Admin

វិសាខា និងដៃគូថ្មី គ្រោងបង្កើតពានកម្រិតយុវជន ដើម្បីជំរុញការអភិវឌ្ឍធនធានបន្ដវេន

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ វិសាខា គ្រោងសហការជាមួយដៃគូថ្មីរបស់ខ្លួន ក្នុងការរៀបចំពានកម្រិតយុវជននាពេលខាងមុខ ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍធនធានថ្នាលបន្ដវេនប្រកបដោយសក្ដានុពល សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា នាថ្ងៃអនាគត។ នេះបើតាមការលើកឡើងរបស់កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបវិសាខា ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការរយៈពេល ១ឆ្នាំ (២០២៥-២០២៦) ជាមួយក្រុមហ៊ុនភេសជ្ជៈ Yeo’s កាលពីល្ងាចថ្ងៃទី២៩ ខែសីហាកន្លងទៅ នៅកីឡដ្ឋានព្រីនស៍។ អគ្គនាយិកាក្លិបខាងលើ បានបញ្ជាក់ថា ដោយសារឈរលើចក្ខុវិស័យដូចគ្នា កិច្ចសហការនេះ អាចនឹងបន្ដលើសពី ១ឆ្នាំ ជាមួយផែនការជាច្រើន ដែលភាគីទាំងពីរ នឹងពិភាក្សាគ្នារៀបចំនូវកម្មវិធីផ្សេងៗ ដែលលើសពីបាល់ទាត់ គួបផ្សំជាមួយការត្រៀមនាំមកនូវអ្វីដែលថ្មីសម្រាប់ផ្ដល់ភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្នុងនោះក៏មានផែនការឈានទៅរកការបង្កើតពានកម្រិតយុវជនផងដែរ។ កញ្ញាបន្ដថា ពីមុនវិសាខាមានតែយុវជន U16 និង U18 តែឥលូវក្លិបងាកមកមើលកុមារ និងក្មេងៗជំទង់ ជាក់ស្ដែងក្លិបបានបង្កើតសាលាបាល់ទាត់ ដើម្បីផ្ដល់ឱកាសដល់ពួកគេ ។ ទន្ទឹមជាមួយនឹងកិច្ចសហការជាមួយដៃគូថ្មីខាងលើ ភាគីទាំងពីរ មានទិសដៅស្របគ្នា ដូច្នេះភាគរយខ្ពស់ ដែលក្លិប និងដៃគូអាចរៀបចំពានរង្វាន់កម្រិតយុវជននាថ្ងៃអនាគត ដើម្បីផ្ដល់ឱកាសដល់កុមារ និងក្មេងៗ ដែលស្រលាញ់វិស័យកីឡានេះ បានចូលរួម និងបង្ហាញសមត្ថភាពរបស់ខ្លួន ។ ទន្ទឹមជាមួយគ្នា […]

វិសាខា និងដៃគូថ្មី គ្រោងបង្កើតពានកម្រិតយុវជន ដើម្បីជំរុញការអភិវឌ្ឍធនធានបន្ដវេន Read More »

Thurman ដែលធ្លាប់ចាញ់ Pacquiao នឹងឡើងវ៉ៃដណ្តើមខ្សែក្រវាត់ WBC ក្រោយបាត់មុខ ៣ឆ្នាំ

(ឡាស់វេហ្គាស់)៖ កីឡាករប្រដាល់សកល Keith Thurman អតីតគូប្រជែងរបស់ Manny Pacquiao និង Naoya Inoue បានប្រកាសផ្លូវការ ពីការវិលចូលសង្វៀនប្រដាល់វិញ បន្ទាប់ពីអវត្តមានអស់រយៈពេល ៣ឆ្នាំមកនេះ។ ពីគេហទំព័រកីឡា Opera News បានចេញផ្សាយថា ការប្រកាសវិលត្រឡប់មកកាន់សង្វៀនជាថ្មីនេះដែរ កីឡាករអាមេរិក Thurman នឹងប្រកួតដណ្តើមខ្សែក្រវាត់ WBC super welterweight របស់ជើងខ្លាំង Sebastian Fundora នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅក្នុងទីក្រុង Las Vegas។ នៅចាំបានថា Thurman បានស្គាល់រសជាតិចាញ់លើកដំបូងក្នុងអាជីពប្រដាល់របស់ខ្លួន ក្រោមកណ្តាប់ដៃរបស់ Pacquiao ដោយពិន្ទុឯកច្ឆន្ទ ពីការប្រកួតដណ្តើមខ្សែក្រវាត់ WBA welterweight កាលឆ្នាំ២០១៩ និងបាត់មុខពីសង្វៀនរហូតដល់ឆ្នាំ២០២២។ ចំណែកឯគូប្រជែងរបស់គេវិញគឺ Fundora កំពុងកាន់កាប់ខ្សែក្រវាត់ WBC ជាមួយទម្រង់ប្រយុទ្ធខ្លាំងក្លាជាងមុន ក្រោយចាញ់ Brian Mendoza ក្នុងឆ្នាំ២០២៣។ រូបគេមិនទាន់ចាញ់ឡើយ គិតចាប់តាំងដណ្តើមបានខ្សែក្រវាត់

