អ្នកចាំទីវ័យ៣៤ឆ្នាំ ម្នាក់ស្លាប់ក្រោយប្រើទ្រូងសង្គ្រោះបាល់ពិន័យប៉េណាល់ទី
អ្នកចាំទី Antonio Edson dos Santos Sousa វ័យ ៣៤ឆ្នាំ បានគាំងបេះដូង និងស្លាប់ភ្លាមៗ ក្រោយជួយសង្គ្រោះបាល់ពិន័យប៉េណាល់ទី អំឡុងការប្រកួតបាល់ទាត់ហ្វូតសាលមួយក្នុងទីក្រុងប៉ារ៉ា ប្រទេសប្រេស៊ីល។ ហេតុការណ៍នេះ កើតឡើងក្នុងក្រុងមួយឈ្មោះថា Augusto Correa កាលពីថ្ងៃទី២ខែកញ្ញា អំឡុងពេលថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យរបស់ប្រេស៊ីល ដោយអ្នកចាំទីពាក់កណ្តាលអាជីព Sousa បានចូលលេងឱ្យក្រុម Sind Motos ហើយគេបានប្រើទ្រូង ដើម្បីសង្គ្រោះបាល់ពីការស៊ុតមួយទំហឹងជើងរបស់គូប្រកួត ពេលទាត់បាល់ពិន័យប៉េណាល់ទី។ បើតាមវីដេអូផ្សាយផ្ទាល់ការប្រកួត អ្នកចាំទី Sousa បានសង្គ្រោះបាល់ដែលទាត់ចេញនោះ បន្ទាប់មកគេបានអបអរការសង្គ្រោះបាល់នោះជាមួយមិត្តរួមក្រុម តែបន្តិចក្រោយមក គេក៏បានដួលសន្លប់គាំងបេះដូង។ បើតាមការចុះផ្សាយរបស់កាសែត The Sun ទោះមានការសង្គ្រោះបន្ទាន់ និងបញ្ជូនទៅមន្ទីរពេទ្យ តែអ្នកចាំទីវ័យ ៣៤ឆ្នាំ មិនអាចរួចផុតជីវិតបាន។ ក្រោយការស្លាប់របស់ Sousa អាជ្ញាក្នុងតំបន់ក៏សម្រេចចិត្តផ្អាកការប្រកួតហ្វូលសាលនោះ នៅថ្ងៃបន្ទាប់ ដើម្បីបង្ហាញការគោរព និងជាការកាន់ទុក្ខ។ យ៉ាងណាការស្លាប់របស់អ្នកចាំទី៣៤ឆ្នាំ មិនត្រូវបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ តែអ្នកជំនាញថាការប៉ះទង្គិចពីកម្លាំងបាល់ចំដើមទ្រូង អាចបង្កការប៉ះពាល់ដល់ដំណើរការចង្វាក់បេះដូង រហូតធ្វើឱ្យគេគាំងបេះដូងភ្លាមៗ។ ក្រោយបាត់បង់ជីវិតអ្នកចាំទី Sousa […]
អ្នកចាំទីវ័យ៣៤ឆ្នាំ ម្នាក់ស្លាប់ក្រោយប្រើទ្រូងសង្គ្រោះបាល់ពិន័យប៉េណាល់ទី Read More »