៊ូ។ កីឡាករ​បាន​ប្រាប់​ថា ពេល​ខ្លួន​មើល​ការ​ប្រកួត​កីឡា​គុន​ចម្រុះ រូប​គេ​បាន​ចាប់​អារម្មណ៍​ពី​ក្បាច់​ប្លែក​ៗ​ដូច​ជា​ក្បាច់​ឃ្លេ ចំបាប់ និង​ជឺជីតស៊ូ​ជា​ដើម។ ពេល​នោះ រូប​គេ​​ស្គាល់​ក្លិប​ជឺជីតស៊ូមួយ​ឈ្មោះ «គិរី»​ ហើយ​​ក៏​បាន​​ទៅសុំ​​ហ្វឹក​ហាត់។ សុបញ្ញា បាន​បន្ត​រៀប​រាប់​ថា

អតីត​យុវជន​បឹងកេត មឿនលីម​ សុបញ្ញា ក្លាយ​ជា​កីឡាករ​ជឺជីតស៊ូ​ដ៏​ឆ្នើម Read More »

Scroll to Top