Thurman ដែលធ្លាប់ចាញ់ Pacquiao នឹងឡើងវ៉ៃដណ្តើមខ្សែក្រវាត់ WBC ក្រោយបាត់មុខ ៣ឆ្នាំ Read More »

ពានសម្ដេច ហ៊ុន សែន៖ បើជម្លោះព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់ ការប្រកួតពូល «ង» នឹងបន្ដអំឡុងខែកញ្ញា

ក្នុងពូល«ឃ» នៃពានសម្ដេច ហ៊ុន សែន លើកទី១៩ ក្រុមបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ បានយកឈ្នះ មន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំង លទ្ធផល១-០ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែសីហា ខណៈ ក្រុមបាល់ទាត់បាត់ដំបងយូណៃធីត ស្មើ ខេត្តបន្ទាយមានជ័យ លទ្ធផល៣-៣ នៅទីលានសាកលវិទ្យាល័យខេត្តបាត់ដំបង។ ដោយសារតែបញ្ហាព្រំដែនកម្ពុជា-ថៃ ការប្រកួតក្នុងពូល«ង» ដែលជាពូលមានខេត្ត នៃតំបន់ជម្លោះ ត្រូវបន្ដលើកពេល ហើយនឹងត្រូវចាប់ផ្ដើមប្រកួតនៅអំឡុងខែកញ្ញា។ ក្នុងពូល«ឃ» ក្រុមបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ឆ្លងកាត់ ៣ប្រកួត ឈ្នះ២ និងស្មើ១ មាន៧ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១ តាមពីក្រោយ បាត់ដំបង់យូណៃធីត មាន៤ពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខ៣ ខេត្តបន្ទាយមានជ័យ មាន២ពិន្ទុ និងលេខ៤ មន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំង មិនមានពិន្ទុ។  ការប្រកួតនាថ្ងៃទី២៦ សីហា សម្រាប់ពូល«ឃ» ក្រុមឈើតុំខេត្ដពោធិ៍សាត់ បានយកឈ្នះលើ ខេត្តកំពង់ឆ្នាំង ១-០ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង

ពានសម្ដេច ហ៊ុន សែន៖ បើជម្លោះព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់ ការប្រកួតពូល «ង» នឹងបន្ដអំឡុងខែកញ្ញា Read More »

ក្លិបលីគ អង់គ្លេស មួយចង់បានគ្រូ Jose ដឹកនាំ ក្រោយចាកចេញពី Fenerbahce

ក្លិប Nottingham Forest ដែលស្ថិតនៅក្របខណ្ឌ Premier League របស់ អង់គ្លេស កំពុងចាប់អារម្មណ៍ចង់បានគ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Jose Mourinho ទៅដឹកនាំនៅរដូវកាលនេះ។ ក្លិប Fenerbahce បានប្រកាសបញ្ចប់តំណែងលោក Mourinho ជាផ្លូវការហើយ បន្ទាប់ពីលោកមិនអាចជួយឱ្យក្រុមនៃលីគកំពូល តួកគី ឆ្លងផុតវគ្គជម្រុះបឋម (play-off) នៃពានរង្វាន់ UEFA Champions League ក្រោយចាញ់ក្រុម Benfica ក្នុងលទ្ធផល ១ ទល់នឹង ០។ ក្រោយទទួលដំណឹងពីលោក Mourinho ចាកចេញពី Fenerbahce ពេលនេះក្លិប Nottingham Forest បានកំណត់គោលដៅលើបុរសសញ្ជាតិ ព័រទុយហ្គាល់ រហស្សនាម “Special One” ដើម្បីមកជំនួសគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេលោក Nuno Espirito។ លោក Espirito ត្រូវបានគេដឹងថា អាចនឹងត្រូវចាកចេញពី Nottingham Forest ឆាប់ៗ

ក្លិបលីគ អង់គ្លេស មួយចង់បានគ្រូ Jose ដឹកនាំ ក្រោយចាកចេញពី Fenerbahce Read More »

Wilson ផ្តួល Allen ដើម្បីឡើងទៅប៉ះ Xiao ដណ្តើមពាន Wuhan Open 2025 ដែលមានទឹកប្រាក់ ១៤ម៉ឺនផោន

(វូហាន)៖ កីឡាករស្នូកឃ័រ Gary Wilson បានបញ្ចប់កីឡាករអៀរឡង់ខាងជើង Mark Allen ត្រឹមវគ្គ ៤នាក់ចុងក្រោយយប់មិញ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រប៉ះ Xiao Guodong ដែលជាម្ចាស់ការពារតំណែងជើងឯក Wuhan Open កាលឆ្នាំ២០២៤ ជាមួយនឹងកញ្ចប់ទឹកប្រាក់សរុប ១៤០,០០០ផោន។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអង់គ្លេស Wilson ឈរនៅចំណាត់ថ្នាក់លេខ១៨ ពិភពលោក បានវាយបកតាមពីក្រោយ គូប្រជែងលេខ១១ Allen និងបានយកឈ្នះ ៥ហ្វ្រេមជាប់ៗគ្នា ដើម្បីកំណត់ជ័យជម្នះតែម្តង ក្នុងការឡើងទៅប៉ះកីឡាករម្ចាស់ផ្ទះចិន Xiao ឈរលេខ១៤ ពិភពលោក ក្រោយឈ្នះ Mark Williams ៦-៣ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ Xiao ដែលមកពីតំបន់ Chongqing នៅជិតខេត្ត Hubei នៃទីក្រុង Wuhan បានបើកការនាំមុខដោយពិន្ទុ ៧៥ បន្ទាប់ពី ៤សិតដំបូងស្មើគ្នា នៅមុនពេលកីឡាករវ៉េល Williams ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ធ្វើបានលទ្ធផលស្មើ ៣-៣

Wilson ផ្តួល Allen ដើម្បីឡើងទៅប៉ះ Xiao ដណ្តើមពាន Wuhan Open 2025 ដែលមានទឹកប្រាក់ ១៤ម៉ឺនផោន Read More »

ជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា បោះជំរំហ្វឹកហាត់នៅកូរ៉េខាងត្បូង ត្រៀមប្រជែងជើងឯកអាស៊ី

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នឹងបញ្ជូនគ្រូបង្វឹក និងអត្ដពលិក សរុប ៧នាក់ ទៅបោះជំរំហ្វឹកហាត់ នៅប្រទេសកូរ៉េខាងត្បូង កន្លះខែមុនការប្រកួតជើងឯកអាស៊ី។ តាមរយៈការហ្វឹកហាត់របស់អត្ដពលិកកម្ពុជា លោក យី សារិន គ្រូជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា មានជំនឿចិត្ត ៧០ភាគរយ លើកូនក្រុមក្នុងការដណ្ដើមមេដាយជើងឯកអាស៊ីនេះ។ ការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ី The 9th Mungyeong Asian Soft Tennis Championships 2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-២១ កញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Mungyeong ប្រទេសកូរ៉េខាងត្បូង។ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនកីឡករ ៣រូប និងកីឡាការិនី ៣រូប រួមជាមួយគ្រូបង្វឹក ១រូប ទៅបោះជំរំហ្វឹកហាត់ ទីនោះតែម្តងដើម្បីត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍នេះ។ ការបោះជំរំហ្វឹកហាត់​ គឺគិតចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៥។ យោងទៅលើការផ្សាយរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក​ យី សារិន  មានជំនឿចិត្ត ៧០ភាគរយ ដែលអត្ដពលិកកម្ពុជា អាចដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍នេះ។ «ជាកីឡាករ

ជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា បោះជំរំហ្វឹកហាត់នៅកូរ៉េខាងត្បូង ត្រៀមប្រជែងជើងឯកអាស៊ី Read More »

Tottenham ទិញខ្សែបម្រើប្រយុទ្ធ Simons ពី RB Leipzig ក្នុងតម្លៃ ៥២ លានផោន

ក្រុមមាន់ខ្នាយមាសTottenham បានចុះហត្ថលេខាទិញខ្សែបម្រើប្រយុទ្ធសញ្ជាតិហូឡង់ Xavi Simons ពី RB Leipzig ក្នុងតម្លៃ 51.8 លានផោន (60 លានអឺរ៉ូ) ។ កីឡាករវ័យ 22 ឆ្នាំដែលត្រូវបានក្លឹបអឺរ៉ុបជាច្រើនចាប់អារម្មណ៏ក្នុងរដូវក្ដៅនេះបាននិយាយថាគាត់បានសុបិនអំពីរឿងនេះជាយូរមកហើយបន្ទាប់ពីបានបញ្ចប់ការផ្ទេរមកចូលរួមជាមួយក្រុមរបស់លោក Thomas Frank។ Simons ស៊ុតបញ្ចូលទីបាន 22 គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុយបញ្ចូលទីបាន 24 គ្រាប់ទៀតក្នុងការបង្ហាញខ្លួន 78 លើកសម្រាប់ Leipzig ដែលគាត់បានចូលរួមខ្ចីជើងពី Paris St-Germain ក្នុងឆ្នាំ 2023 មុនពេលចុះហត្ថលេខាជាអចិន្ត្រៃយ៍ក្នុងខែមករាឆ្នាំនេះ។ គាត់ក៏បានស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុងការបង្ហាញខ្លួន 28 លើកសម្រាប់ប្រទេសហូឡង់ ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅ World Cup នៅប្រទេសកាតាក្នុងឆ្នាំ 2022 ។ អ្នកចាត់ការទូទៅរបស់ Spurs លោក Frank បាននិយាយថា Simons ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងរហូតដល់ឆ្នាំ២០៣០និងមានជម្រើសបន្ថែម២ឆ្នាំទៀតគឺជាការមកបំពេញបន្ថែមដ៏អស្ចារ្យដោយសារគាត់ មានបទពិសោធន៍ល្អរួចទៅហើយ។ ខ្សែបម្រើរូបនេះមកតាមក្រោយ Joao

Tottenham ទិញខ្សែបម្រើប្រយុទ្ធ Simons ពី RB Leipzig ក្នុងតម្លៃ ៥២ លានផោន Read More »

វិសាខា អស់​ឱកាស​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយ​ចាញ់​ Ho Chi Minh City ២-៣ ពាន​ប៉ូលិសអន្តរជាតិ នៅ​វៀតណាម

ក្រុម​បាល់ទះ វិសាខា អស់​ឱកាស​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​ប៉ូលិស​អន្តរជាតិ នៅ​ប្រទេស​វៀតណាម បន្ទាប់​ពីចាញ់​​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម Ho Chi Minh City Police នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​លទ្ធផល ២-៣ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ ២០២៥។ វិសាខា បាន​នាំ​មុខពីរ​សិត​ដំបូង គឺ​សិត​ទី១ ក្រុម​វិសាខា បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ២៥-១៥, សិត​ទី២​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ២៥-២០ ប៉ុន្តែ​ចាញ់ ៣​សិត​ចុង​ក្រោយ គឺ​សិត​​ទី​៣ ចាញ់ ២១-២៥, សិត​ទី​៤ ចាញ់ ២៣-២៥ និង​សិត​ទី​៥ ចាញ់ ១២-១៥។ ២​សិត​ដំបូង វិសាខា ធ្វើ​បាន​យ៉ាង​ល្អ ប៉ុន្តែ​ចាប់​ពី​សិត​ទី​៣ទៅ អ្នក​ប៉ះសេ សួន ចាន់ណារ៉ូ មាន​បញ្ហា​របួស​ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​មិន​ល្អ​សម្រាប់​៣​សិត​ចុង​ក្រោយ៕ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ ២០២៥ វិសាខា នឹង​ត្រូវ​ជួប​ក្រុមឥណ្ឌូណេស៊ី​ Jakarta Bhayangkara ឬ

វិសាខា អស់​ឱកាស​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយ​ចាញ់​ Ho Chi Minh City ២-៣ ពាន​ប៉ូលិសអន្តរជាតិ នៅ​វៀតណាម Read More »

សហព័ន្ធកីឡាម៉ូតូទឹក រកដំណោះស្រាយនាំក្រុមជម្រើសជាតិកម្ពុជា ពីថៃ មកហ្វឹកហាត់នៅកម្ពុជាវិញ

សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា កំពុងរកដំណោះស្រាយនាំយកសម្ភារ ឧបករណ៍ហ្វឹកហាត់ ព្រមទាំងក្រុមជម្រើសជាតិចំនួន ៧នាក់ ពីប្រទេសថៃ មកហ្វឹកហាត់នៅប្រទេសកម្ពុជាវិញ។ តាមការបញ្ជាក់របស់ សាលី អ៊ូមើត អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា​  ទីលានហ្វឹកហាត់ម៉ូតូទឹក​របស់កម្ពុជា នឹងបើកឲ្យប្រើប្រាស់សម្រាប់ការហ្វឹកហាត់ នៅអំឡុងខែមករា ឆ្នាំ២០២៦។ កីឡាម៉ូតូទឹក គឺជាកីឡាសក្ដានុពលមួយប្រភេទរបស់កម្ពុជា ដែលអត្ដពលិកជម្រើសជាតិ ធ្លាប់ឈ្នះមេដាយ និងពានរង្វាន់គ្រប់កម្រិតអន្ដរជាតិ ក្នុងនោះមានជើងឯកពិភពលោក មេដាយមាសស៊ីហ្គេម និងមេដាយមាសកីឡាអាស៊ី។ ដោយឡែក អត្ដពលិកកម្ពុជាមួយចំនួន ហ្វឹកហាត់ និងបណ្ដុះបណ្ដាលនៅប្រទេសថៃ។ ម្ចាស់មេដាយមាសស៊ីហ្គេម សាលី អ៊ូមើត ព្រមទាំងសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា មានបំណងចង់នាំកីឡាករកម្ពុជាទាំងនោះ មកហ្វឹកហាត់នៅប្រទេសខ្លួនវិញ ជាយូរណាស់មកហើយ ពោលគឺតាំងពី៣ឆ្នាំមុន។ នៅអំឡុងឆ្នាំ ២០២៣ ប្រធានរងសហព័នរូបនេះ បានផ្ដួចផ្ដើមសាងសងទីលានហ្វឹកហាត់​នៅភូមិក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ លើផ្ទៃដីជាង ១០ហិតា។ មកទល់ពេលនេះ ទីលានហ្វឹកហាត់ ត្រូវសាងសងស្ទើររួចរាល់ទាំងស្រុងហើយ។ តាមការបញ្ជាក់ពី លោក សាលី អ៊ូមើត សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា គ្រោងបញ្ចប់ការសាងសងនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ហើយចាប់ដំណើរការហ្វឹកហាត់នៅខែមករា ឆ្នាំ២០២៦។ 

សហព័ន្ធកីឡាម៉ូតូទឹក រកដំណោះស្រាយនាំក្រុមជម្រើសជាតិកម្ពុជា ពីថៃ មកហ្វឹកហាត់នៅកម្ពុជាវិញ Read More »

លោក Jose ត្រូវបានក្លិបតួកគី Fenerbahce ដកចេញពីតំណែង ដ្បិតមិនមានកៅអីលេងពានអឺរ៉ុប

(អ៉ីស្តង់ប៊ូល)៖ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ត្រូវបានក្លិប Fenerbahce ដកចេញពីតំណែងហើយ នាថ្ងៃសុក្រ ព្រោះពួកគេធ្លាក់ក្នុងវគ្គជម្រុះពានអឺរ៉ុប UEFA Champions League 2025-26 ក្រោមថ្វីជើងរបស់ Benfica។ នេះបើយោងតាមការចេញផ្សាយពី yahoo sports​។ ក្លិបលេងនៅលីគកំពូលតួកគី Super Lig នឹងប្រកាសពីការតែងតាំងអតីតគ្រូជំនួយ ដើម្បីដឹកនាំបន្តរហូតដល់រកគ្រូពេញសិទ្ធិថ្មីមកជំនួសបាន។ នៅចាំបានថា បុរសវ័យ ៦២ឆ្នាំរូបនេះត្រូវបាន Fenerbahce ប្រកាសតែងតាំងជាគ្រូបង្វឹករបស់ពួកគេកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានរយៈជាង ១ឆ្នាំប៉ុណ្ណោះ មុនឈានដល់ផ្លូវបំបែកនាពេលនេះ៕ ប្រភព៖ KAMPUCHEATHMEY

លោក Jose ត្រូវបានក្លិបតួកគី Fenerbahce ដកចេញពីតំណែង ដ្បិតមិនមានកៅអីលេងពានអឺរ៉ុប Read More »

Scroll to Top